សាន អុក ក្នុងសន្និសីទកាសែតស្ដីពីកិច្ចប្រជុំវេទិកាផ្លាស់ប្ដូរយោបល់គណបក្ស នយោបាយនៅអាស៊ី នៅប្រទេសភូមា នាប្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២។ |
សុខ អាន ត្រឡប់ពីប្រជុំវេទិកាផ្លាស់ប្ដូរយោបល់បក្សនយោបាយនៅភូមា
2012-09-15
ដោយ វណ្ណ វិចារ
Radio Free Asia
សុខ អាន បន្តថា ក្នុងជំនួបគ្នារវាងលោក និងមេដឹកនាំគណបក្សប្រឆាំង អ្នកស្រី អង់ សានស៊ូជី លោកបានប្រាប់អ្នកស្រី អង់ សានស៊ូជី ពីដំណើរការវិវត្តនយោបាយ និងការបង្រួបបង្រួមជាតិនៅកម្ពុជា ប៉ុន្តែអ្នកស្រី អង់ សានស៊ូជី បានតបវិញថា អ្នកស្រីត្រូវសិក្សារៀនសូត្រច្រើនថែមទៀត ពីចំណុចខ្សោយនៅកម្ពុជា។ ត្រង់ចំណុចនេះ លោក សុខ អាន សន្និដ្ឋានថា អ្នកស្រី អង់ សានស៊ូជី ចង់សំដៅពីចំណុចខ្សោយនៃគណបក្សប្រឆាំងនៅកម្ពុជា ដែលនាំឲ្យបក្សកាន់អំណាចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក សុខ អាន ត្រឡប់មកពីចូលរួមប្រជុំវេទិកាផ្លាស់ប្ដូរយោបល់គណបក្សនយោបាយនៅអាស៊ី (អាយខាប់=ICAPP) នៅប្រទេសភូមា (មីយ៉ាន់ម៉ា) នៅថ្ងៃសៅរ៍ ទី១៥ កញ្ញា។
នៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក សុខ អាន ឲ្យដឹងថា ភាគីគណបក្សប្រជាជនរបស់កម្ពុជា បានថ្លែងពីកំណែទម្រង់ប្រព័ន្ធនយោបាយនៅកម្ពុជា ដើម្បីជាបទពិសោធន៍ជូនបក្សកាន់អំណាច និងបក្សប្រឆាំងរបស់ភូមា ដែលកំពុងតែធ្វើកំណែទម្រង់នយោបាយពីរបបយោធាទៅជារបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រទេសភូមា បានអញ្ជើញគណៈប្រតិភូកម្ពុជា និងប្រទេស១០ផ្សេងទៀត នៅអាស៊ី ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការដឹកនាំប្រទេសទាំងនោះ ព្រមទាំងបង្ហាញពីការកែទម្រង់របបនយោបាយរបស់ខ្លួន។
ប្រតិភូរបស់ប្រទេសកម្ពុជា ដឹកនាំដោយលោក សុខ អាន លោកបានជួបជាមួយអនុប្រធានគណបក្សកាន់អំណាច គឺគណបក្សសាមគ្គីបង្រួបបង្រួមដើម្បីការអភិវឌ្ឍន៍របស់ភូមា លោក ស្វាន់ ស្វេម៉ាន់ (Svann Semann) និងមេដឹកនាំបក្សប្រឆាំងអ្នកស្រី អង់ សានស៊ូជី (Ang Sann Suuky)។
នៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់ពីប្រទេសភូមា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន មានប្រសាសន៍ថា ក្នុងជំនួបនោះ បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់មន្ត្រីបក្សកាន់អំណាចប្រទេសភូមា ក្នុងការធ្វើកំណែទម្រង់របបនយោបាយពីរបបគ្រប់គ្រងដោយយោធា ទៅកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ លោកបន្តថា ភាគីកម្ពុជាបានបង្ហាញពីជោគជ័យ និងបទពិសោធន៍របស់ខ្លួនទៅកាន់អង្គវេទិកា តាំងពីការបោះឆ្នោត និងការបង្រួបបង្រួមជាតិ កាលពីជាង១០ឆ្នាំមុន តាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់លោក ហ៊ុន សែន។
