មានតែអញទេ! |
ថ្ងៃទី 30 កញ្ញា 2012
ដោយ: លី សិលា
Cambodia Express News
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ទាល់មាត់ នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១២ ពីខេត្តបាត់ដំបងថា កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣តុលា មិនបានបញ្ចប់សង្គ្រាម នៅកម្ពុជាទេ។ រីឯអង្គការសហប្រជាជាតិ ក៏មិនបានស្វែងរកសន្តិភាពពេញលេញ សម្រាប់កម្ពុជា តាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣ នោះឡើយ។ ផ្ទុយទៅវិញ ការផ្សះផ្សាររវាងខ្មែរ និងខ្មែរទេ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា ក្នុងឆ្នាំ១៩៩៩ តាមរយៈនយោបាយឈ្នះឈ្នះ។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "ឥឡូវ ដោយសារនយោបាយឈ្នះឈ្នះរបស់យើង យើងបានរំលត់សង្គ្រាម...។ អីចឹងបានន័យថា ខ្មែរ និងខ្មែរ អាចរកការស្រុះស្រួលគ្នាឯង ដោយគ្មានសំពាធពីខាងក្រៅណាទេ ហើយខ្ញុំចាត់ទុកថា អានេះ ជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សប្រជាជន ជាកម្មសិទ្ធិផ្តាច់មុខរបស់ហ៊ុនសែន នៅលើនយោបាយឈ្នះឈ្នះ ដែលប្រែក្លាយពីប្រទេសមួយ តំបន់ត្រួតត្រាច្រើន ឲ្យទៅជាប្រទេសមួយ តំបន់ត្រួតត្រាតែមួយ។ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កម្រឃើញណាស់នូវប្រទេសកម្ពុជាតែមួយ មានតំបន់ត្រួតត្រាតែមួយនោះ។ មិនថា ពេលបារាំង ចូលស្រុកខ្មែរ មិនថាជប៉ុនចូលស្រុកខ្មែរ ហើយមិនថា ដំណាក់កាលក្រោយឯករាជ្យឆ្នាំ១៩៥៣ ទេ ( កម្ពុជា ) តែងតែមានកម្លាំងខ្មែរក្រហម ខ្មែរខៀវ ខ្មែរស ខ្មែរស៊ីជម្ពូ..."។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា "ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ( សម័យខ្មែរសាធារណរដ្ឋ របស់លោកសេនាប្រមុខ លន់ នល់ ) ប្រទេសកម្ពុជាយើង បែងចែកជាពីរធំៗ។ ម្ខាងគឺលន់នល់ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។ លន់នល់ កាន់កាប់នៅទីក្រុង និងទីប្រជុំជនមួយចំនួន។ ឯម្ខាងទៀត គឺខាងរណសិរ្ស ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ។ អីចឹង ប្រទេសកម្ពុជាមួយ បែងចែកជាតំបន់ត្រួតត្រាធំៗពីរ។ ចំណែកនៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាមួយ ចូលក្នុងរបបប្រល័យពូជសាសន៍តែម្តង។ ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមួយ បែងចែកជាតំបន់ត្រួតត្រា ៤។ មួយគឺរដ្ឋកម្ពុជា។ មួយទៀត គឺត្រីភាគី ដែលមានទាំងខ្មែរក្រហម មានទាំងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ មានទាំងហ្វ៊ុនស៊ិនប៉ិច ដែលសុទ្ធតែមានកម្លាំងប្រដាប់អាវុធ។ ឯឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាមួយ បែងចែកតំបន់ត្រួតត្រាពីរ ដោយសារតែកម្លាំងរបស់ហ្វ៊ុនស៊ិនប៉ិច និងកម្លាំងរបស់រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ បានធ្វើសមាហរណកម្ម ចូលក្នុងកម្លាំងរាជរដ្ឋាភិបាលហើយ ប៉ុន្តែវានៅសេសសល់កម្លាំងខ្មែរក្រហម ដែលមិនព្រមធ្វើសមាហរណកម្ម។ តែនេះមិនមែនជាកំហុសរបស់ខ្មែរក្រហមថ្នាក់ក្រោមទេ..."។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីអតីតតំបន់ជំរុំរឹងមាំរបស់ខ្មែរក្រហម ក៏បានគូសបញ្ជាក់ហាក់ដូចជាចំអក ទៅកាន់អង្គការសហប្រជាជាតិថា "UNTAC ចំណាយលុយជាង ២ពាន់លានដុល្លារ UNTAC ធ្វើអីអត់កើត ( រៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ )។ ថ្ងៃមុន ដូចជា ឆ្នាំទៅ ឬក៏ឆ្នាំទៅមួយ ខ្ញុំឲ្យឈាន ( លោក អ៊ី ឈាន អតីតនិរសារបស់ប៉ុលពត សព្វថ្ងៃជាអភិបាលខេត្តប៉ៃលិន ) ឲ្យលុយអាក្មេងពីរនាក់ ដាក់ឫស្សី។ ខ្ញុំឲ្យលុយចាយ ដោយសារតែ... មិនមែនចង់ផ្ចាញ់អ៊ុនតាក់ទេ។ ប្រធានអ៊ុនតាក់ និងមេបញ្ជាការអ៊ុនតាក់ បូកនឹងអនុប្រធានអ៊ុនតាក់ ចូលប៉ៃលិនអត់បាន ដោយសារតែកូនទាហានពីរនាក់ដាក់ឫស្សីមួយដើម។ ឫស្សីមិនដល់មួយដើមទេ មួយចុង។ អត់ចូលបាន!។ ធ្វើអី?។ ( អ៊ុនតាក់ ) ខ្លាំងបានតែជាមួយអ្នកខ្សោយទេ។ អ្នកគោរពកិច្ចព្រមព្រៀង ( រដ្ឋកម្ពុជា ) គឺអានោះ ( អ៊ុនតាក់ ) ជាន់កជាប់។ ប៉ុន្តែដល់ជាមួយខ្មែរក្រហម ធ្វើអីអត់បាន។ អីចឹង អ៊ុនតាក់ ដកចេញបន្សល់ទុកឲ្យកម្ពុជា នូវប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាពីរ"។
