2012-09-30 - RFA Khmer
មន្ត្រី
គណបក្សជំទាស់នៅកម្ពុជា បានជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំង
ចូលរួមធ្វើញត្តិទាមទារឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់
អូបាម៉ា (Barack Obama) ដាក់សំពាធរដ្ឋាភិបាលកម្ពុជា ដើម្បីមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
១៥-កក្កដា-២០១០:
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ (រូបកណ្ដាល)
និងអ្នកគាំទ្រ នៅទីស្នាក់ការកណ្ដាលគណបក្ស ក្នុងរាជធានីភ្នំពេញ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានផ្ញើញត្តិដល់ពលរដ្ឋខ្មែរអាមេរិកាំងទូទៅ តាមរយៈប្រព័ន្ធអ៊ីនធឺណិត (Internet) ដើម្បី
ឲ្យពួកគេចូលរួមចុះហត្ថលេខាគាំទ្រ និងជំរុញដល់លោកប្រធានាធិបតី
បារាក់ អូបាម៉ា ដាក់សម្ពាធដល់កម្ពុជា
ឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោតសំរាប់ការបោះឆ្នោតសកលឆ្នាំ២០១៣
ខាងមុខ។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ថា
គោលបំណងនៃញត្តិរបស់អ្នកស្រី
គឺដើម្បីអំពាវនាវដល់ពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់
ធ្វើយ៉ាងណាជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
យកចិត្តទុកដាក់អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
ជាពិសេសធានាឲ្យមានការប្រកួតប្រជែងរកសំឡេងឆ្នោតដោយស្មើភាពគ្នា។
អ្នកស្រី មូរ សុខហួរ៖ «យើង
សុំស្នើឲ្យមានការកែទម្រង់
កែតម្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហ្នឹងជាចំណុចទីមួយ។
ចំណុចទីពីរ ឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា ទាំងគណបក្សប្រឆាំង
និងគណបក្សកាន់អំណាច ត្រូវតែមានឱកាសស្មើគ្នា»។
ញត្តិ
របស់អ្នកស្រី មូរ សុខហួរ
ធ្វើឡើងនៅមុនគំរោងធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតី
សហរដ្ឋអាមេរិក បារាក់ អូបាម៉ា ទៅកាន់ប្រទេសកម្ពុជា
ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ខាងមុខ។
អ្នកស្រី
មូរ សុខហួរ មានប្រសាសន៍បន្តថា ការបោះឆ្នោតសកលនៅឆ្នាំ២០១៣ ខាងមុខ
នឹងមិនអាចប្រព្រឹត្តទៅដោយលក្ខណៈសេរី និងយុត្តិធម៌បានទេ
នៅពេលដែលប្រព័ន្ធតុលាការត្រូវបានប្រើប្រាស់ គំរាមកំហែង
និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងរារាំងលោក សម
រង្ស៊ី មិនឲ្យចូលរួមការបោះឆ្នោត។
អ្នកស្រី មូរ សុខហួរ៖ «នៅ
ឆ្នាំ២០១៣ ប្រសិនជាអត់មានការកែប្រែនៅក្នុងប្រព័ន្ធបោះឆ្នោតទេ
ប្រសិនជាលុបបំបាត់ឈ្មោះរបស់លោកប្រធាន សម រង្ស៊ី
មិនឲ្យចូលរួមក្នុងការបោះឆ្នោត
ប្រសិនជាស្ថានការណ៍នយោបាយសព្វថ្ងៃមានតែការគំរាមកំហែង
មានតែការចាប់ប្រជាពលរដ្ឋចូលគុកនោះ
តើបរិយាកាសនយោបាយសព្វថ្ងៃហ្នឹងអាចទៅឃោសនាថា
មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានទេ?»។
នៅ
ក្នុងញត្តិរបស់អ្នកស្រី មូរ សុខហួរ បានសរសេរថា លោក អូបាម៉ា
មិនគួរធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាទេ
ប្រសិនបើលោកមិនទាន់ទទួលបានការធានាពីរដ្ឋាភិបាលកម្ពុជា
ចំពោះកំណែទម្រង់ការបោះឆ្នោត
និងការអនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅបរទេសអាចបោះឆ្នោតតាមរយៈ
ស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនទេនោះ។
ទោះ
បីជាយ៉ាងណាក៏ដោយ
អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក
កែវ រ៉េមី បានចោទមន្ត្រីបក្សប្រឆាំងថា
កំពុងផ្ដល់លទ្ធភាពឲ្យរដ្ឋាភិបាលបរទេសមកជ្រៀតជ្រែកអធិបតេយ្យភាព
ប្រទេស។
លោក កែវ រ៉េមី៖ «ខ្ញុំសោកស្ដាយចំពោះអ្វីដែលគាត់បង្ហាញចូលចិត្តឲ្យបរទេសមកជ្រៀតជ្រែកក្នុងអធិបតេយ្យភាពនៃប្រទេសដែល
មានឯករាជ្យពេញលេញរបស់ខ្លួន ហើយគាត់ចូលចិត្តទៅធ្វើរណបបរទេស
ចូលចិត្តហែកហួរកកូរកកាយហ្នឹង ហើយគាត់អត់យល់អំពីផលប្រយោជន៍។
ប្រធានាធិបតីគេមកប្រជុំអាស៊ានអីហ្នឹង
ជាផលប្រយោជន៍នៃប្រទេសនៅក្នុងតំបន់
នៅក្នុងនយោបាយការបរទេសគេធំៗណាស់ណា!
