ឆាយ ច័ន្ទនីដា
The Phnom Penh Post
សម្រង់សម្តី សំខាន់ៗដែលមេដឹកនាំប្រទេសជាមិត្តលើកឡើងពីគុណ សម្បត្តិរបស់ព្រះមហាវីរក្សត្រ។
បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ៖
«កេរដំណែលរបស់អតីត ព្រះមហាក្សត្រនឹងអនុញ្ញាតឲ្យព្រះរាជាណាចក្រកម្ពុជា បន្តឈានមុខក្នុងដំណើរការផ្សះផ្សាជាតិ រួមទាំងតាមរយៈការបន្តប្តេជ្ញាចិត្តចំពោះយុត្តិធម៌»៕
Victoria Nuland អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក៖
«សហរដ្ឋអាមេរិក សូមសម្តែងនូវសមានចិត្តចំពោះការសោយទិវង្គតរបស់ព្រះករុណា ព្រះវររាជបិតា ព្រះបាទនរោត្តមសីហនុ នៃប្រទេសកម្ពុជា។ យើងសូមថ្វាយនូវការចូលរួមរំលែកព្រះបរមមរណទុក្ខចំពោះព្រះ មហាក្សត្រ នរោត្តមសីហមុនី ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ...ចំពោះការបាត់បង់នេះ»។
ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋសង្គមនិយមវៀតណាម៖
«ប្រជាជនវៀតណាម ជានិច្ចកាល តែងចងចាំក្នុងដួងចិត្ត និងវាយតម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះការគាំទ្រនិងការរួមចំណែករបស់ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ពីអតីតកាលក្នុងបុព្វហេតុតស៊ូជាតិដើម្បីឯករាជ្យ និងឯកភាពទឹកដី របស់ប្រជាជនវៀតណាមក៏ដូចជាបុព្វហេតុកសាង និងការពារជាតិនាពេលបច្ចុប្បន្ន»។
លោក ហ៊ូ ជីនតាវ ប្រធានាធិបតីនៃប្រទេសចិន៖
«ការចូលព្រះទិវង្គតរបស់ព្រះករុណាព្រះវររាជបិតា គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា។ ព្រះករុណាមហាវីរក្សត្រ គឺជាមហាមិត្តរបស់ប្រជាជនចិន។ ព្រះករុណា តែងតែបានប្តេជ្ញាបង្កើនមិត្តភាពរវាងប្រជាជនចិន-កម្ពុជា និងបានជំរុញមិត្តភាពនេះ ឲ្យបានជិតស្និទ្ធថែមទៀតរវាងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់កន្លង មក»។
លោក ណូដា យ៉ូស៊ីហ៊ីកូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន៖
«ព្រះអង្គបានសាងគ្រឹះនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ សម្រាប់អនាគត ដោយបានធ្វើព្រះរាជបូនីយកិច្ច ដូចជាការយាងមកបំពេញព្រះរាជដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅជប៉ុន ឆ្នាំ១៩៥៥ ហើយបានយល់ដឹងជ្រាលជ្រៅជាទីបំផុតអំពីវិភាគទានរបស់ប្រទេសជប៉ុន ក្នុងដំណើរការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា»។
ព្រះបាទភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ៖
«ខ្ញុំព្រះករុណា សូមចូលរួមជាមួយព្រះករុណាថ្លៃវិសេស ក៏ដូចជាសមាជិកព្រះរាជវង្សានុវង្ស និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា នូវអារម្មណ៍ក្តុកក្តួល និងសូមថ្វាយនូវសមានចិត្តនិងមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការ បាត់បង់ដ៏ធំធេងរបស់ប្រទេសនិងប្រជាជន[កម្ពុជា]»។
លោកជំទាវ យីងឡាក់់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ៖
«ភាពជាអ្នក ដឹកនាំដ៏វិសាមញ្ញ ភាពក្លៀវក្លា និងព្រះរាជបញ្ញាញាណរបស់ព្រះអង្គ គឺជាគំរូធ្វើឲ្យព្រះអង្គមានព្រះរាជតួនាទីដ៏សំខាន់បំផុតក្នុងការ ដឹកនាំប្រទេសកម្ពុជា...។ ការលះបង់របស់ព្រះអង្គ ដើម្បីសុខសន្តិភាព ស្ថិរភាព និងរួបរួមក្នុងតំបន់ និងលើសពីនេះទៀតបានធ្វើឲ្យព្រះអង្គត្រូវបានទទួលស្គាល់ ជាមេដឹកនាំអន្តរជាតិ»។
បណ្ឌិត ស៊ូស៊ីឡូ បាំបាំង យូដូយ៉ូណូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ៖
«យើង ចងចាំនូវការរួមចំណែកដ៏ធំធេងរបស់ព្រះអង្គជានិច្ចកាល ចំពោះការជំរុញឲ្យមានសន្តិភាពតំបន់ វិបុលភាពនិងចំពោះការពង្រឹងសាមគ្គីភាព ក្នុងចំណោមប្រជាជាតិកំពុងអភិវឌ្ឍន៍»។
លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី ៖
«ព្រះករុណា ព្រះមហាវីរក្សត្រ ជារដ្ឋបុរសដែលមានក្តីមេត្តាករុណា ដែលប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពជូនប្រជាជនកម្ពុជា។ យើងនឹងចងចាំដោយដឹងគុណថា កម្ពុជាជាប្រទេសទីមួយដែលទទួលស្គាល់សាធារណរដ្ឋថ្មីរបស់យើង ក្នុងពេលសិង្ហបុរីបានទទួលឯករាជ្យនៅឆ្នាំ១៩៦៥»។
លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង៖
«ជាស្ថាបនិក នៃឯករាជ្យកម្ពុជា ជាអ្នកការពារប្រទេសដោយមិនចេះនឿយហត់លើឆាកអន្តរជាតិ សម្រាប់មនុស្សភាគច្រើន ព្រះអង្គជានិមិត្តរូបនៃនយោបាយអាស៊ីមួយដែលលើកតម្កើងនូវសមភាពនិង ការពារអធិបតេយ្យភាពនៃប្រជាជាតិនានា»។
លោក ឆូ យ៉ុងរីម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ៖
«ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ជាអ្នកនយោបាយដ៏ឆ្នើម...និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ប្រជាជន យើង ដែលបានរួមវិភាគទាន យ៉ាងធំធេង ក្នុងការរីកចម្រើនទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនប្រទេសទាំងពីរ កូរ៉េ កម្ពុជា»។
