ថ្ងៃទី 16 តុលា 2012 | ដោយ: សារៈ
Cambodia Express News
ភ្នំពេញ: មហាជនចំនួនប្រមាណ១០ម៉ឺននាក់ ឬ ច្រើនជាងនេះនឹងចូលរួមដោយទុក្ខក្រៀមក្រំបំផុតទទួលនូវព្រះបរមសពព្រះមហាវរក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តម សីហនុពេលដែលព្រះបរមសពយាងដង្ហែមកដល់រាជធានីភ្នំពេញ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៦ ខែតុលា ២០១២នេះថា មហាជននៅរាជធានីភ្នំពេញចំនួនប្រមាណ១០ម៉ឺននាក់ដែលពោរពេញដោយក្តីក្តុកក្តួលនឹងចូលរួមក្នុងការទទួលនូវព្រះបរមសពព្រះមហាវរក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ ការទទួលនេះនឹងរៀបចំឡើងចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់ព្រះបរមរាជវាំង។
បើតាមការបញ្ជាក់របស់លោកអភិបាលរាជធានីព្រះបរមសពនឹងដង្ហែពីព្រលាន យន្តហោះតាមមហាវិថីសហព័ន្ធរុស្សី ភ្ជាប់មកមហាវិថីព្រះនរោត្តម មកវិមានឯករាជ្យនិងឆ្ពោះទៅព្រះបរមរាជវាំងតាមមហាវិថីព្រះសីហនុនិងមហាវិថីសុធារស។លោកបានបញ្ជាក់ថា ចំនួននៃអ្នកចូលរួមអាចមានចំនួនច្រើនជាងនេះដោយសារតែគ្រប់គ្នាមានការអាឡោះអាល័យចំពោះព្រះករុណា។ នេះជាការទទួលនិងជូនដំណើរចុងរបស់ពួកគេចំពោះព្រះអង្គ។
លោកអភិបាលបានបន្តថា ការចូលទីវង្គត់របស់ព្រះមហាវរក្សត្រ គឺជាការបាត់បង់នូវព្រះមហាវរក្សត្រដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិនិងប្រជាជនកម្ពុជា។មួយជីវិតរបស់ព្រះអង្គបានបូជាជូនប្រជាជននិងមាតុភូមិរបស់ព្រះអង្គ។ព្រះអង្គបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏មានតម្លៃគឺ ឯករាជ្យ និង ការបង្រួបបង្រួមជាតិ។
ព្រះបរមសពព្រះមហាវរក្សត្រនឹងដង្ហែពីទីក្រុងប៉េកាំងប្រទេសចិន មកដល់ព្រះរាជាណាចក្រកម្ពុជានៅម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា និងដំកល់នៅព្រះបរមរាជវាំង។
ព្រះមហាវរក្សត្រប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ
សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ )។ព្រះករុណា សម្តេចឪ ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រ កម្ពុជា លើកទី២ នាឆ្នាំ១៩៩៣៕
Subscribe to:
Post Comments (Atom)
3 comments:
Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishement in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.
Pang Sokheoun, Secretary-General of SRP in Sweden.
What make you think people listen to you? so STFU!
ស៊ីន ស៊ីសាមុត + នរោត្តម សីហនុ = (ខ្មែរស្នេហាជាតិ)
_____________________________
ព្រាប សុវត្ត + អាឆ្កែយួន ហ៊ុន សែន = (ចោរប្លន់)
.............................
អាឆ្កែយួន ហ៊ុន សែន + អាយួនយៀកកុង =(កញ្ជះអាយួនយៀកកុងគឺ.....ក្បត់ជាតិ!)
****************************
សូមបងប្អូនខ្មែរ...វិនិច្ឆ័យ?
Post a Comment