Tuesday, October 30, 2012

សង្ស័យ ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា ចាប់ចំបូស បានជា ខៀវ កាញារីទ្ធ ស្រែក ឡូឡាយ៉ាងនេះ

លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​អត្ថបទ​រិះគន់​របស់ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា

2012-10-29
ដោយ ទេព សុរ៉ាវី
RFA

ក្រោយ​ពេល​ដែល​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត អនាគត​នៃ​រាជា​និយម​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល បើ​ទោះ​បី​ជា​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ស្បថ​នៅ​មុខ​ព្រះបរមសព​របស់​ព្រះអង្គ សច្ចា​ថា លោក​នឹង​រក្សា​រាជា​និយម​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​ក៏ដោយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះបរមសព ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​កម្មវិធី​ព្រះរាជ​បូជា​ព្រះបរមសព នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១២។

ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​ភ្ជាប់​អនាគត​នៃ​រាជា​និយម​ទៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រានចោល និង​ថា​ជា​ការ​បញ្ឆេះ​បំបែក​បំបាក់​ខ្សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​សំណេរ​អត្ថបទ​របស់​ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ដែល​បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​រដ្ឋាភិបាល​គិត​ថា​ជា​សំណេរ​មាន​ចេតនា​បង្ក​ការ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ជាតិ និង​បំបែក​បំបាក់​រវាង​ខ្សែ​រាជវង្សានុវង្ស និង​រដ្ឋាភិបាល។

ក្នុង​អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រោម​ចំណង​ជើង​ថា "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ម្ចាស់​អត្ថបទ​នេះ​បាន​ពណ៌នា​ថា ក្នុង​អំឡុង​ពេល​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា គាត់​ឃើញ​ការ​រួប​រួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។


នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ខ្សែ​រាជវង្ស​មិន​សូវ​បាន​ចូល​ទៅ​សម្ដែង​គារវកិច្ច​ទេ ហើយ​ច្រើន​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន។ ក្នុង​សំណេរ​អត្ថបទ​ដដែល ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បន្ត​ថា អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្ត សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​សំណេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​ជា​សំណេរ​ចេតនា​បញ្ឆេះ​ញុះញង់​បំបែក​បំបាក់​រវាង​រាជវង្សានុវង្ស និង​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា ការ​សរសេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល និង​ក្នុង​គំនិត​មួយ​ខ្មៅ​កខ្វក់។

លោក ខៀវ កាញារីទ្ធ៖ «ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ទីតាំង​ហ្នឹង​ទាំង​មូល ហើយ​ព្រះករុណា​របស់​យើង​ព្រះមហាក្សត្រ​របស់​យើង​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​ទីងមោង គ្មាន​អំណាច​អ្វី​ទាំង​អស់។ ចោទ​ថា​ការ​រៀបចំ​នៅ​ក្នុង​វាំង​មិន​ឲ្យ​រាជវង្សានុវង្ស​ចូល​ទៅ​នេះ គឺ​ជា​ការ​មួយ​មួលបង្កាច់ ហើយ​ក្នុង​ចេតនា​អាក្រក់​ណាស់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច ហើយ​ជា​ពិសេស សម្ដេច ហ៊ុន សែន ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន គឺ​ចង់​វាំង​ទី​លើ​វាំង​ទាំង​មូល»

ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​រិះគន់​បន្ត​ថា រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គ​ណា​នឹង​ក្លាយ​ជា​ព្រះមហាក្សត្រ​បន្ទាប់។ អនាគត​រាជា​និយម ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​ជឿជាក់​ថា រាជា​និយម​នឹង​បាត់​បង់​ទៅ​បន្តិច​ម្តងៗ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​មិន​មាន​សិទ្ធ​ជ្រើស​រើស​ព្រះមហាក្សត្រ​បន្ទាប់​ទេ តែ​មាន​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស ហើយ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​រក្សា​រាជា​និយម​ជា​ដរាប៖ «គ្រាន់​តែ​ឃើញ​អត្ថបទ​ជា​អង់គ្លេស ខ្មែរ យើង​ឃើញ​ថា ការ​បក​ប្រែ​ពាក្យ គឺ​ផ្សេង​គ្នា ហើយ​ទី២ អត្ថបទ​ខាង​ក្នុង គឺ​ពិសពុល​បន្តិច​ហើយ ដែល​ចោទ​មក​លើ​រដ្ឋាភិបាល​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​របស់​ព្រះរាជា ក៏​ដូច​ជា​ព្រះរាជវង្សានុវង្ស ដូច្នេះ​មិន​គួរ​ចោទ​នេះ​ជា​ការ​ខុស​ឆ្គង»។

