Saturday, October 06, 2012

ប៉ូលិស ​ព្រមាន​បង្ក្រាប​បាតុកម្ម​របស់​ក្រុមយុវជន​គណបក្ស​ សម​ រង្ស៊ី

 លោក សួង សោភ័ណ្ឌ បានបញ្ជាក់​ថា “​យើង ​ចង់​បង្ហាញ​ដល់​មតិ​ជាតិ និង​អន្តរជាតិ ថា យុវជន​កម្ពុជា​កំពុង​តែ​ក្រោកឈរ ​យុវជន​កម្ពុជា ឈប់គេងលក់ ​ភ្ញាក់ឡើងហើយ ពីព្រោះ​យើង​អត់​អាច​ទុក​ស្ថានភាព​ដូច​សព្វថ្ងៃ​បាន​ទេ​

(ថ្ងៃទី 6 តុលា 2012, ម៉ោង 01:38:PM) | ដោយ: រតនា CEN
ភ្នំពេញ: ​ប៉ូលិស ​ក្រសួង​មហាផ្ទៃ នឹង​ចាត់វិធានការ​បង្ក្រាប​លើ​ក្រុមយុវជន​គណបក្ស​សម​រង្ស៊ី ដែល​បាន​ប្រកាស​ធ្វើបាតុកម្ម តវ៉ា​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ព គ​.​ជ​.​ប​. នៅ​ថ្ងៃ​ទី២៣តុលា បើសិនជាមានការហែក្បួនបាតុកម្មតាមផ្លូវ ដោយខុសច្បាប់។ រដ្ឋសភា នឹងប្រជុំ​អនុម័ត​សមាសភាព គ​.​ជ​.​ប​. នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២​។​


​ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា "​ចង់​ធ្វើ​បាតុកម្ម​ធ្វើបាន ដោយ​មាន​ទីធ្លា​បញ្ចេញមតិ (​ទីលាន​ប្រជាធិប​តេយ្យ​) ធ្វើ​ពី​ម៉ោង​៦​ព្រឹក​ដល់​៦​ល្ងាច ហើយ​លើសពីនេះ ក្រោម​ការគ្រប់គ្រង​របស់​ច្បាប់​ទាំងអស់ ហើយ​​បើ​ធ្វើ​ខុសច្បាប់ ច្បាប់​ជា​អ្នកកំណត់​"​។​
​ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​មាន​បន្តថា នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ រដ្ឋសភា​នឹង​ធ្វើ​ការប្រជុំ​វិសាមញ្ញ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ ​សមាសភាព​​គណៈកម្មា​ធិកា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) មិន​អាច​ប្រឆាំង​និង​សេចក្តីសម្រេច​របស់​សភា​បាន​ទេ ពី​ព្រោះ​ច្បាប់​បាន​កំណត់​ហើយ​។
​ លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ចំពោះ​ការទាមទារ​ឲ្យ​ផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. គឺ​មិន​អាច​ធ្វើបាន​ទេ ពីព្រោះ​អ្វី​ដែល​ក្រសួងមហាផ្ទៃ​បានធ្វើ គឺ​ធ្វើ​ទៅ​តាម​ច្បាប់ អត់​មាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​កំណត់​ទេ ហើយ​ការទាមទារ ដោយ​បាតុកម្ម​អ្វី​នោះ គឺ​វា​ស្ថិតនៅ​ក្រៅ​រង្វង់​ច្បាប់​។ ដូច្នេះ​ច្បាប់​ត្រូវតែ​មាន​វិធានការ​។​
​ សេចក្តី​ព្រមាន​ផ្ទាល់មាត់​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ខាងលើនេះ បាន​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​ចលនា​យុវជន​គណបក្សប្រឆាំង សម រង្ស៊ី ដែល​គ្រោង​នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២ ចំ​ថ្ងៃ​ខួប​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ យុវជន​គណបក្ស​សម​រង្ស៊ី បាន​បំណង​ទាមទារ​ឲ្យមាន​ការកែសម្រួល​សមាសភា​ព គ​.​ជ​.​ប​. ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​ហៅថា ឲ្យ​ការបោះឆ្នោតជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្តទៅ​ដោយ​សេរី​ត្រឹមត្រូវ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​
លោក សួង សោភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា លោក​គ្រោង​ធ្វើ​ទិវា​យុវជន ស្តីពី កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ តុលា ដោយ​ការធ្វើ​នេះ មាន​គោលបំណង ២​ធំៗ
ទី ​១-​ហែ​ញ្ញត្តិ ចេញពី​ទីលាន​ប្រជាធិបតេយ្យ យកទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា ដើម្បី​ឲ្យ​រដ្ឋសភា ដាក់បញ្ចូល ថ្ងៃទី​២៣ តុលា ជា​ថ្ងៃ​បុណ្យ​ជាតិ និង
ទី ​២-​ហែ​ចេញពី​មន្ទីរ​រដ្ឋសភា​ឆ្ពោះទៅ​កាន់​ក្រសួង​មហាផ្ទៃ ក្នុង​គោលបំណង​ឲ្យ​ក្រសួងមហាផ្ទៃ ឬ​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្តូរ​ប្រព័ន្ធ​សមាសភាព គ​.​ជ​.​ប ពីព្រោះ​ប្រព័ន្ធ គ​.​ជ​.​ប សព្វថ្ងៃ មិន​ឯករាជ្យ​។​

