Thursday, August 23, 2012

Dumb and dumber: More than 10 high ranking gov't officials swindled of hundreds of thousands of dollars

មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជិត១០នាក់ ចាញ់បោកសម្រស់ លួងលោម ល្បិចកល ស្រ្តីអួត ខ្សែអ្នកធំ ម្នាក់ៗអស់រាប់ម៉ឺនដុល្លារ

Thursday, 23 August 2012
ដោយ ៖ ដើមអម្ពិល(DAP)

Synopsis: Numerous dumb high ranking government officials fell for the beauty and the sweet words of a woman who claimed that she is a close relative of top government official. The dumb officials were swindled of tens of thousands of dollars each, cops of the ministry of Interior indicated. Close to 10 government officials fell for the trick of a woman who claimed that she is the relative of a top government leader. Three victims complained to the police, while 4 or 5 others are about to file their complaint. “The victims refused to reveal their identity, they reserve their right (sic!), Pal Sothy, the deputy director of the criminal police department said. The swindling scheme took place since 2010 and the culprit sent over pictures of young women to her victims while claiming that they were hers. Mystery seems to shroud this case after the victims refused to reveal their identity and the suspect was prevented from talking to reporters by the cops.

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ជាច្រើន នាក់បានចាញ់បោក សម្រស់អូសទាញ វាចារផ្អែមល្ហែម ស្រ្តីម្នាក់ ដែលតាំងខ្លួន ជាសាច់ញាតិមន្ត្រី ជាន់ខ្ពស់ថ្នាក់កំពូល ដោយលង់ខ្លួនម្នាក់ៗ អស់រាប់សិបម៉ឺន ដុល្លារអាមេរិក នេះបើតាមការអះ អាងពី មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ។

នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃក្រសួងមហាផ្ទៃលោក ប៉ាល់ សុធី បាននិយាយនៅ ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១២ថា " មន្រ្តីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាល ជិត១០នាក់ បានចាញ់បោកស្រ្តីម្នាក់ ដែលតាំងខ្លួន ជាសាច់ញាតិ ថ្នាក់នាំជាន់ខ្ពស់ "។ លោក បន្តថា "ជនរងគ្រោះ ៣នាក់ បានដាក់ពាក្យបណ្តឹងហើយ រីឯជនរងគ្រោះ ប្រមាណ៤-៥នាក់ត្រៀមដាក់ ពាក្យបណ្តឹង " ។

លោក ប៉ាល់ សុធី បញ្ជាក់ថា យ៉ាងហោចណាស់ ជនរងគ្រោះម្នាក់ៗ ចាញ់បោកអស់រាប់ម៉ឺន ដុល្លារ ។ លោកបានបន្ថែមថា " ជនរងគ្រោះមិនឲ្យ បញ្ចេញ អត្តសញ្ញាណទេ ដោយសុំរក្សាសិទិ្ធ " ។


នាយរងការិយាល័យរូបនេះ បានសង្កត់ធ្ងន់ថា ស្រ្តីឆបោកដែលតាំងខ្លួនជាសាច់ញាតិថ្នាក់ដឹកនាំ ជាន់ខ្ពស់ នោះឈ្មោះ ប៊ុត សុខាឡៃ ហៅឈ្មោះ កង ស្រីនិច អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ហើយត្រូវសមត្ថ កិច្ច ឃាត់ខ្លួនប្រមាណជាម៉ោង៤រសៀល ថ្ងៃទី២០ ខែសីហាកន្លងទៅនេះ ចម្ងាយជាង២០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ក្រោយពីទទួល ពាក្យបណ្តឹង និងយោងទៅតាមដឹការបង្គាប់ របស់តុលាកាក្រុងភ្នំពេញ លេខ១៦៩អ.យ.ឆ ចុះថ្ងៃទី២០ខែសីហា ឆ្នាំ២០១២ ។

ការឆបោកដោយភូតភកុហកបែបនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១០មកម្លេះ គ្រាដែលជនសង្ស័យ បានទំនាក់ទំនងតាមទូរសព្ទ័ ទៅជនរងគ្រោះ ដោយប្រើល្បិចកល គ្រប់បែប យ៉ាងនិង ផ្ញើ រូប ថត នារីក្មេងៗ ទៅជនរងគ្រោះដោយសំអាងថា ជារូបថតរបស់ខ្លួន ។ ទោះជាបែប នេះក្តី សមត្ថកិច្ច មិន បានបញ្ជាក់ព័ត៌មាន ឲ្យបានលម្អិតនោះទេ ដោយនិយាយ យ៉ាងខ្លី ក្នុងសន្នីសិទ សារព័ត៌មានថា សមត្ថកិច្ចកំពុងតាមចាប់មេខ្លោង ខណះដែលជនសង្ស័យត្រូវបញ្ជូនទៅ កាន់តុលាកាភ្លាមៗ ។

ប្រភពមួយចំនួនបាននិយាយ ដោយសង្ស័យថា ហាក់បីដូចជាមានអាថ៌ កំបាំងក្រោយពី ជនរង គ្រោះជិត១០នាក់ មិនត្រូវបានបង្ហាញ ឈ្មោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ក៍ត្រូវបានហាមមិនឲ្យនិយាយពីសំណាក់សមត្ថកិច្ច កាលពីព្រឹកថ្ងៃ២៣ខែសីហា ៕

1 comment:

Anonymous said...

នេះហើយគឺជារបបពុកហើយរលួយ ម្នាក់ៗហេត្តតែចង់បានធ្វើធំដើម្បីបំផ្លាញជាតិក៏ខំរិះរកខ្សែអ្នកធំ អាពពួកមនុស្សរបៀបហ្នឹងឲ្យវាមានមេរៀខ្លះទៅមនុស្សធុនថោកទាបយ៉ាងហ្នឹង។ ពពួកអា ១០នាក់អស់ហ្នឹងបើបានជាថោកទាបហើយហែតុអ្វីក៏មិនបញ្ជេញឈ្មោះវាទៅ ឬក៏ពួកវាខ្លាចខ្មាស់ដូនតារបស់វា? ដោយសាតែយ៉ាងនេះឯងបានជាប្រទេសខ្មែរនឹងពលរដ្ផយើងមិនដែលបានសេចក្ដីសុខមួយថ្ងៃណាឡើយ។ ពួកយើងជាកូនខ្មែរជុំនាន់ក្រោយគួណាស់តែនាំគ្នាផ្លាស់ផ្ដូប្រពៃណីពុកហើយរលួយនេះចោលទៅ ទើបប្រទេសនិងពលរដ្ផខ្មែរយើងបានសុខសាន។ ខ្ញុំសុំអង្វផងចុះណាកូនខ្មែរទាំងអើយ ពួកយើងជាខ្មែរគួណាស់តែខ្មាស់ពួកអាទម្មិឡដែលនៅជុំវិញប្រទេសរបស់យើង។ ខ្មែរយើងគួណាស់ធ្វើខ្លួនជាដី(អិត)មិនគួណាធ្វើខ្លួនជាដី(ខ្សាច់)ទេ៕