លោក ខៀវ កាញារីទ្ធ បាន​ចោទ​ជា​សំណួរ​ទៅ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​តើ​អ្វី​ដែល​សរសេរ​នេះ​ក្នុង​នាម​ជា​អ្នក​កាសែត​អាជីព ក្នុង​នាម​ជា​ខ្សែ​រាជវង្សានុវង្ស ឬ​ក្នុង​នាម​ជា​អ្នក​នយោបាយ ដែល​សរសេរ​ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​ព្រះបរមសព​របស់ ព្រះបាទ នរោត្តម សីហនុ

ទោះ​ជា​យ៉ាង​ណា លោក ខៀវ កាញារីទ្ធ មិន​បាន​បញ្ជាក់​ពី​នីតិវិធី​ណា​មួយ​តាម​ផ្លូវ​ច្បាប់​សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា នោះ​ទេ តែ​បញ្ជាក់​ថា ម្ចាស់​អត្ថបទ​នេះ​គួរ​កែ​តម្រូវ​លើ​អត្ថបទ​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ៕

21 comments:

Anonymous said...

(1) "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" It is so TRUE.

(2) គាត់​ឃើញ​ការ​រួប​រួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។" It is so TRUE.

(3) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្ត សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។. It is TRUE about Hun Sen, the Tyrant.

(4) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​សំណេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​ជា​សំណេរ​ចេតនា​បញ្ឆេះ​ញុះញង់​បំបែក​បំបាក់​រវាង​រាជវង្សានុវង្ស និង​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា ការ​សរសេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល និង​ក្នុង​គំនិត​មួយ​ខ្មៅ​កខ្វក់។" LIE AND MORE LIE AND DENY BY Hun Sen and his gangs as always.


(5)លោក ខៀវ កាញារីទ្ធ៖ «ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ទីតាំង​ហ្នឹង​ទាំង​មូល ហើយ​ព្រះករុណា​របស់​យើង​ព្រះមហាក្សត្រ​របស់​យើង​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​ទីងមោង គ្មាន​អំណាច​អ្វី​ទាំង​អស់។ Of course Hun Sen has all power, he forced the King to sign his new treaty, don't forget that. The King cannot do anything without Hun Sen orders him to do so. The King was forbidden to meet his people at Beung Kak.

ចោទ​ថា​ការ​រៀបចំ​នៅ​ក្នុង​វាំង​មិន​ឲ្យ​រាជវង្សានុវង្ស​ចូល​ទៅ​នេះ គឺ​ជា​ការ​មួយ​មួលបង្កាច់ ហើយ​ក្នុង​ចេតនា​អាក្រក់​ណាស់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច ហើយ​ជា​ពិសេស សម្ដេច ហ៊ុន សែន ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន គឺ​ចង់​វាំង​ទី​លើ​វាំង​ទាំង​មូល»។

Not accusation, it is true that Hun Sen has all power to threat the King to do what Hun Sen wants. Hun Sen sold Khmer land to Yuon and even forced the King to sign for him after he sold to Yuon.


Hun Sen and his DOGS always deny and deny...

Anonymous said...

លោក ខៀវ កាញារីទ្ធ បាន​ចោទ​ជា​សំណួរ​ទៅ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​តើ​អ្វី​ដែល​សរសេរ​នេះ​ក្នុង​នាម​ជា​អ្នក​កាសែត​អាជីព ក្នុង​នាម​ជា​ខ្សែ​រាជវង្សានុវង្ស ឬ​ក្នុង​នាម​ជា​អ្នក​នយោបាយ ដែល​សរសេរ​ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​ព្រះបរមសព​របស់ ព្រះបាទ នរោត្តម សីហនុ។

hahahaha Kanarith is real dog. Read the question he asked Princess Soma above.

She saw and she wrote the true. Politician or Royal family member or Journalist it does not matter, she nailed Hun Sen/CPP right on the head. And all she said are all TRUE. God Bless Soma. She is a brave Lady/princess.

