![]() |
លោក ស៊ូប៊ែរឌី ទៅពិនិត្យមើលពលរដ្ឋរងគ្រោះដោយការបណ្តេញចេញនៅបុរីកីឡា កាលពីខែឧសភា។ រូបថត វីរៈ |
Wednesday, 10 October 2012
សូរិយា ស៊ូប៊ែរឌី
The Phnom Penh Post
លោកការីនិពន្ធជាទីរាប់អាន!
ជាបឋមខ្ញុំសូមសម្តែងការគោរព ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមរូបលោកជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោក ជាបុគ្គលម្នាក់ផងដែរ។
ខ្ញុំទទួលស្គាល់ ថា លោកនាយករដ្ឋមន្រ្តី បានសម្រេចសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា។ ប៉ុន្តែ នៅមានភាពចន្លោះប្រហោង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអភិបាលកិច្ចល្អនៅកម្ពុជា ហើយការងាររបស់ខ្ញុំ គឺកំណត់រកភាពខ្វះចន្លោះក្នុងប្រព័ន្ធ និងផ្តល់ជាអនុសាសន៍ ដើម្បីដោះស្រាយភាពខ្វះចន្លោះទាំងនោះ។ ខ្ញុំមិនចង់បន្ទាបការរិះគន់ក្នុងកម្រិតបុគ្គលផ្ទាល់ខ្លួនឡើយ ហើយខ្ញុំក៏មិនចង់មានកិច្ចសន្ទនាជាមួយនឹងលោកនាយករដ្ឋមន្រ្តី ឬឥស្សរជនណាម្នាក់ក្នុងជួររាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែរ។
ខ្ញុំធ្លាប់ទទួលបានកិច្ចសហប្រតិបតិ្តការល្អ ពីរដ្ឋាភិបាលកម្ពុជា ហើយកិច្ចសន្ទនារបស់ខ្ញុំ ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ធ្លាប់មានផ្លែផ្កាផងដែរកន្លងមក។ ខ្ញុំរំពឹងថានឹងបន្តធ្វើការជាមួយលោកនាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត។ វិធីសាស្រ្តរបស់យើង អាចមានលក្ខណៈខុសគ្នាលើបញ្ហាខ្លះៗ ប៉ុន្តែភាពខុសគ្នានោះ អាចដោះស្រាយបាន តាមរយៈការគោរពគ្នាទៅវិញទៅមក និងតាមរយៈកិច្ចសន្ទនានេះឯង។
ខ្ញុំធ្វើការងារនៅកម្ពុជា ក្នុងសមត្ថភាពជាអ្នកវិជ្ជាជីវៈ ហើយខ្ញុំរំពឹងថា អ្នកដទៃទៀត ធ្វើដូចខ្ញុំដែរ។ ខ្ញុំមិនមែនជាតំណាងប្រទេសនេប៉ាល់នៅកម្ពុជាទេ។ ខ្ញុំជាសាស្រ្តាចារ្យច្បាប់អន្តរជាតិ ជាមេធាវីនៅអង់គ្លេស និងជាអ្នកគាំទ្រសិទិ្ធមនុស្ស។ ខ្ញុំជាអ្នកជំនាញឯករាជ្យបំពេញភារកិច្ចតាងនាមអង្គការសហប្រជាជាតិ ក្នុងគោលបំណងជួយប្រជាជនកម្ពុជា។
ខ្ញុំក៏បានផ្តល់យោបល់ ក្នុងសមត្ថភាពផ្ទាល់ខ្លួនដល់រដ្ឋាភិបាលនេប៉ាល់ លើបញ្ហាច្បាប់ និងរដ្ឋធម្មនុញ្ញផងដែរ។ ប្រទេសនេប៉ាល់ ជាប្រទេសប្រជាធិបតេយ្យសេរី ដែលប្រព័ន្ធតុលាការ មានភាពឯករាជ្យ ហើយប្រជាជន មិនជាប់ពន្ធនាគារ ដោយសារតែរិះគន់រដ្ឋាភិបាលនោះឡើយ។ អង្គការសង្គមស៊ីវិលមានសកម្មភាពយ៉ាងសកម្ម ហើយរដ្ឋាភិបាលនេប៉ាល់ ក៏បានគោរព និងស្តាប់តំណាងសង្គមស៊ីវិលដែរ។
ប្រទេស នេប៉ាល់ មានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យបណ្តោះអាសន្ននៅពេលនេះ ហើយប្រជាជន កំពុងព្យាយាមសរសេររដ្ឋធម្មនុញ្ញថ្មី ក្នុងគោលបំណងពង្រឹងលទិ្ធប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងនីតិរដ្ឋ។
ទាំង ប្រទេសកម្ពុជា និងនេប៉ាល់បានឆ្លងកាត់បទពិសោធប្រហាក់ប្រហែលគ្នាកន្លងមក ហើយមានចំណុចជាច្រើនត្រូវសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។
