Tuesday, October 16, 2012

មេដឹក​នាំ​ចិន​ចាត់ទុក​អតីត​ព្រះ​មហាក្សត្រ​ជា​មិត្ត​ដ៏​សំខាន់


មេ​ដឹក​នាំ​​ជាន់​ខ្ពស់​ចិន​មួយ​ចំនួន​រូម​ទាំង​អនុប្រធានាធិបតី​ស្ស៊ី ជីនពីង (Xi Jinping) បាន​ចូលរួម​មរណៈទុក្ខ​​ដល់​អគ្គមហិសី​​របស់​ព្រះអង្គ​​នៅ​រដ្ឋធានី​ប៉េកាំង ជា​ទី​ដែល​សម្តេច​សីហនុ​ត្រូវ​បាន​ព្យាបាល​តាំង​ពី​ខែ​មករា​កន្លង​មក។

សេចក្តី​រាយការណ៍​វីអូអេ 16.10.2012
ប្រែសម្រួល​ដោយ អ៊ឹម សុធារិទ្ធ

វ៉ាស៊ីនតោន៖ ការ​ចូល​ទិវង្គត​នៃ​អតីត​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហនុ បាន​ទាក់​ទាញ​ការ​ចូលរួម​មរណៈទុក្ខ​ និង​បូជនីយកិច្ច​​ពី​សំណាក់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​ចិន។ ក្រសួង​ការបរទេស​ចិន​ហៅ​សម្តេច​សីហនុ​ថា ជា​ «មិត្ត​ដ៏​អស្ចារ្យ​របស់​ប្រជា​ជន​ចិន​» ហើយ​តាម​ទូរទស្សន៍​រដ្ឋ​ មន្រ្តីចិន​បាន​សរសើរ​ចំណង​មិត្តភាព​ជាមួយ​អតីត​ព្រះមហាក្សត្រ។

មេ​ដឹក​នាំ​​ជាន់​ខ្ពស់​ចិន​មួយ​ចំនួន​រូម​ទាំង​អនុប្រធានាធិបតី​ស្ស៊ី ជីនពីង (Xi Jinping) បាន​ចូលរួម​មរណៈទុក្ខ​​ដល់​អគ្គមហិសី​​របស់​ព្រះអង្គ​​នៅ​រដ្ឋធានី​ប៉េកាំង ជា​ទី​ដែល​សម្តេច​សីហនុ​ត្រូវ​បាន​ព្យាបាល​តាំង​ពី​ខែ​មករា​កន្លង​មក។

ប្រទេស​ចិន​មាន​ចំណង​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ទាំង​ផ្នែក​នយោបាយ​ និង​ហិរញ្ញវត្ថុ​ជាមួយ​​ប្រទេស​កម្ពុជា ហើយ​លោក រ៉េន សាវ (Ren Xiao) ​សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យល័យ​ហ៊្វូដាន (Fudan) នៅ​ទីក្រុង​សៀងហៃ មាន​ប្រសាសន៍​ថា អតីត​ព្រះមហាក្សត្រ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ទំនាក់​ទំនងនោះ។


«នៅ​ពេល​ព្រះអង្គ​មាន​ការ​លំបាក​ និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ប្រទេស​ចិន​បាន​ជួយ​ព្រះ​អង្គ​ ហើយ​បន្ត​ចាត់​ទុក​ព្រះ​អង្គ​ថា​ជា​មេដឹក​នាំ​កម្ពុជា»។

សម្តេច​សីហនុ ដែល​ជីវិត​នយោបាយ​របស់​ព្រះអង្គ​ទាំង​ពេល​គង់​នៅ​កម្ពុជា និង​ពេល​និរទេស​​មាន​រយៈពេល​ជិត​ប្រាំមួយ​ទសវត្សរ៍​នោះ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​លើក​ដំបូង​នៅ​ឆ្នាំ ១៩៥៦។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋសីនហួ (Xinhua) ប្រកាសថា ពេល​នោះ​ព្រះអង្គ​បាន​បង្កើត​ទំនាក់​ទំនង​ជា​លក្ខណៈបុគ្គលជា​មួយ​មេដឹកនាំ​ប្រទេស​ចិន ដែល​ក្នុង​នោះ​រួមមាន លោក ជូ អេនឡៃ (Zhouo Englai) និង​មេកុម្មុយនីស្ត​ម៉ៅ សេទុង។

នៅ​ឆ្នាំ ១៩៧០ ក្រោយ​ពី​រដ្ឋ​ប្រហារយោធា សម្តេច​សីហនុ បាន​យាង​តាម​យន្ត​ហោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ជា​ទី​ដែល​លោកម៉ៅ សេទុង ​បាន​​សន្យា​ចង​សម្ព័ន្ធភាព​ដើម្បី​ប្រឆាំង​នឹងសហរដ្ឋ​អាមេរិក។

«ចិន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ដែល​នាំស​ង្គ្រាម​ទៅកាន​ប្រទេស​វៀតណាម ហើយ​នៅ​ពេល​នោះ ចិន​ និង​សហរដ្ឋ​អាមេរិក​គឺ​ជា​សត្រូវ​នៅ​ក្នុង​សង្គ្រាម​ត្រជាក់។ ដោយ​គិត​អំពី​ទស្សនៈនយោបាយ​ យើង​គាំទ្រ​សម្តេច​សីហនុ ជា​ព្រះមហាក្សត្រ ហើយ​យើង​ប្រឆាំង​នឹងរដ្ឋាភិបាល​​លន់ ណុល។ ដោយ​មាន​និស្ស័យ​​ យើង​មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​សម្តេច​សីហនុ»។ ​

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ ហើយ​អំពី​ថា​តើ​សម្តេច​សីហនុ គិត​យ៉ាង​ម៉េច​ចំពោះ ប្រទេស​ចិន​ក្នុង​នាម​ជា​ផ្ទះ​សម្បែង​ទី២របស់​ព្រះអង្គ។

លោក​ ម៉ាក ថំសិន (Mark Thompson) សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យស៊ីធី (City) មាន​ប្រសាសន៍​ថា ប្រទេស​ចិន​ប្រើ​ចំណង​មិត្ត​ភាព​របស់​ខ្លួន​ជាមួយ​សម្តេច​សីហនុ ដែល​ជា​និមិត្ត​រូប​បិតា​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​គោល​​ដៅនយោបាយ​របស់​ខ្លួន។

«គេ​ចង់​រាប់​អាន​មនុស្ស​ដូចជាសម្តេច​សីហនុ ដែល​ទោះ​បី​ជា​ព្រះ​អង្គ​មាន​ភាពក្រឡេច​ក្រឡុច​ក្នុង​រឿង​នយោបាយ​ក៏​ដោយ​ ព្រះអង្គ​មាន​ភាព​លេចធ្លោ​ដ៏​អស្ចារ្យ​ដោយ​គ្មាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ ព្រះអង្គ​ប្រៀប​បាន​ជា​ឆ្នាំង​ខ្ទះ​មិន​ជាប់​ខ្លាញ់ ដោយ​មិន​សូវមាន​​បញ្ហា​ជាប់​ពាក់ព័ន្ធនឹង​ព្រះអង្គ​ ទោះ​បី​ជា​ព្រះអង្គ​បាន​ធ្វើ​អំពើ​អ្វីៗ​​កាល​ពី​អតីតកាល​ដូច​ជា​ការ​ចង​សម្ព័ន្ធ​ជា​មួយ​ខ្មែរ​ក្រហម​ជាដើម។ ដោយ​ការ​រាប់​អាន​មនុស្ស​បែបនេះ ពួក​គេ​សង្ឃឹម​ថានឹង​​អាច​ប្រមូល​យក​ប្រយោជន៍​មូល​ធនសង្គម​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​ចំណង​មិត្ត​ភាព​នេះ»។

