ព្រះវិញ្ញាណ
យាងមកសណ្ឋិត លើពួកសិស្ស
នៅបុណ្យថ្ងៃទីហាសិប
ពួកសិស្ស បានរួមប្រជុំ ទាំងអស់គ្នា នៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់តែមាន ឮស្នូរសន្ធឹក
ពីលើមេឃ ដូចខ្យល់បក់បោក យ៉ាងខ្លាំង ពេញក្នុងផ្ទះ ដែលគេនៅ។ ពួកសិស្ស បានឃើញ ហាក់ដូចជា
មានអណ្ដាតភ្លើង បែកចេញពីគ្នា ចុះមក សណ្ឋិតលើពួកគេ ម្នាក់ៗ។ អ្នកទាំងនោះ បានពោរពេញ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ, ហើយ ចាប់ផ្ដើម
និយាយភាសា ផ្សេងៗពីគ្នា តាមព្រះវិញ្ញាណ ប្រោសប្រទានអោយ។
ពេលនោះ មានជនជាតិយូដា,
ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់, មកពីប្រទេសនានា ក្នុងពិភពលោក
ទាំងមូល ស្នាក់នៅ ក្រុងយេរូសាឡឹមដែរ។
ពេលស្នូរសន្ធឹក លាន់ឮ យ៉ាងខ្លាំងដូច្នោះ, មហាជន នាំគ្នា រត់មកមើល, ហើយ ភ្ញាក់ផ្អើលក្រៃលែង,
ព្រោះម្នាក់ៗ បានឮពួកសិស្ស និយាយភាសារបស់ខ្លួន។ អ្នកទាំងនោះ ងឿងឆ្ងល់ខ្លាំងណាស់។
គេ ស្ងើចសរសើរ ទាំងពោលថា៖ «អ្នក ដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នក ស្រុកកាលីឡេទេតើ។ ចុះហេតុដូចម្ដេច បានជាយើង
ឮគេ និយាយភាសា របស់យើង រៀងៗខ្លួន ទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកផាថុស, ស្រុកមេឌី, ស្រុកអេឡាំ; ទាំងអ្នក ស្រុកមេសូប៉ូតាមា, ស្រុកយូដា, ស្រុកកាប៉ាដូគា, ស្រុកប៉ុនតុស, ស្រុកអាស៊ី, ស្រុកព្រីគា, ស្រុកប៉ាមភីលា, ស្រុកអេស៊ីប,
ស្រុកលីប៊ី ដែលនៅក្បែរ ស្រុកគីរេន, និងអស់អ្នក មកពីក្រុងរ៉ូម;
ទាំងជនជាតិយូដា, ទាំងអ្នក ចូលសាសនាយូដា, ទាំងអ្នក មកពីកោះក្រែត,
ទាំងជនជាតិអារ៉ាប់។ យើង បានឮគេ ថ្លែងអំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យ របស់ព្រះជាម្ចាស់, ជាភាសាយើង ទាំងអស់គ្នាផ្ទាល់!» អ្នកទាំងនោះ ងឿងឆ្ងល់ខ្លាំងណាស់, មិនដឹងគិតយ៉ាងណា។ គេ សួរគ្នាទៅវិញទៅមក
ថា៖ «តើហេតុការណ៍នេះ មានន័យដូចម្ដេច?»
