Saturday, August 25, 2012

ថាមែនគឺមែនការបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនមិនមែនជាឆន្ទះពិតប្រាកដរបស់រដ្ឋាភិបាល ហ៊ុន ណាល់ ទេ តែរឿងពាលស៊ីពាលទើបជាឆន្ទះពិតប្រាកដ


ជា ឡេង៖ ម៊ឹក ដារ៉ា ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​ជម្លោះ​ផ្ទៃក្នុង

លោក ម៉ឹក ដារ៉ា (នៅ​មុខ) និង​លោក ជា ឡេង​ (បន្ទាប់) នៅ​ឯសាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ រូបថត ហុង​ មិនា

http://www.postkhmer.com

ភ្នំពេញៈ លោក ជា ឡេង អតីត​នាយ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ប្រាប់​តុលាការ​កាលពី​ម្សិល​មិញ​ថា ការ​ចាប់​ខ្លួន​លោក ម៉ឹក ដារ៉ា និង​រូប​លោក​ផ្ទាល់ គឺ​បណ្តាល​មក​ពី​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​លោក ម៉ឹក ដារ៉ា អតីត​អគ្គ​លេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​នាយក​មន្ទីរ​ប្រឆាំង​និង​ពិសោធន៍​គ្រឿង​ញៀន នៃ​ក្រសួង​មហា​ផ្ទៃ​ជាមួយ​នឹង​លោក ខៀវ សាម៉ន ដែល​ជា​អនុ​ប្រធាន បច្ចុប្បន្ន​នេះ លោក​ជា​ប្រធាន​ថ្មី នៃ​មន្ទីរ​ប្រឆាំង​និង​ពិសោធន៍​គ្រឿង​ញៀន។

