Saturday, October 06, 2012

សាស្ដា ៨ -- Ecclesiastes 8


បញ្ហា​ជីវិត​ ដែល​ដោះ​ស្រាយ​ មិន​រួច 
  
តើ​ នរណា ​ដូច​អ្នក​ប្រាជ្ញ
តើ ​នរណា​ អាច​ពន្យល់​ ព្រឹត្តិការណ៍ ​ផ្សេងៗ​បាន
ប្រាជ្ញា ​របស់​មនុស្ស ធ្វើ​អោយ​ផ្ទៃ​មុខ ​របស់​គេ ​ភ្លឺ​ថ្លា
ព្រម​ទាំង​បំផ្លាស់បំប្រែ​ ទឹក​មុខ ​ដ៏​មួហ្មង ​របស់​គេ​ផង។

ចូរ ​ប្រព្រឹត្ត​ តាម​ពាក្យ ​របស់​ស្ដេច ដោយ​យល់​ពាក្យ​ ដែល​យើង​បាន​សច្ចា ​ចំពោះ​ព្រះជាម្ចាស់។  កុំ​បោះ​បង់​ចោល​ ស្ដេច​អោយ​សោះ, ហើយ​ ក៏​កុំ​តាំង​ចិត្ត​មានះ ​ប្រព្រឹត្ត​អំពើ ​ដែល​ស្ដេច​មិន​គាប់​ព្រះហឫទ័យ​ដែរ, ដ្បិត​ស្ដេច ​អាច​ធ្វើ​អ្វីៗ​ បាន​ទាំង​អស់ ​តាម​ព្រះរាជ​បំណង។  ស្ដេច​ មាន​រាជឱង្ការ​យ៉ាងណា​ក្ដី ​ក៏​សុទ្ធ​តែ​មាន​អំណាច។  គ្មាន​នរណា ​អាច​សួរ​ស្ដេច ​ថា, «ហេតុ​អ្វី ​បាន​ជា​ព្រះករុណា​ ធ្វើ​ដូច្នេះបាន​ឡើយ។

អ្នក ​ធ្វើ​តាម​បទ​បញ្ជា មិន​ដែល​ជួប​ នឹង​ទុក្ខ​ទោស​ឡើយ។  
ចិត្ត​របស់​មនុស្ស​ មាន​ប្រាជ្ញា ​តែងតែ​ចេះ​ សំគាល់​មើល​ 
កាលៈទេសៈ និង​ការ​វិនិច្ឆ័យ។
អ្វីៗ​ ទាំង​អស់ ​ដែល​មនុស្ស​ប្រព្រឹត្ត​ នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ 
នៅ​ពេល​ អំពើ​អាក្រក់ ​របស់​មនុស្ស ​កើន​ដល់​កំរិត។

មនុស្ស​ ពុំ​អាច​ដឹង​ហេតុការណ៍ ដែល​នឹង​កើត​មាន 
​នៅ​អនាគតកាល​ បាន​ឡើយ។ 
គ្មាន​នរណា​ម្នាក់ ​ប្រាប់​អោយ​គេ ​ដឹង​ទេ។
មនុស្ស​ គ្មាន​អំណាច​ នឹង​ឃាត់​ដង្ហើម​ជីវិត ​របស់​ខ្លួន​ បាន​ឡើយ
ហើយ​ ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់ ​របស់​ខ្លួន​បាន​ដែរ។ 
គ្មាន​នរណា​ម្នាក់​ អាច​គេច​ផុត ​ពី​ការ​តយុទ្ធ​ទេ
រីឯ ​អំពើ​អាក្រក់​ ពុំ​អាច​ជួយ​មនុស្ស ​ដែល​ប្រព្រឹត្ត​អាក្រក់ 
​អោយ​រួច​ជីវិត ​បាន​ជា​ដាច់​ខាត។

ពេល​ខ្ញុំ ​សង្កេត​មើល​ កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី, ខ្ញុំ​ យល់​ឃើញ​ ដូច​ត​ទៅ​នេះ៖ មាន​ពេល​ខ្លះ​ មនុស្ស ​ត្រួតត្រា​លើ​មនុស្ស​ដូច​គ្នា ដែល​ធ្វើ​អោយ​គេ ​រង​ទុក្ខ​វេទនា។  ខ្ញុំ​ បាន​ឃើញ​គេ​បញ្ចុះ​សព​ មនុស្ស​អាក្រក់។   អ្នក​ទាំង​នោះ ​ធ្លាប់​ចូល​មក​ក្នុង​ទីសក្ការៈ, ប៉ុន្តែ នៅ​ក្នុង​ទីក្រុង  អ្នក​ក្រុង​ មិន​នឹក​ចាំ​ ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​ បាន​ប្រព្រឹត្ត​ឡើយ។   ត្រង់​នេះ​ទៀត ​ក៏​ឥត​បាន​ការ​ដែរ។

មនុស្ស ​ប្រព្រឹត្ត​អំពើអាក្រក់ ​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ, ហេតុ​នេះ​ហើយ បាន​ជា​ចិត្ត ​របស់​មនុស្ស​ ចេះ​តែ​ជំរុញ​គេ ​អោយ​ប្រព្រឹត្ត​ អំពើ​អាក្រក់។  ទោះ​បី​ មនុស្ស ​មាន​បាប​ ប្រព្រឹត្ត​អំពើ​អាក្រក់​ មួយ​រយ​ដង, ហើយ ​មាន​អាយុ​យឺនយូរ​ យ៉ាង​ណា​ក្ដី​ ក៏​ខ្ញុំ​ យល់​ឃើញ ​ថា, មាន​តែ​ អស់​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ, ព្រោះ​គេ ​គោរព​ព្រះអង្គ។  មនុស្ស​អាក្រក់ ​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ, ហើយ ​ក៏​គ្មាន​អាយុ​វែង​ដែរ, គឺ​មិន​យូរ​ជាង​ ស្រមោល​ឡើយ, ព្រោះ​គេ​ មិន​គោរព​ព្រះជាម្ចាស់។

មាន​ការ ​ឥត​ប្រយោជន៍ ​មួយ​ទៀត​ នៅ​លើ​ផែនដី, គឺ​មនុស្ស​សុចរិត​ ទទួល​ផល​វិបាក​ ដែល​បម្រុង​ទុក​ សំរាប់​មនុស្ស​ទុច្ចរិត, ហើយ​ មនុស្ស​ទុច្ចរិត​ ទទួល​រង្វាន់ ​ដែល​បម្រុង​ទុក​ សំរាប់​មនុស្ស​សុចរិត។  ដូច​ខ្ញុំ​ បាន​ពោល​រួច​មក​ហើយ ​ថា, ត្រង់​នេះ​ ក៏​ឥត​បាន​ការ​ដែរ។  ដូច្នេះ ខ្ញុំ ​អោយ​តម្លៃ​ទៅ​លើ​ការ​សប្បាយ, ដ្បិត​នៅ​លើ​ផែនដី​នេះ ​គ្មាន​អ្វី​ប្រសើរ​ សំរាប់​មនុស្ស ​ក្រៅ​ពី​ការ​ស៊ី​ផឹក និង​សប្បាយ​រីករាយ​ឡើយ។  គេ ​ត្រូវ​តែ​ធ្វើ​ដូច្នេះ, ​ថែម​ពី​លើ​ការងារ​ ដ៏​នឿយហត់ ដែល​គេ ​បំពេញ​ក្នុង​ពេល​ព្រះជាម្ចាស់​ ប្រទាន​អោយ​គេ​ រស់​នៅ​លើ​ផែនដី​នេះ។ 

ពេល​ខ្ញុំ​ យក​ចិត្ត​ទុកដាក់, ​ស្វែង​យល់​អំពី​ប្រាជ្ញា, ហើយ​ សង្កេត​មើល​ការ​ខ្វល់​ខ្វាយ ​របស់​មនុស្ស ​នៅ​លើ​ផែនដី, គឺ​គេ ​ខ្វល់​ខ្វាយ​ទាំង​ថ្ងៃ ​ទាំង​យប់, ដេក​ពុំ​លក់។  នោះ ​ខ្ញុំ​ ក៏​យល់​ឃើញ​ ថា, ហេតុការណ៍​ ទាំង​អស់​ សុទ្ធ​តែ​កើត​មក​ ពី​ព្រះជាម្ចាស់។  គ្មាន​នរណា​ម្នាក់ ​អាច​យល់​ពី​ហេតុការណ៍ ​ដែល​កើត​មាន ​នៅ​លើ​ផែនដី​នេះ​ បាន​ឡើយ, ទោះ​បី​ មនុស្ស​ខិតខំ​ ស្វែង​យល់​ យ៉ាង​ណា​ក្ដី, ក៏​គេ​ ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ ដែល​អះអាង​ ថា, ខ្លួន​ដឹង​ ក៏​នៅ​តែ​ពុំ​អាច​យល់​ បាន​ដែរ។ 


Who is like the wise?
    Who knows the explanation of things?
A person’s wisdom brightens their face
    and changes its hard appearance.

Obey the King

Obey the king’s command, I say, because you took an oath before God. Do not be in a hurry to leave the king’s presence. Do not stand up for a bad cause, for he will do whatever he pleases. Since a king’s word is supreme, who can say to him, “What are you doing? ”
Whoever obeys his command will come to no harm,
    and the wise heart will know the proper time and procedure.
For there is a proper time and procedure for every matter,
    though a person may be weighed down by misery.
Since no one knows the future,
    who can tell someone else what is to come?
As no one has power over the wind to contain it,
    so[a] no one has power over the time of their death.
As no one is discharged in time of war,
    so wickedness will not release those who practice it.

All this I saw, as I applied my mind to everything done under the sun. There is a time when a man lords it over others to his own[b] hurt. 10 Then too, I saw the wicked buried —those who used to come and go from the holy place and receive praise[c] in the city where they did this. This too is meaningless.

11 When the sentence for a crime is not quickly carried out, people’s hearts are filled with schemes to do wrong. 12 Although a wicked person who commits a hundred crimes may live a long time, I know that it will go better with those who fear God, who are reverent before him. 13 Yet because the wicked do not fear God, it will not go well with them, and their days will not lengthen like a shadow.

14 There is something else meaningless that occurs on earth: the righteous who get what the wicked deserve, and the wicked who get what the righteous deserve. This too, I say, is meaningless. 15 So I commend the enjoyment of life , because there is nothing better for a person under the sun than to eat and drink and be glad. Then joy will accompany them in their toil all the days of the life God has given them under the sun.

16 When I applied my mind to know wisdom and to observe the labor that is done on earth —people getting no sleep day or night— 17 then I saw all that God has done. No one can comprehend what goes on under the sun. Despite all their efforts to search it out, no one can discover its meaning. Even if the wise claim they know, they cannot really comprehend it. 








5 comments:

Anonymous said...

-Kingship is the only form of right govern...King is Supreme! Jesus is King above all kings!

"As no one has power over the wind to contain it, so no one has power over the time of their death."

Wye people are so bold to say that their is no God wen no one can contain the wind or have power over their death?

"When I applied my mind to know wisdom and to observe the labor that is done on earth —people getting no sleep day or night— then I saw all that God has done. No one can comprehend what goes on under the sun. Despite all their efforts to search it out, no one can discover its meaning. Even if the wise claim they know, they cannot really comprehend it."

Scientists got God figured out? Only 10 percent of men's brain are being utilize?

Solomon was the wisest man ever lived-yet he found life is meaningless without the fear of God. His conclusion was, "Fear God (King) and keep his commandments."

Anonymous said...

9:12 am
Yes, it is so true! 'fear no one but God' because 'God knows everymove you make', so might as well do good or 'you can run but you can't hide', referring to you can lie, cheat, rob, or murder people but in the end nothing can save your soul because in life, everything has to come from the heart like, live honestly, give generously and care deeply otherwise we as good as nothing, really. Life is not about money, being rich etc but more about compassion and kindness. Understand each another by using nice, soft and kind words etc. Definitely not through yelling, screaming, swearing or insulting others for your own benefit and so on.

Anonymous said...

Hi,
Do you happen to have God's email address ?

Anonymous said...

5:7pm

Yes, in fact is better and faster than email. It is called 'pray' and it will be answer accordingly unless you ask for something is out of order.

Anonymous said...

To 10:13 AM,

Even when you pray, only you would know,
God does not know nor hear you.
Only you and you alone can make this claim.
Why ? Because God is a state of mind ONLY !!! YOUR mind.