ប៉ុន្តែ
មានអ្នកខ្លះទៀត បែរជានិយាយចំអក ថា៖ «ពួកអស់ហ្នឹង សុទ្ធតែស្រវឹងស្រា
ទេតើ។»
សុន្ទរកថា
របស់ លោកពេត្រុស
លោកពេត្រុស ក៏ក្រោកឈរឡើង
ជាមួយសាវ័ក ដប់មួយរូបទៀត, ហើយ មានប្រសាសន៍ ទៅកាន់បណ្ដាជន ថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ ដែលស្នាក់នៅ ក្រុងយេរូសាឡឹមអើយ,
សូមបងប្អូនជ្រាប, ហើយ ផ្ទៀងត្រចៀកស្ដាប់ពាក្យ
របស់ខ្ញុំ។ អ្នកទាំងនេះ
មិនមែនស្រវឹងស្រា ដូចបងប្អូន ស្មាននោះទេ, ព្រោះ ទើបតែ
ម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតមាន ស្របតាមសេចក្ដី ដែលព្យាការី យ៉ូអែល បានថ្លែងទុកមក
ថា៖
«“ព្រះជាម្ចាស់
មានព្រះបន្ទូល ថា,
នៅគ្រាចុងក្រោយបង្អស់,
យើង នឹងយក វិញ្ញាណយើង
មកចាក់បង្ហូរ
លើមនុស្សលោក ផងទាំងពួង។
កូនប្រុស, កូនស្រី
របស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល;
ពួកយុវជន នឹងនិមិត្តឃើញ
ការអស្ចារ្យ,
ហើយ ពួកចាស់ទុំ
របស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។
នៅគ្រានោះ យើង ពិតជាយកវិញ្ញាណយើង
មកចាក់បង្ហូរ លើអ្នកបំរើទាំងប្រុស
ទាំងស្រី របស់យើង, ហើយ គេ នឹងថ្លែងព្រះបន្ទូល។
យើង នឹងសំដែងឫទ្ធិបាដិហារិយ៍
នៅលើមេឃ,
សំដែង ទីសំគាល់ ផ្សេងៗ
នៅលើផែនដី,
គឺមានឈាម,
មានភ្លើង, និងមានកំសួលផ្សែង។
ព្រះអាទិត្យ នឹងប្រែទៅជា
ងងឹត បាត់រស្មី;
ព្រះច័ន្ទ នឹងប្រែទៅជា
ឈាម,
នៅមុនថ្ងៃ ព្រះអម្ចាស់
យាងមក,
គឺជាថ្ងៃ ដ៏រុងរឿង
ឧត្ដុង្គឧត្ដម។
ពេលនោះ អ្នកណា អង្វរ
រកព្រះនាម ព្រះអម្ចាស់,
អ្នកនោះ នឹងទទួល
ការសង្គ្រោះ។”
«បងប្អូន
អ៊ីស្រាអែលអើយ, សូមស្ដាប់ ពាក្យនេះចុះ៖ ព្រះជាម្ចាស់ បានរ៉ាប់រង
ទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូន ទាំងអស់គ្នា, ដោយព្រះអង្គ បានសំដែង ការអស្ចារ្យ, ឫទ្ធិបាដិហារិយ៍, និងទីសំគាល់ផ្សេងៗ នៅកណ្ដាល ចំណោមបងប្អូន តាមរយៈលោក ដូចបងប្អូន
ជ្រាបស្រាប់ហើយ។ បងប្អូន
បានចាប់ បញ្ជូនលោកយេស៊ូនេះ ទៅអោយពួកជនពាល ឥតសាសនា ឆ្កាងលោក, ដូចព្រះជាម្ចាស់ បានកំណត់ទុក ដោយព្រះអង្គ ទ្រង់ញាណជាមុន។ ព្រះជាម្ចាស់ បានប្រោសលោក អោយរស់ឡើងវិញ;
ទ្រង់ ដោះលែងលោក អោយរួច ពីទុក្ខលំបាក នៃសេចក្ដីស្លាប់,
ព្រោះ សេចក្ដីស្លាប់ មិនអាចឃុំលោកទុក បានឡើយ។ ព្រះបាទដាវីឌ មានរាជឱង្ការ អំពីលោកយេស៊ូនេះ
ថា៖
«“ទូលបង្គំ
បានឃើញព្រះអម្ចាស់
នៅមុខទូលបង្គំ ជានិច្ច,
ព្រោះ ព្រះអង្គ គង់នៅខាងស្ដាំទូលបង្គំ,
មិនអោយទូលបង្គំ ត្រូវញាប់ញ័រឡើយ។
ហេតុនេះហើយ បានជាចិត្តទូលបង្គំ
