Saturday, August 25, 2012

គ្មានអីប្លែកទេដើមអំពិលស្ញិញអើយរឿងទិញដូរដំណែងក្នុងរបប ហ៊ុន សែន នោះ នណាក៏ដឹងថាអំពិលជួឯងក៏ជាអ្នកគាំទ្រក្រុមពុករលួយដែរ ចាំបាច់មកខ្សឹបខ្សៀវអី

ស្វាយរៀងៈ នៅក្នុងតៀមកាហ្វេមួយ ស្ថិតក្នុងស្រុកស្វាយទាប ក្រុមមន្រ្តីនគបាលមួយក្រុមបាន លួចខ្សឹបប្រាប់ដល់មិត្តភក្តិរបស់ខ្លួនថា បើសិនជាពួកឯងរាល់គ្នាប្រាថ្នាចង់ធ្វើអធិការស្រុក ទាល់តែ សែនព្រេនជូន ចៅហ្វាយនាយយ៉ាងតិចក៏មួយម៉ឺនដុល្លាដែរ ទើបមានសំណាងបាន តំណែងនេះ។
ផឹកកាហ្វេបណ្ដើរ ក្លែមសំដីបណ្ដើរ ក្រុមមន្រ្តីនគរបាលរូបនោះបានបន្តថា ស្រុកយើងសម័យឥឡូវគឺ វាអញ្ចឹង! បើអាពួកម៉ាកឯងមានលុយ វាងាយស្រួលណាស់ក្នុងការ តូយកតំណែងណាមួយ ដែលយើង ចង់បានដោយគ្រាន់តែ ចំណាយលុយតិច ឬច្រើនតាមតំណែងតូចឬធំតែប៉ុណ្ណោះ ហើយបើចង់បាន តំណែងកាន់តែលឿននោះ គ្រាន់តែថែមលុយ អ្នករត់ការបន្ថែមទៀតនោះ វាពិតជាទាន់ចិត្ត ជាក់ ជាពុំខាន។ ដោយសារតែនាយផេះខ្ញុំ អង្គុយរៀងឆ្ងាយពីមន្រ្តីនោះពេក បានជាស្ដាប់ពុំបាន ថាតើ តំណែងណាខ្លះតម្លៃប៉ុន្មាន? ដោយមានទាំងថ្នាក់ប្រធានការរិយាល័យ និងការ ដំឡើងស័ក្តិជាដើមនោះ ដោយនាយផេះខ្ញុំ ស្ដាប់បានតែតំណែងអធិការស្រុកមួយគត់ ដែលមន្រ្តីនោះបាននិយាយថា ត្រូវចំណាយលុយយ៉ាងតិចមួយម៉ឺនដុល្លារ។ បើតាមមន្រ្តីរូបនោះបាននិយាយថា បច្ចុប្បន្ននេះ លោកអធិការនគរបាលស្រុកស្វាយទាប ជិតដល់អាយុចូលនិវត្តន៍ហើយ។ ហេតុដូច្នោះហើយ បានជាមានមន្រ្តី នគរបាល៤ទៅ៥នាក់ កំពុងតែរត់ការយកតំណែងនោះ ដោយក្នុងម្នាក់ត្រូវចំណាយ លុយយ៉ាងតិច ក៏ជាងមួយម៉ឺនដុល្លាដែរ សម្រាប់សែនព្រេនជូនដល់ថ្នាក់ លើ របស់ខ្លួន បើគ្មានប្រាក់ ខ្ទង់ម៉ឺននោះទេ នៅធ្វើកូនចៅគេមួយជីវិតទៅ។ នៅក្នុងការដំឡើងស័ក្តិ ដល់មន្រ្តីនគរបាលនៅតាមប៉ុស្តិ៍ និងការរិយាល័យមួយចំនួន នៃស្នងការនគរបាលខេត្តស្វាយរៀង កាលពីប៉ុន្មានសប្ដាហ៍មុន មានមន្រ្តី នគរបាលម្នាក់បានប្រាប់ក្រុមអ្នកកាសែតថា ស័ក្តិមួយដែលខ្លួនបានពាក់នៅថ្ងៃនេះ គឺជាការខិតខំប្រឹង ប្រែង ក្នុងជួរមន្រ្តីនគរបាលនេះប្រមាណ ជិតជាង២០ឆ្នាំមក ហើយ នេះហេតុតែខ្លួនគ្មានខ្សែទុយោ នឹងគេបានជាស័ក្តិក្រិនបែបនេះ។ ហេ! ហេ!! បើគិតតែពីរឿងលុយបែបនេះ តើមន្រ្តីនគរបាលមួយចំនួន ដែលគ្មានលុយតែបានបម្រើជាតិ ស្ទើរតែពាក់កណ្ដាលជិវិតរបស់ខ្លួននោះ មានទឹកចិត្តឯណា នឹង ធ្វើការ តទៅទៀត? ហើយដល់ពេលណាទៅ ទើបមានមន្រ្តីរាជការមិនចេះពុករលួយ មិនចេះកាប់ដាវមាន ឱកាស មានតំណែងខ្ពស់បម្រើជាតិ និងប្រជាជន? ថាលេងទេ កុំខឹងអី!!

1 comment:

Anonymous said...

If KPPM and gangs are smart and really work to rescue Khmer, they must do something in conjuction with SAM & KEM's party instead of just attacking and bad-mouthing the opposition party!

បើសិនជា KPPM នឹង បក្សពួក ជាអ្នកឆ្លាតវៃនឹង ពិតជាស្រឡាញ់ខ្មែរមែននោះ គេគួរតែ
ធ្វើការទន្ទឹមគ្នា នឹង បក្សប្រឆាំង មិនមែនជាបែរ
មកខាំគ្នា បែបនេះទេ!!!