ព្រះសង្ឃកែវ រតនៈរិទី្ធ ឡើងបកស្រាយពីរឿងអាស្រូវនៅក្នុងវត្ត ក្នុងកិច្ចប្រជុំកាលពីថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ
ចាប់ផ្សឹកព្រះសង្ឃមួយអង្គ បន្ទាប់ពីហ៊ាន ចេញមុខបើកកកាយរឿងអាស្រូវក្នុងវត្ត
(ថ្ងៃទី 20 កញ្ញា 2012, ម៉ោង 05:05:PM) | ដោយ: សិលា www.cen.com.kh
កោះកុង:
ព្រះសង្ឃមួយអង្គ ដែលមានព្រះនាម កែវ រតនៈរិទី្ធ
គង់នៅវត្តនិគ្រោធារាម ហៅវត្ត ចាំយាម សិ្ថតក្នុងឃុំប៉ាក់ខ្លង
ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានចាប់ផ្សឹកទាំងបង្ខំ
កាលពីថៃ្ងទី១៤ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីសង្ឃអង្គនោះ
រួមនិងពុទ្ធបរិស័ទ ចំណុះជើងវត្ត ចំនួន ១៤០នាក់ បានធើ្វពាក្យបណឹ្តង
ទូលថ្វាយសមេ្តចព្រះពោធិវាំង ឲ្យសើរើពិនិត្រមើលឡើងវិញ
ពីភាពមិនប្រក្រតីនៅក្នុងវត្ត រួមមានដូចជា បញ្ហាបាត់បង់ដីធី្ល
និងគុរុភណ្ឌ ក្នុងវត្ត ជាដើម។
ការចាប់ផ្សឹកព្រះសង្ឃទាំង
បង្ខំនោះ បានបង្កឲ្យពុទ្ធស័ទនៅចំណុះជើងវត្ត ចាំយាម ជាច្រើននាក់
សំដែងការមិនពេញចិត្តនិងចាត់ទុកថា គឺជារឿងមួយធើ្វខុសនិតិវិធីសង្ឃ
និងពុំមានភាពយុតិ្តធម៌ត្រឹមត្រូវ។
ពុទ្ធបរិស័ទនៅវត្ត
ចាំយាម បានងើ្ហបឲ្យដឹងថា ក្រោយពីព្រះសង្ឃអង្គនោះ
ត្រូវបានចាប់ផ្សឹករួចមកពុទ្ទបរិស័ទដែលបានចូលរួមផិ្តតមេដៃ
ក្នុងពាក្យបណឹ្តង ក៏ត្រូវបានគេគំរាម ចាប់ខ្លួនផងដែរ
បើសិនជាអ្នកណាហ៊ានចេញមុខតវ៉ារកខុសត្រូវ។
ពុទ្ធបរិស័ទ
ចំណុះជើងវត្តខាងលើ បានឲ្យដឹងថា ការចាប់ព្រះសង្ឃផ្សឹកទាំងបង្ខំនេះ
គឺជារឿងមួយធ្វើទាំងបំពាន និងខុសនិតិវិធី។ តាមធម្មតា
មុននឹងចាប់ផ្សឹកព្រះសង្ឃណាមួយអង្គ លុះត្រាតែព្រះសង្ឃអង្គនោះ
មានបទលើ្មសធ្ងន់ធ្ងរ។
តែសម្រាប់ព្រះសង្ឃកែវ រតនៈរិទី្ធ
ពុំបានប្រព្រឹត្តអី្វខុសធ្ងន់ធ្ងរទេ
ព្រះអង្គគ្រាន់តែចង់ឲ្យមានការសើរើពិនិត្យមើលទំហំដីធី្ល
និងគុរុភ័ណក្នុងវត្ត ដែលសង្ស័យថា បាត់បង់
និងមានគេលួចលក់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត
ចំពោះការចាត់វិធានការបានធើ្វរំលងទាំងស្រុង
ដោយមិនឲ្យព្រះអនុគណស្រុក បានដឹងឮឡើយ។
ពាក់ព័ន្ធនឹងករណី
ខាងលើនេះ ព្រះអនុគណស្រុកមណ្ឌលសីមាព្រះនាមលឹម
ពៅបានសំដែងការសោកស្តាយនិងមាន ស័ង្គដីកាថា ព្រះអង្គពុំបានដឹងទេ
រឿងនេះគឺធ្វើឡើងដោយលោកព្រះមេគណខេត្ត។
ចំណែកព្រះសង្ឃ កែវ
រតនៈរិទី្ធ ដែលត្រូវគេចាប់ផ្សឹកនោះ បានមានស័ង្គដីកាថា
ព្រះអង្គពុំមានកំហុសដល់ថ្នាក់ ត្រូវចាប់ផ្សឹកទេ
ហើយការចាប់ផ្សឹកទាំងបង្ខំនេះ
វាគឺជារឿងមួយអយុតិ្តធម៌ណាស់សម្រាប់ព្រះអង្គ។
ព្រះអង្គ
បានបន្តថា នៅល្ងាចថៃ្ងនោះ
គេបានកោះហៅព្រះអង្គឲ្យឡើងមកប្រជុំនៅឯវត្តជោត្តញ្ញាណ
