Monday, September 03, 2012

ការលើកកំពស់សិទ្ឋិស្ត្រីនិងកុមារក្នុងសម័យដៃចោរ ហ៊ុន សែន

ស្ត្រី​អនាថា ឆ្លងទន្លេ​តែម្នាក់ឯង ទារក​ស្លាប់​


ស្ត្រី​អនាថា ឆ្លងទន្លេ​តែម្នាក់ឯង ទារក​ស្លាប់​ ឈ្មោះ រ៉ុម រ៉ា អាយុ ២០​ឆ្នាំ ស្រុកកំណើត ខេត្ត​កណ្តាល​
(ថ្ងៃទី 2 កញ្ញា 2012, ម៉ោង 03:45:PM) ដោយ: ឌីណា http://www.cen.com.kh

ខេត្តកំពត: ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​ដើម​ពោធិ៍ ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត បន្ទាប់ពី​ប្រទះឃើញ​ស្ត្រី​អនាថា​ម្នាក់ ឆ្លងទន្លេ​ហើយ​រួចរាល់ ដោយ​គ្មាន​អ្នកណា​ម្នាក់​បាន​ដឹង​សោះ​នោះ​។

​ដោយសារ​តែ​ហេតុការណ៍​ នេះ​បាន​លេចឮ​ពេញ​ក្រុង ទន្ទឹម​នឹង​មាន​បញ្ជា​ពី​សាលាខេត្ត​ផង រហូតដល់​វេលា​ម៉ោង​ជិត ១០ ព្រឹក ទើប​ខាង​មន្ទីរពេទ្យ​ខេត្ត បញ្ជូន​រថយន្ត​សង្គ្រោះ មក​នាំ​យក​ស្ត្រី​រូប​នោះ​ទៅ​ព្យាបាល ខណៈ​ទារក​អភ័ព្វ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។​

​ស្ត្រី​ដែល​អ្នកផង​ និយាយថា មាន​សតិ​មិន​សូវ​ល្អ ហើយ​ឃើញ​ដើរ​សុំទាន​ជា​រៀងរាល់ថ្ងៃ បាន​ប្រាប់ថា នាង​មាន​ឈ្មោះ រ៉ុម រ៉ា អាយុ ២០​ឆ្នាំ ស្រុកកំណើត ខេត្ត​កណ្តាល​។ កាល​ពេល​នៅ​ស្រុកកំណើត មាន​អ្នក​ចាប់រំលោភ រហូត​យប់មិញ​នេះ ម៉ោង​ប្រហែល ៥ ជិត​ភ្លឺ នាង​ឈឺពោះ​ឆ្លងទន្លេ ហើយ​មាន​បុរស​ចំណាស់​ម្នាក់​ជួយ តែ​មិន​ស្គាល់​បុរស​នោះទេ​។​

​ដោយ​ មាន​ការអាណិតអាសូ​រ​ពី​សំណាក់​អ្នក​ចោម​មើល ស្ត្រី​រូប​នេះ​បាន​ទទួល​ការ​ផ្តល់​ជា​ទឹកបរិសុទ្ធ បបរ និង​លុយកាក់​មួយចំនួន មុន​នឹង​រថយន្ត​សង្គ្រោះ មក​នាំ​យក​ទៅ​កាន់​មន្ទី​រេ​ព​ទ្យ​ខេត្ត ដើម្បី​ព្យាបាល​៕ K​

3 comments:

Anonymous said...

This happens only in the kingdom of Wonders.
What a joke !!

Anonymous said...

ការដែលពលរដ្ឋខ្មែរឆ្លងទន្លេមិនរួចជួនស្លាប់ទាំងម្តាយផងនោះគឺមានចំនួនច្រើនណាស់ ដែលយើងមិនដឹង! តែពួកអាកញ្ជៈយួនទាំងអស់នេះមិនដែលឈឺក្បាលម្តងណាទេ វាបន់និងធ្វើយ៉ាងណាអោយតែកូនខ្មែរង៉ាប់អោយអស់។

Anonymous said...

"Samdach" hun sen only helps any body who is in the media's spot light so his name can be mentioned.


Baay Kdaing