Monday, September 24, 2012

ក្រុម​បក្សប្រឆាំង នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត បើ​មិន​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ គ​.​ជ​.​ប

(ថ្ងៃទី 24 កញ្ញា 2012, ម៉ោង 02:15:PM) | ដោយ: លីនណា www.cen.com.kh
ភ្នំពេញ: ​មន្ត្រី​បក្សប្រឆាំង​បាន​អះអាងថា នឹង​ពិចារណា​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​សកល ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ឆ្នាំ​២០១៣ ខាងមុខនេះ បើ​សមាសភាព​ថ្នាក់ដឹកនាំ គ​.​ជ​.​ប គ្មាន​ការផ្លាស់ប្ដូរ​។​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​និយាយ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១២ នេះ​ថា ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស បាននិងកំពុង​ពិភាក្សាគ្នា មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ឆ្នាំ​២០១៣ ខាងមុខ​។​
​លោក​បាន​បញ្ជាក់ថា “​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នោះ គណបក្ស​ទាំងពីរ នឹង​ពិចារណា​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត បើ​គ្មាន​ការប្រែប្រួល ផ្លាស់ប្ដូរ​សមាសភាព​ដឹកនាំ គ​.​ជ​.​ប ទេនោះ​។ គ្មាន​ប្រយោជន៍​អ្វី​នៅក្នុង​ការបោះឆ្នោត ដែល​ដឹកនាំ​ដោយ​មនុស្ស​ដដែលៗ​នោះទេ​”​។​

​ជាមួយគ្នា​នោះ លោក យឹម សុវណ្ណ បានបញ្ជាក់​ទៀតថា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុង​ព្យាយាម​ដាក់​លិខិត​ជួបពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នាពេលខាងមុខ ដើម្បី​ពិភាក្សា​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សមាស​ភាព គ​.​ជ​.​ប​។​

​ សូមបញ្ជាក់ថា ការព្យាយាម​របស់​ក្រុម​បក្សប្រឆាំង បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ ឲ្យ​មានការ​ផ្លាស់ប្ដូរ​សមាស​ភាព​ដឹកនាំ គ​.​ជ​.​ប ប៉ុន្តែ​ការព្យាយាម​នេះ មិន​ទទួលបាន​លទ្ធផល​នោះទេ​។

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕ K

4 comments:

Anonymous said...

រឿងពហិការនៃបក្សប្រឆាំង មិនចូលរួមទៅលើ
សំណើរអ្វីមួយ ទៅនឹងរដ្ឋាភិបាល វាបានក្លាយ
ទៅជាទំនៀមទម្លាប់របស់បក្សប្រឆាំងតាំងពីយូរ
យារណាស់មកហើយៈ ក្រោយលទ្ធផលបោះ
ឆ្នោត អណត្តិនាយករដ្ឋមន្រ្តីមុន ក៏ក្រុមអ្នក
បក្សប្រឆាំង ស្រែកពាក្យនេះ(ពហិការ)ដែរ
ប៉ុន្ដែ ដល់ហ៊ុនសែន សំឡុតគម្រាមខ្លាំងបក្ស
ប្រឆាំងបែមកចូលរួមសហការណ៍ ឱ! អ្នកដឹក
នាំខ្មែរអើយ តើថ្ងៃណានឹងឈប់លែងឆាកកំប្លែង
ល្បែងប្រជាភិថុត ជាមួយពលរដ្ឋស្លូតត្រង់ខ្លួន?
ទាំងបក្ស កាន់អំណាច ទាំងប្រឆាំងហាក់ប្រ
ដូចប្រជាពលរដ្ឋខ្មែរយើងដូចត្រីដែលគេចិញ្ចឹម
ក្នុងអង្រុតទុកសម្រាប់តាមសេចក្តីត្រូវការរបស់គេ។

Anonymous said...

Le parti d'opposition est dans son rôle de participer au l’élection en 2013 ou pas. C'est à eux de définir sa perceptive d'avenir. Celui qui a dit que des conneries, il faut arrêter aussi.

Anonymous said...

និយាយមែន ឬ អត់ ? កាលពីបោះឆ្នោតហើយឆ្នាំ ២០០៨ លោកសម រង្សីជំទាលក្តែងៗថាធ្វើពហិការមិនចូលស្បថកាន់តំណែង
សម្រេចសម្រួច ចូលខ្លួនម៉េះៗទៅស្បថដដែល ។ ភាសារអ្នកនយោបាយ មិនសូវទៀងទេ សូម្បីប្រធានាធិបតីអាមេរិកក៏ចេះភូត
ម្ចាស់ឆ្នោតដែរ ( George W. Bush : Read my lips ...) ។

Anonymous said...

ខ្មែរយើងតែងដំណាលតគ្នាមកទៀតថា ពួកអ្នកធ្វើ
នយោបាយស្រុកខ្មែរ ភាគច្រើនសុទ្ធតែជាអ្នកនយោ
បោករាស្រ្តខ្មែរ។ប្រាក់ដែលរៃអង្គាសបានពីសមាគម
ភាគច្រើនចូលក្នុងហោប៉ៅ ជួនកាលអាចមានទំនាស់
បែកបាក់សមាគម មូលហេតុចែកគ្នាមិនត្រូវ៕