Friday, October 12, 2012

រដ្ឋសភា អនុម័ត​ជា​ឯកច្ឆន្ទ ​លើ​សមាសភាព គ​.​ជ​.​ប​. ដែល​មាន​លោក អ៊ឹម សួស្តី ជា​ប្រធាន

គ្មានអីចម្លែកទេ សម្រាប់រដ្ឋសភាគូទមាន់កម្ពុជា !
ហេង សំរិន ប្រធានរដ្ឋសភាគូទមាន់កម្ពុជា /Khmer Cock Parliament President, Heng Samrin
11-10-2102 (Photo designed by Nphnom)

រដ្ឋសភា, ភ្នំពេញ: គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ រដ្ឋសភាបាន​បើក​កិច្ចប្រជុំ និង​អនុម័ត​ដោយ​ឯកច្ឆន្ទ​នូវ​សំឡេង​ឆ្នោត ៨៧ លើ ៨៧ សំឡេង ទៅលើ​សមាសភាព គ​.​ជ​.​ប​. នៅម៉ោងជាង ៩ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១២​។

​សមាសភាព គ​.​ជ​.​ប​. ដែល​មាន​ចំនួន ៩ រូប ដែល​រដ្ឋសភា បាន​ប្រជុំ​បោះឆ្នោតអនុម័ត នា​ព្រឹក​នេះ មាន​ការផ្លាស់ប្តូរ​បន្តិច​បន្តួច តែ​បេក្ខភាព​ប្រធាននៅតែ​ជា​លោក អ៊ឹម សួស្តី និង​អនុប្រធាន គឺ​លោកស្រី ស៊ីន ជុំ​បូ ដូច​អាណត្តិ​កន្លងមក​។​

​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ទាំង ៩ រូប នោះ រួមមាន​៖

១-​លោក​អ៊ឹម សួស្តី ប្រធាន
២-​លោកជំទាវ ស៊ីន ជុំ​បូ អនុប្រធាន​
៣-​លោក ហាវ៉ាណ ស៊ីវិល័យ សមាជិក
៤-​លោក មាន សាទិ សមាជិក​
៥-​លោក ឯម សុផាត សមាជិក​
៦-​លោក សោម ច័ន្ទឌីណា សមាជិក
៧-​លោក ម៉ៅ សុភា​រិទ្ធ សមាជិក​
៨-​លោក ស៊ិន ឌឹ​ម សមាជិក​
៩-​លោក សោ ស​ភ​រី សមាជិក

​ កិច្ចប្រជុំ​រដ្ឋសភា​ព្រឹក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សមាជិក​រដ្ឋសភា ៨៧ រូប មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ)​។


កិច្ចប្រជុំរដ្ឋសភា បានតម្រូវឲ្យមានការបោះឆ្នោតជាកញ្ចប់លើសមាសភាព គ.ជ.ប. តាមរយៈសន្លឹកឆ្នោតជាសម្ងាត់។

​ ចំណែក​សមាជិក​រដ្ឋសភាគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​ទេ ដោយ​សំអាង​ថា សមាសភាព គ​.​ជ​.​ប​. មិន​មាន​ការផ្លាស់ប្តូរ ដែល​នាំ​ឲ្យ​គណបក្សប្រឆាំងនៅ​ចោទប្រកាន់ថា គ​.​ជ​.​ប​. មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត្យ​។​

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ក៏​មិន​មាន​វត្តមាន​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្តេច​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល ចូលរួម​កិច្ចប្រជុំ​ឡើយ​។​

​សេចក្តីថ្លែងហេតុ ស្តីពីសមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​រដ្ឋសភា​បានឲ្យដឹងថា បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​នា​ឆ្នាំ​១៩៩៣ ដែល​ចាត់ចែង​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ ព្រះរាជាណាចក្រ​កម្ពុជាបាន​ធ្វើ​ការរៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ស្តីពី​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជាមួយ​និង​ការបង្កើតឡើង​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ សម្រាប់​ចាត់ចែង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​២ នៃ​រដ្ឋសភា​ឆ្នាំ​១៩៩៨​។​

​សម្តេចនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​លិខិត​បន្តថា ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោតនៅ​កម្ពុជា ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយល​ក្ខ​ណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ច្បាប់បោះឆ្នោត ក៏​ដូច​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​ពិនិត្យ​កែលំអ​ជា​បន្តបន្ទាប់​។ ក្នុង​ដំណើរ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ត្រូវបាន​ពង្រឹង សំដៅ​ធានាបាន​យ៉ាង​ពិតប្រាកដនូវ​ឯករាជ្យភាព និង​អព្យាក្រឹត្យភាព របស់​ស្ថាប័ន​នេះ ក្នុង​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នានា នៃ​រដ្ឋបាល​ថ្នាក់​ក​ក្រោម​ជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា “​អាស្រ័យ​ដោយ​ការប្តេជ្ញាចិត្ត ខាង​នយោបាយ ក្នុង​ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត ព្រះរាជាណាចក្រ​យើង បាន​ធ្វើ​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​នានា​បាន​យ៉ាង​ទៀងទាត់ ស្រប​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​នានា​។ ដំណើរការ​បោះឆ្នោតនៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​មជ្ឈដ្ឋាន​នានា ធ្វើការ​វាយតម្លៃ​ថា មាន​លក្ខណៈ​កាន់តេ​បើកចំហ​ មានសុវត្ថិភាព និង​មាន​ភាពរលូន​តាម​គោលការណ៍ នៃ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​”​។​

