Sunday, September 23, 2012

សម័យ ជោរសែន នាហ្មឺន ស្តេច សប្បាយចង់ងាប់ ខណៈ ដែលរាស្ត្រ ខ្វះអង្ករ ហូបក្ដួច



ប្រជាពលរដ្ឋ នៅស្រុកស្វាយលើ មួយចំនួន ខ្វះអង្ករ បរិភោគក្ដួច ជំនួសបាយ ក្នុងរដូវវស្សានេះ

Saturday, 22 September 2012
ដោយ ៖ ដើមអម្ពិល-កែវ សុផាត: DAP-News

សៀមរាប : ប្រជាពលរដ្ឋ មួយចំនួន នៅឃុំស្វាយលើ និងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ខ្វះអង្ករបរិភោគ បានចូលព្រៃ ជីកក្ដួច និងដំឡូងព្រៃ មកហូប ជំនួសបាយ នៅពេលនេះ។

អ្នកមីង ឃុត រិន ដែលអះអាងថា គ្រួសាររបស់គាត់ បានរស់នៅ ភូមិអង្កាញ (តំបន់ក្បាលប្រើស) ឃុំ-ស្រុកស្វាយលើ យូរឆ្នាំហើយ តាំងពីផ្លូវនេះ មិនទាន់ ធ្វើម្ល៉េះ ហើយបន្ដលើកឡើងថា គ្រួសាររបស់គាត់ បាន ហូបក្ដួចចំនួន២ខែហើយ ដោយគ្មាន អង្ករហូប ហើយមិនមានដីធ្វើ ស្រែចំការអីនឹងគេ ក៏ហូបក្ដួច ជំនួសបាយទៅ ព្រោះបាយ វាមិនគ្រប់ មាត់ច្រើន ដីក៏តិច កូនចៅច្រើន ឥឡូវ មានអង្ករ ប្រហែល២គីឡូក្រាម ដោយដើរ រកខ្ចីបងប្អូន ហើយឥឡូវបាន ខ្ចីលុយអង្គការ ២០០ ដុល្លារហើយ គឺខ្ចីមកទិញបាយហូប។

គាត់បន្តថា ការហូបក្ដួច វាជួយបាយផង គឺបាយទុក ឲ្យកូន ហូប ម៉ែ ឪ ហូបក្ដួច ដោយកូនៗ គេមិនសូវចេះ ហូបក្ដួច ក្ដួចទាំងនេះគាត់ ទៅជីកពីក្នុងព្រៃ ២-៣ថ្ងៃ ប្ដីប្រពន្ធគាត់ទៅម្ដង ដែលចំណាយ ពេលស្ទើរពេញមួយថ្ងៃ។ ហើយគាត់ថា ពិបាករកជីក ណាស់ឥឡូវនេះ ព្រោះដីចំការ ជារបស់គេ និងក្រុមហ៊ុន ហើយអ្នកស្រុក ជីកហូបច្រើនគ្នា ពិបាកហើយ សព្វថ្ងៃនេះ ទៅរកម្ដងមិនបាន មួយអម្រែកទេ សម្រាប់ផ្ទះគាត់ ទៅជីកម្ដង ហូបបាន ២-៣ពេលប៉ុណ្ណោះ ព្រោះមាត់ ៦-៧នាក់ ដោយចិញ្ចឹមក្មួយៗកំព្រាផង។


គាត់បញ្ជាក់ថា គ្រួសារគាត់ មានដីស្រែជាង ១ហិចតាដែរ ធ្វើមិនបាន ទឹកលិច ហើយឆ្នាំនេះ មិនបានធ្វើទេ ហើយឆ្នាំណា ដែលមានបាយ ហូបគ្រាន់ គ្រួសារគាត់មិន ហ៊ានហូបក្ដួចទេ តែដោយ ឆ្នាំនេះខ្វះបាយហូប គឺគ្រួសារគាត់ខាន ហូបក្ដួចច្រើនឆ្នាំហើយ។ គាត់ថា ក្ដួចវាមិនមានរស់ជាតិ អីឆ្ងាញ់អីទេ គឺហូបដោយ ខ្វះបាយ ឲ្យធ្ងន់ពោះ វាមិនឆ្អែត ដូចបាយទេ គឺហូបទាំង បង្ខំចិត្ត ឥឡូវបែរជា ហូបក្ដួចប្រចាំថ្ងៃហើយ ហើយការ ហូបក្ដួចនេះ ត្រូវចេះធ្វើឲ្យស្អាត និងចេះធ្វើវា បើមិនអញ្ចឹង វាពុលហើយ។ ខែអត់បាយគាត់ ដើររកខ្ចីលុយអ្នកស្រុក យកលុយ អេស៊ីលីដា អីមកទិញជំនួស ហើយបានស្រូវតិចតួច សងគេអស់ទៅ។

ការបន្ដហូបក្ដួចនេះ ដើម្បីឲ្យគ្រួសារ កូនចៅ របស់គាត់បានរស់ ដោយដីគាត់លិចទឹក ឥឡូវគាត់បានដើរខ្ចី ដីបងប្អូនក្នុងភូមិធ្វើ ២-៣ឆ្នាំហើយ ទើបកន្លងទៅមិន មានការខ្វះបាយហូប ហើយម៉្យាង គ្រួសារគាត់បាន ស៊ីឈ្នួលដាក់ជីកៅស៊ូឲ្យ ក្រុមហ៊ុនចំការកៅស៊ូ នៅថ្ងៃខ្លះ បានប្រាក់មក ដូរអង្ករហូប ហើយក្រៅពី ហូបក្ដួចគ្រួសារគាត់បានជីកដំឡូង បន្លែព្រៃមក ហូបផងដែរ។

