Tuesday, October 02, 2012

សហភាព​អឺរុប សម្តែង​ក្តីកង្វក់​ពី​ការកាត់ទោ​សនាយក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម​សូណង់ដូ

(ថ្ងៃទី 1 តុលា 2012, ម៉ោង 06:25:PM) | ដោយ: សុភ័ក្ត្រ CAMBODIA EXPRESS NEWS

ភ្នំពេញ​: ​អ្នកតំណាង​ជាន់ខ្ពស់​សហភាព​អឺរុប​សំរាប់​កិច្ចការបរទេ​ស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី កា​ថឺ​រីន អាស​តុ​ន (Catherine Ashton) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះ​ការកាត់ទោស​លើ​លោក ម៉ម​សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគមន៍​អ្នកប្រជាធិបតេយ្យ ព្រមទាំង​ជនជាប់ចោទ​ផ្សេងទៀត ដូចជា លោក ផន ស្រឿន តូច រៀម និង​ខាន់ សុ​វាន់ កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ ដោយ​តុលាការ​ក្រុងភ្នំពេញ​។

ក្នុង ​សេចក្តីថ្លែងការណ៍ សហភាព​អឺរ៉ុប បាន​ហៅ​ការកាត់ទោស​នេះ ថា​ធ្វើឲ្យ​មាន​មន្ទិល​សង្ស័​យយ៉ាងខ្លាំង​អំពី​ភាព​មិន​ឯករាជ្យ​របស់​ តុលាការ​។​

លោកស្រី Catherine Ashton បាន ​ស្នើ​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​ការពារ​សិទ្ឋិ​ជា​មូលដ្ឋាន សំរាប់​ប្រជាជន​ទាំងអស់ ក្នុង​ការបញ្ចេញមតិរ​បស់​ពួកគេ ដោយ​សេរី ឲ្យស្រប​ទៅ​តាម​សេចក្តីថ្លែងការ​ណ៍ ជា​សកល ស្តីពី សិទ្ធិមនុស្ស និង​អនុសញ្ញា​អន្តរជាតិ ស្តីពី សិទ្ធិ​ស៊ីវិល និង​នយោបាយ​។ រដ្ឋាភិបាល មាន​កាតព្វកិច្ច​ក្នុង​ការការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​នេះ វា​មាន​សារៈសំខាន់ សំរាប់​កម្ពុជា ក្នុង​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៣​។​

​សូម​រម្លឹកថា សេចក្តីថ្លែងការណ៍ ​របស់​សហភាព​អឺរ៉ុប ដែលមាន ២៧ ប្រទេស ជា​សមាជិក​ដូច្នេះ បាន​ធ្វើ​ភ្លាមៗ ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល ក្នុង​រឿង​ចោទប្រកាន់ បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ ក្នុង​រឿងក្តី​នោះ តុលាការ​ក៏​បាន​ផ្តន្ទាទោស អ្នកភូមិ​សរុប​ចំនួន ១២ នាក់​ផ្សេង​ទៀត ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១០ ខែ រហូតដល់ ៥ ឆ្នាំ តែ​ត្រូវ​ព្យួរ​ទោស​។ ពោល​គឺ​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​បាន​ជាប់​ឃុំឃាំង ជាមួយ​លោក​ម៉ម​សូណង់ដូ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​វិញ​ហើយ​។​

​ បន្ទាប់​ពី​តុលាការ​ប្រកាស​សេចក្តីសម្រេច​ដូច្នេះ​ភ្លាម ក្រុម​ពលរដ្ឋ​ជាង ១០០ នាក់ ដែល​គាំទ្រ​លោក​ម៉ម​សូណង់ដូ បាន​ស្រែកយំ តវ៉ា លើក​បដា និង​ដើរ​បាតុកម្ម​តាមផ្លូវ​។ ប្រជាពលរដ្ឋ បានដាក់​ញត្តិ​ស្នាម​មេដៃ ទៅកាន់​ស្ថានទូត​អាមេរិក និង​លុតជង្គង់ នៅ​មុខ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះមហាក្សត្រ ឲ្យជួយ​ដោះលែង​លោក​ម៉ម​សូណង់ដូ​៕​

6 comments:

Anonymous said...

អាមេរិក និង អឺរុប បានត្រឹមតែ សំដែងសេចក្តីខក
ចិត្តជាខ្លាំងតែប៉ុណ្ណោះ ការពិតអ្នកទាំងពីរត្រូវការ
របបផ្ដាច់ការភ្នំពេញជានិច្ច៕

Anonymous said...

ស្នើព្រះមហាក្សត្រឲជួយ ? បើហុ៊ន អញឲចាប់ អាណាហ៊ានដោះ ? ហ៊ុន អញឲតុលាការអញ
ជំនំជំរះ អស់ពេល៣ថ្ងៃកន្លះ ឃើញថាអញគោរពសិទ្ធពួកវា ខ្លាំងណាស់ បើកាលពីជំនាន់សម្តេចតា
សម្តចតាតួតចង្កួតហ្លួង យកអាព្រាប អុិនទៅបាញ់ចោល មិនទាំងបានបញ្ជូនពួកអាក្បត់ទៅតុលាការ
ផង ។ ពួកអ្ហែង អាម៉ាររច និង អារុ៉ប កុំចេះដឹងរឿងអញក្រៅពីផ្តល់លុយកាក់ឲអញ កុំភ្លេចត្រូវ
បោះឆ្នោតឲស្រុកអញ នៅយូអិន ។ ធ្វើដូចចិន បានត្រឹមត្រូវ ហើយចំណេញទៀត ។

ក្រចេះ

Anonymous said...

មី មួ សុខហួ....(មី បិសាចប្រែរូប)
+ អា ហ៊ុន សែន
+ អា កឹម សុខា
+ អា សម រង្ស៊ី
+ អា មហាក្សត្រ ចុយម៉ែវា..

គឺជាឆ្កែយួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយសង្រ្គោះជាតិក្លែងក្លាយដើម្បីបំបែកបំបាក់ខ្មែរឲ្យរលាយ។

Anonymous said...

3:58 AM
So what side are you on?
I bet you are Yuon who pretend to curse Hun Xen and Yuon.

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន
របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុក២០​ឆ្នាំដោយសារវាទេ?

Anonymous said...

3:38am

You are a spy who helped to destroy khmers. Khmers love Khmers but you people are scum bag who helped to ruin us. Hun sen is not as bad as you think but because he is being controlled by the Viets and Chinese and therefore he has no choose. They say, you must do this or that, Hun has to do it or else his family tree will be gone. Hun and his family tree are trap but at the same time would do anything for them as long as they are saved for now. But soon, they too will be doomed just like King ta and Laos, champa, khmer indigenous, Mong and khmer Krom. What do we need to do? we have to stand up against the KR regime by telling the international community about our country is not being independent. We need their help to rescue us from this incident e.g. just like UN helping to destroy Gaddhafi and SadamHunsen etc. or otherwise, we can not survive from such evils' control.