លោក សួង សោភ័ណ្ឌ បានបញ្ជាក់​ថា “​យើង ​ចង់​បង្ហាញ​ដល់​មតិ​ជាតិ និង​អន្តរជាតិ ថា យុវជន​កម្ពុជា​កំពុង​តែ​ក្រោកឈរ ​យុវជន​កម្ពុជា ឈប់គេងលក់ ​ភ្ញាក់ឡើងហើយ ពីព្រោះ​យើង​អត់​អាច​ទុក​ស្ថានភាព​ដូច​សព្វថ្ងៃ​បាន​ទេ​

7 comments:

Anonymous said...

If you're Khmer, go and join him.

Anonymous said...

No thank , my head is not bullet proof . I rather go to join Sam Rainsi and watch
from Paris .

Anonymous said...

ខៀវសុភ័គ មិនដឹងថាច្បាប់ថាមេចទេ លោកនិយាយ
ពីច្បាប់ តើ មេ បក្ខពួកលោកឯងគោរពឬស្គាល់
ច្បាប់ច្បាស់ហើយនៅ មិនមែនឱ្យប្រជាពលរដ្ឋគោរព
ពួកលោកឯង ធ្វើបំពានច្បាប់ ស្រេចតែក្បាលចិត្ត
លោកនោះទេ។តើវានៅត្រង់ណមូលដ្ឋានច្បាប់
របស់ក្រុមបក្សពួកលោកឯង?ទាំងជាតិ និងអន្តរជាតិ
ឮលោកនិយាយទុកឱ្យច្បាប់ជាអ្នកកំណត់ គេក្អួត
បាត់ទៅហើយ។ព្រោះលោកច្រើនតែយកច្បាប់
ដែលក្រុមពួកលោកធ្វើមកទ្រាប់អង្គុយ។ឈប់ពោល
ពាក្យ ថា​ទុកឱ្យច្បាប់ជាអ្នកកំណត់ទៀតទៅរមូល
ក្រពះណាស់។ច្បាប់សម្រាប់លោកឯង បនហាណូយ
ជាអ្នកធ្វើសោះ៕

Anonymous said...


