Friday, August 03, 2012

Psalm 3


ទំនុកតម្កើង ៣ 

ពាក្យ​អធិស្ឋាន ​នៅ​ពេល ​មាន​សត្រូវ ព័ទ្ធ​ជុំវិញ
ទំនុកតម្កើង​ របស់​ស្ដេច​ដាវីឌ ក្នុង​គ្រា​ ដែល​ទ្រង់​រត់ ភៀស​ចេញ ​ពី​សម្ដេច​ អាប់​សាឡុម,​ ជា​ព្រះរាជ​បុត្រ។ 

ព្រះអម្ចាស់​អើយ, ខ្មាំង​សត្រូវ ​របស់​ទូលបង្គំ មាន​គ្នា​ច្រើន​ណាស់!
រីឯ​អ្នក ​ដែល​លើក​គ្នា​ប្រឆាំង​ នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ!
មាន​មនុស្ស​ជា​ច្រើន ​ពោល​ពី​ទូលបង្គំ​ ថា,
«ព្រះជាម្ចាស់​ មិន​សង្គ្រោះ​ លោក​ឡើយ។»

ក៏​ប៉ុន្តែ ព្រះអម្ចាស់​អើយ, ព្រះអង្គ ជា​ខែល​ការពារ ទូលបង្គំ។
ព្រះអង្គ​ ផ្ដល់​សិរី​រុង​រឿង ​អោយ​ទូលបង្គំ
និង​ប្រោស​អោយ​ទូលបង្គំ​ ងើប​មុខ​ឡើង​វិញ​បាន។
ខ្ញុំ ​ស្រែក​ដង្ហោយ ​ហៅ​រក​ព្រះអម្ចាស់ យ៉ាង​អស់​ពី​ដួង​ចិត្ត,
ហើយ ​ព្រះអង្គ ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ ​របស់​ព្រះអង្គ។

ខ្ញុំ​ ទំរេត; ខ្ញុំ​ ទទួល​ទាន​ដំណេក យ៉ាង​ស្កប់​ស្កល់,
ហើយ ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ, ដ្បិត​ព្រះអម្ចាស់​ ជួយ​គាំទ្រ​ខ្ញុំ។
ទោះ​បី​មាន​មនុស្សម្នា ​ដ៏​ច្រើន​ អនេក អនន្ត
លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​ នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដី,
ក៏​ខ្ញុំ ​មិន​ភ័យ​ខ្លាច​ដែរ។

ឱ​ព្រះអម្ចាស់​អើយ!  សូម​កុំ​នៅ​ព្រងើយ!
ព្រះ​នៃ​ទូលបង្គំ​អើយ, សូម​សង្គ្រោះ​ទូលបង្គំ​ផង!
ដ្បិត​ព្រះអង្គ​ តែងតែ​ទះ​កំផ្លៀង​ ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន ​របស់​ទូលបង្គំ។
ព្រះអង្គ​ បំបាក់​ធ្មេញ ​របស់​មនុស្ស​ពាល។

បពិត្រ​ព្រះអម្ចាស់, មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ។
សូម​ប្រទាន​ពរ ​ដល់​ប្រជារាស្ត្រ ​របស់​ព្រះអង្គ​ផង។
Calligraphy by Ms. Theary C. Seng



2 comments:

Anonymous said...

C'est très bien Theary Seng

Anonymous said...

Very good Theary Seng

Freedom of speech and freedom of believe