នៅក្នុង​សវនាការ​កាល​ពី​ ព្រឹក​ម្សិល​មិញ លោក ជា ឡេង បាន​ថ្លែង​ប្រាប់​តុលាការ​ថា ៖ «​នរណា​ក៏​ដឹង​ដែរ​ថា លោក​នាយក ម៉ឹក ដារ៉ា និង​លោក​នាយក ខៀវ សា​ម៉ន ពួក​គាត់​ឈ្លោះ​គ្នា​ជា​យូរ​មក​ហើយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​តួនាទី និង​តំណែង​ការងារ។ ខ្ញុំ​គិត​ថា ការ​ដួល​រលំ​របស់​លោក​ម៉ឹក ដា​រ៉ា ការ​ចាប់​រូប​គាត់ ក៏​ដូច​ជា​ការ​ចាប់​ខ្លួន​ខ្ញុំ​នេះ គឺ​បណ្តាល​មក​ពី​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ទាំង​ពីរ»។ លោកបាន​បន្ត ​ថា ៖ «ពី​ព្រោះ​បន្ទាប់​ពី​ការ​ដួល​រលំ​របស់ ម៉ឹក ដារ៉ា និង​ការ​ចាប់​ខ្លួន​គាត់ លោក ខៀវ សាម៉ន បាន​ឡើង​ជា​ប្រធាន​ជំនួស ហើយ​មន្រ្តី​ភាគ​ច្រើន​នៅ​ក្រោម​ឱវាទ ត្រូវ​បាន​ដំឡើង​ស័ក្តិ​ពី​ស័ក្តិ​មួយ​រហូត​ដល់​ស័ក្តិ​បួន​»។ លោក ជា ឡេង បាន​ថ្លែង​ប្រាប់​តុលាការ​ថា ក្នុង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន គឺ​មាន​ពីរ​បក្ស គឺ​បក្ស ម៉ឹក ដារ៉ា និង​បក្ស ខៀវ សាម៉ន ហើយ​បន្ទាប់​ពី​ការ​ដួល​រលំ​របស់ ម៉ឹក ដារ៉ា សាក្សី​ទាំង​អស់ ដែល​ជា​មន្រ្តី​នគរ​បាល នៅ​ក្នុង​មន្ទីរ​ដែល​មក​ធ្វើ​សាក្សី​ឲ្យ​គាត់​(ជាឡេង)និង ម៉ឹក ដារ៉ា បាន​ទទួល​រង​សម្ពាធ និង​បង្ខំ​ឲ្យ​ធ្វើ​របាយការណ៍​ទម្លាក់​កំហុស​មក​លើ​ពួក​គាត់​ទាំង​ពីរ។ លោកនិយាយ ​ទាំង​ក្តុក​ក្តួល​និង​យំ​ផង​ថា៖ «ខ្ញុំ​អាក់​អន់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការ​ងារ​យ៉ាង​ខ្លាំង និង​បូជា​ជីវិត សម្រាប់​ការ​ងារ​របស់​ខ្ញុំ ក្នុង​គោល​បំណង​ដើម្បី​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស របស់​ខ្ញុំ តែនៅ​ទី​បញ្ចប់​រូប​ខ្ញុំ​ត្រូវ​បាន​គេ​ទម្លាក់​កំហុស ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនា​គារ យ៉ាង​អយុតិ្ត​ធម៌។ នេះ​ជា​រឿង​ដ៏​អយុត្តិ​ធម៌​ណាស់​សម្រាប់​ខ្ញុំ»។ លោកបញ្ជាក់​ថា ចាប់​តាំង​ពី​លោក​ត្រូវ​ចាប់ខ្លួន និង​ជាប់​ពន្ធនាគារ​រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​អតីត​មន្រ្តី​ក្រោម​ឱវាទ​ណា​ម្នាក់ ហ៊ាន​មក​សួរ​សុខ​ទុក្ខ​ឬ​ធ្វើ​សាក្សី​ឲ្យ​លោក​ឡើយ។ ទាក់​ទង​នឹង​ការ​ ចោទ​ប្រកាន់​របស់​លោក ជា ឡេង ​នេះ លោក ខៀវ សាម៉ន ដែល​ជា​ប្រធាន​ថ្មី​នៃ​មន្ទីរ​ប្រឆាំង​និង​ពិសោធន៍​គ្រឿង​ញៀន មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ នៅ​ពេល​សាក​សួរ​ដោយ​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ម្សិល​មិញ។ លោក ខៀវ សាម៉ន បាន​ថ្លែង​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា៖ «​ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំ​ពោះ​ករណី​នេះ»។​ សម្រាប់សវនាការ ​កាល​ពី​​ម្សិល​មិញ សាលា​ឧទ្ធរណ៍បាន​បន្ត​សវនាការ​ឧទ្ធរណ៍​របស់​លោក ​ម៉ឹក ដារ៉ា និង ជា ឡេង នៅ​ក្នុង​អង្គ​ហេតុ​ទី៦ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ក្លែង​សំណុំ​រឿង​និង​ដោះ​លែង​ឧក្រិដ្ឋ​ជន គ្រឿង​ញៀន​បី​នាក់​ជា​ថ្នូរ​នឹង​សំណូក ពី​ឆ្នាំ​២០០៩ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាន​អាន​សំណុំ​រឿង ក្នុង​អង្គ​ហេតុ​ទី៦​នោះ​ថា កាល​ពី​ថ្ងៃទី​១៨ ខែ​មីនា ២០០៩ លោក ជា ឡេង បាន​ដឹក​នាំ​កម្លាំង​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​របស់​គាត់​ចុះ​បង្រ្កាប​ ករណី ជួញ​ដូរ​គ្រឿង​ញៀន​ដ៏ធំ​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច ស្ថិត​នៅ​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន។ ក្នុង​ការ​បង្ក្រាប​នេះ សមត្ថ​កិច្ច​នគរ​បាល បាន​ចាប់​ខ្លួន​ជន​សង្ស័យ​គ្រឿង​ញៀន​៣​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​វៀត​ណាម​ម្នាក់​ផង និង​រឹប​អូស​បាន​គ្រឿង​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៣​សុង​ធំ អាវុធ​អាកា-​៤៧ មួយ​ដើម កាំ​ភ្លើង​ខ្លី កា‑៥៧ និង​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន​៥​ម៉ឺន​សន្លឹក។ លោក​បាន​បន្ត​ ថា បន្ទាប់​ពី​ការ​បង្ក្រាប​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​លោក ជា ឡេង បាន​បន្ត​ទៅ​ឆែក​ឆេរ​ផ្ទះ​របស់​មេ​ខ្លោង​គ្រឿង​ញៀន​ម្នាក់​ឈ្មោះ វង់ សុផន ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក និង​ចាប់​ខ្លួន​មនុស្ស​បី​នាក់​ទៀត និង​គ្រឿង​ញៀនប្រភេទ​យ៉ាម៉ា​ចំនួន ១០ សុង​ធំ​ទៀត។ លោកចៅក្រម​បន្ត​ ថា៖«​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ពួក​គេ លោក ជា ឡេង បាន​កែ​ឯក​សារ​ដើម្បី​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ ក៏​ប៉ុន្តែ​បាន​បញ្ជូន​មនុស្ស​ទៅ​តុលាការ​តែ​បី​នាក់​ប៉ុណ្ណោះ ហើយ​បាន​ដោះ​លែង​មនុស្ស​បី​នាក់​ទៀត​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក តាម​រយៈ​ការ​បញ្ជូន​ទៅ​អប់រំ​នៅ​មជ្ឈមណ្ឌល​ស្តារ​នីតិ​សម្បទា​មួយ នៅ​រាជធានី​ភ្នំពេញ»។ លោកចៅ​ក្រម​បន្ត​ថា៖ «​ក្រៅ​អំពី​ការ​មិន​បញ្ជូន​ជន​សង្ស័យ​ទាំង​៣​ទៅ​តុលាការ ដើម្បី​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ លោក ជា ឡេង ក៏​មិន​បញ្ជូន​កាំ​ភ្លើង​និង​វត្ថុតាង​ផ្សេងៗ​ទៀត ដែល​រឹប​អូស​បាន​ទៅ​តុលាការ​ដែរ»។ លោក ចាយ ច័ន្ទ​តារា​វណ្ណ ថ្លែង​ទៀត​ថា នៅ​ក្នុង​អង្គ​ហេតុ​ទី៦ នេះ លោក ម៉ឹក ដារ៉ា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ជាមួយ​ជា​ឡេង​ក្នុង​ការ​កែ​សំណុំ​រឿង និង​ចុះ​ហត្ថ​លេខា​លើ​សំណុំ​រឿង​ក្លែង​ក្លាយ​ផ្ញើ​ជូន​ទៅ​តុលា​ការ។ លោកចៅក្រម ​មាន​ប្រសាសន៍​ថា៖ «ម៉ឹក ដារ៉ា បាន​ឃុប​ឃិត​ជាមួយ ជា ឡេង ដើម្បី​កែ​សំណុំ​រឿង​ជន​ល្មើស​ជា​ថ្នូរ​នឹង​សំណូក​និង​ផល​ប្រយោជន៍ ផ្ទាល់​ខ្លួន។ គាត់​បាន​ចុះ​ហត្ថលេខា​លើ​សំណុំ​រឿង​ក្លែង​ក្លាយ​ដើម្បី​បញ្ជូន​ទៅ តុលាការ»។ ទាក់​ទង​នឹង​​ការ​ចោទ​ប្រកាន់​នេះ លោក ជា ឡេង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​មូល ហើយ​ថ្លែង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ការ​ក្លែង​សំណុំ​រឿង​ឬ​ដោះ​លែង​ជន​ល្មើស​ដូច​ការ ចោទ​ប្រកាន់​ទេ។ លោក ជា ឡេង បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​លោក​មិន​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​៣​ទៅ​តុលាការ ដើម្បី​ចោទ​ប្រកាន់​ទៅ​តាម​ច្បាប់​នោះ ពី​ព្រោះ​ពួក​គេ​មិន​មែន​ជន​ជួញ​ដូរ​គ្រឿង​ញៀន តែ​ពួក​គេ​គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដែល​ត្រូវ​បាន​ចាញ់​ឧបាយកល​ជន​ល្មើស​គ្រឿង​ញៀន​ទាំង​៣​ដែល​ត្រូវ​បញ្ជូន ទៅ​តុលាការ​នោះ។ លោក ជា ឡេង បាន​បន្ថែម​ថា ការ​ដែល​លោក​បញ្ជូន​ជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំង​៣​នាក់ ទៅ​មជ្ឈ​មណ្ឌល​ស្តារនីតិ​សម្បទា នោះ​ក៏​មាន​ការ​ឯក​ភាព​ពី​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ផងដែរ។ ទាក់​ទង​នឹង​ការ​មិន​បញ្ជូន​កាំភ្លើង​ទៅ​តុលាការ​លោក ជា ឡេង បាន​ពន្យល់​ថា ៖ «ហេតុ​ដែល​ខ្ញុំ​មិន​បញ្ជូន​កាំភ្លើង​ដែល​រឹប​អូស​បាន​ទៅ​តុលាការ ដោយ​សារ​តែ​អង្គ​ភាព​យើង​ខ្វះ​កាំ​ភ្លើង​ប្រើ។ យើង​ត្រូវ​ការ​វា ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​អង្គ​ភាព ប៉ុន្តែ នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ពេល​ដំណើរ​ការ​សវនាការ​កាត់​ទោស​ជន​ល្មើស​ធ្វើ​ ឡើង​ដើម្បី​ទុក​ជា​ភស្តុតាង»។​ សវនាការឧទ្ធរណ៍​របស់​លោកម៉ឹក ដារ៉ា និង​ជា ឡេង នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះបន្ត​ទៀត៕ PS

