Wednesday, August 29, 2012

Witness pushes the KRT to question CPP Senator on crimes committed under the KR regime

Sim Kar was a former KR cadre
សាក្សី​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​សួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​ពី​បទ​ឧក្រិដ្ឋ

29 សីហា 2012
គង់ សុឋានរិទ្ធ
Voice of America
On Tuesday 28 August 2012, Em Oeun, a civil party, pushed the KRT to question Sim Kar, a Senator belonging to the ruling CPP party, about the criminal murder of his father. “Mr. Khieu Sarun was my father’s nephew when Mr. Mao Cheang was his workmate, and Mr. Sim Kar was in charge of the messenger section at Sector 20. And that’s why I said that these three individuals were those who could support the idea that my father was actually taken away, and I just wish to be proven – that my statement be proven by these individuals – that the statement I make is true. Mr. Sim Kar is in Phnom Penh now, and Mao Cheang in Kampong Cham and another person Khieu Sarun is with me in the same village now,” Em Oeun told the court.
ភ្នំពេញ៖ ដើម​បណ្តឹង​រដ្ឋប្បវេណី​លោក ឯម អឿន នៅ​ថ្ងៃ​អង្គារ​នេះ ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ចោទ​សួរ​លោកស៊ឹម កា សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជនកម្ពុជា​កំពុង​កាន់​អំណាច​ទាក់ទង​នឹង​ឃាតកម្ម​លើ​ឪពុក​របស់​ខ្លួន

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​សហចៅក្រម​ស៊ើបអង្កេត​បារាំង លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde ) បាន​កោះហៅ​មន្ដ្រី​នយោបាយ​ជាន់​ខ្ពស់​គណបក្ស​កាន់អំណាច​ចំនួន​ប្រាំមួយ​នាក់​ឲ្យ​ចូល​ផ្តល់​សក្ខីកម្ម​ក្នុង​សំណុំរឿង​០០២ ដែល​មាន​ជន​ជាប់ចោទ​ជា​អតីត​មេ​ដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម នួន ជា ខៀវ សំផន អៀង សារី និង​អៀង ធីរិទ្ធ។

ឥស្សរជន​ទាំងប្រាំ​មួយ​នាក់​នោះ​ដែល​ជា​បន្តបន្ទាប់​ត្រូវ​បានអះអាង​ថា បានស្ថិត​ក្នុង​ជួរ​ខ្មែរក្រហម​ដែរ​រួមមាន​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ការបរទេស លោក គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួមទាំង​លោក ស៊ឹម កា និង​លោក គង់ ប៊ុន ឈឿន បច្ចុប្បន្ន​ជាសមាជិក​ព្រឹទ្ធសភា។


ក៏ប៉ុន្តែ​ឥស្សរជន​នយោបាយ​គណបក្ស​កាន់​អំណាច​ទាំង​នោះ​មិនបានឆ្លើយ​តប​ទៅ​នឹងការកោះ​អញ្ជើញ​នោះ​ទេ។ ហើយ​ក្រោយមក​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ថ្លែងការណ៍​ប្រឆាំង​នឹង​បញ្ហា​នេះ​ជា​ច្រើន​លើក​ច្រើនសារ។

លោក ឯម អឿន ដែល​មិនចាំ​កាលបរិចេ្ឆទ​ជាក់លាក់​ពី​ការចាប់ខ្លួន​និង​ការសម្លាប់​ឪពុក​របស់​ខ្លួន​ត្រូវ​សហមេធាវី​អន្តរជាតិ​របស់​អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស តាមសួរ​ផ្ទុញ​យ៉ាងប្រកិត​នៅ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២ នៅ​ថ្ងៃ​នេះ។ លោក​បានឆ្លើយ​ទៅនឹង​សហមេធាវី​អន្តរជាតិ​វិញ​ថា លោក​ស៊ឹម កា គឺ​ជាបុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​បី​នាក់​ដែល​បានដឹង​ពី​ការស្លាប់​នៃ​ឪពុក​របស់​លោក។

«ដើម្បី​បញ្ជាក់​ការពិត​ខ្ញុំចង់​ឲ្យ​អ្នក​ដែល​តាមដាន​ឯកសារ (មេធាវី) ជួប​អ្នក​ទាំង​នេះ​ពីព្រោះ​អ្នក​ទាំង​នេះ​នៅរស់។ លោក ស៊ឹម កា នៅ​ធ្វើការ​នៅ​ឡើយ​នៅ​ក្រុង​ភ្នំពេញ លោក ម៉ៅ ជាន នៅក្រុង​កំពង់ចាម និង​លោក ខៀវ សារុន ស្ថិត​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ»។

ឪពុក​របស់​លោក ឯម អឿន គឺ​ជា​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់។ គាត់​ត្រូវ​ចាប់ខ្លួន​និង​សម្លាប់​ចោល​នៅ​តំបន់​២០​ក្នុង​ខេត្ត​ព្រៃវែង។

«នៅពេល​ដែល​គេ​យក​ឪពុក​ខ្ញុំ​ទៅ អ្នកដឹង​ឮ​គឺ​លោក​ស៊ឹម កា លោក ម៉ៅ ជាង​និង​លោក​ខៀវ សារុន។ លោក​ខៀវ សារុន គឺ​ជា​ក្មួយ​របស់​ឪពុក​ខ្ញុំ លោក ជាង ម៉ៅ គឺ​ជា​សហការី​របស់​គាត់ និង​លោក ស៊ឹម កា ជា​អ្នក​ទទួលខុស​ត្រូវ​ផ្នែក​ខាង​នារសារ​ក្នុង​តំបន់​២០»។

សហមេធាវី​បរទេស​របស់​អៀង សារី និង​សហមេធាវី​បរទេស​របស់​នួន ជា លោក ចាស្ពឺ ផៅ (Jasper Pauw) បាន​តាម​សួរ​ប្រដេញ​លើ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដូចគ្នា​នៅ​ថ្ងៃ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​លោក ឯម អឿន មានភាព​ច្របូកច្របល់​ជា​ច្រើន។ លោក ឯម អឿន បានសម្រក់​ទឹកភ្នែក​នៅ​បន្ទាប់​ពី​មាន​សំណួរ​ផ្ទួនៗ​របស់​លោក ម៉ាយឃើល ខាណាវ៉ាស កាល​ពីព្រឹកមិញ ហើយ​បានធ្វើ​ឲ្យ​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន ផ្អាក​សវនាការ​រយៈពេល​១៥ នាទី​មុនពេល​កំណត់​ត្រូវ​ឈប់​សម្រាក៕

No comments: