តង្វាយ របស់ ស្ត្រីមេម៉ាយ
ព្រះយេស៊ូ ទតឃើញពួកអ្នកមាន យកប្រាក់
មកដាក់ក្នុងហិបថ្វាយ ព្រះជាម្ចាស់។
ព្រះអង្គ ទតឃើញ ស្ត្រីមេម៉ាយក្រីក្រម្នាក់
យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។
ព្រះអង្គ មានព្រះបន្ទូល ថា៖ «ខ្ញុំ សុំប្រាប់អោយអ្នករាល់គ្នា ដឹងច្បាស់ ថា, ស្ត្រីមេម៉ាយក្រីក្រនេះ
បានដាក់ប្រាក់ ច្រើនជាងគេ ទាំងអស់, ដ្បិតអ្នកទាំងនោះ
បានយកប្រាក់សំណល់ របស់ខ្លួន មកដាក់ក្នុងហិប។ រីឯ
ស្ត្រីមេម៉ាយនេះវិញ, ទោះបីនាងក្រីក្រ យ៉ាងណាក៏ដោយ ក៏នាង យកប្រាក់ទាំងអស់ ដែលនាងត្រូវការ ជាចាំបាច់ សំរាប់ចិញ្ចឹមជីវិត
មកដាក់ក្នុងហិប
ថ្វាយព្រះជាម្ចាស់ដែរ។»
ព្រះយេស៊ូ មានព្រះបន្ទូល
អំពីការបំផ្លាញ ព្រះវិហារ និងហេតុការណ៍ នៅគ្រាចុងក្រោយ
អ្នកខ្លះ កំពុងនិយាយ សរសើរលំអ របស់ព្រះវិហារ
ដែលតាក់តែងឡើង ដោយថ្មយ៉ាងល្អប្រណីត
និងមានតាំងវត្ថុផ្សេងៗ ដែលគេ យកមកថ្វាយ ព្រះជាម្ចាស់។ ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «នៅពេលខាងមុខ, អ្វីៗដែលអ្នករាល់គ្នា ឃើញនៅពេលនេះ នឹងត្រូវរលំ បាក់បែកអស់ ជាមិនខាន, លែងមានថ្ម ត្រួតពីលើថ្ម ទៀតហើយ។»
គេទូលសួរ
ព្រះអង្គ ថា៖ «ព្រះគ្រូអើយ, ហេតុការណ៍ទាំងនោះ នឹងកើតមាន នៅពេលណា? តើមានទីសំគាល់អ្វី អោយយើងដឹងថា, ព្រឹត្តិការណ៍ ទាំងនោះ ជិតមកដល់?»
ព្រះយេស៊ូ មានព្រះបន្ទូល ឆ្លើយថា៖
«ចូរប្រុងប្រយ័ត្ន, កុំបណ្ដោយ នរណា បញ្ឆោតអ្នករាល់គ្នា អោយវង្វេងបានឡើយ, ដ្បិតនឹងមានមនុស្ស ជាច្រើន យកឈ្មោះខ្ញុំមកប្រើ
ដោយពោល ថា, “ខ្ញុំនេះហើយ ជាព្រះគ្រិស្ដ” ឬថា
“ពេលកំណត់ មកដល់ហើយ។”
កុំតាមអ្នកទាំងនោះ អោយសោះ។
កាលណាអ្នករាល់គ្នាឮ គេនិយាយអំពីសង្គ្រាម
ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ, ដ្បិតហេតុការណ៍ ទាំងនេះ ត្រូវតែកើតឡើងជាមុន,
ប៉ុន្តែ មិនទាន់ដល់អវសានកាល នៃពិភពលោកភ្លាមៗទេ។»
ព្រះអង្គ មានព្រះបន្ទូល ថែមទៀត ថា៖ «ប្រជាជាតិមួយ នឹងធ្វើសង្គ្រាមតទល់ នឹងប្រជាជាតិមួយទៀត;
ប្រទេសមួយ តទល់នឹងប្រទេសមួយទៀត,
នឹងមានរញ្ជួយផែនដី
ជាខ្លាំង នៅតាមតំបន់ផ្សេងៗ, ហើយ នឹងមានកើតទុរ្ភិក្ស
ជំងឺរាតត្បាត, ព្រមទាំងមាន អព្ភូតហេតុផ្សេងៗ
បណ្ដាលអោយភ័យតក់ស្លុត,
និងមានទីសំគាល់ យ៉ាងធំនៅលើមេឃផង។
«ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះ កើតឡើង,
គេ នឹងចាប់ចងអ្នករាល់គ្នា។
គេ បៀតបៀន, ហើយ បញ្ជូនអ្នករាល់គ្នា ទៅកាត់ទោស ក្នុងសាលាប្រជុំ; យកអ្នករាល់គ្នា ទៅឃុំឃាំង។
គេនាំអ្នករាល់គ្នាទៅអោយស្ដេច
