Thursday, October 18, 2012

ព្រះបរមសព​សម្តេច​ឪ​មក​ដល់​ភ្នំពេញ

ព្រះសង្ឃ​ប្រមាណ​៩០​អង្គ​បាន​សូត្រ​ប្រោស​ព្រហ្ម​បួង​សួង​ពេល​ដែល​ព្រះ​សព​ របស់​សម្តេច​ឪ​ត្រូវ​បាន​ដាក់​ចេញ​ពី​យន្ត​ហោះ​តាម​ព្រះ​ទី​នាំង​រថ​យន្ត​ មុន។


17.10.2012
By ហេង រស្មី VOA Khmer
លោក​យឹម សុវណ្ណ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លោក​សម រង្ស៊ី​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​បាន​វិល​មក​ក្នុង​ប្រទេស​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ត​ដល់​ សម្តេច​ឪ៕
ភ្នំពេញ៖ ព្រះ​សព​សម្តេចឪ​នរោត្តម សីហនុ​ ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ពិសេស​Air China ៧៤៧​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​វេលា​ម៉ោង​ប្រមាណ​២និង​៤៥​នាទី​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។ ដោយមាន​អមព្រះរាជដំណើរ​ដោយ​ព្រះ​ករុណា​សម្តេច​ព្រះ​បរម​នាថ​នរោត្តម សីហមុន្នី​ សម្តេច​ម៉ែ​នរោ​ត្តម​មុនីនាថ សីហនុ​ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ឋិ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ព្រះបរម​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ព្រះ​បរម​កោដិពណ៌​ទឹក​មាស និង​បាន​​តុបតែងលម្អ​ដោយ​ផ្កាពណ៌​ស​ព្រម​ទាំង​មាន​ទង់​ព្រះ​បរម​រាជ​វាំង​គ្រប​ពី​លើ។ នៅ​ក្បែរ​ព្រះ​បរម​កោដិ​មាន​​មន្ត្រី​ប្រមាណ​ជាង​១០​នាក់​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស និង​បូរណ៌​ពណ៌​ខ្មៅ​ពាក់​នៅ​នឹង​ដៃ​​ឈរ​អម​ព្រះ​សព​សម្តេច​ឪ។


​​ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដាក់​នៅ​លើ​ព្រះ​រាជ​ទី​នាំង​រូប​ហង្ស។ ចំណែក​ឯរូប​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​សម្តេច​ឪ​បាន​ដាក់​តាំង​នៅ​លើព្រះ​ទី​នាំង​ខាង​មុខ​ដោយ​មាន​ការ​តុប​តែង​ដោយ​ផ្កា​ពណ៌​ស​ព័ទ្ឋ​ជុំ​វិញ។​

ព្រះ​ទី​នាំង​បន្ទាប់​ពី​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ មាន​ព្រះ​ទី​នាំង​ដែល​ត្រូវ​បាន​តុប​តែង​ជា​រូប​សត្វ​សុនក​ដែល​ជា​តំណាង​ឆ្នាំប្រសូត្រ​​របស់​ព្រះ​អង្គ។ ព្រះ​ទី​នាំង​ចុង​ក្រោយ​ត្រូវបាន​លម្អ​ដោយ​រូប​នាគ​ក្បាល​បី​សម្រាប់​ឲ្យ​ព្រះ​សង្ឃ​គង្គ​ពី​លើ​ដើម្បី​សូត្រ​ធម៌​ជយន្តោ​តាម​ប្រពៃណី​ព្រះពុទ្ឋសាសនា។​

ព្រះសង្ឃ​ប្រមាណ​៩០​អង្គ​បាន​សូត្រ​ប្រោស​ព្រហ្ម​បួង​សួង​ពេល​ដែល​ព្រះ​សព​របស់​សម្តេច​ឪ​ត្រូវ​បាន​ដាក់​ចេញ​ពី​យន្ត​ហោះ​តាម​ព្រះ​ទី​នាំង​រថ​យន្ត​មុន និង​បន្ត​ដំណើរ​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ មន្ត្រី​រដ្ឋា​ភិបាល​ជា​ច្រើ​ន​រាប់​ពាន់​នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស​បាន​ទៅ​ទទួល​ព្រះ​សព​របស់​សម្តេច​ឪ​ដោយ​បូក​រួម​ជាមួយ​នឹង​សមាជិក​រាជវង្ស​មួយ​ចំនួន។ សមាជិក​រាជ​វង្ស​ទាំង​នោះ​មាន​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឫទ្ឋិ ព្រះអង្គ​ម្ខាស់​អរុណ​រស្មី និង​ព្រះ​អង្គ​ម្ខាស់​នរោត្តម សេរីវិឌ្ឍ​មិន​បាន​ធ្វើ​អត្ថ​ធិប្បាយ​ណា​មួយ​ចំពោះ​វីអូអេសំឡេង​សហ​រដ្ឋ​អា​មេរិក​ទេ។​

ក៏​ប៉ុន្តែ​បើ​តាម​អ្នក​អង្គ​ម្ខាស់​ស៊ីសុវត្ថិ ចក្រី​នុពល សមា​ជិក​រាជ​វង្ស​មួយ​អង្គ​​បាន​មាន​បន្ទូល​ថា ការ​បាត់​បង់​ព្រះ​ជន្ម​សម្តេច​ឪ​គឺ​ជា​ការ​បាត់​បង់​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេស​កម្ពុជា។

«ទុក្ខ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ឆាក​ជី​​វិត​របស់​ខ្មុំ​នៅ​ពេល​នេះ​គឺ​ថា ខ្ញុំ​ត្រូវ​បាត់​បង់​ព្រះ​អយ្យកោ​ដែល​ជា​ទី​គោ​រព​សក្ការៈ។ ខ្ញុំ​មាន​ភាព​រន្ឋត់​ក្រៃ​លែង​រក​ពាក្យ​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ»។​

លោក​ខៀវ កាញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលបាន​ថ្លែ​ង​ប្រាប់​ក្រុម​អ្នក​កា​សែត​នៅ​ឯអាកាសយានដ្ឋាន​ថា ការ​បាត់​បង់​សម្តេច​ឪ គឺ​ជា​ជួង​មួយ​ដែល​បាន​បង្ហាញ​ថា ខ្មែរ​យើង​ចេះ​ស្រឡាញ់​រួប​រួម​គ្នា។​

«ទោះយ៉ាង​ម៉េច​ក៏​ដោយ​ប្រវត្តិសាស្រ្ត​កម្ពុជា​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជី​វិត​របស់​លោក។ ហើយ​ឥឡូវ​នេះ​លោក​គឺ​ជា​និម្មិតរូប​មួយ​នៃ​ការ​ឯក​ភាព​ជាតិ បង្រួប​បង្រួម​ជាតិ។ អញ្ចឹង​គឺ​ចំពោះ​យើង​ការ​បាត់​បង់​ព្រះអង្គ​នេះ​ជា​ការ​សោក​ស្តាយ។ ទន្ទឹម​នេះ​គឺ​ជា​ជួង​មួយ​ដើម្បី​អោយ​ខ្មែរ​ចេះ​ស្រឡាញ់​រួប​រួម​គ្នា​កសាង​ប្រទេស​តទៅទៀត។ នេះ​បើ​តាម​បណ្តាំ​របស់​លោក»។

ព្រះតេជ​គុណ ឃឹម សន ព្រះ​មេគុណ​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​សង្ឃ​ដិកា​ថា ​ទាំង​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ពិត​ជា​មាន​ការ​សោក​ស្តាយ និង​មាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ណាស់​ចំពោះ​សម្តេច​ឪដែល​ព្រះ​អង្គ​ធ្លាប់​មាន​គុណធំ​ធេង​សម្រាប់​ប្រទេសជាតិ។

«មាន​ទាំង​លើក​នូវ​ការ​កង​កា ​មហា​កុសល​និង​ទាំង​ព្រះ​សង្ឃ​ទាំង​ប្រជា​រាស្ត្រ​ពុទ្ឋ​បរិស័ទ​ថ្វាយ​ចំពោះ​ព្រះ​បរម​វិញ្ញាណ​ក្ខន្ឋ​របស់​ព្រះ​អង្គ​សូម​ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទី​បរម​សុខ​គឺ​សុខ​គតិ​ភព​កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ»។

លោក​យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ឥតឧបមា​ហើយ​លោក​សង្ឃឹម​ថា ខ្មែរៗ​ជំនាន់​ក្រោយនឹង​ដឹក​នាំ​ប្រទេស​យក​តាម​គំរូ​វីរភាព​របស់​សម្តេចឪ។​

«វីរភាព​ដែល​បាន​បង្ហាញ​ការ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​អាណានិគម​ក៏​ដូច​ជា​កសាង​សង្គម​រាស្ត្រ​និយម​ដែល​ជា​សង្គម​មួយ​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​ខ្មែរ​គ្រប់ៗ​រូប។ ជា​សង្គម​មួយ​ដែល​ស្អាត​ស្អំ ជា​សង្គម​មួយ​ដែល​មាន​ការរីក​ចម្រើន​ ជា​សង្គម​មួយ​ដែល​មាន​យុត្តិ​ធម៌»។​

លោក​យឹម សុវណ្ណ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លោក​សម រង្ស៊ី​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​បាន​វិល​មក​ក្នុង​ប្រទេស​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ត​ដល់​សម្តេច​ឪ៕

2 comments:

កុលបុត្រមហានគរខ្មែរ said...

Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishement in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.

Pang Sokheoun, Secretary-General of SRP in Sweden.កុលបុត្រមហានគរខ្មែរ

Anonymous said...

11:46 AM

AH IDIOT, DO YOU NOT HAVE ANY CLUE THAT NOBODY LISTENS TO YOU THAT'S WHY THEY ALREADY BROUGHT HIS BODY TO CAMBODIA? STOP BARKING DUMB ASS AND SHUT THE FUCK UP!!

EVEN A DOG HAS MORE BRAIN THAN YOU, MOTHERFUCKER!

PS: GO TO HELL!