លោក បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅពេលផ្ដល់កិច្ចសម្ភាសដល់អ្នកយកព័ត៌មាន Reuters កាលពីពេលកន្លងមក។ រូប Reuters |
Wednesday, 12 September 2012
ភ្នំពេញប៉ុស្តិ៍
ថ្ងៃ នេះ យើងនាំគ្នាក្រឡេកមើលរយៈកាលមួយឆ្នាំកន្លងទៅនេះដែលជាឆ្នាំពោរ ពេញដោយព្រឹត្តិការណ៍ គួរឲ្យកត់សម្គាល់ជាច្រើន ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ វាជាដំណើររឿងកំពុងបន្តរៀបរៀង ចារដោយប្រជាជន ដែលទាមទារចង់បានសេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស ចង់បានការបញ្ចប់អំពើពុករលួយ ចង់បញ្ចេញសំឡេងអំពីអនាគតរបស់ខ្លួន ចង់បានការងារ ចង់បានយុត្តិធម៌និងការចែករំលែកអំណាចនយោបាយឲ្យបានត្រឹម ត្រូវ។
ដំណើររឿងរបស់ពួកគេ គឺទើបតែចាប់ផ្តើមតែប៉ុណ្ណោះ។ លទ្ធិប្រជាធិបតេយ្យមិនមែនបង្កើតបាន ក្នុងពេលតែមួយយប់នោះទេ ហើយវាក៏មិនអាចកសាងបានក្នុងពេលមួយឆ្នាំ ឬដោយគ្រាន់តែធ្វើការបោះឆ្នោតមួយដង ឬពីរដងនោះដែរ។ លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យមានការយកចិត្តទុកដាក់ជានិរន្តរ៍ និងដោយផ្ចិតផ្ចង់ដើម្បីកសាងវាឡើង។ យ៉ាងណាមិញ កាលណាវាបោះជំហានចេញដំណើរទៅមុខហើយ មិនអាចវិលត្រឡប់បែរក្រោយវិញបានទេ។
កំណែទម្រង់ត្រូវតែធ្វើ ឲ្យមានភាពប្រាកដប្រជា។ ប្រជាជន មិនចង់បានការគ្រប់គ្រងអំណាចបែបផ្តាច់ការនិយមទៀតទេ។ ពួកគេចង់បានពិភពលោក ប្រកបដោយគុណធម៌មួយ ដែលផ្តល់សិទ្ធិនិងឱកាស ក្រោមរបបនីតិរដ្ឋ សង្គមស៊ីវិលរស់រវើក និងវិស័យឯកជនស្វាហាប់មួយ ទ្រទ្រង់ដោយស្ថាប័នរដ្ឋដែលធ្វើការប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។ ការសន្ទនាដោយមានការចូលរួមពីគ្រប់សមាសភាគសង្គម គឺជាភាពចាំបាច់។ពិពិធកម្មគឺជាកម្លាំង។
យើងត្រូវតែធ្វើការជំរុញឲ្យមានពហុភាគនិយម និងការពារសិទ្ធិរបស់ជនជាតិភាគតិច និងជនងាយរងគ្រោះ។
ស្ត្រី ត្រូវតែជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីកសាងលទ្ធិ ប្រជាធិបតេយ្យ ទៅថ្ងៃអនាគត។ ស្ត្រីបានស្ថិតនៅជួរមុខនៃចលនាការប្រែប្រួលជាច្រើនកន្លងមក នេះ។ ស្ត្រីមានសិទ្ធិ ក្នុងការបញ្ចេញសំឡេងលើបញ្ហាអភិបាលកិច្ច និងការធ្វើសេចក្តីសម្រេច។ គេត្រូវតែនាំគ្នាស្តាប់ និងត្រូវយកចិត្តទុកដាក់ចំពោះសំឡេងរបស់យុវជន។
វាពិតជា មានភាពចាំបាច់ នឹងធ្វើដូច្នេះណាស់ នៅពេលដែលសម្ពាធជ្រាលជ្រៅផ្នែកប្រជាសាស្ត្រ កំពុងកើតមាននៅជុំវិញពិភពលោក។ កាលណា ពួកគេត្រូវប្រឈមជាមួយនឹងទស្សនវិស័យងងឹតអាប់អួ ទៅថ្ងៃមុខ និងរដ្ឋាភិបាលដែលខ្វះការអើពើ ចំពោះពួកគេ យុវជននឹងចាត់សកម្មភាពដោយខ្លួនឯង ដើម្បីកំណត់អនាគតរបស់គេហើយ។