Anonymous said...

សោម៉ានិយាយត្រូវទាំងអស់។ខ្មែរទូទាំងនគរក៏យល់ដូចសោម់ាដែរ។អាឆ្កួតឯងកុំរុញសោម៉ាទៅផ្ទប់នឹងជញ្ជាំងគុកទៀត។ល្បិចឯងអស់លាក់ហើយ។ព្រះអាទឹត្យរះពីទឹសខាងលិចហើយ គ្មានអ្វីមកបឹតបាំងការពឹតបានឡើយ។ពួកអាក្បត់ជាតិត្រូវតែវិនាសក្នុងពេលឆាប់ៗនេះជាពុំខាន។ការសោយទីវង្គតរបស់ព្រះមហាក្សត្រជារឿងរបស់គ្រួសារព្រះញាត្តិរង្ស ប៉ុន្តែគេឃើញតែសម្តេចក្រុមព្រះមួយគត់ឈរអឹមអៀនដូចជាមិនហ៊ានចេញមុខថាអ្នកដែលស្លាប់នេះជាឪពុកអញដែរ។

Anonymous said...

"អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" តើ មានកត្តាណាខ្លះដែលបញ្ជាក់ថា
អាយួនយៀកកុង និង បរិវារ គាំទ្រស្រឡាញ់របប
រាជានិយម? អ្វីៗដែលបានបង្ហាញខាងលើដោយ
12:49 PM វាច្បាស់ណាស់ទៅហើយ។

ខ្មែរយើងគួរយល់ ដឹង នូវពាក្យថា"ក្នុងកណ្ដាប់ដៃ"
វាមានន័យទូលំទូលាយច្រើនយ៉ាងណាស់ វត្ថុឬមនុស្ស
ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់ជនណាម្នាក់ គេអាច
វាយកម្ទេច លក់ដូរ បំផ្លាញតាមតែចិត្តជននោះប្រាថ្នា
ធ្វើ។

កត្តាសំខាន់ផ្សេងទៀត លោក 12:49 PMបាន
ពន្យល់លម្អិតច្បាស់រួចហើយ។ដូច្នេះសេចក្តីសន្និ
ដ្ឋានរបស់យើងខ្ញុំ គ្មានរបបរាជានិយមជាដាច់ខាត
ដែលគ្រប់គ្រងដោយអាយួនយៀកកុងក្នុងកម្ពុជា
ទៅអនាគតកាល ព្រោះមេដឹកនាំយួនស្អប់ខ្ពើម
ជាខ្លាំងណាស់។ ប៉ុន្ដែ ពួកវាប៉ិនប្រសប់ណាស់
ក្នុងរយៈដ៏សំខាន់ដែលវាកំពុងបោកបញ្ឆោតរាស្រ្ត
ខ្មែរទាំងក្នុងក្រៅ ឱ្យមានអារម្មណ៍តែមួយឆ្ពោះ
ទៅរកភាពសោកស្ដាយស្រណោះអាឡោះអាល័យ
​ចំពោះការយាងចូលទីវង្គត់ របស់អតីតព្រះមហា
វិរក្សត្រ ព្រះបិតាឯករាជ្យជាតិ ព្រះបាទសម្ដេច
នរោត្តមសីហនុ។ សរុប គេហៅថាល្បែង
ប្រជាភិថុត របស់ហ៊ុនសែនទាំងស្រុង រួចកូនចៅ
គេចេះតែបកស្រាយបំភ័ន្តភ្នែកអ្នកតាមដានព្រឹត្តិ
ការណ៍ ​ក្នុងនោះមាន លោក​ផៃស៊ីផាន កាញារីទ្ធ
កែវ រ៉េមី ទិត​សុធា អ៊ឹមសួស្ដី ដែលជាអាម៉ីអាថោង
ជាទីទំនុកចិត្តផ្ទាល់របស់លោកហ៊ុនសែន។

សូមរង់ចាំទស្សនាចុះ ក្រោយពីការបូជាព្រះរាជ
សពហើយ ថាតើ របបផ្ដាច់ការភ្នំពេញ នឹងអនុវត្តិ
នយោបាយបែបណាបន្តដឹកនាំទៀត?

Anonymous said...

