Saturday, September 08, 2012

មិនមែនជាការបំបិទសំឡេងអីនោះទេតែជាការអនុវត្តន៍តាមផែនការសន្តិភាពផ្នូរខ្មោចរបស់ សែន តើ

ក្រុម​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ការ​បំបិទ​សំឡេង​ក្រុម​តវ៉ា​ដីធ្លី

ភ្នំពេញៈ ​តុលាការ​កំពុង​ត្រូវ​រដ្ឋាភិបាល​ប្រើ​ជា​អាវុធ​ក្នុង​ការ​បំបិទ​សំឡេង ក្រុម​អ្នក​តវ៉ា​ពី​បញ្ហា​ដី​ធ្លី។ នេះ​បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​កាលពី​ម្សិលមិញ។

អង្គការ​ សិទ្ធិ​មនុស្ស​លីកាដូ អង្គការ Equitable Cambodia ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ​និង​សមាគម​ធាង​ត្នោត បាន​ធ្វើ​ការ​ថ្កោល​ទោស​ការ​ឃុំ​ខ្លួន​អ្នក​ស្រី យ៉ោម បុប្ផា និង​អ្នក​ស្រី ​ទឹម សាក់​មុនី្ន ​នៅ​គុក​ព្រៃ​ស​មុន​ការ​កាត់​ទោស​ បន្ទាប់ពី​អ្នក​ទាំង​ពីរ ត្រូវ​សាលា​ដំបូង​ចោទ​ប្រកាន់។

លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សហគមន៍​លើក​ក្នុង សេចក្តី​ថ្លែងការណ៍​ថា​ ៖ «ការ​កើន​ឡើង​មិន​ធ្លាប់​មាន គឺ​ការ​ចោទ​ប្រកាន់​បទព្រហ្មទណ្ឌ និង​ការ​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​ដើម្បី​បំបិទ​សំឡេង​ពី​សហគមន៍ រងគ្រោះ​ តំណាង​របស់​ពួក​គេ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កើត​ឡើង​ដដែលៗ រំលោភ​បំពាន​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រជាជន​កម្ពុជា»។

តំណាង​អ្នក​ភូមិ​ បឹងកក់ អ្នក​ស្រី យ៉ោម បុប្ផា​អាយុ​២៩​ឆ្នាំ ​ត្រូវ​បាន​ចាប់់​ខ្លួន​ពី​ថ្ងៃ​អង្គារ​និង​ត្រូវ​ចោទ​ពី​បទ​បង្ក​ហិង្សា​ ដោយ​ចេតនា ប៉ុន្តែ​អ្នក​ស្រី​បដិសេធ​ការ​ចោទ​នេះ​។ ឯ​អ្នក​ស្រី ទឹម សាក់​មុន្នី ​ដែល​ថា​រងការ​ចោទ​ពី​បទ​ញុះញង់ ត្រូវ​បាន​ចោទ​ថា​ប្រកាស​ព័ត៌មាន​មិន​ពិត ដើម្បី​បាន​ផ្ទះ​នៅ​បុរី​កីឡា។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ មន្រ្តី លោក ផៃ ស៊ីផាន ថ្លែង​ថា រដ្ឋាភិបាល​មិន​បាន​ជ្រៀត​ជ្រែក​ជាមួយ​នីតិវិធី​របស់​តុលាការ​ទេ។

លោក បន្ត​ថា៖ «ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ទាំង​អស់ មាន​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​ចំពោះ​ការងារ​របស់​ពួក​គេ»។ លោក​ថា​៖ «បក្ស​ប្រឆាំង​តែង​តែ​ជេរ​ថា​យើង​ជ្រៀត​ជ្រែក​តុលាការ ​ប៉ុន្តែ​ តុលាការ​ឯករាជ្យ​ទាំង​ស្រុង​»៕​ PS

1 comment:

Anonymous said...

Bravo.. dech deyjo.....win win..bravo,,,\\\\\\ phai siphan somdech banhjo...vai eb c orb. phai siphan were from potato USA....he was the pimp to bring most khmer into SOCIAL SECURITY I. FRAUDULENCE IN CALIFORNIA,USA. he couldn't find a job in USA.... THAT'S WHY HE FLEET USA TO CAMBODIA TO BE HUN SEN'S DOG.