Tuesday, October 02, 2012

លោក​សម​រង្ស៊ី ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ - Sam Rainsy officially President of the Cambodia National Rescue Party

ថ្ងៃទី 1 តុលា 2012 | ដោយ: លី សិលា
CAMBODIA EXPRESS NEWS

ភ្នំពេញ: ទី​បំផុត​ទៅ លោក​សម​រង្ស៊ី ដែល​កំពុង​ជាប់ទោស និង​រស់​នៅ​ក្រៅប្រទេស បាន​ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ជា​ផ្លូវកា​រហើយ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នក​កសែ​ត នៅ​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចុះហត្ថ លេខា ផ្តល់​សុពលភាព​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។

ក្នុងនោះ ក្រសួង​មហាផ្ទៃ​ក៏​បាន​អនុញ្ញាតឲ្យ​លោក​សម រង្ស៊ី ធ្វើជា​ប្រធាន​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​


​ក្រសួងមហាផ្ទៃ នឹង​ប្រគល់​លិខិត​ទទួល​ស្គាល់​នោះ ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១២ ដោយ​មាន​លិខិត​លាលែង​របស់​លោក សម រង្ស៊ី ចេញពី​គណបក្ស​សមរង្ស៊ី ព្រោះថា លោក​សម​រង្ស៊ី បាន​ក្លាយខ្លួន​ជា​ប្រធាន​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។

​តាម​ច្បាប់​គណបក្សនយោបាយ បុគ្គល​ម្នាក់ មាន​សិទ្ធិ​ឈរឈ្មោះ នៅក្នុង​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​លោក​សម រង្ស៊ី ក្លាយជា​ប្រធាន​គណបក្សប្រឆាំង​រួបរួម​ថ្មី​នោះ គណបក្ស​សមរង្ស៊ី ក៏​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី នៅក្នុង​សមាជ នាពេលខាងមុខ​។

​យ៉ាងណាក៏ដោយ តាម​ច្បាប់​បោះឆ្នោត លោក​សម​រង្ស៊ី ដែល​ត្រូវបាន​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ប្រមាណ ១០ ឆ្នាំ ក្នុង​ព្រំដែន​កម្ពុជា​-​វៀតណាម គឺ​ច្បាស់​ណាស់ លោក​សម​រង្ស៊ី មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ នៅសម័យបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ឡើយ។ សូម្បី​តែ​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​ជា​តំណាងរាស្ត្រ ក៏​លោក​សម​រង្ស៊ី មិន​ត្រូវបាន​ច្បាប់​អនុញ្ញាតដែរ​៕​

5 comments:

Anonymous said...

នេះជាសញ្ញាមួយ ថារដ្ឋាភិបាលបន្ទន់អិរិយាបទ ៕

Anonymous said...

តើ ស​ខេង អាចបដិសេធ មិនចុះហត្ថលេខាទទួល
ស្គាល់ប្រធានគណបក្សសង្រ្គោះជាតិ បានដែរឬទេ?

Anonymous said...

Remember, CPP, SRP, HRP, and other parties are Khmers. We do not to hate each other...Solidarity will bring peace of mind in our generation and many next generations to come. To defeat foreigners’ invasion, we must come to work together. H.E. Kem, Sokha said “no Khmers will be enemy among Khmers.” Thank you.

Anonymous said...

អ្វីដែលយើងនិយាយ វាជាងាយស្រួលណាស់ លុះដល់ទៅធ្វើទើបពិបាក៕

Anonymous said...

ខ្លួនឯងទេ..4:15 PM ដែល
(និយាយ ងាយស្រួល...លុះដល់ទៅធ្វើទើបពិបាក)