Sunday, August 26, 2012

ទំនុកតម្កើង ៧ -- Psalm 7

Calligraphy by Ms. Theary C. Seng

ព្រះអម្ចាស់, ​សូម​រក​យុត្តិធម៌​ អោយ​ទូលបង្គំ​ផង;
ទំនួញ​ របស់​ស្ដេច​ដាវីឌ, ព្រះអង្គ​ សូត្រ​ថ្វាយ​ព្រះជាម្ចាស់ នៅ​ពេល​មាន​រឿង​ ជា​មួយ​មនុស្ស​ម្នាក់​ ឈ្មោះ​គូស ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន
 
ព្រះអម្ចាស់, ​ជា​ព្រះ​ នៃ​ទូលបង្គំ​អើយ,
ទូលបង្គំ​ សូម​យក​ព្រះអង្គ​ ធ្វើ​ជា​ទី​ពឹង​ជ្រក;
សូម​ សង្គ្រោះ​ទូលបង្គំ; 
សូម​រំដោះ​ ទូលបង្គំ អោយ​រួច​ផុត ​ពី​អស់​អ្នក
ដែល​បៀតបៀន​ទូលបង្គំ​ផង,
ក្រែង​លោ​គេ ​ហែក​ទូលបង្គំ ដូច​សត្វ​សិង្ហ,​ ខាំ​រំពា​ នាំ​យក​ទៅ,
ហើយ​ គ្មាន​នរណា​ រំដោះ​បាន​ឡើយ។
 
ព្រះអម្ចាស់​ ជា​ព្រះ នៃ​ទូលបង្គំ​អើយ,
ប្រសិន​បើ​ ទូលបង្គំ​ បាន​ប្រព្រឹត្ត​ ដូច​ពាក្យ​គេ​ថា,
ប្រសិន​បើ​ ដៃ​ទូលបង្ ​ប្រឡាក់​ទៅ​ដោយ​ អំពើ​ទុច្ចរិត,
ប្រសិន​បើ​ ទូលបង្គំ​ បាន​ប្រព្រឹត្ត​ អំពើ​អាក្រក់
តប​ស្នង​ នឹង​មិត្តភក្ដិ​ទូលបង្គំ,
ឬ​ប្រសិន​បើ​ ទូលបង្គំ រឹប​អូស​ យក​ទ្រព្យ ​ដោយ​ឥត​ហេតុ​ផល,
ពី ​អ្នក​ដែល​ជំទាស់​ នឹង​ទូលបង្គំ​មែន​នោះ,
សូម​អោយ​ខ្មាំង​សត្រូវ ​ដេញ​ទាន់ និង​ប្រហារ​ ទូលបង្គំ​ទៅ​ចុះ។
អោយ​គេ​ ជាន់​ឈ្លី​ជីវិត​ ទូលបង្គំ ​នៅ​នឹង​ដី 
និង​អោយ​គេ​ យក​កិត្តិយស ​របស់​ទូលបង្គំ
ទៅ​ទំលាក់​ក្នុង​ភក់​ជ្រាំ​ចុះ។

ព្រះអម្ចាស់​អើយ, សូម​តើន​ឡើង;
សូម ​ទ្រង់​ព្រះពិរោធ​ តប​នឹង​ អំពើ​ឃោរឃៅ របស់​ បច្ចាមិត្ត​ទូលបង្គំ។
សូម ​ជួយ​ការពារ​ទូលបង្គំ​ផង, 
ដ្បិត​ ព្រះអង្គហ្នឹង​ហើយ ដែល​បាន ​តែងតាំង​ ច្បាប់​ឡើង។
សូម ​អោយ​ប្រជាជាតិ​នានា នាំ​គ្នា​ មក​ចោមរោម​ជុំវិញ​ព្រះអង្គ។
សូម​ ទ្រង់ ​គ្រប់គ្រង​លើ​ពួក​គេ​ ទាំង​អស់​គ្នា។
ព្រះអម្ចាស់ ​ជា​ចៅក្រម​វិនិច្ឆ័យ​ ប្រជារាស្ត្រ​ទាំង​អស់។
ព្រះអម្ចាស់​អើយ,
សូម​រក​យុត្តិធម៌ ​អោយ​ទូលបង្គំ​ផង,
ដ្បិត​ ទូលបង្គំ​ សុចរិត, ហើយ ​ក៏​ទៀង​ត្រង់​ដែរ។
សូម​ បញ្ឈប់ ​អំពើ​អាក្រក់ ​របស់​មនុស្ស​ទុច្ចរិត,
ហើយ​ ជួយ​មនុស្ស​សុចរិត អោយ​មាន​ចិត្ត​រឹងប៉ឹង​ឡើង។
ព្រះ​ ដ៏​សុចរិត​អើយ,
ព្រះអង្គ ​ឈ្វេង​យល់​ចិត្ត​ថ្លើម​ របស់​មនុស្ស។
ព្រះជាម្ចាស់​ ជា​ខែល​ការពារ​ខ្ញុំ។
ព្រះអង្គ​ សង្គ្រោះ​ អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់។
ព្រះជាម្ចាស់​ ជា​ចៅក្រម​ ដ៏​សុចរិត។
ព្រះអង្គ ​តែងតែ​ប្រឆាំង​ នឹង​អំពើ​អាក្រក់ ជា​រៀង​រាល់​ថ្ងៃ។
មនុស្ស​អាក្រក់ ​មិន​ដូរ​គំនិត​ទេ;
គេ​ នឹង​សំលៀង​មុខ​ដាវ,
ហើយ​ យឹត​ធ្នូ ​ប្រុង​ប្រៀប​បាញ់។
គេ នឹង​រៀបចំ​អាវុធ ​ដើម្បី​ប្រហារ​អ្នក​ដទៃ,
ព្រម​ទាំង ​ត្រៀម​ព្រួញ​ភ្លើង​ចាំ ​ជា​ស្រេច​ផង។ 
 
