អ្នកស្រី ទេព វន្នី ដឹកនាំបាតុកម្មទាមទារឲ្យដោះលែងអ្នកបឹងកក់ ឈ្មោះ យ៉ោម បុប្ផា ពីគុកព្រៃស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ នៅតំបន់បឹងកក់។ (RFA/Sok Serey) |
ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សិភាស់ ដឹកនាំបាតុកម្មនៅថ្ងៃទី១០ ខែកញ្ញា ទាមទារឲ្យបន្តឃុំអ្នកស្រី យ៉ោម បុប្ផា។ RFA/Sok Serey |
ក្រុមអ្នករត់ម៉ូតូឌុបបាតុកម្មប្រឆាំងក្រុមអ្នកបឹងកក់
នៅថ្ងៃទី១០ កញ្ញា នេះ នៅទីក្រុងភ្នំពេញ មានបាតុកម្មចំនួន ២ នៅថ្ងៃតែមួយ ផ្ដោតលើបញ្ហាតែមួយ ប៉ុន្តែគោលបំណងខុសគ្នាស្រឡះ។
2012-09-10
ដោយ សុខ សេរី
Radio Free Asia
បាតុកម្មរបស់អ្នកបឹងកក់ ទាមទារសុំឲ្យតុលាការ និងក្រសួងយុត្តិធម៌ ដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពចេញពីគុកព្រៃស។ ចំណែកឯបាតុកម្មមួយទៀតដែលមានអ្នករត់ម៉ូតូឌុបចូលរួមប្រមាណ ១០០នាក់ បានទាមទារសុំឲ្យតុលាការ និងក្រសួងយុត្តិធម៌ បន្តឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា នោះ នៅក្នុងគុកព្រៃសបន្តទៀត។
សកម្មជនទាមទារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ បានដឹកនាំបាតុកម្មអហិង្សាមួយមានមនុស្សចូលរួមចំនួនជាង ១០០នាក់ នៅតំបន់បឹងកក់នោះ ដើម្បីទាមទារឲ្យសាលាដំបូងរាជធានីភ្នំពេញ និងក្រសួងយុត្តិធម៌ ដោះលែងអ្នកស្រី យ៉ាម បុប្ផា អាយុ ៣១ឆ្នាំ ឲ្យមានសេរីភាពពីគុកព្រៃស។
បាតុកម្មនោះត្រូវបានរារាំងដោយកងកំលាំងប្រដាប់អាវុធរាប់សិបនាក់ មិនឲ្យដើរក្បួនដាក់ញត្តិទាមទារនោះទៅតុលាការ និងក្រសួងយុត្តិធម៌ទេ។
អ្នកភូមិបឹងកក់ ឈ្មោះអ្នកស្រី យ៉ោម បុប្ផា ត្រូវបាននគរបាលចាប់ខ្លួនកាលពីសប្ដាហ៍កន្លងទៅនេះ ហើយក្រោយមកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ក្រោមបទព្រហ្មទណ្ឌ បង្កហិង្សាដោយចេតនាតាមមាត្រាទី២១៨ នៃក្រមព្រហ្មទណ្ឌ។
អ្នកស្រី ទេព វន្នី បានមានប្រសាសន៍ប្រាប់អ្នកកាសែតដែលកំពុងហ៊ុមព័ទ្ធដោយកងកំលាំងប្រដាប់អាវុធថា អ្នកស្រី យ៉ោម បុប្ផា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ប៉ុន្តែមន្ត្រីខិលខូចមួយចំនួនបានប្រើប្រាស់ក្រុមអ្នករត់ម៉ូតូឌុបប្រឆាំងការទាមទារដោះលែងនោះ។
អ្នកស្រី ទេព វន្នី៖ «ផ្ដល់ភាពយុត្តិធម៌ដល់អ្នកស្រី យ៉ោម បុប្ផា ឲ្យគាត់មកនៅក្រៅឃុំ ដើម្បីមកជួបជុំក្រុមគ្រួសារគាត់សិន ព្រោះអីគាត់មិនទាន់ក្លាយជាជនល្មើស ដូចតុលាការយកទៅដាក់ឃុំខ្លួន ឬមួយថា គាត់ប្រព្រឹត្តបទល្មើសហ្នឹងទេ»។
កាលពីសប្ដាហ៍កន្លងទៅនេះ អ្នកភូមិបឹងកក់ទាំងនោះបានដាក់ញត្តិជូនរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី សុំឲ្យជួយអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា នោះ។
ផ្ទុយពីការទាមទារនេះ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ នៅថ្ងៃទី១០ ខែកញ្ញា នេះដែរ ក៏បានដឹកនាំក្រុមអ្នករត់ម៉ូតូឌុបចំនួន ១០០នាក់ នៅទីលានប្រជាធិបតេយ្យ និងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការ និងក្រសួងយុត្តិធម៌បន្តឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា នោះបន្តទៀត ដោយបានចោទថា អ្នកស្រី យ៉ោម បុប្ផា និងស្វាមី បានបង្កហិង្សា និងរបួសស្នាមមកលើឈ្មោះ វ៉ាត ថៃសេង អាយុ ២៤ឆ្នាំ និងឈ្មោះ ង៉ែត ចិត្ត អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ។