និងលោកទេសាភិបាលកាត់ទោសព្រោះតែនាមខ្ញុំ។ ប៉ុន្តែ ការនេះ ប្រែជាហុចឱកាស អោយអ្នករាល់គ្នា ផ្ដល់សក្ខីភាព ទៅវិញ។ ត្រូវចងចាំក្នុងចិត្ត ថា, កុំភ័យបារម្ភ ជាមុននឹងពាក្យនិយាយ ការពារខ្លួន ធ្វើអ្វី, ដ្បិតខ្ញុំ នឹងផ្ដល់ អោយអ្នករាល់គ្នា មានថ្វីមាត់
និងប្រាជ្ញា, មិនអោយពួកប្រឆាំង
អាចប្រកែក តទល់ នឹងអ្នករាល់គ្នា បានឡើយ។ សូម្បីតែឪពុ កម្ដាយ, បង ប្អូន, ញាតិសន្ដាន,
និងមិត្តភក្ដិ របស់អ្នករាល់គ្នា
ក៏បញ្ជូនអ្នករាល់គ្នា មួយចំនួន ទៅអោយគេ សម្លាប់ផងដែរ។ មនុស្សគ្រប់ៗរូប នឹងស្អប់អ្នករាល់គ្នា
ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នា មួយសរសៃ ក៏មិនត្រូវបាត់ឡើយ។ អ្នករាល់គ្នា នឹងបានរួចជីវិត, ព្រោះអ្នករាល់គ្នា មានចិត្តស៊ូទ្រាំ។
ព្រះយេស៊ូ មានព្រះបន្ទូល
អំពីការបំផ្លាញ ក្រុងយេរូសាឡឹម
«កាលណាអ្នករាល់គ្នា ឃើញមានកងទ័ព មកឡោមព័ទ្ធ ក្រុងយេរូសាឡឹម,
ចូរដឹងថា, ក្រុងនេះ ជិតវិនាសហើយ។ ពេលនោះ អស់អ្នក នៅស្រុកយូដា ត្រូវតែរត់ទៅជ្រក នៅតាមភ្នំ; រីឯ អស់អ្នកនៅក្រុងយេរូសាឡឹម
ត្រូវរត់ចេញ អោយឆ្ងាយពីក្រុង,
ហើយ អស់អ្នក ដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ គ្រានោះ ជាគ្រា ដែលព្រះជាម្ចាស់ ធ្វើទោសប្រជារាស្ត្រ ព្រះអង្គ, ស្របតាមសេចក្ដី ដែលមានចែងទុក ក្នុងគម្ពីរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ
និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន,
ដ្បិតនឹងកើតមាន ទុក្ខលំបាក យ៉ាងខ្លាំង នៅក្នុងស្រុក, ហើយ ព្រះជាម្ចាស់ នឹងវិនិច្ឆ័យទោស ប្រជារាស្ត្រនេះ។ គេ នឹងត្រូវស្លាប់ ដោយមុខដាវ,
ហើយ ខ្មាំងសត្រូវ នឹងកៀរគេ យកទៅធ្វើជាឈ្លើយសង្គ្រាម, អោយរស់នៅ កណ្ដាលចំណោមជាតិសាសន៍ទាំងអស់។ សាសន៍ដទៃ នឹងជាន់ឈ្លី ក្រុងយេរូសាឡឹម
រហូត ដល់ពេលកំណត់របស់គេ។
បុត្រមនុស្ស យាងត្រឡប់មកវិញ
«គ្រានោះ នឹងមានទីសំគាល់នៅ ក្នុងព្រះអាទិត្យ, ក្នុងព្រះច័ន្ទ, និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់ នៅលើផែនដី នឹងតឹងទ្រូងព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់ បោក; មនុស្សម្នា ភ័យស្លុត
បាត់ស្មារតី
នៅពេលគិត អំពីហេតុការណ៍ ដែលនឹងកើតមាន នៅលើផែនដី, ដ្បិតឫទ្ធិបារមីនានា នៅលើមេឃ នឹងកក្រើករំពើក។ ពេលនោះ
គេ នឹងឃើញបុត្រមនុស្ស យាងមកក្នុងពពក,
ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿង ពន់ពេកក្រៃ។ កាលណាព្រឹត្តិការណ៍ ទាំងនេះចាប់ផ្ដើមកើតមាន,
ចូរអ្នករាល់គ្នា ងើបមើលទៅលើ,
ពីព្រោះ ព្រះជាម្ចាស់ ជិតរំដោះអ្នករាល់គ្នាហើយ។»
ព្រះបន្ទូល អំពីដើមឧទុម្ពរ
បន្ទាប់មក,
ព្រះយេស៊ូ មានព្រះបន្ទូល ជាពាក្យប្រស្នានេះ ថា៖
«ចូរមើលដើមឧទុម្ពរ និងដើមឈើទាំងអស់ចុះ។ កាលណា អ្នករាល់គ្នា ឃើញស្លឹកវាលាស់,
អ្នករាល់គ្នា ដឹងថា, រដូវប្រាំង ជិតមកដល់ហើយ។
ដូច្នេះ
កាលណា អ្នករាល់គ្នា ឃើញព្រឹត្តិការណ៍ទាំងនោះ កើតឡើង,
ត្រូវដឹងថា, ព្រះរាជ្យ របស់ព្រះជាម្ចាស់ មកជិតបង្កើយហើយ។
«ខ្ញុំ សុំប្រាប់អោយអ្នករាល់គ្នា
ដឹងច្បាស់ ថា, ហេតុការណ៍ទាំងនោះ នឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះ មានជីវិតរស់នៅឡើយ។ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ,
តែពាក្យ ដែលខ្ញុំនិយាយ មិនរលាយបាត់ទេ។
ការត្រៀមខ្លួន ប្រុងប្រយ័ត្ន
«ចូរអ្នករាល់គ្នា
ប្រុងប្រយ័ត្ន អោយមែនទែន។ កុំបណ្ដោយអោយចិត្ត របស់អ្នករាល់គ្នា វក់វី នឹងគ្រឿងសប្បាយ, គ្រឿងស្រវឹង,
ឬក៏ខ្វល់ខ្វាយ អំពីរឿងជីវិតនេះឡើយ,
ក្រែងលោ ថ្ងៃនោះ មកដល់,
តែអ្នករាល់គ្នា ពុំបានប្រុងប្រៀបខ្លួន,
ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាន នឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់ នៅលើផែនដី ទាំងមូល។ ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា
ដើម្បីអោយអ្នករាល់គ្នា មានកម្លាំង,
ឆ្លងផុតពីហេតុការណ៍ ទាំងអស់ ដែលត្រូវកើតមាន, ហើយ ដើម្បីអោយអ្នករាល់គ្នា អាចឈរនៅមុខបុត្រមនុស្ស។»
ពេលថ្ងៃ, ព្រះយេស៊ូ តែងប្រៀនប្រដៅគេ នៅក្នុងព្រះវិហារ,
ហើយ នៅពេលយប់, ព្រះអង្គ យាងចេញទៅសំរាក នៅលើភ្នំដើមអូលីវ។ ប្រជាជនទាំងមូល នាំគ្នា មកតាំងពីព្រលឹម ស្ដាប់ព្រះអង្គ មានព្រះបន្ទូល នៅក្នុងព្រះវិហារ។
The Widow’s
Offering
21 As Jesus looked up, he saw the
rich putting their gifts into the temple treasury. 2 He also
saw a poor widow put in two very small copper coins. 3 “Truly I
tell you,” he said, “this poor widow has put in more than all the others. 4 All
these people gave their gifts out of their wealth; but she out of her poverty
put in all she had to live on.”
The Destruction of
the Temple and Signs of the End Times
5 Some of his disciples
were remarking about how the temple was adorned with beautiful stones and with
gifts dedicated to God. But Jesus said, 6 “As for what you see
here, the time will come when not one stone will be left on another; every one
of them will be thrown down.”
7 “Teacher,” they
asked, “when will these things happen? And what will be the sign that they are
about to take place?”