រីករាយ។
ទូលបង្គំ ពោលពាក្យ
ដោយអំណរ ដ៏លើសលប់,
ហើយ សូម្បីតែរូបកាយ
របស់ទូលបង្គំ
ក៏នឹងសំរាក ដោយសេចក្ដី
សង្ឃឹមដែរ,
ដ្បិតព្រះអង្គ នឹងមិនបោះបង់ព្រលឹងទូលបង្គំ
ចោលនៅក្នុង ស្ថានមនុស្សស្លាប់ឡើយ,
ហើយ ព្រះអង្គ ក៏មិនបណ្ដោយ
អោយសពអ្នកបំរើ
របស់ព្រះអង្គ ត្រូវរលួយដែរ។
ព្រះអង្គ បានបង្ហាញ
អោយទូលបង្គំ ស្គាល់ផ្លូវ
ឆ្ពោះទៅកាន់ជីវិត។
ព្រះអង្គ នឹងប្រទាន
អោយទូលបង្គំ
មានសុភមង្គល ដ៏ពេញលេញ
ដោយព្រះអង្គ គង់ជាមួយទូលបង្គំ។”
«បងប្អូនអើយ, ខ្ញុំ សូមជំរាបបងប្អូន អោយបានច្បាស់ អំពីព្រះបាទដាវីឌ,
ជាបុព្វបុរស របស់យើងនោះ ថា, ព្រះអង្គ បានសោយទិវង្គត
ផុតទៅហើយ។ គេ បានបញ្ចុះព្រះសព
របស់ព្រះអង្គ; រីឯ ផ្នូរ របស់ព្រះអង្គ ក៏ស្ថិតនៅ ជាមួយយើង
រហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌ ជាព្យាការីមួយរូប, ទ្រង់ជ្រាបថា,
ព្រះជាម្ចាស់ បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយព្រះអង្គ ថា,
នឹងប្រទាន អោយព្រះរាជវង្ស របស់ទ្រង់មួយអង្គ ឡើងស្នងរាជ្យ។ ព្រះបាទដាវីឌ បានឈ្វេងយល់ជាមុន
ថា, ព្រះគ្រិស្ដ មានព្រះជន្ម រស់ឡើងវិញ, គឺទ្រង់ មានរាជឱង្ការ ថា, ព្រះជាម្ចាស់ ពុំទុកព្រះគ្រិស្ដចោល
នៅក្នុងស្ថានមនុស្សស្លាប់ទេ, ហើយ ក៏មិនទុកអោយសពព្រះអង្គ
ត្រូវរលួយដែរ។ ព្រះជាម្ចាស់
បានប្រោស លោកយេស៊ូ នេះ អោយរស់ឡើងវិញ។ យើងខ្ញុំ ទាំងអស់គ្នា ជាសាក្សី។ ព្រះជាម្ចាស់ បានលើក លោកយេស៊ូ
ឡើងដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូ
បានទទួល ព្រះវិញ្ញាណដ៏វិសុទ្ធ ពីព្រះបិតា តាមព្រះបន្ទូលសន្យា, ហើយ ចាក់បង្ហូរព្រះវិញ្ញាណនេះ មកលើយើងខ្ញុំ, ដូចបងប្អូន បានឃើញ បានឮស្រាប់។ ព្រះបាទដាវីឌ មិនបានយាងឡើងទៅ
ស្ថានបរមសុខទេ, តែព្រះអង្គ មានរាជឱង្ការ ថា៖
«“ព្រះអម្ចាស់
មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំ
ថា,
សូមគង់ ខាងស្ដាំយើង ទំរាំដល់យើង បង្ក្រាបខ្មាំងសត្រូវ របស់ព្រះអង្គ មកដាក់ក្រោមព្រះបាទា
របស់ព្រះអង្គ។”
«ហេតុនេះ
សូមអោយជនជា តិអ៊ីស្រាអែល ទាំងមូល ដឹងជាក់ច្បាស់ ថា, លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង, ព្រះជាម្ចាស់ បានតែងតាំងលោក ឡើងជាព្រះអម្ចាស់
និងជាព្រះគ្រិស្ដហើយ។»
ក្រុមគ្រិស្ដបរិស័ទ
ដំបូងបង្អស់
កាលបណ្ដាជន បានឮ
សេចក្ដីទាំងនេះ, ពួកគេ រំជួលចិត្ត ជាខ្លាំង, ហើយ សួរលោកពេត្រុស និងសាវ័ក ឯទៀតៗ ថា៖ «បងប្អូនអើយ, តើ អោយយើងខ្ញុំ ធ្វើដូចម្ដេច?»