ដោយលើកឡើងថា អ្វីដែលសម្តេចលើកឡើងនេះ ព្រោះឥឡូវ ជិតដល់ខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ ថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា "សុំដាស់តឿនរំលឹក អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់ មិនអាចសម្រេចបាន នៅត្រង់ណា?។ នៅត្រង់ តែអ៊ុនតាក់ ដកចេញត្រឡប់ទៅវិញ ដែលចាយលុយអស់ជាង ២.០០០ លានដុល្លារ បន្សល់ទុកឲ្យកម្ពុជានូវសង្គ្រាម។ បន្សល់ទុកឲ្យកម្ពុជា ជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រាពីរ។ តើនេះឬជាស្នាដៃរបស់អ៊ុនតាក់?"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា "ទទួលស្គាល់ហើយ នូវការអនុវត្តបាន។ ប៉ុន្តែសុំកុំភ្លេច! ហើយសុំកុំដើរជាតួឯកនៃអ្នកនាំមកនូវសន្តិភាពនៅកម្ពុជាឲ្យសោះ ព្រោះនៅពេលដែលត្រឡប់ទៅវិញ ខ្ញុំនៅចាំបាន នៅពេលជប់លៀង ក្នុងវាំង ( មេដឹកនាំអ៊ុនតាក់ ) បណ្តាក់ខ្យងគ្នា ចេញទាំងយប់... អនុវត្តកិច្ចព្រមព្រៀង បានតែ ៣ ភាគីទេ។ ភាគីមួយ មិនបានអនុវត្តទេ ( ខ្មែរក្រហម ) បន្សល់ទុកឲ្យកម្ពុជា ក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាពីរ ហើយទីក្រុងអន្លង់វែង ក្លាយជាតំបន់ ដែលបោះក្រដាស់ប្រាក់ចាយទៅទៀត។ ក្រដាស់ប្រាក់របស់ខ្មែរក្រហម មានស៊ីញ៉េរបស់ខៀវសំផន"។
សម្តេចហ៊ុនសែន ក៏បានលើកឡើងថា ការងើបបះបោរឡើងរបស់អតីតមេទ័ពខ្មែរក្រហម រួមមាន លោកអ៊ីឈាន ( អភិបាលខេត្តប៉ៃលិន សព្វថ្ងៃ ) និងសុខភាព នៅប៉ៃលិន និងម៉ាឡៃ បានចាប់ផ្តើមឲ្យមានការផ្តាច់ខ្លួននៅខាងជើងផ្លូវជាតិលេខ៥ និងមួយផ្នែកនៅខាងត្បូងផ្លូវជាតិលេខ៥ នៅភ្នំស្រុក...។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "យើងជាក្មេងជំនាន់ក្រោយ យើងបានរំលត់នូវមរតក ដែលពួកជំនាន់ចាស់បានចង។ យើងជាជនរងគ្រោះ នៃការបង្កើតសង្គ្រាមដោយអ្នកជំនាន់ចាស់។ នៅពេលសង្គ្រាម ចាប់ផ្ទុះនៅកម្ពុជា ឆ្នាំ១៩៧០ ខ្ញុំទើបមានអាយុ ១៨ ឆ្នាំទេ។ ប៉ុន្តែ ( ខ្ញុំ ) មានកាតព្វកិច្ចដោះស្រាយបញ្ហាចំណង ដែលអ្នកជំនាន់មុនបានចង ហើយសូម្បីតែអង្គការសហប្រជាជាតិ ក៏មិនអាច មកដោះចំណងនេះបានដែរ។ ប៉ុន្តែឥឡូវ នេះជាការបង្ហាញមេក្លោងធំនៅនេះហើយ ( អតីតមេទ័ពខ្មែរក្រហម អ៊ីឈាន... ) គេឈប់វ៉ៃគ្នានឹងអាវុធហើយ..."។
សម្តេចហ៊ុនសែន ក៏បានបន្តថា "ទីចុងបំផុត លាបពណ៌គ្នា អាមួយខ្មែរក្រហម អាមួយខ្មែរស អាមួយខ្មែរខៀវ អាមួយអាយ៉ង់យួន និងអាមួយអាយ៉ង់អាមេរិក។ អាយ៉ង់ចុះ អាយ៉ង់ឡើង ងាប់ខ្មែរ"។
សម្តេចហ៊ុនសែន បានគូសបញ្ជាក់ថា "ឥឡូវអត់ទេ នាំគ្នាបង្កើតបក្សនយោបាយ បង្កើតអង្គការក្រៅរដ្ឋាភិបាល បង្កើតសារព័ត៌មានទៅ។ បើមានអី គឺប្រកួតប្រជែងគ្នា តាមរយៈសន្លឹកឆ្នោត។ កុំវ៉ៃគ្នាទៀត។ កុំធ្វើឲ្យមានសង្គ្រាម។ ( សង្គ្រាម ) នេះជាបញ្ហាមួយ ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅ។ បើសិនជាមិនមានសង្គ្រាម ឆ្នាំ១៩៧០ ប្រហែលជាប្រទេសយើង មិនដើរថយក្រោយនោះទេ..."៕
12 comments:
there is no war in North Korea but there are more than a million korean died each year from starvation and being killed by the government poliicies. Cpp government is no difference.
Boo shit ah kwang and his crony, all are viet dogs.
តាមន័យនេះ ហ៊ុនសែនចង់និយាយថា សន្និសិទ្ធ
២៣តុលាឆ្នាំ៩១ គ្រាន់តែជាមធ្យោបាយបោកប្រាស
របស់យួន ដល់អង្គការសហប្រជាជាតិ និងជាប្រ
ទេសហត្ថលេខី ទាំង១៩ ក្នុងគោលបំណងឱ្យ
សន្និសិទ្ធក្លែងក្លាយចាប់កំណើតឡើងតែប៉ុណ្ណោះ៕
Hun Xen! a Vulture, giving his stupid speech.
His bad breath smelling miles away, and the audiences closing their breaths, and their ears. The Vulture (Hun Xen) talks the people cursing him.
Black is white, right is wrong.
Crook is straight, round is circle.
Monkeys live in the palace while the royals got chased out.
All in the Cambodian curses.
Baay Kdaing
ហ៊ុនសែន គួរអាមាសនូវសំដីខ្លួនឯងៈ "អីចឹងបានន័យថា ខ្មែរ និងខ្មែរ
អាចរកការស្រុះស្រួលគ្នាឯង ដោយគ្មានសំពាធពីខាងក្រៅណាទេ"
តើខ្មែរណាសម្រុះសម្រួល ខ្មែរណា? ហ៊ុនសែន និយាយទាំងខ្វះ
ការពិចារណា គ្រានោះគឺមានប្រទេសអាមេរិក និង ឥណ្ឌូនេស៊ី
ដែលបានធ្វើសម្ពាធ ឱ្យខ្មែរស៊ីហនុ សឺនសាន ខៀវសំផង ដើម្បី
អង្គុយជំវិញតុមូល បញ្ចប់ជម្លោះ រវាងត្រីភាគី ជាមួយគណបក្ស
ប្រជាជនដែលមានយួននៅពីក្រោយ។មេច លោកហ៊ុនសែន
និយាយតាផ្តាស់ខុសពីការពិត!!!!!
អារលាយនេះនិយាយដូចោរលួចគោ
សារជាតិជាចោរនៅតែចោរ
Ah Thmat Hun Xen speaks his trash languages as he has always spoken.
Ah Thmat Hun Xen wears nobility clothes, but his speech shows who he is. Ah Thmat Hun Xen is always Ah Thmat.
AKwack Hoon Xhen is a Traitor and Viet Cong's Slave.
He will be going to Hell soon.
His hands are full of Cambodians blood.
Every thing he did and is doing is him and his clan to serve Viet Cong.
motherfucker huunsen shut the fuck up motherfucker son of the bitch!
Ah Samrae Bat Psa, Ah Th'mat Hun Xen strikes again.
A good moral has to start from the top. So far, this new party is doing a good job, that is, to promote khmers love khmers, it doesn't matter which party you are in and yes, that is what we do in the west, it doesn't matter which party, we all are for each other and with each other. Therefore, PM needs to learn to accept and give our fellow citizens to have a go and also to give our nation a big lift of pride and priviledge as well. We need change for the benefit of our nation PM. Do not follow King Sihanock way of life. He ordered his army to kill alot of educated people and in the end, he too will be doomed. Those poor souls are in heaven but for King Sihanock, well nothing can save his soul after what he had done. You PM may be happy as without it, you wouldn't be PM but I tell you, you are no different if you are trying to commit the same crime as this king. thanks
Every time he talk about peace in Cambodia, he just try to tell all Cambodian that " Vote For Him, Or We'll go to war." Now he use that "Peace" to control all Cambodian people. Cambodian are His Hostage now.
Post a Comment