ចង់ដឹងជាខ្លាំង ចាំមើលពួកវា អាចរករឿងធ្វើបាប
ដល់ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ាដែរទេ បើ
អាចតើដោយរបៀបណា?ពួក្រុមវា ជិតអស់លល័ក្ខ
ឆាប់ៗហើយ ម៉្យាងកំពុងដោះស្រាយរើបម្រាស់
ពីការថ្កោលទោស របស់សភាសហភាពអឺរុបទៀត។

Anonymous said...

Yes, the monarch in Cambodia right now is just only symbol. The real power is CPP, CPP has the full power because Viet agents in Cambodia, so CPP is under Viet. Why? Because the Viet anexx Khmer. After the die of Sihanouk, Hi Chi Minh plan is beginning.

Anonymous said...

pouk veah chea pouk ah Viet dog.

Anonymous said...

ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា យើងខ្ញុំសូមគាំទ្រ
ដោយជាក់។

អ្វីដែលបានបំភ្លឺឡើងសុទ្ធសឹងតែរឿងហេតុពិត។
យ៉ាងណាខ្មែរនៅតែមានអ្នកស្នេហាប្រទេសជាតិ
ជាបន្ត មិនថាក្នុងត្រកូលក្សត្រ ឬ រាស្រ្ត៕

Anonymous said...

គ្មាននរណាគេទៅរៀងរឿងស្រីចោលម្សៀតម្នាក់នោះ ទេ ខ្លួនឯងធ្វឲ្យខូចពូជរាជវង្ស។ ម្នាប្ដីច្រើន មានប្រុសស្នេហ៍ជាអ្នកចម្រៀងឆោម ប៊ុនយ៉ុង ប្រកាសផ្សាយលើទូទស្សន៍ CTN ទៀត ធ្លាប់ជំពាក់លុយអ្នកកាសែតចិន៤០០ដុល្លារ គេតាមទារយ៉ាងអាម៉ាស់ តើធ្វើឲ្យរាជវង្សថ្លៃថ្នូរ កើតទេ? និយាយយកល្អតែខ្លួនឯង ខ្លួនឯងធ្វើថោកចឹង សមមិនឲ្យទៅជិតមហាវីរក្សត្រ ជាវីរៈបុរស គឺត្រឹមត្រូវហើយ។

Anonymous said...

Princess Norodom Soma is just a hooker for Khmer singers and doesn't have a clue about politics. She wrote a letter to criticize the government because she got money from opposition. She is the cheapest of the cheap princess. It is really ashamed that Cambodian royal family has princess like her.

Anonymous said...

The letter was written by Sam Rainsy's wife Saumura but put the name of princess Norodom Soma. It is a deal between Saumura and Soma to criticise the government.

Anonymous said...

អ្វីៗដែលត្រូវបានលើកឡើងបង្ហាញ ក្នុងអត្ថបទនេះ
ទោះបីអ្នកណាផ្សេងក្រៅអំពីម្ចាស់ក្សត្រីយ៍ នរោត្តម
សោម៉ា ក៏សេចរឿងនេះវានៅតែមានសភាពពិត
ដដែល មិនចាំបាច់អនាគតទើបរាជានិយមស្ថិត
ក្នុងកណ្ដាប់ដៃគណបក្សប្រជាជន ពីអតីកាល
ក៏មហាក្សត្រខ្មែរ នៅក្នុងដៃមេដឹកនាំយួន និង
អាយ៉ងរួចបាត់ទៅហើយ បើចឹងស្ដេចមិនត្រូវ
បានហ៊ុនសែនបង្គាប់បង្ខំឱ្យចុះព្រះហស្ថលេខា
ទេ ដូច្នោះ អ្វីៗដែលបានលើកឡើង មិនថា
តែម្ចាស់ក្សត្រីយ៍ សោម៉ា ពិតជាសមហេតុ
ផលត្រឹមត្រូវតាមសភាវៈពិត៕

Anonymous said...

