Saturday, October 13, 2012

ប្រតិកម្ម​ចំពោះ​វិធានការ​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក

លោក សន​ ម៉ាកឃីនថត អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​ដែល​បាន​ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​តាម​រយៈ​សារអេឡិក​ត្រូនិក​ថា​ដោយសារ​ កិច្ចប្រជុំ​មាន​លក្ខណៈ​បិទ​ទ្វារ លោក​មិន​អាច​បញ្ចេញ​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នេះ​បាន​ទេ ប៉ុន្តែ​ជំហរ​របស់​សហ​រដ្ឋ​អា​មេរិក​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ឋិ​ទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​ សេរី​ និង​សំឡេង​សហ​រដ្ឋ​អាមេរិក។​
ហេង រស្មី VOA
ភ្នំពេញ៖ អ្នក​ឃ្លាំ​មើល​ព័ត៌​មាន​ឯក​រាជ្យ​នៅ​ថ្ងៃ​ពុធ​នេះ​សម្តែង​ការ​ព្រួយ​បារម្ភ ​ថា ការ​ជួប​ប្រជុំ​លក្ខណៈ​បិទ​ទ្វារ​រវាង​តំណាង​មន្ត្រី​រដ្ឋា​ភិបាល​​ជាមួយ​ តំណាង​វិទ្យុអាស៊ី​សេរី និង​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​ថា ជា​ការ​បំភិត​បំភ័យ​និង​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ របស់​​វិទ្យុ​ទាំង​ពីរ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក។
 
មន្ត្រី​តំណាង​រដ្ឋា​ភិបាល​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រសួង​ការ​បរទេស ​យុត្តិ​ធម៌​ និង​ក្រសួង​ព័ត៌មាន តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ី​សេរី វីអូអេ​សំឡេង​សហរដ្ឋអាមេរិក និង​តំណាង​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ជា​លក្ខណៈ​បិទ​ ទ្វារ​មិន​អនុ​ញ្ញាត​ឲ្យ​អ្នកយក​ព័ត៌​មាន​ចូល​រួម​ឡើយ។
 
ខ្លឺមសារ​នៃ​កិច្ចប្រជុំ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សារធារណៈ​ទេ ប៉ុន្តែ​យោង​តាម​លិខិត​អញ្ជើញ​របស់​ក្រសួង​ព័ត៌មាន​តាម​រយៈទី​ស្តី​ការ​គណៈ​ រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​អង្គារ​បាន​រៀប​រាប់​ថា ការ​បើក​កិច្ចប្រជុំ​នេះ​ជា​ការ​បង្ហាញ​កិច្ច​សហការ​រវាង​រាជ​រដ្ឋា​ភិបាល​ កម្ពុជា​ជាមួយ​ប្រព័ន្ឋ​ផ្សាយ​បរទេស និង​បេសកម្ម​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរៈភាសា​នៅ​ក្នុង​ប្រទេស​ កម្ពុជា។​
 
លោក សន​ ម៉ាកឃីនថត អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​ដែល​បាន​ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​តាម​រយៈ​សារអេឡិក​ត្រូនិក​ថា​ដោយសារ​ កិច្ចប្រជុំ​មាន​លក្ខណៈ​បិទ​ទ្វារ លោក​មិន​អាច​បញ្ចេញ​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នេះ​បាន​ទេ ប៉ុន្តែ​ជំហរ​របស់​សហ​រដ្ឋ​អា​មេរិក​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ឋិ​ទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​ សេរី​ និង​សំឡេង​សហ​រដ្ឋ​អាមេរិក។​
 
លោក ប៉ាង ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឃមណ្ឌល​កម្ពុជា​សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ ឯករាជ្យ​បាន​និយាយ​ថា ​ការ​ជួប​ប្រជុំ​គ្នា​នេះ​វា​ជា​សញ្ញា​មិន​ល្អ និង​ជា​ការ​គំរាម​កំហែង​​សម្រាប់ដំណើរការ​នៃ​វិទ្យុ​ទាំង​ពីរ។ លោក​បាន​និយាយ​ថា ប្រជាពលរដ្ឋ​មាន​ចំណូល​ចិត្ត​ស្ដាប់​វិទ្យុ​អាស៊ីសេរី ​និងវីអូអេ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​យល់​ថា​វិទ្យុ​ទាំង​ពីរ​មាន​និន្នាការ​ប្រឆាំង​នឹង​ រដ្ឋា​ភិបាល​ទៅ​វិញ។
 
«ខ្ញុំ​មិន​ទាន់​ដឹង​ថា​ជា​ការ​ពិភាក្សា​យ៉ាងម៉េច ប៉ុន្តែ​ខ្ញុំ​ថា វា​ជា​ការ​សញ្ញា​មិន​ល្អ​មួយ​សម្លាប់​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សាព័ត៌​មាន​ ក្នុង​ប្រទេស​ទាំង​ពីរ»។
 
