Friday, October 12, 2012

Heng Xamrin to attend IPU conference in Quebec ... so does Sam Rainsy

លោក​ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​។

ប្រធានរដ្ឋ​សភា​កម្ពុជា​នឹង​ចូលរួម មហា​សន្និបាត​​សហ​ភាព​អន្តរសភា

Thursday, 11 October 2012
លាង ផាន់ណារ៉ា
The Phnom Penh Post

តប​តាម​ការ​អញ្ជើញ​របស់ លោក​អាឌែល​វាហីឌ រ៉ាឌី ប្រធាន​សហភាព​អន្តរសភា (IPU), លោក​ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​នឹង​អញ្ជើញ ទៅ​ចូល​រួម​មហា​សន្និបាត​លើក​ទី ១២៧ នៃ​សហភាព​អន្តរសភា (IPU) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់ ២៩​ខែ​តុលា ឆ្នាំ ២០១២ នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា។

យោងតាមសេចក្តីប្រកាសព័ត៌​មាន​របស់​អគ្គ​លេខាធិ​ការ​ដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹងថា មហា​សន្និបាត​លើក​ទី ១២៧ នៃ​សហភាព​អន្តរ​សភា​នេះ នឹង​ពិភាក្សា​ទៅ​លើ​របៀប​វារៈ​មួយ​ចំនួន​ដូចជា ការ​ជ្រើស​រើស​ប្រធាន និង​អនុ​ប្រធាន​មហា​សន្និបាត​លើក​ទី ១២៧, ធ្វើ​ការ​សម្រេច​ក្នុង​ការ​ជ្រើស​រើស​យក​ការ​ស្នើ​សុំ​ការ​ដាក់​ប្រធាន​បទ​ចូល​ក្នុង​របៀប​វារៈ​បន្ទាន់, ការ​ពិភាក្សា​ទូទៅ​លើ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​ស្ថានភាព​សង្គម​ក្នុង​សកល​លោក​ក្រោម​ប្រធាន​បទ «ភាព​ជា​ប្រជាជន អត្តសញ្ញាណ​និង​ភាសា និង​វិញ្ញាត្តិ​វប្បធម៌​ក្នុង​សសកលលោក»។


មហាសន្និបាត​ក៏នឹង​ពិភាក្សា​លើ​ប្រធាន​បទ​សម្រាប់​ជ្រើស​រើស​យក​ទៅ​ពិភាក្សា​នា មហា​សន្និបាត​លើក​ទី ១២៨ នៅ​ទីក្រុង​គីតូ «ការ​ពង្រឹង​គណនេយ្យ​ភាព​ដើម្បី​ការ​ការពារ តួនាទី​សភា​ក្នុង​ការ​ធានា​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ។ល។»

សូម​បញ្ជាក់​ថា​មហា​សន្និបាត​នៃ​សហភាព​អន្តរសភា(IPU) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៨៩ ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ជា​សមាជិក ចំនួន ១៦២ ប្រទេស។ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សហភាព​អន្តរ​សភា នៅ​ឆ្នាំ១៩៩៧។

4 comments:

Anonymous said...

Ah lob nis can't read can't write what can he does at the conference.

Anonymous said...

ចាំមើល មើ​! ប្រាកដជាខ្មែរនៅកាណាដា នាំគ្នាធ្វើបាតុកម្មដេញធាក់ជាមិនខាន !

Anonymous said...

Ting Moung Dey Saeth Heng Samrin.

What can he says at the conference?

Anonymous said...

This dumb idiot should be ashamed of himself. When is he going to die?