Md Zillur Rahman ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ៖
«តាងនាមប្រជាជនបង់ក្លាដែស និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសមានចិត្តដ៏ជ្រាលជ្រៅបំផុត ចំពោះរាជវង្សានុវង្សនិងប្រជាជនកម្ពុជា។ យើងសូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ទ្រង់ឆាប់បានយាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
Raul Castro Ruz ប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីនៃប្រទេសគុយបា ៖
«ទូលបង្គំយើងខ្ញុំមានសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ដោយបានដឹងថា ព្រះករុណាព្រះបិតា នរោត្តម សីហនុ បានសោយទិវង្គត ដែលព្រះអង្គជាមហាមិត្តរបស់ប្រជាជនគុយបា»។
ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ ៖
«ព្រះវររាជ បិតាជាបុរសដ៏ឆ្នើម ដែលបាននាំមកនូវការផ្លាស់ប្តូរជាច្រើន និងបានជំរុញឲ្យមានស្ថិរភាពនិងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា»៕
5 comments:
Do Koh Tral island and other islands belong to Khmer or Viet according to King Norodom Sihanouk and his regime after Cambodia gain indepandant from France?
Can any professional people out there including KI media, VOA, RFA confirm with evidences strongly that Koh Tral island and other islands were belong to Khmer during Sihanouk's regime reconized by UN?
It is very important to clearification any doubt to young khmer generation? Can you professional people out there help young khmer generation to clear out the doubt about Koh Tral island and other islands? Please do it for your country and nation and the khmer generation to know the facts and the truth about khmer history that it banned from teaching at Cambodia school!
All islands near srok khmer were once to belonged khmer nation but because of the agreement (continue to help Hun sen to stay in power) made between hun and vietminh, that is why hun had to give kosh trol to Vietminh. It is like history repeats itself like, during king Jayvarman (IIV, or something), he married to a viet woman and later gave khmer krom to vietnam and later, the French made it official in the world map. When, in fact it has always been khmers'. Today, khmer krom people are still fighting for their identity/rights of being khmers' not viets'. Now, hun sen is doing the same thing, he is being married to a viet woman, as well as to the vietminh's leaders and is giving away kosh trol. 'If we look into the past, we will see the future' and if we don't learn from the past, history will repeat itself', simple as that.
Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishment in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.
Pang Sokheoun, Secretary-General of SRP in Sweden.កុលបុត្រមហានគរខ្មែរ
10"45am
I know that you are one of a CPP members because no one would put their real ID in this page. But the information given by you is very crucial as to the real facts of life and that is why your CPP team is so paranoid and afraid that the SR team might take revenge on your evils' actions but don't worry because SR is not a killer like some, you know what I mean? only a ruthless killer and a coward would do that in this world e.g. if you play with fire, you will be burned or whatever you play with shall die by it'. So, your CPP team will pay for your own cause, just for a reality check.Oh, and the more you try to pretend to be someone else that you are not, the more we will find out about you and your evil action. Definitely from the KR tactic like always, that is accused, abused and killed (tactic from the VC and all enemies for extermination). Oh and by the way, the king's body is already here, right in the palace and there is nothing you can do about it. Bloodsucker!!! and what a shame!
10:45 AM
Do you know why? Because nobody cares about what you said!
PS: Go kill yourself
Post a Comment