ប៉ូលិសបិទផ្លូវចេញចូលតុលាការសាលាដំបូងរាជធានីភ្នំពេញ ខាងជើងស្តាតអូឡាំពិក ក្នុងពេលតុលាការ បើកសវនាការ កាត់ទោសលោកម៉មសូណង់ដូ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា ) |
ថ្ងៃទី 11 កញ្ញា 2012
ដោយ: ចាន់ណា
Cambodia Express News
ភ្នំពេញ: ប៉ូលិសបានពង្រាយកម្លាំង ដាក់របាំងបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅពេលដែលតុលាការនេះ បានបើកសវនាការកាត់ទោសលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
ក្នុងពេលបិទផ្លូវនោះ សូម្បីតែអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតុលាការ ដើម្បីយកព័ត៌មាន និងតាមដានសវនាការឡើយ។
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។ លោក ម៉ម សូណង់ដូ ជាប់ចោទក្នុងរឿងជម្លោះដីធ្លី បង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។
លោកមេធាវី សុក សំអឿន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ បានលើកឡើងថា តាមបទចោទប្រកាន់ ក្នុង ៤ ករណី ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលចោទថា ពលរដ្ឋដែលជាតំណាងរបស់សមាគមអ្នកប្រជាធិបតេយ្យបង្កើតតំបន់អបគមន៍នោះ គឺលោក ម៉ម សូណង់ដូ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុបដល់ទៅ ៣០ឆ្នាំ។
មានអាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធនឹងការនៅពីក្រោយហេតុការណ៍ ដែលរដ្ឋាភិបាលបានចោទប្រកាន់ក្រុមអ្នកភូមិ ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ថាបានចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍។
ក៏ប៉ុន្តែលោក ម៉ម សូណង់ដូ និងសាខាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅខេត្តក្រចេះ ឈ្មោះ ប៊ុន រដ្ឋា ដែលជាប់ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់៕
3 comments:
ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?
អាឆ្កែអង្គែរស៊ីកូន មីចោរសំផឹងយួនហាណូយ!...
@11:02 PM
ការបង្កើតចលនាអំណាច "ពលរដ្ឋខ្មែរ"
នេះគឺជាវិធីអោយអាហ៊ុន សែនចូលក្នុងអន្ទាក់
តុលាការឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ICC
របស់លោកសួនសេរីរដ្ឋាទេ...
ឃើញលោកម៉ម សូណង់ដូ ជាប់គុកដោយសារអារន្ទះបាញ់
ហ៊ុន សែន + @11:02 PM ទេ?
លោក សំ រង្សី ហើយនឹងលោក គឹម សុខា រួបរួមគ្នាបង្កើតបានគណបក្សនាំគ្រោះឱ្យជាតិ សូមពលរដ្ឋខ្មែរទូរទាំងពិភពលោកជ្រាប។ ឥឡូវនេះខ្ញុំសុំលើកយកទង្វើថោកទាបដែលពួកហ្នឹងធ្វើរ #១-នៅខែត្តក្រចិះសភូមិប្រម៉ា ហុន សែន ដាក់ទាហានវាយពលរដ្ឋខ្មែរបាញ់ក្មេងស្រីអយុក១៤ឆ្នាំ រីឯគណបក្សប្រឆាំងបែជានាំគ្នាធ្វើការដង្ហែរក្បួនបោះឆ្នោតទៅវិញ #២-នៅពេលដែលអាចោរ ហុន សែន បញ្ជាឱ្យកូនចៅវាមកចាប់លោក(ម៉ម សូណង់ឌូ)រីឯសំ រង្សី និង គឹម សុខា ណាត់ជួបគ្នានៅឯទីក្រុង(ម៉ាណិល)ប្រទេស(ហ្វិលិពិន)#៣-នៅពេលដែលលោក (ម៉ម សូណង់ឌូ)ឡើងតុលាការ បែជាពួកគណបក្សប្រឆាំងនាំគ្នាធ្វើវិធីបើកទីស្នាក់ការកណ្ដាលបណ្ដោះអាសន្ដ។ នេះហើយគឺជាទង្វើរថោកទាបរបស់គណបក្សនាំគ្រោះឱ្យជាតិ ខ្ញុំជាកូនខ្មែរជុំនាន់ក្រោយបានឮសំដីរបស់មេបក្សប្រឆាំងហះបីដូចជាស្រឡាញ់ជាតិខ្លាំងណាស់ រីឯទង្វើររបស់ពួកគាត់គឺវាផ្ទុយពីសំដីទាំងអស់។ ពលរដ្ឋខ្មែរទូរទាំងពិភពលោក លោកចង់ឱ្យខ្មែរគ្រប់និន្នាការនយោបាយ រូបរួមគ្នាជាទ្លុងមួយ ដើម្បីវាយចោយួននឹងអាក្បត់ជាតិ ហុន សែន ចេញឱ្យផុតអំណាចនិងដីខ្មែរសិន។ បែជាលោកទាំងពីរបដិសែធន៍ ថាមិនអាចចូលរួមជាមួយនឹងចលនាអំណាចពលរដ្ឋខ្មែរបានទេ គ្រាន់តែមួយម៉ាត់នេះគឺផ្ទុយពីសំណើររបស់ពលរដ្ឋខ្មែរបាត់ទៅហើយ។ ខ្ញុំមានសំណួរមួយសួរថា តើចលនាអំណាចពលរដ្ឋខ្មែរនេះគឺមិនមេនជាពលរដ្ឋខ្មែរឬ? បានជាលោកទាំងពីរមិនអាចចូលរួមជាមួយបាន? ខ្ញុំបានមើលឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិនេះគ្មានដំណោះស្រាយអ្វីចង់ដោះស្រាយរឿងពលរដ្ឋនិងប្រទេសខ្មែរយើងទេ។ ពួកអស់ទាំងនេះគឺចង់តែបំផ្លាញជាតិខ្លួនឯងតែប៉ុណោះ៕
Post a Comment