Saturday, August 11, 2012

បទអត្ថាធិប្យាយខ្លី៖ តើយួនខុសច្បាប់និងមានទោសអ្វីដែរ សំដាច់ម៍ ហ៊ុន សែន?


(លោកប្រធាន សម រង្ស៊ី​ចូលរួមដកបង្គោលព្រំដែនបោះខុសច្បាប់លេខ១៨៥)
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២
ដោយ ប៉ាង​ សុខឿន
ក្នុងពេលឡើងសំដែងល្ខោនរឿងព្រំដែនជិត៥ម៉ោង កាលពីថ្ងៃទី៩ ខែសីហា ហ៊ុន សែន​ បានលើក​ចំណុច​ លោកប្រធាន សម រង្ស៊ី ដកបង្គោលព្រំដែនលេខ១៨៥ ថាជាទង្វើរខុសច្បាប់ ហើយចោទ​ថាជាជនក្បត់ជាតិ។ តែធាតុពិត លោក ហ៊ុន សែន ហេតុតែជាមនុស្ស​ល្ងង់ គ្មានសច្ចធម៌ ពុតត្បុត រណបយួន និងមិនស្រឡាញ់ជាតិ បែជានិយាយទាំងងងឹតងងល់​ជាន់ដានខ្លួនឯង​ដោយមិន​ដឹងខ្លួន។ ព្រោះថា ពេលនោះមានបង្គោលព្រំដែន​ចំនួនបួនដែលយួនបានបោះចូល​ក្នុងដីខ្មែររួម​មានបង្គោល លេខ១៨៤, ១៨៥, ១៨៦, និង​១៨៧ ហើយលោក ប្រធាន សម រង្ស៊ី និង​ប្រជាពលរដ្ឋ​ដកតែបង្គោលលេខ១៨៥តែប៉ុណ្ណោះ រីឯបង្គោលដ៏ទៃទៀតលោកនិងប្រជាជន មិន​បានដកទេ។ បន្ទាប់ពីនោះប៉ុន្មានថ្ងៃ ស្រាប់តែយួនមកគាស់បង្គោលថ្ម លេខ១៨៤ និងបង្គោលឈើលេខ១៨៦ និង១៨៧ ផ្សេងទៀតដែលនៅសល់ទៅបាត់ស្ងាត់ៗរហូតមកដល់ពេលនេះ មិន​ហ៊ានយក​មកដាំ​កន្លែងទាំងនោះវិញទេ។

តាមហេតុផលនេះយើងសួរថាបើទីនោះជាបង្គោល ព្រំដែនពិតប្រាកដមែន ហេតុអីបានជាយួនមក​ដាំស្ងាត់ៗ ហើយមកដកទៅវិញ​ស្ងាត់ៗនិងមិនមកបោះកន្លែងនោះវិញ តែបែជាទៅបោះកន្លែងផ្សេង​ទៅវិញ? តើបង្គោលព្រំដែនចេះតែដើររបៀបនេះហើយ​យក​ទៅបោះទីណាក៏បាន ស្រេចតែ​នឹងចិត្ត មែនទេ?
ចំពោះរឿង ដែល ហ៊ុន សែន ចោទលោកប្រធាន សម រង្ស៊ី ក្នុងការដកបង្គោលលេខ១៨៥ នោះថា ខុសច្បាប់ ចុះយួនមកដករហូតដល់​ទៅបង្គោលចំនួនបីចុងក្រោយនោះដោយមានទាំង បង្គោលដាំជាថ្មផង តើមានទោសអ្វីដែរ? ហេតុអ្វីបានជា ហ៊ុន សែន មិនប្តឹងយួនទៅ​បើសិន ហ៊ុន សែន ពិតជាស្រឡាញ់ ការពារជាតិ និងគោរពច្បាប់មែន?
ត្រង់នេះសូមបងប្អូនពិចារណាចុះ អ្នកណាខុសអ្នកណាត្រូវ អ្នកណាស្រឡាញ់ជាតិនិង អ្នកណា ក្បត់ ជាតិពិតប្រាកដ។

5 comments:

Anonymous said...

I see and I agree with this! Why Hun Sen pretended not to know? because of Ah YOUN Vietnam has been given lot of money to Hun Sen. Thanks, I am Khmer, it is proved that the photograph taken, it is proved that man made the damh back then.

Anonymous said...

ÑÂM̀B́ƠĐỈÂ!!!

The Lost Ñg̉ùýêṇ

Anonymous said...

no, you are wrong perception, youn never give money to Hun Sen, instead they take alot of resource form Cambodia. youn just give Hun Sen the power to kill khmer people that against youn agression. ហ៊ុន​ សែន​ បើចិត្តសឿង​ បើកអោយ​ឆ្លើយឆ្លងគ្នាក្នុង​សភា លមើល នោះទើបដឺងថា​ ហ៊ុនសែន​ក្បត់ជាតិប៉ុណ្ណា។​ កុំមក​អង្គុយ​សូត្រ​នូវអ្វីដែលយួន​សសេរអោយ ដោយបិទមាត់អ្នកដ៏ទៃ មិន​អោយសួរដូច្នេះ។។

Khmer, Love said...

Require a scarified from all kind of khmer people, that is vote to change. when you come out from the hole and vote to change, you can see if that government progress in their one term, If they do not have the progress you can vote them out after their term and vote for the next one. But if you do not come out to vote to change you will stay this way for the next 100 year. You do not need to go to the border to fight with any one but your vote will protect your country. When you have a strong and uncorrupt government, everything will scare away. And that is how the democracy is. By God Grace we can do it.

Anonymous said...

CAN KI-MEDIA GRAPHIC DESIGNER DO THE SAME FOR THE ENTIRE STRETCH OF LAND THAT YUON TOOK FROM KHMER 1400 M WEST DEEP INSIDE CAMBODIA ALONG THE PREK KRABAO (VINH TE CANAL) TOTAL ABOUT 80 MILES LONG (80 SQUARE MILES) ZOOM IN AT NATIONAL ROUTE 2 AT PHNOM DEN-TINH BIEN BORDER