2 comments:

Anonymous said...

In Cambodia this day it is a DOG EAT DOG WORLD.


Baay Kdaing

Anonymous said...

គាត់​ដើរ​ប្រមូល​​ទិញ​សត្វ​​តុក​កែ​​នេះ​ពី​ខេត្ត​ពោធិ៍​សាត់​យក​ទៅ​លក់​នៅ​វៀត​ណាម​​តាម​ច្រក​ស្រុក​​គិរី​វង់​ និង​បានបង់​លុយ​ទៅឱ្យ​មន្ត្រី​ប៉េអឹម​ខេត្ត​មួយ​រូប​​ក្នុង​១ខែ​១៥០ដុល្លារ​​​​ ។ មុន​ពេល​​​ចាប់​នេះ​ ខណៈ​រថយន្ត​មកដល់​ស្រុក​ទ្រាំង​​ត្រូវ​​ប៉េអឹម​នៅទីនោះ​ចាប់​ឃាត​់​រួច​ទារលុយគាត់​ចំនួន​១.០០០ដុល្លារ​​​ តែ​គាត់​មាន​តែ​២០០ដុល្លារ​​ ក៏​ឱ្យ​ទៅ​ ។ ពេល​ទទួល​លុយ​ហើយ​នោះ​និយាយ​​ប្រាប់​គាត់​​កុំ​ឱ្យ​ថា ប៉េ​អឹម​​ស្រុក​ទ្រាំង​យក​អី​ត្រូវនិយាយ​​ថា ប៉េអឹម​​លើ​ផ្ទៃ​​ប្រទេស​​​ជាអ្នកចាប់​​​​ លុះ​ពេល​ប៉េ​អឹម​​លែង​ស្រាប់​​តែ​ទាហាន​​​ដឺបេ​​​ខេត្ត​ចាប់​ទៀត​​​ទាល់​តែ​បង់​លុយ​ឱ្យ​ទើប​លែង​វិញ​ ។ លុះ​ដល់កន្លែង​ចុះ​ទូក​ទៅ​ហើយ​ស្រាប់តែ​ប៉េអឹម​​ស្រុក​គិរី​វង់​ចាប់​តែ​ម្តង

One agency took money from this poor guy and let him go and they let another agency to wait to re-arrest him again and they did the same thing to this poor guy again.