ខ្ញុំសូមគាំទ្រចំពោះការដង្ហែររបស់ក្រុមយុវជនខ្មែរ ដែលទាមទារឲ្យរដ្ឋសភានឹងក្រសួង
មហាផ្ទៃបង្កើច្បាប់នឹងរុះរើកែប្រែគជប ។ ហើយសុំជូនពរឲ្យបានប្រកបដោយជោគជ័យនឹងសំរេចដូចក្ដីបំណង៕
សូមអរគុណ!
ខៀវ សុភ័ក ខ្លួនលោកបានកើតមកជាកូនខ្មែរហើយ ត្រូវតែខឹតខំការពារដីខ្មែរ ជាតិខ្មែរ នឹងពូជពង្ស
វង្សត្រកូលរបស់អ្នក។តែបើអ្នកមានពូអំបូរជាយួនទេ អ្នកធ្វើតាមបំណងរបស់ទៅចុះ ធ្វើវាជាករណីកិច្ចរបស់អ្នក។
តែបើអ្នកបានពាក់ផ្កាយនៅតរព្រួសមិនព្រមទទួលស្គាល់រដូវដូចជាឆ្កែឆ្កួតអញ្ជឹង ប្រយត័្នអត់ខ្ទមជ្រកនឹងដីនៅ។
ត្រូវឲ្យមើលទៅអនាគតឲ្យបានឆ្ងាយសំរាមអនាគតរបស់គ្រួសារអ្នក(ប្រពន្ធ កូននឹងចៅ)របស់អ្នក សូមប្ររពន្ធ
របស់សុភ័ក ជួយតម្រែរតម្រង់ឲ្យមានចិត្តគំនឹតជាអនកជាតិនិយម កុំឲ្យទ្រូទៅឯចាប៉ីក៍ទៅជាមួយ ប្រយ័ត្នស្តាយ
ក្រោយ៕

Anonymous said...

ខ្ញុំគិតថាទង្វើ ឬគម្រោងអនុវត្តរបស់ជន ក្នុងជំនាន់យុវវ័យនេះ ពិតជាមានខ្លឹមសារសំខាន់ និងជ្រាលជ្រៅណាស់។ អ្នកដែលមានតួនាទី និង តំណែងគ្រប់គ្រង គួរពិចារណាឱ្យបានច្បាស់លាស់ និងចៀសវាងការបំពានដល់សកម្មភាពរក្សាឯកសិទ្ធិជាម្ចាស់ទ្រព្យនៃបូរណភាពដែនដីរបស់ពលរដ្ឋខ្មែរ ដែលអាចនាំឱ្យរដ្ឋកម្ពុជាឆ្លងផុតពី សកម្មភាពយួនូបនីយកម្ម និងពីភាពជាទាសករក្នុងកាលដែលរស់នៅលើដី ដែលជាមាតុភូមិរបស់ខ្លួន។

សូមអរគុណពីខ្ញុំជាកូនខ្មែរមួយរូប

Anonymous said...

Yeah me too, i rather stay where i am and watch these young dogs execute by Ah brett HUN SEN. Young and old khmers in khmerland deserve to have another pol pot regime...they're so dumb, coward to stand up for their rights. I can only shout for them from distance, what else can i do for them if they don't stand up and help themself?

Anonymous said...

4:29 AM, yes, you are a Dumb Yuon bastard, keeping to advertise the "foolish and stupid politics" to those Khmer folks who are rising up against Yuon/Vietnamese masters in Hanoi and their Yuon dog/slave Hun Sen. Khmer folks have heard, understood, and are fed up for more than 3 decades under your quiet and silent Fake Democracy in Cambodia today. You need to see yourself, how do you convince Khmer people about Pol Pol that is Yuon/Vietnamese dirty secret place as a Second Pol Pot Killing Fields? What a fool and how stupid you are. You are still a dumb and disgusted Yuon individuals on here. What are here, Dumb Yuon dog eater? You and your Dumb Yuon masters are the ones who created the Killing Fields from day one (using Pol Pol and his Khmer Rouges inner circles as the scapegoats) in the blind eyes of the clueless Khmer folks and foreigners who did not read much. Yes, your Yuon/Vietnamese masters are the real creators of Killing Fields in Cambodian and behind all the killing of millions innocent Cambodian/Khmer people (or it should be called Yuon/Vietnamese Rouge Killing fields in Cambodian or Khmer land.

Remember, we Khmer people and International Communities keep an eye of you and your Yuon/Vietnamese masters who have been trying to seek the new strategies and tactic plans to create another chaotic situation in Cambodia to support your Dumb Yuon/Vietnamese dog/slave Hun Sen.