សិ្ថតក្នុងក្រុងខេមភូមិន្ទពេលនិមន្តមកដល់ គេក៏ចាប់ផ្សឹក
ទាំងបង្ខំតែម្តង។ ដោយឃើញមានភាពអយុតិ្តធម៌ខ្លាំងពេក
សង្ឃមួយអង្គផ្សេងទៀតដែលនិមន្តទៅជាមួយព្រះអង្គ
ក៏បានសុំផ្សឹកក្នុងពេលជាមួយគ្នានោះដែរ។
ព្រះតេជគុណ ហេង
សំបូរ ព្រះមេគណខេត្តកោះកុង បានមានស័ង្គដិកា បញ្ជាក់ថា
ការចាប់ផ្សឹកនេះ គឺធើ្វឡើងត្រឹមត្រូវតាមនិតិវិធីសង្ឃ
គឺមិនបានរំលោភបំពានទេ ព្រោះព្រះសង្ឃអង្គនោះ
បានប្រព្រឹត្តខុសនិងធម៌វិន័យ ដូចជាមិនគង់ចាំព្រះវស្សា
និងបំបែកបំបាក់គណៈសង្ឃ។ តែចំពោះរឿងដីធី្លនៅវត្តចាំយាម
ដែលពុទ្ធបរិស័ទបឹ្តងថា មានការបាត់បង់នោះ ព្រះអង្គពុំបានដឹងទេ
ព្រោះព្រះអង្គទើបតែឡើងមកធើ្វព្រះមេគណខេត្ត បានប៉ុន្មានឆ្នាំនេះ
មិនដឹងថា ដីធី្លនៅវត្តខាងលើមានទំហំប៉ុណ្ណាឡើយ។
ពុទ្ធបរិ
ស័ទ្ធនៅចំណុះជើងវត្តនិគ្រោធារាម ហៅវត្តចាំយាម បានព្រមានថា
បើសិនរឿងនេះ ពុំមានការបកស្រាយបំភឺ្លឲ្យបានច្បាស់លាស់ទេ
ពួកគេនឹងបន្តធើ្វការបឹ្តងផ្តល់ទៅសមេ្តចព្រះពោធិវាំងដដែល
ដើម្បីឲ្យមានការសើរើវាស់វែងរកទំហំដីធី្លនៅក្នុងវត្តឡើងវិញ
តើវាត្រឹមត្រូវដូចការបញ្ជាក់នៅក្នុងប្លង់ដែរឬអត់?៕
4 comments:
There are khmer monks and there are
Vietcong monks.
do not waste your rice and riel
and dollars too.
I thought that only Khmer monks are treated this way by Viet authorities but Hun's government doesn't treat their own monks (those don't support them)any better.
Baay Kdaing
All monks have good morality and should stand up for what is right. Not just shut up when things gone wrong like Hun locked innocent people up, should monks stay quite? These are monks' principles 1) 500 years steps of ladder if you are a bad person 2) do good and you will past, do bad you will go down the ladder from step 1 again up until you do good to reach its potential that is you will have to keep on to be reborn over and over again. Do good means, be: true, kind, gentle to one another but what did Hun Sen do? he killed, robbed and locked the innocents up and what do good Monks do? their job is to demonstrate for those who are unable to fight for themselves is called 'do good', because a lot to do with be true, kind and gentle etc. So, all monks, it doesn't matter he is khmers, viets or chinese. It is also their job to act on behalf of the vulnerable, simple as that.
ស្រែម៉្លេះហា! អាអ្នកស្រែធើក្តិតគោបា
Post a Comment