Wednesday, September 12, 2012

Honest opinion from Mam Sonando's supporters

ខ្ញុំ​អាណិត​ត្រង់​ថា លោក​ពូក​អ្នក​រត់​មូតូកង់​បី និង លោក​ពូ អ្នក​ធាក់​ស៊ី​ក្លូ បាន​ប្រាប់​ថា គាត់​សុខ​ចិត្ត មិន​ទៅ​រត់​ស៊ីក្លូ​មួយ​ថ្ងៃ ដើម្បី​ចូល​រួម​គាំ​ទ្រ​ ដល់​ចលនា​នេះ តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​ជាតិ សុខ​ចិត្ត​ខាត​មួយ​ថ្ងៃ​ក៏​មិន​អី​ដែរ។

ខ្ញុំ​មិន​អ្នក​ជា​អ្នក​យក​ព័ត៌មាន​អី​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ឃើញ​ព័ត៌មាន​សេរី​មួយ​ចំនួន​តែង​ចុះ​ផ្សាយ​អំពី​លោក ម៉ម សូណង់ដូ ជា​រើយៗ ទើប​ខ្ញុំ​ចាប់​អារម្មណ៍​។

ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​រៀន​នាពេល​ល្ងាច ក៏​ឃើញមាន​ការ​បិទ​ផ្លូវ រួមទាំងមាន​កង​កម្លាំង​អជ្ញាធរជាច្រើន​នៅ​ព្រោង​ព្រាត ដែល​កំពុង រារាំង​បង​ប្អូន​ខ្មែរ​អ្នក​គាំ​ទ្រ​សមាគមន៌​ប្រជាធិបតេយ្យ ខ្ញុំ​ក៏​ឆ្លៀត​អើត​ទៅ​មើល​នឹង​គេ​។

ដោយ​សារ​តែ​ព័ត៌មាន​ក្នុង​ស្រុក​ពុំសូវ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ ព្រោះ​ឃើញ​ស្ដាប់​​គេ​និយាយ​តែ​ម្ខាងៗ​ក្នុង​ទូរទស្សន៍ ដូចនេះ ខ្ញុំ​ក៏​បាន​ថត​យក​ជា​រូប​ភាព​វីដេអូ ដែល​និយាយ​ដោយ​ផ្ទាល់​ពី​បង​ប្អូន​ខ្មែរ​ដែល​បាន​ចូល​រួម​គាំ​ទ្រ។

ជាង​នេះ​ទៅ​ទៀត លោក​ពូ​ម្នាក់​ក្នុង​វីដេអូ​ឃ្លីប​នេះ ក៏​បាន​អំពាវនាវ ដល់​បង​ប្អូន​ខ្មែរ​ដែល​នៅ​ក្រៅ​ស្រុក​ជួយ​តាម​ដាន និង​គាំ​ទ្រ​ដល់​ប្រទេស​ជាតិ ហើយ​ក៏​បាន​ស្នើ​សុំ​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ផង​ដែរ។


http://www.youtube.com/watch?v=I0UBpcNveMI

2 comments:

Anonymous said...

I believe in education, and seeing your video clip. I really appreciate you very much to bring me up-to-date situation of Cambodia. Also, I believe people power. You're the news reporter to me and many others oversea. You video clip speak louder than words. I'm encourage you to continue to take video like this type of news and send through KI. I do enjoy you video clip. Thank you, 1Khmer-American

Anonymous said...

អ៊ំសុំលើកទឺកចិត្កក្មួយដែលបានយកចិត្តទុកដាក់
ជួយផ្សាយការពិត ហើយដាក់ផ្សាយតាមអន្តរៈប
ណ្តាញជាInternet,facebook,youtube។ការទាំងនេះបានឆ្លុះឲ្យឃើញនូវការពិតមួយថា៖
តាមការចេះដឺងរបស់ក្មួយៗតាម(សុ.ចិ.បុ.លិ)។អ៊ំសង្ឃឺមថា៖បើមានយុវជននិងយុវនារីខ្មែរមាន
ចំនួនច្រើនយកចិត្តទុកដាក់បែបនេះស្រុកខ្មែរយើង
និងមានការរីកចំរើនយ៉ាងឆាប់នាពេលដ៏ខ្លីខាងមុខ
នេះជាក់ជាមិនខាន៕