Wednesday, September 26, 2012

វៀតណាម​ស្នើ​ព្រះមហាក្សត្រ​ខ្មែរ​ឲ្យទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន

2012-09-26​
ដោយ សុ ជីវី
Radio Free Asia
បើមហាសត្វស្មែរ មិនមានអំណាច អីទេ ម្តេចក៏ អុងឡឺង ខំអូសទាញ ម្ល៉េះ?
ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​វៀតណាម របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី។

៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ។

ក្នុង​ជំនួប​ជា​ផ្លូវការ​នោះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្វែងរក​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ​ខ្មែរ​ចំពោះ​ដំណើរការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម

អ្នក​ឃ្លាំមើល​កម្ពុជា ទូល​ស្នើ​ព្រះមហាក្សត្រ​ព្រះតម្រិះ​ពិចារណា​អោយ​បាន​ដិតដល់​នៅ​មុន​ពេល​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​វៀតណាម ដែល​ចង់​បាន​ការ​គាំទ្រ​របស់​ព្រះអង្គ​ទៅ​លើ​ដំណើរការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

ការ​ស្នើ​នេះ គឺ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់ យុង ( Nguyen Tan Dung) ត្រូវ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​​វៀតណាម វី.អិន.អេ (VNA) ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កញ្ញា ថា លោក​បាន​ស្វែងរក​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចំពោះ​ដំណើរការ​កំណត់​បង្គោល និង​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​អោយ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ទាន់​ពេល​វេលា និង​បង្កើត​បាន​បន្ទាត់​ព្រំដែន​ប្រកប​ដោយ​សន្តិភាព និង​សហប្រតិបត្តិការ​ល្អ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ថែរក្សា​បូរណភាព អធិបតេយ្យភាព​ទឹក​ដី ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក រ៉ុង ឈុន បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ចាប់​អារម្មណ៍​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។


បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់​ព្រះមហាក្សត្រ​ជា​ស្វ័យប្រវត្តិ គឺ​ត្រូវ​ទទួល​ស្គាល់​កិច្ចការ​ព្រំដែន​ណាមួយ​នោះ​នៅ​ក្រោយ​ពេល​ដែល​សភា​បាន​អនុម័ត ហើយ​ព្រះអង្គ​នឹង​មាន​ការ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ផ្ដល់​ការ​គាំទ្រ​ណា​មួយ​ទៅ​តាម​ព្រះ​តម្រិះ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ទៅ​លើ​ការ​សម្រេច​ណា​មួយ។

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក​សរុប ២.៥៧២​គីឡូម៉ែត្រ។ ដំណើរ​ការ​រុករក និង​បោះ​បង្គោល​ព្រំដែន​មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា កន្លង​មក​បាន​អោយ​ដឹង​ថា កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​បាន​ចំនួន​ជាង ២៨០​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដី​គោក​សរុប ៣១៤​បង្គោល។

ទាក់​ទិន​នឹង​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ​នេះ ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការងារ​បោះ​បង្គោល​ព្រំដែន រដ្ឋាភិបាល​កម្ពុជា តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ។

ព្រះ​មហាក្សត្រ​ខ្មែរ​បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ លើក​ទី​៤ រយៈពេល​បី​ថ្ងៃ នៅ​ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កញ្ញា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕

1 comment:

Anonymous said...

តាមខ្ញុំយល់ព្រះមហាក្សត្រខ្មែរបានទទួលស្គាល់ការ
បោះបង្គោលព្រំដែនយួន-កម្ពុជា ជាយួរណាស់រួច
បាត់ទៅហើយ។ទង្វើរបស់យួនវាគ្រាន់តែធ្វើបង្រ្គប់
បង្ហាញដល់មតិជាតិ និងអន្តរជាតិថា យួន មុន
នឹងសម្រេចកិច្ចការសំខាន់ណាមួយទាក់ទងទៅ
នឹងបូរណភាពទឹកដីកម្ពុជា យ៉ាងហោចណាស់
យួនក៏បានសួរនាំដល់ព្រះមហាក្សត្រខ្មែរដើម្បី
ជួយដឹងឮ។ ចម្ងល់មួយទៀតរបស់កូនខ្មែរ ក្នុង
ឱកាសដែលកាត់ដោះដូរភូមិ ហេងសំរិន និង
យួន កាន់កាប់កោះត្រល់និងសំណុំកោះផ្សេង
ទៀត ហេតុអ្វីអាយួនកន្ទបមិនសាកសួរយោបល់
ដល់ព្រះនមហាក្សត្រខ្មែរ?អានេះវាស្មានតែពល
រដ្ឋមិនដឹងខ្យល់អីមើលទៅ៕