ការអប់រំអំពីលទ្ធិប្រជាធិបតេយ្យ ជាមូលបទ ក្នុងការប្រារព្ធទិវានៅឆ្នាំនេះ។ វាជាមូលដ្ឋានពង្រឹង ដល់បុរេលក្ខខណ្ឌទាំងអម្បាលម៉ានខាងលើនេះ ហើយក៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់ជោគជ័យ យូរអង្វែង នៃលទ្ធិប្រជាធិបតេយ្យផងដែរ។ វាពិតជាមានភាពចាំបាច់សម្រាប់ពលរដ្ឋក្នុងប្រជាជាតិទាំងអស់ រួមទាំងប្រជាជាតិ ដែលមានលទ្ធិប្រជាធិបតេយ្យនៅក្មេងខ្ចីក្តី មានវ័យចំណាស់ក្តី រឹងមាំ ឬផុយស្រួយក្តី យល់ឲ្យបានពេញលេញនូវសិទ្ធិ និងការទទួលខុសត្រូវរបស់ពួកគេ ហើយវាកាន់តែចាំបាច់ជាពិសេសទៅទៀត ក្នុងបណ្តាប្រទេសដែលទើបនឹងសម្រេចបានសមិទ្ធផលប្រជាធិបតេយ្យនា ពេលថ្មីៗនេះ ដើម្បីកុំឲ្យវឌ្ឍនភាព ដែលទទួលបាននោះរបេះរបោចបាត់បង់ទៅវិញ។
អង្គការ សហប្រជាជាតិ ប្តេជ្ញាចិត្តមោះមុត ធ្វើការជាមួយដៃគូទាំងអស់ ដើម្បីអភិវឌ្ឍកិច្ចផ្តួចផ្តើម ជាសកល និងក្នុងមូលដ្ឋានទាំងឡាយ ដែលលើកកម្ពស់ការអប់រំ អំពីលទ្ធិប្រជាធិបតេយ្យជាផ្នែកដ៏សំខាន់មួយ នៃកិច្ចផ្តួចផ្តើមអប់រំនានា និងជាធាតុផ្សំមួយនៃយុទ្ធសាស្ត្រអភិបាលកិច្ចយូរអង្វែង។ ចូរយើងនាំគ្នា កសាងភាពជាដៃគូ រវាងអ្នកឯកទេសអន្តរជាតិក្នុងវិស័យអប់រំ និងបណ្តារដ្ឋាភិបាល ដើម្បីអភិវឌ្ឍ និងផ្សព្វផ្សាយទម្លាប់អនុវត្តល្អៗ អំពីលទ្ធិប្រជាធិបតេយ្យ។ ចូរយើងនាំគ្នាអភិវឌ្ឍវប្បធម៌នៃ ការចូលរួមរបស់ពលរដ្ឋក្នុងការស្វែងរកនូវឱកាសនានា ដែលផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងគាំទ្រទៅដល់បណ្តាប្រទេសក្នុងការរៀបចំតាក់តែង កម្មវិធី និងវិធីសាស្ត្រសម្រាប់ការអប់រំហ្វឹកហ្វឺន។
ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ស្តីអំពីលទ្ធិប្រជាធិបតេយ្យឆ្នាំនេះ ចូរយើងនាំគ្នាប្រើប្រាស់គំនិតច្នៃប្រឌិត របស់យើងទាំងអម្បាលម៉ាន ជំរុញបេសកកម្មនេះ ទៅមុខទៀត។ ចូរយើងធ្វើការរួមគ្នាក្នុងការនាំការអប់រំអំពីលទ្ធិប្រជាធិបតេយ្យ ទៅដល់មនុស្សគ្រប់រូប ហើយជាពិសេស ដល់សង្គមទាំងឡាយ កំពុងឆ្លងកាត់អន្តរកាលដែលត្រូវការវាជាទីបំផុត។
អគ្គលេខាធិការ អង្គការសហប្រជាជាតិ សារក្នុងទិវាអន្តរជាតិស្តីអំពីលទ្ធិប្រជាធិបតេយ្យ
បុរីញូវយ៉កថ្ងៃទី ១៥ កញ្ញា ២០១២ (Translated by Communications Unit/UNDP in Cambodia
2 comments:
បានគីមូន ជាប់ឆ្នោតអណត្តិទី២ក៏ព្រោះអាមេរិក
បង្ខំឱ្យជាប់ ព្រោះអាមេរិកគាំទ្រយួនក្នុងការ
លេបយកទឹកដីកម្ពុជា ដោយយកតុលាការ
កាត់ទោសខ្មែរក្រហមធ្វើជាលេស៕
ចាប់តាំងពីលោកស្រីPatrica O'Brienប្រធានកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ
ក្នុងលិខិតមួយចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ ប្រមានដល់រាជរដ្ឋាភិបាលឲ្យឈប់រំលោភលើសទ្ធិនិងច្បាប់,មានការស្ងាត់ស្ងៀមបន្តិច,តែនៅពេល
នេះហ៊ុនសែនចង់សាកល្បងថា តើកំរិតពលរដ្ឋចេះ
ប្រើអំណាចរបស់ខ្លួនដល់កំរិតណា? ហើយអន្តរៈ
ជាតិជួយអ្នកទាំងនោះបានដោយកំរិតណា?....
ដូច្នេះ យើងជាពលរដ្ឋបានប្តេជ្ញាតាមប្រសាសន៍
លោកម៉ម សូណង់ដូ តែងរំលឺកដល់យើងគ្រប់គ្នា
ថា៖ជីវិតមិនទៀង តែសេចក្តីស្លាប់វាទៀង និងឃ្លា
មួយទៀតដែលថា បើស្លាប់ក្នុងកិត្តយសជួយជាតិ
គាត់ពេញចិត្ត ធ្វើយ៉ាងណាឲ្យតែពលរដ្ឋខ្មែរបាន
ទទួលបាននូវសេរីភាព,ឯករាជ្យ និងយុត្តិធម៌៕
Post a Comment