លោកពេត្រុស មានប្រសាសន៍
ទៅគេថា៖ «សូមបងប្អូន
កែប្រែចិត្តគំនិត, ហើយ ម្នាក់ៗ ត្រូវទទួល ពិធីជ្រមុជទឹក
ក្នុងព្រះនាម ព្រះយេស៊ូគ្រិស្ដទៅ, ដើម្បីព្រះជាម្ចាស់ លើកលែងទោសបងប្អូន
អោយរួចពីបាប, ហើយ បងប្អូន នឹងទទួល ព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលជា អំណោយទាន របស់ព្រះជាម្ចាស់, ដ្បិតព្រះអង្គ មានព្រះបន្ទូលសន្យានេះ
ចំពោះបងប្អូន ទាំងអស់គ្នា, ចំពោះកូនចៅ របស់បងប្អូន
និងចំពោះ អស់អ្នក ដែលនៅឆ្ងាយៗ ទាំងប៉ុន្មានដែរ, តាមតែព្រះអម្ចាស់
ជាព្រះរបស់យើង ត្រាស់ហៅ។»
លោកពេត្រុស បានពន្យល់, បញ្ជាក់, និងដាស់តឿន ពួកគេ ដោយពាក្យពេចន៍
ជាច្រើនទៀត, គឺលោក មានប្រសាសន៍ថា៖ «សូមបងប្អូន ទទួលការសង្គ្រោះ អោយរួចផុត ពីមនុស្សអាក្រក់ សម័យនេះ។» អស់អ្នក ដែលយល់ព្រមទទួល ពាក្យរបស់លោក
ក៏ទទួល ពិធីជ្រមុជទឹក, ហើយ នៅថ្ងៃនោះ មានមនុស្ស ប្រមាណ
បីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។
សិស្សទាំងនោះ ព្យាយាមស្ដាប់
សេចក្ដីបង្រៀន របស់ក្រុមសាវ័ក, រួមរស់ ជាមួយគ្នា ជាបងប្អូន,
ធ្វើពិធីកាច់នំបុ័ង និងព្យាយាម អធិស្ឋាន។ មនុស្សម្នា កោតស្ញប់ស្ញែង គ្រប់ៗគ្នា, ដ្បិតក្រុមសាវ័ក បានសំដែង ឫទ្ធិបាដិហារិយ៍ និងធ្វើទីសំគាល់ ផ្សេងៗ
ជាច្រើន។ អស់អ្នក
ដែលបានជឿលើ ព្រះអម្ចាស់ មានចិត្តគំនិត តែមួយ, ហើយ យក
របស់ របរ ដែលខ្លួនមាន មក ដាក់រួមគ្នាទាំងអស់។ គេ លក់ទ្រព្យសម្បត្តិ
និងអ្វីៗ ជារបស់ខ្លួន, យកប្រាក់មក ចែកគ្នា តាមសេចក្ដីត្រូវការ
របស់ពួកគេ ម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេ រួមចិត្តគំនិតគ្នា, ព្យាយាម
ចូលព្រះវិហារ, ធ្វើពិធីកាច់នំបុ័ង នៅតាមផ្ទះ,
ព្រមទាំង បរិភោគអាហារ ជាមួយគ្នា យ៉ាងសប្បាយរីករាយ និងដោយចិត្ត ស្មោះសរផង។ គេ នាំគ្នា សរសើរតម្កើង ព្រះជាម្ចាស់,
ហើយ ប្រជាជនទាំងមូល គោរព រាប់អាន ពួកគេ ទាំងអស់គ្នា។ ព្រះអម្ចាស់ បន្ថែមចំនួនអ្នក
ដែលព្រះអង្គ បានសង្គ្រោះ មកក្នុងក្រុម របស់គេ ជារៀងរាល់ថ្ងៃ។
The Holy Spirit Comes at Pentecost
2 When the day of Pentecost came, they were all together in one place. 2 Suddenly a sound like the blowing of a violent wind came from heaven and filled the whole house where they were sitting. 3 They saw what seemed to be tongues of fire that separated and came to rest on each of them. 4 All of them were filled with the Holy Spirit and began to speak in other tongues[a] as the Spirit enabled them.
5 Now there were staying in Jerusalem God-fearing Jews from every nation under heaven. 6 When they heard this sound, a crowd came together in bewilderment, because each one heard their own language being spoken. 7 Utterly amazed, they asked: “Aren’t all these who are speaking Galileans? 8 Then how is it that each of us hears them in our native language? 9 Parthians, Medes and Elamites; residents of Mesopotamia, Judea and Cappadocia, Pontus and Asia,[b] 10 Phrygia and Pamphylia, Egypt and the parts of Libya near Cyrene; visitors from Rome 11 (both Jews and converts to Judaism); Cretans and Arabs—we hear them declaring the wonders of God in our own tongues!” 12 Amazed and perplexed, they asked one another, “What does this mean?”13 Some, however, made fun of them and said, “They have had too much wine.”
Peter Addresses the Crowd
14 Then Peter stood up with the Eleven, raised his voice and addressed the crowd: “Fellow Jews and all of you who live in Jerusalem, let me explain this to you; listen carefully to what I say. 15 These people are not drunk, as you suppose. It’s only nine in the morning! 16 No, this is what was spoken by the prophet Joel:
17 “‘In the last days, God says,
I will pour out my Spirit on all people.
Your sons and daughters will prophesy,
your young men will see visions,
your old men will dream dreams.
18 Even on my servants, both men and women,
I will pour out my Spirit in those days,
and they will prophesy.
19 I will show wonders in the heavens above
and signs on the earth below,
blood and fire and billows of smoke.
20 The sun will be turned to darkness
and the moon to blood
before the coming of the great and glorious day of the Lord.
21 And everyone who calls
on the name of the Lord will be saved.’[c]
I will pour out my Spirit on all people.
Your sons and daughters will prophesy,
your young men will see visions,
your old men will dream dreams.
18 Even on my servants, both men and women,
I will pour out my Spirit in those days,
and they will prophesy.
19 I will show wonders in the heavens above
and signs on the earth below,
blood and fire and billows of smoke.
20 The sun will be turned to darkness
and the moon to blood
before the coming of the great and glorious day of the Lord.
21 And everyone who calls
on the name of the Lord will be saved.’[c]
22 “Fellow Israelites, listen to this: Jesus of Nazareth was a man accredited by God to you by miracles, wonders and signs, which God did among you through him, as you yourselves know. 23 This man was handed over to you by God’s deliberate plan and foreknowledge; and you, with the help of wicked men,[d] put him to death by nailing him to the cross. 24 But God raised him from the dead, freeing him from the agony of death, because it was impossible for death to keep its hold on him. 25 David said about him:
“‘I saw the Lord always before me.
Because he is at my right hand,
I will not be shaken.
26 Therefore my heart is glad and my tongue rejoices;
my body also will rest in hope,
27 because you will not abandon me to the realm of the dead,
you will not let your holy one see decay.
28 You have made known to me the paths of life;
you will fill me with joy in your presence.’[e]
Because he is at my right hand,
I will not be shaken.
26 Therefore my heart is glad and my tongue rejoices;
my body also will rest in hope,
27 because you will not abandon me to the realm of the dead,
you will not let your holy one see decay.
28 You have made known to me the paths of life;
you will fill me with joy in your presence.’[e]
29 “Fellow Israelites, I can tell you confidently that the patriarch David died and was buried, and his tomb is here to this day. 30 But he was a prophet and knew that God had promised him on oath that he would place one of his descendants on his throne. 31 Seeing
what was to come, he spoke of the resurrection of the Messiah, that he
was not abandoned to the realm of the dead, nor did his body see decay. 32 God has raised this Jesus to life, and we are all witnesses of it. 33 Exalted to the right hand of God, he has received from the Father the promised Holy Spirit and has poured out what you now see and hear. 34 For David did not ascend to heaven, and yet he said,
“‘The Lord said to my Lord:
“Sit at my right hand
35 until I make your enemies
a footstool for your feet.”’[f]
“Sit at my right hand
35 until I make your enemies
a footstool for your feet.”’[f]
36 “Therefore let all Israel be assured of this: God has made this Jesus, whom you crucified, both Lord and Messiah.”
37 When the people heard this, they were cut to the heart and said to Peter and the other apostles, “Brothers, what shall we do?”38 Peter replied, “Repent and be baptized, every one of you, in the name of Jesus Christ for the forgiveness of your sins. And you will receive the gift of the Holy Spirit. 39 The promise is for you and your children and for all who are far off—for all whom the Lord our God will call.”
40 With many other words he warned them; and he pleaded with them, “Save yourselves from this corrupt generation.” 41 Those who accepted his message were baptized, and about three thousand were added to their number that day.
5 comments:
Can the killer be forgiven by Jesus? So if it is true according to the bible than Pol Pol, Hitler must be at haven party with Jesus and God now.
Who is ever touched fire that person is got hot. Not others.
Dear God,
Please keep your lectures off this public forum.
Thank you God.
Amen
If I want to read about Jesus, I'd buy a bible!
8:50 PM,
Well said
Thanks
Amen
Post a Comment