ខ្ញុំសូមស្វាគមន៍យោបល់ណាមួយ ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជាមានសម្រាប់ប្រជាជន និងរដ្ឋាភិបាលនេប៉ាល់។
ប្រទេសអាស៊ីទាំងពីរនេះ មានបេតិកភណ្ឌវប្បធម៌សម្បូរបែប ហើយប្រជាជននេប៉ាល់ គោរពប្រជាជនកម្ពុជា និងអ្វីដែលប្រជាជនកម្ពុជាអាចសម្រេចបាន៕ TK
សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
4 comments:
Don't worry Mr suadi, Hun will pay for what he has done to you. He looked down on you today but tomorrow, someone else will do the same to him. How sad it is for an uneducated leader to insult you who completed a national creditation with a Phd unlike Hun where does he get his education from? from a country full of corruption, I suppose. No wonder, hun is comitting such war crimes against humanity from KR, K5 Plan etc phd alright that is the only person who has a licence to kill, steal, robbing, and humilating everyone in this world including educated people of the west. Shame on you Hun Sen, shame on you and your clan of corruption, cold blooded murderers. So, go to hell bloodsuckers!. for you now 'you can run but you can't hide' the truth will always be the truth.
3 million souls (chaim sraite sabait how)
Hi there @6:15 PM - You said, "for you now 'you can run but you can't hide' the truth will always be the truth." It is clear to understand. Question is, "is this message for dumb Yuon/Vietnamese slave Hun Sen or for Mr. Suadi? Please clarify. Thanks.
If Ah hun sen really has brain or is a human being, after reading this letter of the U.N. rep, he would be ashamed and disgusted of his own actions of words against the U.N. rep. Ah hun sen is a brut and shit head to lead the government of Cambodia and her people. Die Ah hun sen, Die!!!
អាមេយូកូងបាតផ្សារ ហ៊ុន សែន វាបានជ្រើសយក
យុទ្ធសាស្ដ្រដដែលៗ មកវ៉ៃលើតំណាងពិសេស
របស់ អង្គការសហប្រជាជាតិម្ដងហើយម្ដងទៀត...
"ពាក្យសំដី របស់អ្នកប្រាជ្ញ រមែង ធ្វើអោយអ្នកដទៃ ពេញចិត្ត,
តែពាក្យសំដី របស់ មនុស្សល្ងីល្ងើ រមែង បណ្ដាលអោយខ្លួន វិនាស។
មុនដំបូង ពាក្យសំដី របស់វា គ្រាន់តែល្ងីល្ងើប៉ុណ្ណោះ,
លុះដល់ទីបំផុត ក៏ក្លាយទៅ ជាការលេលា ដ៏អាស្រូវ។
មនុស្សល្ងីល្ងើ រមែង និយាយ មិនចេះចប់ មិនចេះហើយ និយាយតាមប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ និយាយតាមផ្លូវសាធារណ: និយាយតាមសាលារៀន និយាយតាមហ្វូងមនុស្សដូចឆ្កែឆ្កួតអញ្ចឹង" ។
Post a Comment