8 He replied: “Watch
out that you are not deceived. For many will come in my name, claiming, ‘I am
he,’ and, ‘The time is near.’ Do not follow them. 9 When you
hear of wars and uprisings, do not be frightened. These things must happen
first, but the end will not come right away.”
10 Then he said to them:
“Nation will rise against nation, and kingdom against kingdom. 11 There
will be great earthquakes, famines and pestilences in various places, and
fearful events and great signs from heaven.
12 “But before all this,
they will seize you and persecute you. They will hand you over to synagogues
and put you in prison, and you will be brought before kings and governors, and
all on account of my name. 13 And so you will bear testimony to
me. 14 But make up your mind not to worry beforehand how you
will defend yourselves. 15 For I will give you words and wisdom
that none of your adversaries will be able to resist or contradict. 16 You
will be betrayed even by parents, brothers and sisters, relatives and friends,
and they will put some of you to death. 17 Everyone will hate
you because of me. 18 But not a hair of your head will perish. 19 Stand
firm, and you will win life.
20 “When you see
Jerusalem being surrounded by armies, you will know that its desolation is
near. 21 Then let those who are in Judea flee to the mountains,
let those in the city get out, and let those in the country not enter the city.
22 For this is the time of punishment in fulfillment of all
that has been written. 23 How dreadful it will be in those days
for pregnant women and nursing mothers! There will be great distress in the
land and wrath against this people. 24 They will fall by the
sword and will be taken as prisoners to all the nations. Jerusalem will be
trampled on by the Gentiles until the times of the Gentiles are fulfilled.
25 “There will be signs
in the sun, moon and stars. On the earth, nations will be in anguish and
perplexity at the roaring and tossing of the sea. 26 People
will faint from terror, apprehensive of what is coming on the world, for the
heavenly bodies will be shaken. 27 At that time they will see
the Son of Man coming in a cloud with power and great glory. 28 When
these things begin to take place, stand up and lift up your heads, because your
redemption is drawing near.”
29 He told them this
parable: “Look at the fig tree and all the trees. 30 When they
sprout leaves, you can see for yourselves and know that summer is near. 31 Even
so, when you see these things happening, you know that the kingdom of God is
near.
32 “Truly I tell you,
this generation will certainly not pass away until all these things have
happened. 33 Heaven and earth will pass away, but my words will
never pass away.
34 “Be careful, or your
hearts will be weighed down with carousing, drunkenness and the anxieties of
life, and that day will close on you suddenly like a trap. 35 For
it will come on all those who live on the face of the whole earth. 36 Be
always on the watch, and pray that you may be able to escape all that is about
to happen, and that you may be able to stand before the Son of Man.”
37 Each day Jesus was
teaching at the temple, and each evening he went out to spend the night on the
hill called the Mount of Olives, 38 and all the people came
early in the morning to hear him at the temple.
4 comments:
Sounds like the world will end soon,
so no need to wait a day longer
before I loss my virginity.
Baay Kdaing
Theary Seng need to retire from politic and go to become a nun. She should go full force to convert the heathen - Dalai Lam, Aun San Suu Kyi and the Cambodian King. These people are very uncilize and need to be convert to a true god.
Las Vegas
Yeah Baay Kdaing,
The world is ramping up to the end of this Age. Meaning the rulership of the god of this world, Lucifer.
Truth is a person - Jesus is the truth.
Liar is a person- Lucifer is a liar
Jesus said of Lucifer, "He was a liar from the beginning".
From the beginning of what? From the beginning of his existence. Also that he is a murderer from the beginning.
If he was a liar and a murderer from the beginning, all the chaos in the world is of his doing and not God who created him.
But God who is Supreme, has set a time limit for his action to run its course, then God will bring him unto judgment and all that followed him.
God's word will not return void until all is accomplished as it was written concerning the End of this Age, not the End of the world.
Satan's kingdom will be destroyed and God's kingdom will be established on this earth as it is in heaven. No power can stop him, because he is Lord of lords and king of kings.
If Buddha claimed to be Lord of lords and king of kings, you should know who is speaking through Buddha. The world is about to be awaken with a rude awakening of true reality.
Blessed be the Holy One of Israel
Khmer Israel
can't believe there is still such psycho going around shouting for god god god the damn god into the empty sky.
wake up, won't you?
Post a Comment