Tuesday, 16 October 2012
ដោយៈ ដើមអម្ពិល (DAP)
ភ្នំពេញៈ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ (François HOLLANDE) បានសម្តែងនូវសមាន ទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងចូលទីវង្គតរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ។ មិនតែប៉ុណ្ណោះលោកបានចាត់ទុកព្រះវរាជបិតាជាត់ខ្មែរ ជាស្ថាបនិក នៃ ឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេស ដោយមិនចេះនឿយហត់លើឆាកអន្ដរជាតិ សម្រាប់មនុស្ស ភាគច្រើន ព្រះអង្គគឺជានិមិត្ដរូប នៃនយោបាយអាស៊ីមួយដែលលើកតម្កើងនូវសមភាព និងការការពារ អធិបតេយ្យភាព នៃប្រជាជាតិនានា
យោងតាមសាររំលែកទុក្ខស្ថានទូតបារាំងប្រចាំកម្ពុជា ដែលដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃអង្គារ ទី ១៦ ខែតុលា ឆ្នាំ២០១២នេះ លោកប្រធានាធិបតីបារាំងបានថ្លែងថា « ខ្ញុំមានទុក្ខក្រៀមក្រំបំផុត ដោយ បានទទួលដំណឹង ពីការ យាងចូល ព្រះទីវង្គត របស់ព្រះករុណាព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ នៅ ថ្ងៃចន្ទ ទី១៥ ខែតុលា »។
លោកបន្តថា «ខ្ញុំសូមសម្ដែងនូវគារវកិច្ច ចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់បុគ្គលឆ្នើមមួយអង្គ ដែល តំណាងឱ្យជោគវាសនា នៃប្រទេសជាតិ និងប្រជារាស្ដ្ររបស់ទ្រង់ក្នុងកាលៈទេសៈដ៏លំបាកបំផុត នៃ សតវត្សរ៍ទី២០ និងតំណាងឱ្យការកសាងសន្ដិភាពដោយមានប្រទេសបារាំងនៅក្បែរទ្រង់ជានិច្ច។ ខ្ញុំដឹង អំពីទំនាក់ទំនងដ៏ខ្លាំងក្លា និងជាប្រវត្ដិសាស្ដ្ររវាងព្រះមហាវីរក្សត្រ និងប្រទេសបារាំង ហើយដែលតាម រយៈព្រះអង្គទំនាក់ទំនងទាំងនេះ បានរួមចំណែកធ្វើឱ្យប្រទេសជាតិ និងប្រជាជនយើងទាំងពីរកាន់តែ ខិតជិតគ្នា។ ជាស្ថាបនិក នៃឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេសរបស់ ទ្រង់ដោយមិនចេះនឿយ ហត់លើឆាកអន្ដរជាតិ សម្រាប់មនុស្ស ភាគច្រើន ព្រះអង្គគឺជានិមិត្ដរូប នៃនយោបាយអាស៊ីមួយដែល លើកតម្កើងនូវសមភាព និងការការពារអធិបតេយ្យភាព នៃប្រជាជាតិនានា» ។
«នៅមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១៤ របស់អង្គការអន្ដរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភា សាបារាំងនេះ ខ្ញុំមិនភ្លេចទេថា ព្រះអង្គមានព្រះរាជគុណធំធេងណាស់ចំពោះអង្គការមួយនេះ ។ ទ្រង់ គឺជាអ្នកការពារដ៏ក្លៀវក្លានូវវប្បធម៌ ហ្វ្រង់កូហ្វូនី ភាសា និងសិល្បៈនៃប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងទស្សនៈពហុសាសន៍នៃទំនាក់ទំនងអន្ដរជាតិ» ។
លោកបានថ្លែងបន្តតាមសាររំលែកទុក្ខនេះទៀតថា «ក្នុងទិវាកាន់ទុក្ខសម្រាប់ព្រះរាជាណាចក្រកម្ពុជា នេះ តាងនាមប្រជាជនបារាំង និងតាងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ព្រះរាជវង្សានុវង្ស និងប្រជារាស្ដ្រខ្មែរទាំងអស់»៕
Subscribe to:
Post Comments (Atom)
5 comments:
What are the differences between King Norodom Sihanouk and PM Hun Sen?
Can anyone out there explain the diffrences between King Norodom Sihanouk and PM Hun Sen in detail? as we khmer young generation are so mess up very badly.
Did King father put his country and nation before himself like other kings and queens of England?
Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishement in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.
Pang Sokheoun, Secretary-General of SRP in Sweden.
9:53 PM
Even foreigners respect the great king.
What make you think people listen to you? so STFU, khmer rouge!
ស៊ីន ស៊ីសាមុត + នរោត្តម សីហនុ = (ខ្មែរស្នេហាជាតិ)
_____________________________
ព្រាប សុវត្ត + អាឆ្កែយួន ហ៊ុន សែន = (ចោរប្លន់)
.............................
អាឆ្កែយួន ហ៊ុន សែន = អាយួនយៀកកុង (កញ្ជះអាយួនយៀកកុងគឺ.....ក្បត់ជាតិ!)
****************************
សូមបងប្អូនខ្មែរ...វិនិច្ឆ័យ?
Post a Comment