(ស្តេច មិញ ម៉ាង របស់យួន)
ប្រភព៖ផ្សាយដើមនៅ តាម៉ាប់
ស្ដេចយួន
នាម មិញ ម៉ាង មានអំណាចជាធំបានត្រួតត្រាស្រុកខ្មែរនៅកំឡុងឆ្នាំ
១៨៣០ ។ ខាងក្រោមនេះ
គឺជាសំបុត្រពីរច្បាប់ដែលសរសេរឆ្លើយឆ្លងគ្នារវាងមេទ័ពយួននៅ
ស្រុកខ្មែរ (បើតាមចាំ ទ្រឿង មិញយ៉ាង និង ស្ដេច មិញ ម៉ាង)ទ្រឿង មិញយ៉ាង ៖ ទូល
បង្គំបានផ្ដល់រង្វាន់ក៏ដូចជាដាក់ទោសមន្ត្រីខ្មែរទៅតាមគុណ
បំណាច់ និងកំហុសរបស់ពួកគេដែរ ។
ទូលបង្គំបានស្នើសុំឲ្យស្ដេចខ្មែរជួយ
តែស្ដេចខ្មែរហាក់ដូចជាស្ទាក់ស្ទើរមិនព្រមលូកដៃសោះ ។
បន្ទាប់ពីស្វែងយល់ពីស្ថានការមួយរយៈមក
ទូលបង្គំយល់ថាមន្ត្រីខ្មែរចេះតែសូក និងស៊ីសំណូកតែប៉ុណ្ណោះ ។
ពួកគេលក់មន្ទីរ គ្មាននរណាគោរពបញ្ជា
ពួកគេធ្វើអ្វីដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
នៅពេលដែលទូលបង្គំព្យាយាមកេណ្ឌទ័ព ស្ដេចខ្មែរបានអនុញ្ញាតហើយ
តែពួកមន្ត្រីបែរជានាំគ្នាលាក់មនុស្សពេញកម្លាំងអស់រលីង ។
នៅពេលដែលទូលបង្គំព្យាយាមប្រមូលបញ្ជីឈ្មោះមន្ត្រីដែលមានគុណ
បំណាច់ ស្ដេចខ្មែរបែរជាមិនយល់ព្រមទៅវិញ ។ សរុបមក
បួនខែនេះអ្វីៗ គឺទទេស្អាត ។
មិញ ម៉ាង ៖ ពួក
ជនជាតិព្រៃទាំងនោះបានស្ថិតនៅក្រោមអំណាចយើងអស់ហើយ
ដូច្នេះចូរឯងជួយបង្ហាត់បង្រៀនពួកគេពីទំនៀមទម្លាប់របស់សាសន៍យើង
ផង ។ យើងបានឮថាដីនៅទីនោះមានជីវជាតិខ្លាំងណាស់
ហើយក៏សម្បូរសត្វគោទៀតផង
ប៉ុន្តែពួកព្រៃទាំងនោះបែរជាប្រើតែចបដើម្បីធ្វើស្រែទៅវិញ ។
ពួកនោះដាំស្រូវបានល្មមតែគ្រប់ហូបនោះទេ
ហើយក៏មិនចេះរក្សាទុកក្នុងឃ្លាំងដែរ ។ ទាំងមាន់ ទាំងជ្រូក
ទាំងសូត្រ សុទ្ធតែជារបស់កម្រ ហើយមានតម្លៃថ្លៃ ។
ទាំងនេះមកតែពីភាពខ្ជិលច្រអូសនៃជនជាតិនេះ
ដូច្នេះយើងដាក់រាជបញ្ជាឲ្យឯងថា ៖ បង្រៀនពួកគេឲ្យដាំដើមមន
ចិញ្ចឹម ជ្រូក មាន់ ទា ។ បង្រៀនពួកគេឲ្យចេះភាសារបស់យើង
ហើយបើមានទំនៀមទម្លាក់ហួសសម័យ ឬបែបព្រៃទៀតនោះ
ត្រូវតែលុបបំបាត់ឲ្យអស់ ។ បញ្ជ្រាបគំនិតទាំងនេះចូលទៅ
ដើម្បីប្រែក្លាយជនជាតិព្រៃទាំងនេះទៅជាប្រជាជនដែលមានអរិយធម៌ ។
៣ ឆ្នាំក្រោយមក ប្រជាជនខ្មែរទាំងមន្ត្រី និងព្រះសង្ឃក៏បានរើបម្រាស់ ហើយកាប់សម្លាប់យួនអស់ជាច្រើន ។
ដកស្រង់ និង បកប្រែ ៖ The Land and People of Cambodia by David P. Chandler (1991), (p 96-97)
4 comments:
Cambodia is full of psychopath people just like a hun shit, a chea sim, and a heng surin.The Vietminh are laughing hardout right now because all they need to do is just chuck the dog meat and all khmer leaders will jump in and bite each other for it and it is called, 'killing two birds with one stone'.
6:53 AM
Oh come on. This Yuon guy Ming Mang was no different than other conquerors in the world. That's the way it is.
6:53 AM
Ah Hun Xen is a low class psychopath.
We have no choice but to accept our sins in the past life.
Ah Yuon Ming Mang was from a family or war lord, he was not real royal anything. He crowned himself King shit. Now his family members are in exile, they lost to ah Yuon Commies.
Yuons only like Khmer girls!
Post a Comment