Thursday, October 04, 2012

Double Standards in the Banana Kingdom [Part 1]

ស្ត្រីពលរដ្ឋបឹងកក់និងបុរីកីឡា២នាក់ ដាក់ខ្លួនឯងក្នុងទ្រុងតវ៉ាមុខក្រសួងយុត្តិធម៌។រូបថត ម៉េង គីមឡុង

«សូម​ដោះ​លែង​ខ្ញុំ​ទៅ​ តើខ្ញុំ​មាន​កំហុស​អី?»

Wednesday, 03 October 2012
ឃុត សុភចរិយា
The Phnom Penh Post

«សូម​ដោះ​លែង​ខ្ញុំ​ទៅ​ តើខ្ញុំ​មាន​កំហុស​អី?» នេះ​ជា​សម្រែក​របស់​ស្ត្រី​វ័យ​ចំណាស់​ពីរ​​រូប​ ដែល​បាន​បន្លឺ​ចេញ​ពី​ក្នុង​ទ្រង់​ធ្វើ​ពី​ឈើ​កំពុក លាយ​បន្ទះ​ឫស្សី មួយ​ដែល​មាន​ទំហំ​ប្រមាណ​ជា​១.៥​ម៉ែត្រ​ក្រឡា នៅ​មុខ​ក្រសួង​យុត្តិធម៌ កាល​ព្រឹកថ្ងៃពុធទី០៣ តុលាការនេះ ជា​ទី​ដែល​ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​កក់ និង​បុរី​កីឡា ប្រមាណ​១០០​នាក់ បាន​ជួប​ប្រជុំ​គ្នា​តវ៉ា​ដើម្បី​ទាមទារឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដីធ្លី​របស់​ពួក​គេ​គឺអ្នកស្រី យ៉ោម​ បុប្ផានិងអ្នក​ស្រី​ ទឹម សាក់​មុន្នី។

អ្នកស្រី យ៉ោម​ បុប្ផា សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែ កញ្ញា ខណៈ​គាត់​និង​ប្ដី​របស់​គាត់​នាំគ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត នៅ​សង្កាត់​ស្រះ​ចក ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​គាត់​ត្រូវ​បាន​តុលាការ​រាជធានី​ ភ្នំពេញ​ បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ​«ហឹង្សា​ដោយ​ចេតនា» ។ មួយថ្ងៃ​បន្ទាប់​មក តំណាង​ជនរង​គ្រោះ​ក្នុង​ជម្លោះដី​ធ្លី​ក្នុង​សហគមន៍​បូរីកីឡា អ្នក​ស្រី​ ទឹម សាក់​មុន្នី ត្រូវបាន​តុលាការ​ដដែល​នេះ បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃ​ស​ផង​ដែរ ដោយ​ចោទ​ប្រកាន់ ពី​បទ« ប្រកាស​ខ្លែង​បន្លំ​ការ​ពិត» ក្រោយ​ពី​គាត់​ត្រូវ​បាន​កោះឲ្យ​ចូល​បំភ្លឺ​ចំពោះ​បណ្ដឹង​ចោទ​ប្រកាន់​ពី​បទ ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»​ របស់​អ្នកស្រី​ស៊ុយ សុផាន។

No comments: