ខៀវ កាញារីទ្ធ |
Monday, 29 October 2012
ដោយៈ ដើមអម្ពិល (DAP)
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអះអាងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះថា ក្រុមយុវជនគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ធ្វើកូដកម្មដើម្បីទាមទារ ឲ្យមានការផ្លាស់ប្តូរមេដឹកនាំ គ.ជ.ប.នោះ គ្រាន់តែជាការកេងចំណេញ ផ្នែកនយោបាយតែប៉ុណ្ណោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែតុលាថា បើក្រុមយុវជន របស់គណបក្សប្រឆាំងទាំងពីរ ធ្វើកូដកម្មនោះ ជាសិទ្ធិរបស់ពួកគេទេ ពុំមានអ្នកហាមឃាត់បានឡើយ ប៉ុន្តែពួកគេត្រូវធ្វើអ្វីមួយត្រូវ ទៅ តាមច្បាប់កំណត់។
លោកបញ្ជាក់ថា «គេមានសិទ្ធិធ្វើ ប៉ុន្តែយើងអាចមើលឃើញហើយថា ក្រុមទាំងនោះធ្វើអ្វីមួយហើយ តែឆ្លៀតឱកាសដូចត្រីងៀតឆ្លៀតពង ពួកគេធ្វើអ្វីមួយដើម្បីផល ប្រយោជន៍ទាំងអស់»។
នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ចលនាយុវជនគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្សនឹងរួមគ្នាធ្វើបាតុកម្មដោយមានគម្រោងជួបជុំប្រមូលផ្តុំគ្នា នៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើដំណើរឆ្ពោះទៅមន្ទីររដ្ឋសភា ព្រមទាំងបន្តដំណើរទៅក្រសួងមហាផ្ទៃទៀតដើម្បីផ្លាស់ប្តូរកំណែទម្រង់ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង មានបញ្ហា មួយចំនួនទៀតដូចជាទាមទារឲ្យមានការកែទម្រង់ប្រពន្ធ័យុត្តិធម៌ទាមទារឲ្យមានការដោះលែង សកម្មជនការពារសិទ្ធិមនុស្ស ចេញពីពន្ធ នា គារ ដោះលែងអ្នកទោសនយោបាយ ទាមទារឲ្យគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ បញ្ឈប់ការបណ្តេញពលរដ្ឋចេញពីដីធ្លី និងលំនៅដ្ឋាន។
អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា ធ្លាប់បានឲ្យដឹងថា ពួកគេធ្វើអ្វី ធ្វើទៅ ជាសិទ្ធិរបស់ពួកគេទេ ប៉ុន្តែ គ.ជ.ប. អនុវត្តការងារទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។
សូមបញ្ជាក់ថា កាលពីពេលកន្លងមក គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប. ផងដែរ ប៉ុន្តែត្រូវបានបរាជ័យទៅវិញ។ ចំណែករដ្ឋសភា ក៏បានអនុម័តសមាសភាព គ.ជ.ប.នេះរួចទៅហើយដែរ ដោយពុំមានសមាជិករដ្ឋសភាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចូល រួមឡើយ៕
6 comments:
"លោក ទេព នីថា ធ្លាប់បានឲ្យដឹងថា ពួកគេ
ធ្វើអ្វី ធ្វើទៅ ជាសិទ្ធិរបស់ពួកគេទេ ប៉ុន្តែ
គ.ជ.ប. អនុវត្តការងារទៅតាមច្បាប់យ៉ាង
ត្រឹមត្រូវ" ចង់ដឹងថា អ្វីទៅភាពត្រឹមត្រូវ
ដូចលោកបានពោល?
ពួកគេអស់នោះ ជាពួកអាខ្វាក់ អាគ អាថ្លង់
ខ្វាក់អ្វីមិនស្មើ អ្នកមិនចង់ឃើញ, គអ្វីមិនស្មើ
អ្នកមិនចង់និយាយ,ថ្លង់អ្វីមិនស្មើអ្នកមិនចង់ឮ។
ពួកវាមិនឃើញយួនពាសពេញទឹកដី ឃើញតែ
សំផឹងយួនតាមផ្ទះបន,ពួកវាមិនហ៊ាននិយាយ
ថាមានយួនក្នុងស្រុក,ពួកវាមិនថ្លង់ភាសាយួន
និងចម្រៀងយួននៅតាមផ្សាររតាមទូក ។
ពួកវាពុលនឹងអាចម៍នោមយួនផលិតផលគីមី
របស់យួន ។ពួកវាឆ្ងាញ់ចំណីក្នុងភោជនីយដ្ឋាន
យួនដែលវាត្រាំថ្នាំតាមចង្កឹះនិងស្លាបព្រា ហើយ
ពួកអាអស់លោកនោះនឹងមានជម្ងឺបំពង់កបន្ដិច
ម្ដងៗរហូតងាប់ ។ ពួកអាក្រាញអំណាចអស់នោះ
គេនឹងទៅរស់នៅទីណា? ក្រោយពីអស់ស្រុក ?
This dog (Kanharith) is barking again.
Ah Hun Xen has his dogs fed well. Whenever Ah Hun Xen commits crimes his dogs bark at others as always.
The idiot Nam Bora is ready anytime to bark and so is this idiot Kanharith.
Ah Chhkourt Kanharith is paid to bark.
តាមខ្ញុំ បើពួក្រុមវា មើលឃើញតែសំផឹងយួនជាធំ
យើងមិនចាំបាច់ឆ្ងល់ទេ មុខតែត្រូវមេដឹកនាំយួន
សម្លាប់មុនគេបង្អស់ យកធ្វើចង្រ្កានដាំតែអុង ព្រោះ
ពួកនេះចេះភាសាយួនស្តាត់ណាស់ យួនអត់ទុក
ទេវាក្រែងអាពួកនេះត្រឡប់ខាំវាវិញ ថ្ងៃណាមួយ៕
បើធ្វើនយោបាយ មិនចេះកេញចយកចំណេញនយោបាយ ដើម្បីទាក់ទាញការគាំទ្រទេ ទៅធ្វើចំការដាំពោតវិញទៅ។ ធម្មតាធ្វើនយោបាយគេតែងរិះរកយុទ្ធវិធីកេញរកចំណេញហ្នឹងហើយណា
Post a Comment