Monday, September 24, 2012

ស្លាប់នៅម៉ាឡេស៊ីក្តៅៗនៅឡើយ ឥឡូវបញ្ជូននារីខ្មែរទៅ ធ្វើខ្ញុំគេនៅសាំងហ្កាពួរទៀតហើយ

Chea Phalla - Tortured Cambodian maid in Malaysia (Photo: The Phnom Penh Post)
កម្ពុជា អាច​ក្លាយជា​ប្រទេសផ្គត់ផ្គង់អ្នកធ្វើការ​តាម​ផ្ទះនៅ​សិង្ហបុរី

 ថ្ងៃទី 24 កញ្ញា 2012 | ដោយ: គ្រី​ទិច​
Cambodia Express News

ភ្នំពេញ: ប្រទេស​សិង្ហបុរី កំពុងតែ​ចរចា​ជាមួយ​កម្ពុជា ដើម្បី​បញ្ជូន​អ្នកបម្រើ​កម្ពុជាទៅ​ជួយ​ធ្វើការ​តាម​ផ្ទះនៅ​ទីក្រុង​សិង្ហបុរី ដើម្បី​ជំនួស​ការខ្វះខាតមនុស្ស​មកពី​ឥណ្ឌូណេស៊ី​។​
​ក្រសួង​កម្លាំង​ពលកម្មនៃ​ប្រទេស​សិង្ហបុរី កំពុងតែ​ពិនិត្យដើម្បី​ធ្វើឲ្យ​ប្រទេស​កម្ពុជា ក្លាយទៅជា​ប្រភព​ស្របច្បាប់ សម្រាប់​ផ្គត់​ផ្គត់​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ក្រុង​សិង្ហបុរី​។ ការសម្រេចចិត្ត ត្រូវគេ​រំពឹងថានឹងធ្វើ​នៅពេល​ឆាប់ៗខាងមុខនេះ​។​
​សារព័ត៌មាន​ដឺ​ស្តេត​ថែម​ស៍ បាន​រាយការណ៍​នៅ​ថ្ងៃទី​២៣​ខែកញ្ញា​ថា ​ប្រធាន​សមាគម​ភ្នាក់ងារ​ផ្គត់ផ្គង់​កម្មករ លោកស្រី សា យ៉ា​ប្រេ​ម៉ា កំពុងតែធ្វើ​កិច្ចការ​នេះជាមួយ​ក្រសួង​កម្លាំង​ពលកម្ម​សិង្ហបុរី និង​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ធ្វើយ៉ាងណាឲ្យ​ប្រទេស​នេះក្លាយជា​ប្រភពដ៏​ស្របច្បាប់សម្រាប់​ការផ្គត់ផ្គង់​អ្នកធ្វើការ​តាម​ផ្ទះ​។​


​ប្រទេស​ដែល​ផ្គត់ផ្គង់​អ្នកធ្វើការ​តាម​ផ្ទះ​នៅ​សិង្ហបុរី​បច្ចុប្បន្ន​រួមមាន​ប្រទេស​បង់​ក្លា​ដេ​ស ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ា​កាវ ម៉ាឡេស៊ី ហ្វីលីពីន ​ភូមា កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ និង​ថៃ​។​
​ជនបរទេស ២០៦០០០​នាក់ ធ្វើការ​តាម​ផ្ទះនៅ​សិង្ហបុរី បច្ចុប្បន្នភាគច្រើន គឺ​មកពី​ឥណ្ឌូណេស៊ី និង ហ្វីលីពីន​៕​

3 comments:

Anonymous said...

You think, bagging is better than working ?

Anonymous said...

ទាំងឡាយនេះ សុទ្ធសឹងតែរៀបចំឡើងដោយ
របបផ្ដាច់ការភ្នំពេញ ដើម្បីទុកទីកន្លែងឱ្យជន
អន្តោប្រវេសន៍យួន ចូលមករស់តាមតែក្បាល
ចិត្ត គ្មាននរណាហ៊ានក្អកឡើយ។គម្រោងធ្វើ
ចំណាកស្រុកប្រជាពលរដ្ឋខ្មែរស្របច្បាប់យ៉ាង
នេះ នឹងបណ្ដាលឱ្យពួកគាត់ គ្មានសិទ្ធិបោះ
ឆ្នោតទៀតផង ដូច្នេះហើយ របបផ្ដាច់ការភ្នំ
ពេញធ្វើតែតាមបញ្ជារបស់មេដឹកនាំយួនគ្រប់
ចំណាត់ការ ក្នុងគោលបំណងទុកទីកន្លែងដីធ្លី
សម្រាប់ជនជាតិយួនចូលមកតាំងលំនៅខុស
ច្បាប់និងមានសិទ្ធិបោះឆ្នោតគាំទ្រហ៊ុនសែន។
ដូច្នេះ ចំណាកស្រុកដោយបង្ខំនៃប្រជាពលរដ្ឋ
ខ្មែរគឺជាបញ្ហាដ៏ក្ដៅគគុកក្នុងកម្ពុជាគួរដំណាង
អង្គការសហប្រជាជាតិខាងសិទ្ធិមនុស្សមាន
វិធានការ សម្រាប់ការពារដល់ពលរដ្ឋខ្មែរឱ្យ
បានដឹតដល់ផង។ វាជាទង្វើមួយ

Anonymous said...

stupid khmer governments also stupid khmer peoples.

no bettber idea for live,
except to servant other nation.

suck, suck my D ..