លោកបណ្ឌិត​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ថ្លែង​ថា នេះ​ជា​យុទ្ឋសាស្ត្រ​មួយ​របស់​រដ្ឋា​ភិបាល​ដើម្បី​រាំង​ខ្ទប់​វិទ្យុ​ទាំង​ ពីរ​មិន​ឲ្យ​បន្ត​រិះគន់​រដ្ឋាភិបាល។ លោក​បាន​សួរ​​ថា​តើ​ជំហរ​របស់​វិទ្យុ​ទាំង​ពីរ​បែប​ណា​ក្រោយ​ពី​មាន​កិច្ច​ ប្រជុំ​នោះ​រួច​មក។​
 
«តើ​យើង​ត្រូវ​ប្រកាន់​ឬ​ក៏​ចេះ​តែ​មាន​ការ​ទោ​ទន់​ទៅ​តាម​ការ​គាប​សង្កត់​ហ្នឹង​ឬក៏​យ៉ាង​ម៉េច?»។
 
លោក​យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាងថា ទាំង​វិទ្យុ​អាស៊ី​សេរី​និង​វីអូអេ​មាន​ក្រម​វិជ្ជា​ជីវ​ល្អ​ប្រសើរ​ហើយ​យើង ​មិន​គួរ​មាន​ការ​កោះ​ប្រជុំ​ឬ​ក៏​ធ្វើ​ការ​គាប​សង្កត់​វិទ្យុទាំង​ពីរ​នេះ​ ទេ។
 
«នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​គឺ​ជា​អំណាច​ទី៤។ ដូច្នេះ បាន​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ហ្នឹង​ហើយ​ដែល​ជួយ​តំរែតំរង់​ទិស ផ្តល់​កញ្ចក់​ឆ្លុះ​ចំណុច​ខ្វះ​ខាត​របស់​អ្នក​ដឹក​នាំ​នយោបាយ​ដើម្បី​ធ្វើ​ ការ​កែ​តម្រូវ»។
 
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ​កិច្ចប្រជុំ​នេះ​គ្រាន់​តែ​ស្វែង​រក​ដំណោះស្រាយ​មួយ​ដើម្បី​ជួយ​គ្នា​ទៅ​ វិញ​ទៅ​មក​រវាង​រដ្ឋា​ភិបាល​និង​ការ​ពង្រឹង​វិជ្ជា​ជីវៈ​ព័ត៌មាន​តែ​ ប៉ុណ្ណោះ។​
 
«យើង​ក៏មាន​ការ​ផ្តល់​គំនិត​មួយ​ទៀត​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ ពង្រឹង​ទំនាក់​ទំនង​ល្អ និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រជាជាតិ​យើង​ទាំង​ពីរ​ហើយ​សុំឲ្យ​យក​ ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​វប្បធម៌ និង​ច្បាប់​របស់​កម្ពុជា»។
លោក​គ្រីស ឌិឃើត ប្រធាន​វីអូអេ​ផ្នែក​ខេមរភាសា​មាន​ប្រសាសន៍​ថា វីអូអេ​នៅ​តែ​បន្ត​ផ្តល់​ព័ត៌មាន​ពិត​មិន​លម្អៀង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ 
 
«វីអូអេ​ផ្នែក​ខេមរភាសា​នឹង​នៅ​តែ​បន្ត​ផ្សាយ និង​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ​និង​មិន​លម្អៀង​ដដែល​ គឺ​ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​ជាង​ប្រាំ​ទសវត្សរ៍​មក​នេះ ដោយ​ផ្តល់​ព័ត៌មាន​ជាភាសា​ខ្មែរ​ទាន់​ហេតុការណ៍​ ត្រឹមត្រូវ និង​មាន​ទស្សនៈ​យោបល់​ជាច្រើន​អំពី​ពិភពលោក សហរដ្ឋ​អាមេរិក អាស៊ី និង​កម្ពុជា​ជារៀង​រាល់​ថ្ងៃ​ទៅដល់​ប្រជា​ពលរដ្ឋ​១៥​លាន​នាក់​នៅ​កម្ពុជា។ គឺ​ពលរដ្ឋ​ទាំងនោះ​ហើយ​ជា​អ្នក​ស្តាប់​របស់​យើង​​ហើយ​ពួកគេ​សម​នឹង​ទទួល​បាន ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ដែល​ពួកគេ​អាច​ជឿ​ទុក​ចិត្តបាន»។

1 comment:

Anonymous said...

Dictator Hun Sen cannot live with the truth.
To keep their power and individual wealth, Hun Sen and cronies systematically and unjustly silence all opposition voices.
Furthermore, through their controlled media they cascade misinformationp and propagandas.
We must remove this Dictator by votes and/or by other means !!!