លោក សុខ អាន បញ្ជាក់ថា ភាគីភូមា បានធ្វើការកែទម្រង់លើវិស័យជាច្រើន ដូចជាដោះលែងអ្នកទោសនយោបាយ និងបង្កើតច្បាប់ថ្មីៗ ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ រដ្ឋាភិបាលភូមា បដិសេធមិនធ្វើកំណែទម្រង់តាមប្រទេសណាមួយឡើយ៖ «ស្របតាមបទពិសោធន៍នេះ បង្ហាញថា ភូមាកំពុងដើរលើផ្លូវត្រូវ។ ភូមានិយាយថា យើងខ្ញុំដំណើរការបដិវត្តប្រជាធិបតេយ្យ តែមិនយកពុម្ពនៃប្រទេសណាមួយទេ។ យើងធ្វើតាមតថភាពនៅមីយ៉ាន់ម៉ា»។
លោក សុខ អាន បន្តថា ក្នុងជំនួបគ្នារវាងលោក និងមេដឹកនាំគណបក្សប្រឆាំង អ្នកស្រី អង់ សានស៊ូជី លោកបានប្រាប់អ្នកស្រី អង់ សានស៊ូជី ពីដំណើរការវិវត្តនយោបាយ និងការបង្រួបបង្រួមជាតិនៅកម្ពុជា ប៉ុន្តែអ្នកស្រី អង់ សានស៊ូជី បានតបវិញថា អ្នកស្រីត្រូវសិក្សារៀនសូត្រច្រើនថែមទៀត ពីចំណុចខ្សោយនៅកម្ពុជា។ ត្រង់ចំណុចនេះ លោក សុខ អាន សន្និដ្ឋានថា អ្នកស្រី អង់ សានស៊ូជី ចង់សំដៅពីចំណុចខ្សោយនៃគណបក្សប្រឆាំងនៅកម្ពុជា ដែលនាំឲ្យបក្សកាន់អំណាចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លើយតបនឹងបញ្ហានេះ ស្ត្រីតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៉ី អ្នកស្រី មូរ សុខហួរ បានទាត់ចោលចំពោះការលើកឡើងរបស់លោក សុខ អាន ដែលថាអ្នកស្រី អង់ សានស៊ូជី ចង់លើកឡើងពីចំណុចខ្សោយរបស់គណបក្សប្រឆាំង។ ផ្ទុយទៅវិញ អ្នកស្រី មូរ សុខហួរ ទាញការសន្និដ្ឋានមកវិញថា ប្រសាសន៍របស់អ្នកស្រី អង់ សានស៊ូជី ប្រាកដជាចង់ប្រាប់ថា រដ្ឋាភិបាលកម្ពុជា កំពុងតែដើរថយក្រោយក្នុងដំណើរការប្រជាធិបតេយ្យ ដោយព្យាយាមដាក់ទោសទណ្ឌលើប្រធានបក្សប្រឆាំងលោក សម រង្ស៉ី ជាដើម៖ «លោកស្រី អង់ សានស៊ូជី ស្គាល់ច្បាស់ណាស់ពីប្រជាធិបតេយ្យពិតប្រាកដ និងប្រជាធិបតេយ្យក្លែងក្លាយ នៅពេលណាដែលរដ្ឋាភិបាលព្យាយាមដាក់គុកអ្នកប្រឆាំងនោះ រដ្ឋាភិបាលនោះមិនអាចគេចផុតពីការចោទថាផ្តាច់ការនោះទេ»។
ក្នុងជំនួបគណៈប្រតិភូគណបក្សនយោបាយអាស៊ីនៅភូមា មានគណៈប្រតិភូមកពីប្រទេសជាច្រើន ដូចជាកម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង អូស្ត្រាលី ចិន ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ប៉ាគីស្ថាន ទួរគី និងវៀតណាម។ ប្រទេសភូមា បានប្រកាសបោះបង់ចោលរបបនយោបាយគ្រប់គ្រងដោយយោធា ដែលបំបិទសិទ្ធិសេរីភាព មកជារបបប្រជាធិបតេយ្យសេរីពហុបក្ស ចាប់ពីឆ្នាំ២០១១ រហូតមក។ លោក សុខ អាន និងគណៈប្រតិភូទាំងអស់មានតួនាទីថ្លែងការណ៍ពីបទពិសោធន៍ក្នុងការធ្វើកំណែទម្រង់របបនយោបាយសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ដើម្បីចែករំលែកដល់ប្រទេសជាម្ចាស់ផ្ទះ៕
2 comments:
សុខ អានត្រូវតែនិយាយអីចឹង បើមិននិយាយ
ទេ ស្មានថាហ៊ុន សែនអាចទុកចិត្តបាន ?
បើអា សុនខ អានជាសុនខ របស់អា សុនខ
ហ៊ុន សែនទៅហើយ។ វាត្រុវតែនិយាយលើក
ជើងម្ចាស់វា យ៉ាងដូច្នេះ។
ឆ្កែតែងតែស៊ីអាចម៍ឆ្កែម្ចាស់វា៕
Post a Comment