ប្រទេស​កម្ពុជា​ និង​ចិន​បង្កើន​​ទំនាក់​ទំនង​ដ៏​កក់ក្តៅ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ ឆ្នាំ​២០១១ ​វិនិយោគទុន​ចិន​នៅ​កម្ពុជា​កើន​ជាង​១០​ដង​ច្រើន​ជាង​សហរដ្ឋ​អាមេរិក​ ហើយ​ច្រើន​ជាង​ទ្វេដង​នៃ​វិនិយោគ​សរុប​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់។

នៅ​ក្នុង​សមរភូមិ​ការទូត​ ចិន​ប្រមូល​ការគាំទ្រ​ពី​កម្ពុជា​​នៅ​ក្នុង​ជម្លោះ​ដែន​ដី​របស់​ខ្លួន​​នៅសមុទ្រចិន​ភាគ​ខាង​ត្បូង។ នៅ​ជំនួបកំពូល​​អាស៊ាន​ឆ្នាំ​នេះ កម្ពុជា​បាន​ធ្វើ​ឲ្យ​គាំ​ដំណើរ​ការ​ចរចា​ស្តីអំពី​ជម្លោះ​ដែន​សមុទ្រ​មិន​ចាញ់​មិនឈ្នះ​រវាង​ប្រទេស​ចិន និង​ហ្វីនលីពីន ដោយ​បាន​កាន់​ជើងប្រទេស​​ចិន​។

5 comments:

Anonymous said...

សូមខ្មែរកុំបំភ្លេចឱ្យសោះថា ប្រជាជនចិន ក៏ដូច
ជាថ្នាក់ដឹកនាំ បើមិនចំណេញក្នុងការធ្វើជំនួញឬ
នយោបាយទេ ពួកគេពិតជាមិនធ្វើជាដាច់ខាត
ចូរចងចាំទុកចុះ តើ ចិន ចង់បានអ្វីពីសម្ដេច
នរោត្តមសីហនុវិញ?

Anonymous said...

To All Khmer Yeurng (all of Khmer citizens):

Please don't talk nonsense. You don't know what you are talking about. Stop being manipulated by other Anonymous mentioned. You need to be quiet and let's focus on Unity. We want CNRP and CPP to reunite as one without fight each others in order to change the leaders. We wish all Khmer/Cambodian citizens or members of major parties CNRP and CPP to merge after the merger of SRP and HRP including other small parties like Khmer Democratic, KPPM, etc.

So, stop fighting each others. We need to work together to save our Khmer nation.

It is timing. Khmer folks both at home and abroad (USA, Australia, NZ, France, Canada, S. Korea, Japan, and so on), please stop fighting each others and please take the positive outlooks and stop hating other because of the Vietnamese/Yuon manipulation and don't let our neighbors Yuon/Viet and Siam/Thai to see our weakness.
So, watch out on each others no matter what happen. Please think and be careful.

Thanks for listening.

Khmer Yeurng.

កុលបុត្រមហានគរខ្មែរ said...

Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishement in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.

Pang Sokheoun, Secretary-General of SRP in Sweden.

Anonymous said...

9:56 PM

Even foreigners respect the great king.

What make you think people listen to you? so STFU, khmer rouge!

Anonymous said...

ស៊ីន ស៊ីសាមុត + នរោត្តម សីហនុ = (ខ្មែរស្នេហាជាតិ)
_____________________________


ព្រាប សុវត្ត + អាឆ្កែយួន ហ៊ុន សែន = (ចោរប្លន់)
.............................

អាឆ្កែយួន ហ៊ុន សែន + អាយួនយៀកកុង = (កញ្ជះអាយួនយៀកកុងគឺ.....ក្បត់ជាតិ!)
****************************

សូមបងប្អូនខ្មែរ...វិនិច្ឆ័យ?