លោក ឯ សុភាស់ បានដាក់ញត្តិនោះជូនសាលាដំបូងរាជធានីភ្នំពេញ ដោយជោគជ័យ នៅថ្ងៃទី១០ ខែកញ្ញា។ លោកបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅមុខតុលាការថា លោកសុំឲ្យតុលាការផ្ដន្ទាទោសអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់៖ «តុលាការនឹងវិនិច្ឆ័យរឿងនេះឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីនៃច្បាប់ ដោះស្រាយពាក់ព័ន្ធករណីរឿងសមាជិកយើងខ្ញុំដែលរងគ្រោះពិតប្រាកដ ដែលមានអំពើហិង្សាដោយស្ថានទម្ងន់ធ្ងន់។ ...អ៊ីចឹងជនដែលប្រព្រឹត្តគឺត្រូវតែទទួលទោស គឺត្រូវតែសងជំងឺចិត្ត និងការព្យាបាល»។
ទាក់ទងនឹងសំណុំរឿង អ្នកស្រី យ៉ោម បុប្ផា នេះដែរ ស្វាមីរបស់អ្នកស្រី គឺលោក លួស សាខន អាយុ ៥៦ឆ្នាំ បានមានប្រសាសន៍ថា ភរិយារបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៖ «ថ្ងៃកើតហេតុប្រពន្ធខ្ញុំគ្មាននៅកន្លែងបង្កហេតុដោយចេតនា និងជាក់ស្ដែងទេ ហើយបើមានអ្នកឃើញប្រពន្ធខ្ញុំវាយគេពិតប្រាកដមែន ប្រពន្ធខ្ញុំនឹងហ្នឹងទទួលទោសតាមច្បាប់។ ...នេះគឺជាការលាបពណ៌ ព្រោះជនរងគ្រោះក៏ខ្ញុំមិនដឹងនៅទីណាដែរ ហើយក៏គេមិនស្គាល់ខ្ញុំដែរ ហើយចំណែកឯពួកម៉ូតូឌុបទាំងអស់នេះ ក៏មិនដឹងនៅទីណាដែរ»។
ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលបានតាមដានបាតុកម្មរបស់អ្នកភូមិបឹងកក់ បានមានប្រសាសន៍ថា អាជ្ញាធរគប្បីស្រាវជ្រាវ និងពិនិត្យមើលអង្គហេតុនៃករណីនេះឲ្យបានជាក់លាក់៖ «ថាតើការចាប់អ្នកស្រី យ៉ោម បុប្ផា ហ្នឹងវាត្រឹមត្រូវតាមលក្ខណៈច្បាប់ដែរ ឬទេ ហើយតើមានការស៊ើបអង្កេតហ្នឹងបានត្រឹមត្រូវ ឬមួយយ៉ាងម៉េចនៅឡើយ?»។
អ្នកតាមដានស្ថានការណ៍ និងសំណុំរឿងនេះ កំពុងតែរង់ចាំមើលចំណាត់ការរបស់តុលាការថា តើអ្នកស្រី យ៉ោម បុប្ផា នោះ នឹងត្រូវបានដោះលែង ឬបន្តឃុំខ្លួនបន្តទៀតនៅគុកព្រៃសនោះ៕
5 comments:
ឆ្កួតទាំងអស់ហើយ
ដូចគេនិយាយមកមែនថា
ឲ្យតែមានលុយ គេអាចហៅ
ខ្មោចពីក្នុងផ្នូរមករាំឲ្យមើលក៏
បាន ពួករត់ម៉ូតូឌុបកំពុងភ្លេច
ខ្លួន ប្រហែលគេគិតថា ពួក
អ្នកមានអំណាច និងពួកឧកញ៉ា
នឹងមកជិះម៉ូតូរបស់ខ្លួន ដាំចេក
ទៅអាវ៉ា ។ មួយថ្ងៃហ្នឹងបានទទួល
ប៉ុន្មាន ប្រយ័ត្នស្ងួតឆ្នាំង គួរឈប់
មានគំនិតផ្ដន្ទាអ្នកតូចទាបដូចគ្នា
ទៅ សមត្ថភាពដូចពួកលោក និង
ធ្វើអ្វីបាន ក្រៅពីមុខរបរនេះ ?
គិតមើលទៅ គួរសាងមិត្តឬគួរ
សាងសត្រូវ ។
Freedom of expression here on KI-Media (you, the readers, will be the judge):
Below is one comment on School of Vice's post "Golden memories" that got deleted by School of Vice just as soon as it was posted.
Anonymous said...
What scares me the most is that you romantic Sihanoukist oldies fanatics such as "School of Vice" make your oldies postings stick while the more important ones roll off from the main page to lala land...Do you guys have any sense of priorities at all?