បងស្រី យ៉ែម ថយ នៅភូមិនេះដែរ បាននិយាយថា គ្រួសារគាត់បរិភោគក្តួច ២-៣ខែហើយ ព្រោះឆ្នាំ២០១១កន្លងទៅ ស្រូវរបស់គាត់បាន លិចខូចខាតស្ទើរអស់ ឆ្នាំនេះត្រូវលិចខ្លះៗ ទៀតហើយ ឥឡូវគ្រួសារគាត់កំពុងបន្តជីក ធ្វើ និងត្រាំក្ដួច សម្រាប់ ហូបជំនួសបាយ ពេលខ្លះបាន ដាំក្ដួចលាយស្ករ លាយដូងហូបផងដែរ។

គ្រួសារគាត់ មានសមាជិក ៦-៧នាក់ តែគ្រួសារគាត់ មិនមានការពុលក្ដួចទេ ឆ្នាំនេះ គាត់ថា ការហូប ក្ដួចនេះ ដោយសារមិនមាន បាយហូបគ្រប់គ្រាន់ ព្រោះពេលហូបវា រមូលពោះ ពេលខ្លះ រកកល់ចង់ក្អួតផងដែរ។ គ្រួសារគាត់ទៅ ជីកក្ដួចឆ្ងាយ ពិបាករកក្ដួច ព្រោះអ្នកជិត ខាងគេអត់បាយ ហូបដែរ ទៅពីព្រឹកមកវិញល្ងាច ទូលរែក មកផ្ទះវិញ គាត់មាន ដីស្រែជាង១ ហិចតាដែរ តែទឹកចាប់ លិចហើយ គាត់ថា គ្រួសារគាត់ធ្វើស្រែ និងដើរស៊ី ឈ្នួលគេ នឹងបន្តហូបក្ដួច រហូតដល់ខែច្រូតហើយ។

គាត់បានសុំណូមពរ ដល់អាជ្ញាធរ និងថ្នាក់ដឹកនាំ ចុះមកពិនិត្យ និងជួយដល់ពួក គាត់ផង ព្រោះពួកគាត់ក្រីក្រ មានដីតិចតួច ស្រែស្រូវ លិចទឹក មានកូនច្រើន ឈឺច្រើន គាត់មានគោយន្ដ នឹងគេដែរ តែធ្វើស្រែមិនបាន ទឹកវាលិច គាត់ថា គ្រួសារគាត់មាន គោយន្ដនឹងគេដែរ តែធ្វើស្រែមិនបាន ទឹកលិចបន្តបន្ទាប់។

ដោយឡែក លោក ញឹក រ៉ែន ប្រធានក្រុមប្រឹក្សា ឃុំតាសៀម ស្រុកស្វាយលើ បានឲ្យដឹងថា យ៉ាងតិចប្រជាពលរដ្ឋ ក្នុងឃុំគាត់ ២០គ្រួសារ ក៏បានចូល ព្រៃជីកក្ដួច យកមកបរិភោគ ជំនួសបាយផងដែរ ដោយពួកគាត់ ជួបការខ្វះខាតស្រូវ អង្ករ ទទួលទាន និងមិនមានលទ្ធភាពទិញ អង្ករ ហើយម៉្យាងដោយគ្រួសារ ទាំងនោះ ធ្លាប់បានជួបប្រទះ ការលិចលង់ស្រែស្រូវ ផលដំណាំ ចំណែកអ្នកខ្លះទៀតជា គ្រួសារក្រីក្រស្រាប់។

ចំណែកលោក ចៅ សែន អភិបាលស្រុកស្វាយលើ បានឆ្លើយតាមទូរស័ព្ទ ថា លោកមិនបានដឹង ពីរឿងនេះទេ គឺមិនមានអ្នក រាយការណ៍ផង ហើយលោកអភិបាល សង្ស័យថា គ្រួសារទាំងនោះជាអ្នកចំណូលថ្មី ឬមួយអ្នកមកនៅថ្មី ហើយនៅលើដី ចំការកៅស៊ូរបស់ក្រុមហ៊ុន។ ប្រជាពលរដ្ឋដែលខ្វះ ស្បៀងទាំងនោះ បានសំណូមពរ ដល់អាជ្ញាធរ និងថ្នាក់ដឹកនាំ ចុះមកពិនិត្យ និងជួយដល់ពួកគាត់ផង ព្រោះពួកគាត់ក្រីក្រ មានដីតិចតួច ស្រែស្រូវ លិចទឹក មានកូនច្រើន ឈឺច្រើន និងជួបផលលំបាក មួយចំនួនទៀតផងដែរ៕

2 comments:

Anonymous said...

Hun Sen said that he will not allow any Khmer to die from starvation.

But when someone dies from starvation, he would send police to threaten the family to recant the story and make them say that the person dies from some kind of disease instead of starvation.


Baay kdaing

Anonymous said...

ខ្មែរត្រូវតែផ្លាស់ប្តូរពួកដឹកនាំក្បត់ជាតិចេញជាដាច់ខាត!....