អ្នក​ណា​ គិត​តែ​ពី​ប្រព្រឹត្ត ​អំពើ​ទុច្ចរិត,
ហើយ ​រិះគិត​ពី​ អំពើ​ឧក្រិដ្ឋ,
អ្នក​នោះ ​នឹង​បង្កើត​បាន​ ការ​បោក​បញ្ឆោត។
អ្នក​ណា ​ជីក​រណ្ដៅ​កាន់​តែ​ ជ្រៅ​ទៅៗ,
អ្នក​នោះ​ នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​ខ្លួន​ជីក​នោះ​ ជា​មិន​ខាន។
អំពើ​ទុច្ចរិត​ ដែល​គេ​ប្រព្រឹត្ត នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ។
អំពើ​ឃោរឃៅ ​របស់​គេ ក៏​នឹង​ធ្លាក់​មក ​លើ​លលាដ៍​ក្បាល ​គេ​វិញ​ដែរ។
ខ្ញុំ​ នឹង​សរសើរ​តម្កើង​ ព្រះអម្ចាស់, ព្រោះ​ព្រះអង្គ​សុចរិត។
ខ្ញុំ​ នឹង​ច្រៀង​លើក​តម្កើង​ ព្រះនាម​ព្រះអម្ចាស់, ជា​ព្រះ​ ដ៏​ខ្ពង់ខ្ពស់​ បំផុត។ 
 
7 comments:

Anonymous said...

មីចោរធារីល្ងីល្ងើរ។ Fចck yourself bitch.

Anonymous said...

បងស្រី ធារី ជាទីស្រឡាញ់ ក្នុងព្រះនាមនៃព្រះជាអម្ចាស់,
សូមព្រះចេស្ដានៃទ្រង់ គាំពារ ថែរក្សាបង គ្រប់ទិវា រាត្រី។
សូមការងារ បម្រើព្រះអង្គរបស់បងបានផលផ្លែចម្រើន
ហើយព្រះហឫទ័យទ្រង់បានសម្រេចលើទឹកដី កម្ពុជា
ដោយស្នាដៃ និងការប្រឹងប្រែង របស់បងជានិរន្តរ៍។

បុប្ផាក្បាលជ្រោយ

Anonymous said...

Hmmmmmm! Another Theary Seng's recruiting project.

Anonymous said...

Theary, Dear you NEED a man !!!

Anonymous said...

I'm available...Theary! I will take you straight to heaven. Wink! Wink!
Oh, and one night stand is fine too if you don't want a long relationship. You don't even have to leave a note. Just lock the door on your way out.
Waiting patiently for your response.
I love you!

Anonymous said...

Theary Seng, previously u posted your photos on KI-Media rather than your website or your own facebook page. Now you start posting Christian texts. U need to go fuck yourself if u dont know what to do except proselytizing ur Christianity! Come on bitch, dont use our beloved KI-Media as your stepping stone to spreading religion, bitch! Theary Seng, you have your own website. It is so shameful that you instead use KI-Media, which is an opposition political platform, for your religious work. Heng Soy, you should take action on this by telling the bitch Theary Seng to instead use her own website if she is strong enough. Otherwise, people will lose interest in your blog coz we Cambodian dont want to read Christian/religious things. We just want to save Cambodia from Ah Hun Sen and the Viets.

JESUS CHRIST!