Monday, September 03, 2012

Precious wood transported to Vietnam like a funeral procession

ឈើប្រណីត សំរុកដឹកចេញ តាមទូកឆ្ពោះ ទៅស្រុកយួន ដូចហែរខ្មោច

Monday, 03 September 2012
ដោយ ដើមអម្ពិល(DAP)
ហេ! ហេ! ដើមអម្ពិល ហៅចៅហ្វាយ យួន ថា យួនៗ ឲ្យពេញៗ មាត់ដែរណ៎!
រតនគីរីៈ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនៅបទបញ្ជានិងវិធានការ ឲ្យក្រសួងស្ថាប័ន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ត្រីរដ្ឋបាល ឈើក្នុងការលុបបំបាត់ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ ប៉ុន្តែជា រៀងរាល់ថ្ងៃ-យប់គេសង្កេតឃើញសកម្មភាពដឹកជញ្ជូនឈើប្រណីត ប្រភេទធ្នង់យ៉ាងគគ្រឹកគគ្រេង ខ្លាំងណាស់ដឹកតាម កាណូតចេញទៅប្រទេសវៀតណាម ហើយមិនត្រូវបានសមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរ មូលដ្ឋានធ្វើការទប់ស្កាត់ឡើយ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិក្តុល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ឈ្មួញឈើប្រណីតដែលគេអះអាងថា ឈ្មោះចែ ឡន យាយសាន ដែលជាថៅកែឈើដុះស្លែរជាយូរមកហើយនោះ ដោយពួកគាត់យកលុយ ទៅប្រមែលប្រមូលទិញឈើបណ្រីត យ៉ាងអាណាធិបតេយ្យ ពីតំបន់ផ្សេងយកមកគរទុកនៅភូមិក្តុល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដើម្បីដឹកជញ្ជូនតាមកាណូត ចុះទៅប្រទេសវៀតណាម ដោយឆ្លង កាត់សមត្ថកិច្ចជាច្រើន កន្លែងដូចជាប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំសេសាន្ត ប៉ុស្តិ៍នគរបាល ប៉ុស្តិ៍យោធា ការពារព្រំដែនច្រក ភូមិភិ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។


ប្រភពព័ត៌មានដដែលខាងលើ បន្តឲ្យដឹងទៀតថា ឈើប្រណីតប្រភេទធ្នង់រាប់រយកំណាត់ដឹកទាំង កាណូតៗ ដូចហែកឋិនឆ្លងកាត់សមត្ថកិច្ចច្រើនស្កេចស្កះ ដោយរលូនបែបនេះ។ បើគ្មានសំណែនជូនសមត្ថកិច្ច ជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទេ ច្បាស់ជាគ្មានសេរីភាពទៅដល់ប្រទេសវៀតណាមទេ។

ទាក់ទិនទៅនឹងសកម្មភាពដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់តាមកាណូតដូចហែកឋិនទៅប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនអាចទំនាក់ទំនងសុំការ បំភ្លឺណាមួយ ពីលោកវង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរីបានទេ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២នេះ៕

1 comment:

Anonymous said...

អាសយ សុភាព វាមិនបានលិទ្ធទើបវាប្រើដើមអំពិល ឲស្រែកឡូឡា ។ អ្នកហ៊ានដឹកឈើដូច
ហែខ្មោចប៉ុណ្ណឹង ច្បាស់ជាមិនខ្លាចខ្មោចអាភាពទេ ព្រោះគេបានឧបត្ថមបក្សរួចហើយ ។
តាមពិតទៅ ដើមអំពិល ហើយនិងអ្នកកាប់បំផា្លញព្រៃ សុទ្ធតែជា បក្ស អា ខ្វួក ទាំងអស់គ្នា ។

ក្រចេះ