Original Post at: Ta Map
ស្រុកឯងជាតិគេមិនគិតគន់ ទៅជាចងពុនបើកព្រំដែន
ឲ្យសាសន៍ជាតិគេរាប់ម៉ឺនសែន មករស់ពេញណែនដោយសេរី ។
ឲ្យសាសន៍ជាតិគេរាប់ម៉ឺនសែន មករស់ពេញណែនដោយសេរី ។
ថ្ងៃនេះរាយប៉ាយមិនទាន់មាំ មិនទាន់រៀបចំមានទឹកដី
មានផ្ទះមានភូមិដើមឫស្សី ចាក់ឫសរកស្ដីថាមិនត្រូវ ។
មានផ្ទះមានភូមិដើមឫស្សី ចាក់ឫសរកស្ដីថាមិនត្រូវ ។
ប្រាកដជាគេប្រមូលផ្ដុំ ជាពួកជាក្រុមរិះរកផ្លូវ
ទាមទារសិទ្ធិដែលតម្រូវ ទាំងនេះជាផ្លូវយើងបង់ខាត ។
ទាមទារសិទ្ធិដែលតម្រូវ ទាំងនេះជាផ្លូវយើងបង់ខាត ។
រដ្ឋគេជាតិគេ គេគាំទ្រ គេផ្ដល់ជំហរតាមចំណង់
ផ្ដល់លុយជំនួយឬសំណង់ ក្ដោបក្ដាប់ត្រង់ៗ ពោលដោយខ្លី ។
ផ្ដល់លុយជំនួយឬសំណង់ ក្ដោបក្ដាប់ត្រង់ៗ ពោលដោយខ្លី ។
ធម្មតាចំណូលតោងកាន់កាត នៅក្រោមឱវាទម្ចាស់ទឹកដី
ទៅណាមកណាឬធ្វើអ្វី មិនបាច់ស្រដីត្រូវយើងដឹង ។
ទៅណាមកណាឬធ្វើអ្វី មិនបាច់ស្រដីត្រូវយើងដឹង ។
នេះបែរជាបើកសេរីភាព ឲ្យគេមានប្រៀបច្រើនដល់ម្លឹង
កម្លាំងគេខ្លាំងយើងក៏ដឹង ម្ដេចមិនសម្លឹងគ្រោះថ្នាក់ផង ។
កម្លាំងគេខ្លាំងយើងក៏ដឹង ម្ដេចមិនសម្លឹងគ្រោះថ្នាក់ផង ។
គ្រោះថ្នាក់វាមានទៅថ្ងៃមុខ ថ្ងៃនេះបានសុខមិនទាន់ហ្មង
ហាសិបរយឆ្នាំគ្រោះចម្បង វិបល្លាសសៅហ្មងស្រុកបានគេ ។
ហាសិបរយឆ្នាំគ្រោះចម្បង វិបល្លាសសៅហ្មងស្រុកបានគេ ។
ប្រវត្តិសំដីមករូបស៊ី ជាលើកទីពីរមិនទទេ
កូនខ្មែរជាន់ក្រោយបានត្រឹមជេរ កើតមកនឹងគេគ្មានដីជ្រក ។
កូនខ្មែរជាន់ក្រោយបានត្រឹមជេរ កើតមកនឹងគេគ្មានដីជ្រក ។
នួន កន, សាស្ត្រាចារ្យនាដកម្ម
ខែកញ្ញា ឆ្នាំ ២០០០
ខែកញ្ញា ឆ្នាំ ២០០០
***
ចំណងជើងនៃកំណាព្យខាងលើ ខ្ញុំជាអ្នកដាក់បន្ថែម ឯចំណងជើងដើមគឺ សារគ្រោះថ្នាក់ ។
រយៈពេល ១២ ឆ្នាំបានកន្លងផុតទៅហើយ គិតចាប់តាំងពីពេល លោកសាស្ត្រាចារ្យ នួន កន បានតែងកំណាព្យខាងលើនេះ ។ ដូច្នេះ បើយើងអាចគិតស្មានបាន សេចក្ដីព្រួយបារម្ភរបស់លោកចំពោះគ្រោះថ្នាក់ទាំងប៉ុន្មាននោះវាមិនបានសាបរលាបទេ វាបានក្លាយទៅជាការពិតបន្តិចម្ដងៗ ដែលបានលេចឡើងនៅនឹងមុខយើងរាល់គ្នាយ៉ាងប្រត្យក្សពីមួយថ្ងៃទៅមួយថ្ងៃ ។
បើខ្មែរមិនគិតគួរឡើងវិញទេ ខ្មុកពិតជាអស់ស្រែ…
1 comment:
Their ethnicity is not bamboo. Their ethnicity is babble water.
Post a Comment