Sign the petition at the link below:
វិចារណកថា ៖ មន្ដ្រីគណបក្សប្រឆាំង កំពុងធ្វើឱ្យប៉ះពាល់ ប្រយោជន៍ជាតិ
Thursday, 27 September 2012
ដោយ៖ដើមអម្ពិល (DAP-news)
បើសារ អ្នកស្រី មួរ សុខហួរ មិន មាន តម្លៃ អី ទេ ម្តេច ក៏ ខ្លាច បាក់មុខ ចៅហ្វាយ ម្លេះ?រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ដ្រី ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ ក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ។ នៅពេលដែលរាជរដ្ឋា ភិបាលកម្ពុជា កំពុងត្រៀម រៀបចំកិច្ចប្រជុំដ៏សំខាន់នេះ ស្រាប់តែមន្ដ្រីជាន់ខ្ពស់គណបក្សសម រង្ស៊ី ដែលជាគណបក្សប្រឆាំង កំពុងធ្វើសកម្មភាព បង្កឱ្យមានបញ្ហាល្អក់ កករដល់កិច្ចប្រជុំ នោះទៅវិញ ។ សកម្មភាពរបស់មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាតិយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍នយោបាយ របស់គណបក្សប្រឆាំង សម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ។ ក្រុមអ្នក តាមដានស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា បានរិះគន់ថា ទង្វើរបស់ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ជាទង្វើខ្វះការពិចារណា ដើម្បីផលប្រយោជន៍ នយោបាយ តែមួយមុខគត់ ហើយមិនបានគិតដល់ផល ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទៅឡើយ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី មួរ សុខហួរតំណាងរាស្ដ្រមណ្ឌលកំពត នៃគណបក្សសមរង្ស៊ី និងជាប្រធានអគ្គលេខាធិការ ដ្ឋានចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ បានផ្ញើសារ ជូនជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ ឱ្យធ្វើសេចក្ដីអំពាវនាវ ទៅលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក កុំឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹង ប្រព្រឹត្ដទៅនៅខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងរាជធានីភ្នំពេញ ។ សាររបស់ លោកស្រីមូរ សុខហួរ បានអំពាវនាវឱ្យជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ ស្នើដល់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្វើយ៉ាងណាឱ្យមានការ បោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ នៅក្នុងប្រទេស កម្ពុជា ។
សាររបស់លោកស្រី មូរ សុខហួរ ត្រូវបានអ្នកសង្កេតការណ៍មួយចំនួន វាយតម្លៃ ថា កំពុងកកូរកកាយដល់កិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ ដោយយកបញ្ហាបោះឆ្នោតក្នុង ប្រទេសកម្ពុជា ធ្វើជាលេសដើម្បីឱ្យប្រធានាធិបតី អាមេរិក ជួយអន្ដរាគមន៍ ។ ក៏ប៉ុន្ដែទោះ ជាយ៉ាងណា សេចក្ដីអំពាវនាវរបស់លោកស្រី មូរ សុខហួរ ប្រហែលជា ពុំមានតម្លៃអ្វីទេ ព្រោះជនជាតិ អាមេរិកាំង ដើមកំណើតខ្មែរភាគច្រើនលើសលប់ បានយល់ច្បាស់អំពីស្ថាន ការណ៍ពិត នៅក្នុងប្រទេសកម្ពុជា រួចទៅហើយ ។
អ្នកសង្កេតការណ៍មួយចំនួន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស អាស៊ាន លើកទី៤៥ កាលពីខែកក្កដា ឆ្នាំ២០១២ ក្នុងរាជ ធានី ភ្នំពេញ លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក បានមកចូលរួមក្នុងកិច្ចប្រជុំនោះ ហើយបាននាំ មកជាមួយនូវ អ្នកវិនិយោគទុនអាមេរិកជាច្រើននាក់ ។ អ្នកវិនិយោគទុនអាមេរិកទាំងនោះ បានមកពិនិត្យស្ថានភាពពិតប្រាកដ ក្នុងប្រទេសកម្ពុជា មុនពេល សម្រេចចិត្ដដាក់ទុនវិនិ យោគលើវិស័យផ្សេងៗ ក្នុងប្រទេសនេះ ។
ដូច្នេះទង្វើមិនប្រក្រតី របស់លោកស្រីមូរ សុខហួរ តាមរយៈសារអំពាវនាវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ អាចធ្វើឱ្យអ្នកវិនិ យោគអាមេរិក ស្ទាក់ស្ទើរក្នុងការដាក់ទុននៅក្នុងប្រទេសកម្ពុជា ផងដែរ ។ ហេតុនេះ លោក ស្រីមូរ សុខហួរ គួរតែពិនិត្យមើលឡើងវិញ ចំពោះទង្វើរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ព្រោះការបោះឆ្នោតជាបន្ដបន្ទាប់ នា ពេលកន្លងមកនៅ ក្នុងប្រទេសកម្ពុជា ប្រព្រឹត្ដទៅដោយសេរីនិងយុត្ដិធម៌ ស្របតាមឆន្ទៈ របស់ប្រជាពល រដ្ឋកម្ពុជា ហើយមានការទទួលស្គាល់ ពីសហគមន៍អន្ដរជាតិផងដែរ ។
តាមមន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស នៃប្រទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូល អាស៊ានលើកទី២១ ប្រព្រឹត្ដទៅក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ ហើយលិខិតអញ្ជើញមេដឹកនាំកំពូលៗលើពិភពលោកមួយចំនួន ត្រូវបានចាត់ចែង សព្វគ្រប់រួចជាស្រេច ។ ក្នុងនោះក្រៅពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ គឺថ្នាក់ ដឹកនាំប្រទេសជាដៃគូអាស៊ាន ចំនួន ៨ទៀត ក៏ត្រូវបានអញ្ជើញឱ្យចូល រួមក្នុងកិច្ចប្រជុំដ៏ មានសារៈសំខាន់នេះដែរ ។ ថ្នាក់ដឹកនាំកំពូលៗទាំងនោះរួមមាន លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី រុស្ស៊ី នាយករដ្ឋមន្ដ្រីចិន លោក វេន ជាបាវ ប្រធានាធិបតី កូរ៉េខាងត្បូង លី ម្យុងបាក់ ព្រមទាំងនាយករដ្ឋមន្ដ្រីឥណ្ឌា នាយក អូស្ដ្រាលី និងនាយករដ្ឋមន្ដ្រី ញូវហ្សេលេន ជាដើម ។ វត្ដមានរបស់មេដឹកនាំកំពូលៗពិភព លោកទាំង អស់នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេស កម្ពុជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ដ្រី ក៏ដូចជាមុខមាត់ របស់ជាតិខ្មែរទាំងមូល ។
មន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង បានអះអាងថា អ្វីដែលខ្លួនបានធ្វើ ក្នុងការជំរុញដល់ លោក បារ៉ាក់ អូបាម៉ា មិនឱ្យមកចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ ក្នុងប្រទេស កម្ពុជា នៅអំឡុងខែវិច្ឆិកាខាងមុខ គឺដើម្បីឱ្យការបោះឆ្នោតជាតិ អាណត្ដិទី៥ ឆ្នាំ២០១៣ ប្រព្រឹត្ដ ទៅដោយត្រឹមត្រូវនិងយុត្ដិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។ ក៏ប៉ុន្ដែ ក្រុមអ្នកសង្កេតការណ៍និងអ្នកវិភាគនយោបាយមួយចំនួន មើលឃើញថា ទង្វើរបស់លោក ស្រីមូរ សុខហួរ កំពុងតែធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងធ្វើឱ្យស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា មានសភាពអាប់អួ នៅពេលបោះឆ្នោត ឆ្នាំ២០១៣ ។ ដូច្នេះគណបក្ស ប្រឆាំង គួរតែពិចារណាឡើងវិញ ចំពោះទង្វើមិនប្រក្រតីរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ហើយមិនត្រូវគិតគូរតែផលប្រយោជន៍ នយោបាយរបស់ គណបក្សខ្លួននោះទេ ។ ជាមួយគ្នានេះ លោកសម រង្ស៊ី ត្រូវគិតគូររក ដំណោះស្រាយនយោបាយ ដោយសន្ដិវិធីជាមួយខ្មែរគ្នាឯង ដើម្បីអាចវិលត្រឡប់ចូលស្រុក វិញ នាពេលឆាប់ៗខាងមុខនេះ ជាជាងការចំណាយពេលអត់ប្រយោជន៍នៅក្នុងប្រទេស អស់រយៈពេលជិត ៤ឆ្នាំទៅហើយនោះ ៕
7 comments:
Bloody hun said 'you are an egg and I am a rock and if you try to fight against me, you well be split open'. Son of a bitch...just because he is in power he abuse his power to do whatever he wanted. nevertheless, the time will catch with him, I am very sure about that.
7:40pm, you are trash pretending to be Yuon hater but you are yuon spy.
gaining politic for nation benefit
is perfectly good.
There are many very bad Yuon/Vietnamese bloggers on Ki-Media and Khmerization. Those dirty and hypocrite evil Yuon/Vietnamese bloggers on here are worried about losing ground and face. Yes, Yuon/Vietnamese folks are stupid to do bad things from the first places. That is why they deserved to be hated and be disgusted in this world. Yuon/Vietnamese (Yuon-Cambodian born) bloggers in Long Beach, CA are unbelievable and evil because they support CPP (Yuon/Vietnamese Masters' dirty plans to gain the Khmer territory for themselves) and they like to show off their dirty wealth and stupid businesses. American people will find out about how bad and dirty Yuon/Vietnamese refugees and folks in the U.S. including around the world.
8;18pm
There are two kinds of spy 1) a dumb khmer who married to a viet whore and wants every for the viets' interests 2) a smart khmer married to a smart viet and wants everything back for the khmer known as 'right and just'. 1) is called the 'taitor' and another is called the 'nationalist'. Traitor will go to hell and the nationalist will go to hevean OK?. So, you must be a dumb khmer married to a viet whore. So, do you get it now, dumb ass? e.g. preveious king married to the viet whore and gave khmer krom away (dum tai ong-using khmer heads to cook tea), or King ta shithanock married viet and give more land and island away, Queen moniq was mad and made sure he would lose everything ( behind every man's success is a great woman), A hun Sen now is also married to a viet whore and is giving the whole srok khmer away including kos Trol. Now you are a dick-head Viet who wanted everything for the viets and then try to stir up khmers to kill khmers. The reason I support Mu because 1) she is a woman 2) she is pure 3) kind heart 4)non-judgemental4) right and just 5) no blood in her hands unlike a CPP clan and that doesn't mean I am pretending to be anything, bastard! bloodsucker! your time is running out because the khmers'curse is coming upon your soul for killing khmer people.
A ce que les Khmers à l'étranger sache, Sam Rainsy n’a pas signé le traité de trahison de sa propre race sur les frontaliers avec les Youns occupant de 1979 à 1989, mais Hun Sen l’a fait et Ranaritht l’a supporte…
As far as the Khmer abroad know, Sam Rainsy has not signed the Treaty of betrayal of his own race on the border with Youns occupant from 1979 to 1989, but Hun Sen has done and Ranaritht has supports ...
សមមិត្តនារី មួ សុខហួ = សមមិត្តនារី 7 មករា
សមមិត្តនារី មួ សុខហួ = សង្គ្រោះជាតិប្រជាភិថុត
សមមិត្តនារី មួ សុខហួ = សង្គ្រោះខ្មែរក្លែងក្លាយ
សមមិត្តនារី មួ សុខហួ = សង្គ្រោះល្បិចកលយួន
សមមិត្តនារី មួ សុខហួ = សង្គ្រោះយួនយៀកកុង
សមមិត្តនារី មួ សុខហួ = អាហ៊ុន សែនមេអបគមន៍
សមមិត្តនារី មួ សុខហួ = ស៊ីឈ្នួលយួនCPP
សមមិត្តនារី មួ សុខហួ = សង្គ្រោះ2.000 DONG?
Post a Comment