​សូម​រម្លឹក​ថា លោក អ៊ឹម សួស្តី បាន​ឡើង​ធ្វើជា​ប្រធាន គ​.​ជ​.​ប​. ចំនួន ២ អាណត្តិ មកហើយ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០៣​។​

​ តាមច្បាប់ រដ្ឋសភា​ត្រូវ​បោះឆ្នោត​អនុម័ត​លើ​សមាសភាព​គ​.​ជ​.​ប​. មាន​រយៈពេល ៧ ខែ យ៉ាងតិច នៅ​មុន​ថ្ងៃ​បោះឆ្នោត​។ សមាសភាព​សមាជិក គ​.​ជ​.​ប​. ទាំង ៩ រូប មាន​អាណត្តិ រយៈពេល ៥ ឆ្នាំ​។​

​តាម​សមាសភាព គ​.​ជ​.​ប​. ៩ រូប ដែល​ត្រូវបាន​ជ្រើសតាំង តាម​ការមូល​មតិ​គ្នា តាំង​ពី​ការបោះឆ្នោត​ឆ្នាំ​២០០៣ គឺមាន ៥ រូប ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ២ រូប ជា​សមាជិក​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង ២ រូប​ទៀត ជា​សមាជិកមកពី​គណបក្ស​សមរង្ស៊ី​។

​ក៏ប៉ុន្តែ​សមាសភាព​ទាំង ៩ រូបនោះ ត្រូវបាន​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បានឲ្យដឹងថា គឺជា​សមាសភាព​ឯករាជ្យ មិនមែន​មកពី​គណបក្សនយោបាយ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ទេ​។

​ក្នុង​ពេល​កន្លងមក គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. ដោយ​រៀបចំ​ជ្រើសរើស​បុគ្គល​ឯករាជ្យ ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​អះអាងថា ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​ គណបក្សសមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​ព្យាយាម​ដាក់សំណើ​ជា​លិខិត ហើយ​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយនឹង​តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិន​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង ចំពោះ​ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ឡើយ​៕​




5 comments:

Anonymous said...

Why there is rooster in front of Heng Samrin?

Is this a chicken law?

Anonymous said...

Cambodia is full of psychopath people just like a hun shit, a chea sim, and a heng surin.The Vietminh are laughing hardout right now because all they need to do is just chuck the dog meat and all khmer leaders will jump in and bite each other for it and it is called, 'killing two birds with one stone'. why? because because khmers are too busy with personal interest rather than national interests.

Anonymous said...

ដល់ប្រធានរដ្ខសភាគូថមាន់ សម្រេចយល់ព្រម
ទុកនៅដដែលចឹង តើ គណបក្សប្រឆាំង និង
លោកជាដំណាង សិទ្ធិមនុស្សនៃអង្គការសហប្រ
ជាជាតិ លោក ស៊ូប៊ែឌី មានមធ្យបាយយ៉ាងណា
ចំពោះរឿងនេះ?

Anonymous said...

បើវិទ្យុនឹងទូរទស្សន៏របស់គណបក្សប្រជាជន
ប្រមាតរិះគុនសព្វបែបយ៉ាងតាំងពីព្រឹកទល់
អាធ្រាតថែមទាំងនាយករដ្ឋមន្តី្រជេរបញ្ចោ
ប្រទេចផ្តាសាគណបក្សប្រឆាំងនៅមុខនិស្សឹត
ទើបតែចេញពីសាលាស្ទើររាល់ថ្ងៃ នោះហើយ
ឫដែលហៅថាវប្បធម៍ខ្មែរ។
ពួកឯងមើលឃើញថ្ងៃអស្តគតជឹតមកដល់
ហើយ ខំប្រវេប្រវ៉ាត្រដររកខ្យល់ ប៉ន្តែយ៉ាង
ណាថ្ងៃនៅតែលិចដដែល។ ប្រយ័ត្តរកដី
កប់គ្មាន។

Anonymous said...

រដ្ឋសភាគូថមាន់:
តុកកាតត!...........ពង១
តុកកាតត!...........ពង២
តុកកាតត!...........ពង៣

លោកប្រធានមានពង៣!

ហា!...ហា!......ហា!.............