សំរាប់ជាប្រយោជន៍នៃសហរដ្ឋអាមេរិកខ្លួនឯង
ហើយដល់សហរដ្ឋអាមេរិកពង្រឹងទំនាក់ទំនងជាមួយអាស៊ាន
ជាមួយតំបន់នៅក្នុងពិភពលោក
យើងទៅធ្វើកិច្ចការផ្ទៃក្នុងរបស់យើងអ៊ីចឹង»។
ប៉ុន្តែ
លោក ព្រំ សៅរ៍នរ៉ា ទីប្រឹក្សានៃអង្គការខ្មែរអាមេរិកាំង
ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋានក្នុងរដ្ឋ
វីជីញៀ (Virginia) អះអាងថា ញត្តិ
របស់ក្រុមបក្សប្រឆាំង
មិនមែនជាការផ្ដល់លទ្ធភាពឲ្យរដ្ឋាភិបាលបរទេសជ្រៀតជ្រែកកិច្ចការ
របស់កម្ពុជា នោះទេ តែកម្ពុជាខ្លួនឯងទេ
ដែលបានរំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
5 comments:
មី មួ សុខហួ+ អាហ៊ុន សែន+ អាកឹម សុខា+.អាសម រង្ស៊ី..
គឺជាឆ្កែយួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីបំបែកបំបាក់សម្លេងខ្មែរ។
++++++++++++++++++++++++
មូលហេតុដែល មួ សុខហួ មិនចង់អោយ Obama មកvisit Cambodia ពីព្រោះដឹងថាObama
មិនជួយធ្វើអន្តរាគមន៍រឿងបោះឆ្នោតឆ្នាំ២០១៣។ បើគ្មានការបោះឆ្នោតទេនោះ
ពលរដ្ឋនឹងងើបឡើងបៈបោរទូទាំងប្រទេស កាលណារបបអាហ៊ុន សែនរលាយ
ពេលនោះក៏ត្រូវបាត់ មួ សុខហួដែរ,សែននិងសុខហួវាដៀតែខ្នូច អញ្ជឹងហើយបានជា
មួ សុខហួ ចង់អោយតែមានការបោះឆ្នោតបង្រ្គប់កិច្ចប៉ុណ្ណោះ។
ដូច្នេះការដែលសុខហួ មិនចង់អោយObamaមកស្រុកខ្មែរនេះគឺយើងឃើញច្បាស់ក្រឡែត។+++++++++++
មួ សុខហួ គឺជាចារកម្មរបស់យួនហាណូយពិតប្រាកដណាស់ គីជាឆ្កែរបស់យួនដូចជាអា ប៉ែន សុវណ្ណដែរ! សូមបងប្អូនមើលអោយច្បាស់ ថាតើមួ សុខហួ កំពុងតែធ្វើនយោបាយដើម្បីរំដោះស្រុកខ្មែរឬធ្វើនយោបាយទប់ជើងគ្រែអោយអាហ៊ុន សែន ដូចកិម សុខា និង សម រង្ស៊ីដែរ? សូមតាមដានខ្លួនឯងចុៈកុំទាន់ជឿខ្ញុំ!!..
to the above commentators, you are a khmer racker and don't try to fool us khmers no more because we are not dumb anymore. Mu is a woman who wants what is best for her people and who is working very hard to achieve what is right and just for the khmer society which called democracy. You can never find someone better than her really. she is our hero and she is also a victim of a hun's crimes against humanity. Mu never had blood on her hands unlike a hun and his clan. He ordered to kill all of the intellectuals for his own benefit go to youtube under ' who killed chea vichea?' ok? you are outsiders who is trying to make khmer continue to hide khmers but we don't buy it anymore. Right now hun is trying to be a good man for his political image and is changing for good. Therefore, you don't like it. you like to see khmer love khmer, well too bad time for your evil game is running out because the truth always come out in the end, ok? so, is a curse for you, your family and your nation, may you all burn in hell forever and ever.
to the above commentators, you are a khmer racker and don't try to fool us khmers no more because we are not dumb anymore. Mu is a woman who always wanted what is best for her people and who is working very hard to achieve what is right and just for the khmer society which called 'social democracy'. You can never find someone better than her really. she is our hero and she is also a victim of a hun's crimes against humanity. Mu has never had blood on her hands unlike a hun and his clan. He ordered to kill all of the intellectuals for his own benefit, (just go to youtube under ' who killed chea vichea?' ok?) you are outsiders who is trying to make khmer continue to hate khmers but we don't buy it anymore. Right now a hun is trying to be a good man for his political image and is changing for good. Therefore, you don't like it. you don't like to see khmer loves khmer, well too bad time for your evil game is running out because the truth always come out in the end, ok? so, is a curse for you, your family and your nation, may you all burn in hell forever and ever.
A good moral has to start from the top. So far, this new party is doing a good job, that is, to promote khmers love khmers, it doesn't matter which party you are in and yes, that is what we do in the west, it doesn't matter which party, we all are for each other and with each other. Therefore, PM needs to learn to accept and give our fellow citizens to have a go and also to give our nation a big lift of pride and priviledge as well. We need change for the benefit of our nation PM. Do not follow King Sihanock way of life. He ordered his army to kill alot of educated people and in the end, he too will be doomed. Those poor souls are in heaven but for King Sihanock, well nothing can save his soul after what he had done. You PM may be happy as without it you wouldn't be PM but I tell you, you are no different if you are trying to commit the same crime as this king. thanks
Post a Comment