Just in case you expunge my comment again, I hereby take the liberty to copy it after it gets posted with the time stamp and send it to -
Cc: kiletters@gmail.com
heng.soy@gmail.com
My conviction is that KI-Media is more than just a blog to publish the bad news about our homeland - Cambodia.
Respectfully yours,
12:01 AM
Cette manifestation est mise en scène par le clan de Hun Sen sous l'ordre de son Maître Hanoi. C'est vraiment de la connerie du régime HUN Sen. HUN SEN est responsable de toutes l'injustice au Cambodge. Il est en train de tuer son peuple et détruire son pays sous l'ordre de Hanoi comme à son habitude. Il faut en finir ce régime de fantoche, de pantin.
លោក សំ រង្សី ហើយនឹងលោក គឹម សុខា រួបរួមគ្នាបង្កើតបានគណបក្សនាំគ្រោះឱ្យជាតិ សូមពលរដ្ឋខ្មែរទូរទាំងពិភពលោកជ្រាប។ ឥឡូវនេះខ្ញុំសុំលើកយកទង្វើថោកទាបដែលពួកហ្នឹងធ្វើរ #១-នៅខែត្តក្រចិះសភូមិប្រម៉ា ហុន សែន ដាក់ទាហានវាយពលរដ្ឋខ្មែរបាញ់ក្មេងស្រីអយុក១៤ឆ្នាំ រីឯគណបក្សប្រឆាំងបែជានាំគ្នាធ្វើការដង្ហែរក្បួនបោះឆ្នោតទៅវិញ #២-នៅពេលដែលអាចោរ ហុន សែន បញ្ជាឱ្យកូនចៅវាមកចាប់លោក(ម៉ម សូណង់ឌូ)រីឯសំ រង្សី និង គឹម សុខា ណាត់ជួបគ្នានៅឯទីក្រុង(ម៉ាណិល)ប្រទេស(ហ្វិលិពិន)#៣-នៅពេលដែលលោក (ម៉ម សូណង់ឌូ)ឡើងតុលាការ បែជាពួកគណបក្សប្រឆាំងនាំគ្នាធ្វើវិធីបើកទីស្នាក់ការកណ្ដាលបណ្ដោះអាសន្ដ។ នេះហើយគឺជាទង្វើរថោកទាបរបស់គណបក្សនាំគ្រោះឱ្យជាតិ ខ្ញុំជាកូនខ្មែរជុំនាន់ក្រោយបានឮសំដីរបស់មេបក្សប្រឆាំងហះបីដូចជាស្រឡាញ់ជាតិខ្លាំងណាស់ រីឯទង្វើររបស់ពួកគាត់គឺវាផ្ទុយពីសំដីទាំងអស់។ ពលរដ្ឋខ្មែរទូរទាំងពិភពលោក លោកចង់ឱ្យខ្មែរគ្រប់និន្នាការនយោបាយ រូបរួមគ្នាជាទ្លុងមួយ ដើម្បីវាយចោយួននឹងអាក្បត់ជាតិ ហុន សែន ចេញឱ្យផុតអំណាចនិងដីខ្មែរសិន។ បែជាលោកទាំងពីរបដិសែធន៍ ថាមិនអាចចូលរួមជាមួយនឹងចលនាអំណាចពលរដ្ឋខ្មែរបានទេ គ្រាន់តែមួយម៉ាត់នេះគឺផ្ទុយពីសំណើររបស់ពលរដ្ឋខ្មែរបាត់ទៅហើយ។ ខ្ញុំមានសំណួរមួយសួរថា តើចលនាអំណាចពលរដ្ឋខ្មែរនេះគឺមិនមេនជាពលរដ្ឋខ្មែរឬ? បានជាលោកទាំងពីរមិនអាចចូលរួមជាមួយបាន? ខ្ញុំបានមើលឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិនេះគ្មានដំណោះស្រាយអ្វីចង់ដោះស្រាយរឿងពលរដ្ឋនិងប្រទេសខ្មែរយើងទេ។ ពួកអស់ទាំងនេះគឺចង់តែបំផ្លាញជាតិខ្លួនឯងតែប៉ុណោះ៕
ឧបាយកលថ្មី!.............ស្នៀតថ្មី !
អាក្បត់ជាតិសំ រង្សី និង អាក្បត់ជាតិគឹម សុខាជា
គណបក្ស(ស៊ីឈ្នួលCPP)សង្គ្រោះជាតិខ្មែរក្លែងក្លាយ
ដែលស៊ីឡាកនិងជារនុកក្នុងអាឈ្លើយហ៊ុន សែនកញ្ជៈអាយួនយៀកកុង(អាមេអបគមន៍ធំជាងគេនៅស្រុកខ្មែរ!)កំពុង បំភ្លៃនិងបន្លំ យកចំណេញនយោបាយ
(ករណីលោក ម៉មសូណង់ដូ)ដើម្បី
ធ្វើនយោបោកឲ្យខ្មែរភ្លើវង្វេងតាមខ្លួនហើយ
ចូលក្នុងអន្ទាក់ អាCPP អាយួនយៀកកុងតែប៉ុណ្ណោះ។
Post a Comment