បក្សប្រឆាំង អំពាវនាវ ឲ្យជនជាតិខ្មែរ សញ្ជាតិអាមេរិក ចុះហត្ថលេខា គាំទ្រញត្តិរបស់ខ្លួន
Saturday, 29 September 2012
ដោយៈ ដើមអម្ពិល (DAP)
ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវចំពោះជនរួមជាតិខ្មែរ សញ្ជាតិអាមេរិក ឲ្យចុះហត្ថ លេខាលើញត្តិ តាមប្រព័ន្ធអ៊ីនធ័រណែត គាំទ្រញត្តិស្នើសុំប្រធានាធិបតី សហរដ្ឋអាមេរិក ប្រើឥទ្ធិពល ដើម្បីធានាឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
យោងតាមសេចក្តីអំពាវនាវ ជូនជនរួមជាតិខ្មែរ ដែលមានសញ្ជាតិអាមេរិក របស់លោក សម រង្ស៊ី អ្នក តំណាងរាស្រ្តជាប់ឆ្នោត ប្រធានគណបក្សសង្គ្រោះជាតិ ដែល បានចេញផ្សាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ថា ខ្ញុំសូមអំពាវនាវ ចំពោះជនជាតិខ្មែរសញ្ជាតិអាមេរិក ចុះហត្ថលេខាលើញត្តិ តាម ប្រព័ន្ធ អ៊ីនធ័រណែត ដែល ផ្តួចផ្តើមដោយ លោកស្រី មូរ សុខហួរ។ ញត្តិនេះ ស្នើសុំឲ្យ ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់អូបាម៉ា ប្រើ ប្រាស់ឥទ្ធិពលរបស់លោក យ៉ាងពេញទំហឹង ដើម្បីធានា ឲ្យមានការ បោះឆ្នោតដោយ សេរី និងយុត្តិធម៌នៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៣ ស្របតាមអនុសាសន៍ របស់អង្គ ការសហប្រជាជាតិ៕
Subscribe to:
Post Comments (Atom)
2 comments:
ដំណាងគណបក្សសង្រ្គោះជាតិ បានប្រកាសរួចហើយ
រយៈកន្លងមកថ្មីៗនេះ ថាខ្លួននឹងធ្វើពហិកា ចូលរួម
បោះឆ្នោតនាអណត្តិខាងមុខ ប្រសិនបើគណបក្ស
កាន់អំណាចបដិសេធនូវសំណើររបស់ខ្លួនពីរចំណុច
សំខាន់ៗ ចុះហេតុអ្វី ក៏ទទូចម៉្លេះដើម្បីឱ្យបារ៉ាក់
នឹងធ្វើការធានាឱ្យមានការបោះឆ្នោត ដោយសេរី
និងយុត្តិធម៌នៅកម្ពុជា?យើងក្រលេកមើលឱ្យ
បានវែងឆ្ងាយ អាមេរិក នៃអូបាម៉ា នឹងគាំទ្រ
ព្រមទាំងបានផ្គត់ផ្គង់ដល់របបផ្ដាច់ការភ្នំពេញ
ទៀត ហេតុអ្វី អាមេរិក គណបក្សប្រឆាំងនោះ
ស្ទើគ្រប់ប្រទេសត្រូវការ Cacoine and
Héroine!!!!!បើយើងងាកទៅមើលចិនវិញ
វាជាឪម៉ែ របស់យួន និងសៀម គេត្រូវតែ
ស្រឡាញ់រាប់អានកូនចៅគេ ចឹង សួរថាតើ
ខ្មែរត្រូវចប់ឬយ៉ាងណា? សូមពិចារណាចុះ?
(សម រង្ស៊ី + កឹម សុខា + មួ សុខហួ = CPP)
###################################
គណបក្សសង្រ្គោះCPPយួនយៀកកុងក្លែងក្លាយ
ជាគណបក្សស៊ីឈ្នួលនិងជារនុកក្នុងរបស់អាCPP យួនយៀកកុងនិងអាខ្វាក់ហ៊ុន........
ថាខ្លួននឹងធ្វើពហិកា.. បោកប្រាស់ពលរដ្ឋខ្មែរ,ដដែល
តែការពិតពួកនេះនៅតែចចេសរឹងក្តណាស់ !
គឺការបោះឆ្នោតចាញ់បង្រ្គប់កិច្ចជាមួយអាយួន យៀកកុងដដែលជាដដែល !
Post a Comment