អាឆ្កែពូលទឹកត្ត្នោតជូរឈ្មោះខៀវ​កញ្ញារិទ្ធនេះកាល
នៅក្រោយថ្ងៃ៧មករា៧៩ដេកអាំងផេះជាមួយឆ្កែ
នៅក្រោមផ្ទះប្រពន្ធវានៅភូមិតាឯកស្រុកខ្សាច់កណ្តាលក្នុងខេត្តកណ្តាលទល់មុខឃុំរកាកោង ។
អាមួយក្បាលនេះឈ្មោះអាខៀវកញ្ញារិទ្ធនេះផឹកតែទឹកត្នោតជូរស្រវឹងខួប ។ ឥទ្បូវនេះយួនឧ្យស្រាយួនទៅវាផឹកអាខ្ញុំយួននេះផឹកដូចគេងូតទឹកស្រវឹងជាប់ជានិច្ចមិនថាយប់ឬថ្ងៃទ្បើយ ។
អាខៀវកញ្ញារិទ្ធវាថាយួនមានគុណលើវាណាស់។
ព្រោះយួនបានឧ្យស្រាវាផឹកជារៀងរហូតមិនដែលគិតប្រាក់ទ្បើយ ដូច្នេះវាត្រូវតែសងគុណយួនបំរើឧ្យផលប្រយោជន៏យួនរហូតដល់ថ្ងៃវាងាប់តៃហោង​។

Anonymous said...

អ្នកខ្លះថាលោកម្នាក់ហ្នឹងមានសញ្ញាប័ត្របណ្ឌិតខ្ពស់
ណាស់ តើ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេស
ណាជាអ្វីដែរ?ឬក៏មានងារជាបណ្ឌិត ខាងមិនស្រវឹង
ទឹកត្នោតជូរ?

Anonymous said...

If you all know well baout him you all will shock and the Viet need those people like, that ' is no doubt.

Anonymous said...

Vietnam is requesting the government to broadcast live on vietnam TV about cremation of our of late king father. can anyone tell me what is the reason behind this request?

Pross Pov said...

Hello Yuon/CPP 6:44 PM
You insulting her because she said the true. The TRUE Hurts Yuon/CPP so bad. She is paid by WHO? SamRainsy party? You are just too low below dirt. You know why Sam Rainsy has no power and no money. How can he? The one may pay her is herself or the US, since she is American citizen and many American Media knew her from her job.

Look ah.me Yuon kantorb/CPP. There is a time to win and there is a time to lose.

Anonymous said...

5:05 AM
May be Yuon telling all the Yuon that "OUR Expansionism" on CAMBODIA is now completed, because that King, China and North Korea's best friend is dead.

May be million parties celebrate across Srok Yuon.


Pross Pov said...

6:54 PM
Oh woman/man/animal whoever you are.

Why are you stooping too low? Soma Norodom is a very educated woman, she was educated in the US, she worked with American Talk show on how to improve the society without corruption. She is an American citizen who writes English like any educated American do. I bet Saumura cannot even speak English well, and how can she? Saumura is a French educated, and furthermore, Saumura does not need others to do the job for her.

You should be brave and learn to face the facts, do not be Nepotism and defend the criminals like Hun Sen. You should love your people and your nation above the traitors even if those people are your parents.

But if you are Yuon spy, then your unfair attack against Khmers is good for you and your Yuon.

Don't accuse people without proofs when that person speaks the truth.

You keep lying and denying as your Yuon/CPP as always do. You cannot win forever. Your evil deeds will come back to you and guess what, dead is awaiting for you either you may be tortured to death by those criminals you support or by a sudden illness collapsing and die miserably.

People like you are too evil that is why this world is not safe.

Anonymous said...

She should tell people that her name is Miss, or MRS Soma, not the "stupid" Norodum's name.

I don't respect Norodum's name because the Ex-King Sihanoulk burned and led the protest against free people and the US embassy.

Norodum is mean No-rok-dumb.

Anonymous said...

11:45 AM

Your own opinion in a small minority group hate King Sihanouk, while a vast majority (million Khmers inside and outside Cambodia) love him.

Since you write like a low class type of people, you won't get any support from others at all.

It is good that the King led people to burn down the US embassy at least to warn the US that just because the US is the most powerful nation it does not mean the US should go around saying "we US help you" then when the people followed and fought for them, the US turned around abandoned them when the US became friend with Yuon. Lao General was put in jail in the US, Khmer Krom freedom Fighters were handed over to Yuon to be tortured, and Montagnards were almost exterminated by Yuon, etc., I am not talking other freedom fighters in Middle east or elsewhere.

You'd better learn the facts before you say stupid thing that you have no clue about the US vs. Communist in cold war.