Friday, September 21, 2012

ម៉េចដែរម្នាលភ្នែកមួយហៅណាល់អើយព្រុះមិនទាន់ស្ងួតទឹកមាត់ផងស្រាប់តែ សរ ចំរ៉ុង ដោះលែងពួកបាញ់បោះសេរីយ៉ាងរំភើយ អស្ចាររ៉ុយៗម្នាលភ្នែកមួយ !

លោក​ សរ​ ចំរុង​ អភិបាល​ខេត្ត​ និងឧត្តម​សេនីយ៍ត្រី​ ជួង ស៊ាង​ហាក់ ស្នងការ​នគរ​បាល​ខេត្តក្រចេះ។​ នប.ជក​

ដោះ​លែង​អ្នក​កាសែត​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​បាញ់​សេរី និង​បង្ក​របួស

www.postkhmer.com 
ក្រចេះ: មន្រ្តីកង​រាជអាវុធហត្ថ​ខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​អះ​អាង​ឲ្យ​ដឹង ​ថា អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​បោះ​សេរី និង​វាយ​ដំ​បុរស​ម្នាក់​ឲ្យ​រង​របួស នៅ​ក្នុង​ស្រុក​សម្បូណ៌ ខេត្ត​ក្រចេះ កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​ហើយ។
លោក ស្រី វុត្ថា មេប​ញ្ជា​ការរង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​បាន​ប្រាប់​ថា លោក ឃុត ឃី ជា​ភ្នាក់ងារ​កាសែត​ដំណឹង​ថ្ងៃ​នេះ និង​លោក សេង ចន្ទ​តារ៉ុង នាយ​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ ​មាន​ស្នាក់ការ​នៅ​ស្រុក​សម្បូណ៌ ដែល​ត្រូវ​ឃាត់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៤​កញ្ញា ពី​បទ​បាញ់​បោះ​សេរី និង​វាយដំ​បុរស​ម្នាក់​ឲ្យ​រង​របួស នៅ​ក្នុង​ភូមិ​កេង​ប្រាសាទ​ ឃុំ​-ស្រុក​សម្បូណ៌ ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​បាន​សារភាព​នូវ​កំហុស​និង​ទទួល​ការ​អប់រំពី​មន្ត្រី​កង​រាជ​ អាវុធ​ហត្ថ​ខេត្ត។
លោក ស្រី វុត្ថា បញ្ជាក់​ថា កា​រដោះ​លែង​អ្នក​កាសែត​ដំណឹង​ថ្ងៃ​នេះ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការឯក ភាព​ពី​អភិបាល​ខេត្ត​ក្រចេះ​លោក សរ ចំរុង។

លោក ជុង សុគន្ធា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សម្បូណ៌ ប្រាប់ថា លោក ឃុត ឃី និង​លោក សេង ចន្ទ​តារ៉ុង ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​បោះ​សេរី និង​វាយ​ដំ​បុរស​ម្នាក់​ឲ្យ​រង​របួស នៅ​ក្នុង​ភូមិ​កេង​ប្រា​សាទ ឃុំ​សម្បូណ៌ ស្រុក​សម្បូណ៌។
លោកមេបញ្ជា​ការ​ប្រាប់​ថា ៖​«ពួកគាត់ ត្រូវ​កម្លាំង​រាជ​អាវុធ​ហត្ថ​យើង​ចាប់​ខ្លួន បន្ទាប់​ពី​ការ​បាញ់​កាំភ្លើង​បី​គ្រាប់ គំរាម​អ្នក​អុំទូក​តាម​ដង​ទន្លេ​ម្នាក់​ ដែល​ដឹក​ឈើ​ប្រណីត​ពីរ​ដុំ យក​ទៅ​ធ្វើ​គ្រែ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន និងវាយ​ម្ចាស់ទូក​ឲ្យ​រង​របួស​ស្មា»។
លោកមេបញ្ជាការ​អះ​អាង​ថា៖​ «ពួកគេ​បាន​ចោទ​ប្រកាន់​ជន​រង​គ្រោះ​ថា បាន​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់។ ពួកគេ​ឆែក​ឆេរ​ទូក​ជន​រងគ្រោះ​ ហើយ​ប៉ុន​ប៉ង​វាយ​ខ្នោះ​ដៃ​គាត់ ដើម្បី​គាប​ទារ​លុយ។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ប្រឆាំង​នឹង​ការ​ដាក់​ខ្នោះ​នោះ»។
លោក សរ ចំរុង អភិបាល​ខេត្ត​ក្រចេះ លោក តូច សា​ខឿន ប្រធាន​សាលា​ដំបូង​ខេត្ត​ក្រចេះ​និង​លោក ចាត សូរស្មី ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ជាក់​បាន​ទេ​ កាលពី​ថ្ងៃ​ម្សិល​មិញ។
ចំណែកឯ លោក ឃុត​ ឃី និង​លោក សេង ចន្ទ​តារ៉ុង ក៏មិន​អាច​ទាក់​ទង​បាន​ដែរ​កាល​ពីថ្ងៃ​ម្សិល​មិញ ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ខាង​លើនេះ៕


No comments: