Sunday, October 28, 2012

Civil to society plan to petition the PM so that Sam Rainsy can return for the 2013 election

(Photo: Mujestic)
សង្គមស៊ីវិកម្ពុជា គ្រោងដាក់ញត្តិជូនប្រមុខរដ្ឋាភិបាល ដើម្បីឲ្យលោក សម រង្ស៊ី បានចូលរួមបោះឆ្នោត ឆ្នាំ២០១៣

ថ្ងៃទី 22 តុលា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: បុគ្គលិក​អង្គការមិនមែនរដ្ឋាភិបាល នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា អង្គការ​សង្គម​ស៊ីវិល នៅ​កម្ពុជា បាន​ពិភាក្សាគ្នា អំពី​ការធ្វើ​ញ​ត្តិ​រួមគ្នាមួយ នៅ​ចុងឆ្នាំ​២០១២ ដាក់​ជូន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ការបង្រួបបង្រួម​ជាតិ ដែល​ក្នុងនោះ នឹងមាន​ការធ្វើ​សំណើ ដាក់​ទៅកាន់​រដ្ឋាភិបាល ដើម្បី​ឲ្យ​មានការ​អនុញ្ញាតដល់លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានវិលចូលមកប្រកួតប្រជែងដោយពេញ លក្ខណៈ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣​។​

​លោក សួន ប៊ុន​ស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ ថា សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ឲ្យ​លោក សម រង្ស៊ី បាន​វិល​មក​ចូលរួម​ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១៣ បាន​នោះ មកដល់ពេលនេះ មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បានលើកឡើង​នូវ​គំនិត​មួយចំនួន​រួចហើយ​ថា អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ គួរតែ​រួបរួមគ្នា អង្គុយ​ជាមួយគ្នា បញ្ចេញ​សារ​ធ្វើ​យ៉ាងម៉េច ចំពោះ​បញ្ហានយោបាយ នៅ​ស្រុក​ខ្មែរ​នៅពេលនេះ​។​

​លោក សួន ប៊ុន​ស័ក្តិ បានបញ្ជាក់​យ៉ាងនេះ​ថា "​ជាទូទៅ សង្គម​ស៊ីវិល​យើង ចង់​ឲ្យ​មានការ​រួបរួមគ្នា នៅក្នុង​ក្របខណ្ឌ​នយោបាយ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជាតិ​យើង​"​។​


​លោក ប៊ុន​ស័ក្តិ បាន​មានប្រសាសន៍​បន្តថា មួយផ្នែក​នៃ​សង្គម​ស៊ីវិល នៅ​កម្ពុជា ចង់ឃើញ​ឲ្យ​មានការ​ចូលរួម​ឲ្ប​បាន​ពេញលេញ ពី​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ជាពិសេស​ចង់ឃើញ​មេគណបក្ស​ប្រឆាំង មាន​វត្តមាន​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០១៣"​។​

​បើសិនជា​លោក សម រង្ស៊ី អវត្តមាន​នៅក្នុង​ការ​បោះឆ្នោត ឆ្នាំ​២០១៣ ត្រូវបាន​លោក សួន ប៊ុន​ស័ក្តិ យល់ឃើញថា ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នោះ គឺមាន​គ្រាន់តែ​ត្រឹម​បោះឆ្នោត តែ​គ្មាន​បែប​ប្រជាធិបតេយ្យពឹតប្រាកដ ហើយ​ដំណើការ​បោះឆ្នោត​នោះ មិន មាន​គុណភាព​​តាម​ខ្លឹមសារ​ប្រជាធិបតេយ្យ​ប៉ុន្មាន​ទេ​។​

​លោក ប៊ុន​ស័ក្តិ បាន​បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០១២ គឺ​យើង​នឹង​ពិចារណា​ជំហរ​របស់​យើង​ដើម្បីចេញ​ជា​សេចក្តីថ្លែងការណ៍​រួមមួយ ថា​តើ​យើង​គួរ​ធ្វើ​យ៉ាងម៉េច ចំពោះ​បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​សង្គម​ស៊ីវិល​ទាំងអស់ បានបង្ហាញ​ចេតនា ទទូច​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​។​

លោក សម រង្ស៊ី ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ដោយសារតែ​តុលាការ​កាត់ទោស​កំបាំង​មុខ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ លោក​បាន​ផ្ញើ​សារលិខិត​ថ្វាយ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា និង​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា សុំ​ឲ្យ​មានការ​អនុញ្ញាត​ឲ្យ​លោក មានលទ្ធភាព​ចូលមក​មាតុប្រទេស​កម្ពុជា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង នាពេលនេះ​។​

​ប៉ុន្តែ​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា លោក សម រង្ស៊ី បាន​ឆ្លៀតឱកាស យកចំណេញ​លើ​ព្រះ​បរមសព​របស់​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយ​លោក​គ្មាន​មនោសញ្ចេតនា​ទេ​។ ម្យ៉ាងទៀត សំណុំរឿង​របស់លោក ​ស​ម រ​ង្ស៊ី ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដែលជា​ការសម្រេច ទៅតាម​អំណាច​សាលក្រម​តុលាការ ដែល​បាន​ចូល​ជា​ស្ថាពរ​។

លោក សុធា បាន​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុជាសព្វថ្ងៃនេះ គ្មាន​អ្នកទោសនយោបាយ​ទេ​៕​

5 comments:

Anonymous said...

ជាទណ្ឌិទ ត្រូវតុលាការកាត់ទោសបំបាំងមុខ
តាមខ្ញុំ ការកាត់ទោសរបស់តុលាការ បំបាំងមុខ
អាចចាត់ទុកជាមោឃៈ ម៉្យាងតុលាការគ្រាន់
តែធ្វើតាមបញ្ជារបស់បុគ្គលបុគ្គលខ្លាំងម្នាក់
ដូច្នេះ មិនគួរហៅ​លោក សមរាង្ស៊ី ជាទណ្ឌិទទេ

Anonymous said...

សត្វសេកឈ្មោលគិតតែពីស្រែកច្រៀងបន្ទរតាមគេ បើមិនប្រឹងខំទេមុខតែអត់បានចំណីឆីហើយ។

Anonymous said...

ចុះលោកសម រង្សីអួតក្តែងៗ តាមវីឌីអូថាគាត់មានមធ្យោបាយ នឹងត្រឡប់ចូលស្រុកខ្មែរ ។ ឥឡូវនេះបែបដូចជាទល់ច្រក ឲសំគមសីុវិល
សសេរសំបុត្រទៅសុំហុ៊ន សែនទៅវិញ ?  លោកម៉ម សុណន់ដូក៏ជាប្រធាននៃអង្គការក្នុងសំគមសីុវិលមួយដែរ ក៏ត្រូវតុលាការ
ហុ៊ន សែនដាក់គុក២០ឆ្នាំ សំគមសីុវិលខំតវ៉ា ព្រមទាំងក្រសួងការបរទេសអាមេរិកាំង និង សហភាពអឺរុបផង ក៏ហុ៊ន សែនមិនញោចដែរ ។  ការបោះឆ្នោត២០១៣ ដែលលោកសម រង្សីកំពុងអន្ទះសាចង់ចូលរួមនោះ ក៏មិនប្រាកដថានឹងផ្តល់ជ័យជំនះដល់បក្សប្រឆាំងដែរ បើតាម
សេចក្តីរាយការក្នុងថ្ងៃ២៨ តុលានេះរបស់លោក ម៉ាយកិល បិនជី ( Michael Benge ) ក្នុងចំណោមអ្នកចុះឈ្មោះជាង៩លាន
នាក់ មានយួនកាន់កាតខ្មែរដល់ទៅ៤៤%ឯណោះ ។ សូមអាន Cambodia.org/ news ។

Anonymous said...

....Make Love Not War....

Samdach Decho Hun Sen likes a Penis and Mr. Sam Rainsy likes a vagina. Penis is always need a vagina and a vagina is always need a Penis. They both mean to be together "Vagina and Penis" that's nature way. So in real life:

Vagina needs Penis, and
Penis need Vagina,
Hun Sen needs Sam Rainsy and
Sam Rainsy needs Hun Sen.

"Make love not war"
"Hun Sen must make love to Sam Rainsy, not War between you two"

Anonymous said...

Hey Vietnamese/Yuon Dog Eater @8:03 PM, when will you stop f**king innocent dogs, abusing innocent dogs and eating innocent dogs while you, the f**king Vietnamese/Yuon dog eater, and your other Vietnamese/Yuon dog eaters and criminal thieves illegally settled flooded into Cambodia under the Yuon/Vietnamese slave Hun Sen's open legs.

So, stop your dirty mouth with dirty words, Yuon/Vietnamese Dog Eater and Criminal Thief.

You will be sorry for your criminal and evil behavior towards innocent people of Cambodia.

There are many evil Yuon/Vietnamese dog eaters and thieves living in Cambodia illegally with full of freedom instead of Yuon/Vietnamese Dog Eating Nation - Criminal Communist Viet Gook country.

Your Viet Gook country will be famous around the world later on when we as Khmer people and good friends from around the world will advertise about your Vietnamese/Yuon Dog Eaters and Thieves in Southeast Asia continent to make your F**king Vietnamese/Yuon Dog Eating Nation even more embarrassed.

The more you and Yuon/Vietnamese Dog Eaters label innocent Khmer/Cambodian people who are the victims of Vietnamese Dog Eating Masters in Hanoi, the more embarrassments will come to your Viet Gook Country - The nation of thief and dog eaters.