Thursday, November 15, 2012

ហោ 5 ហុង ពន្យល់ពីអវត្តមាន របស់លោក បាន គីមូន និងលោក ពូទីន ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន - Ban Ki-moon and Putin are no show at ASEAN summit: Hor 5 Hong

Thursday, 15 November 2012
 ដោយ ៖ ដើមអម្ពិល (DAP)
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បានធ្វើការពន្យល់ ពីការអវត្តមាន របស់អគ្គលេខធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន និង ប្រធានធិបតីសហព័ន្ធ រុស្ស៊ី លោក វ្លាដឺមៀ ពូទីន ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន លោកទី២១ ដែលប្រទេស កម្ពុជា ធ្វើជាម្ចាស់។
ថ្លែងក្នុងសិន្និសីទសារព័ត៌មានមួយនៅទីស្តីការក្រសួងការបរទេស និងកិច្ច សហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង បានថ្លែងថា វាជា រឿងធម្មតាបំផុត សម្រាប់មេដឹកនាំ ប្រទេសនីមួយៗ ក្នុងការចូលរួម ក្នុងកិច្ចប្រជុំ ក៏ព្រោះថា មេដឹកនាំទាំងនោះ មានភារកិច្ចត្រូវបំពេញ នូវក្នុងប្រទេស របស់គេជាចំាបាច់។
លោកឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការលើក ឡើងរបស់ គណបក្សប្រឆាំង និងអង្គការ សង្គមស៊ីវិលមួយ ចំនួនពាក់ព័ន្ធនឹង ការអវត្តមានរបស់ មេដឹកនាំកំពូល ទាំងពីរខាងលើ ហើយថាការលើកឡើង ទាំងនោះ ជាការកេញចំណេញ ផ្នែក នយោបាយប៉ុណ្ណោះ

2 comments:

Anonymous said...

ទៅអនាគត យូអិន នឹងនៅក្រោមការគ្រប់គ្រងរបស់
រុស្សី និង ចិន។ដូច្នោះហើយ ទោះបីយ៉ាងណាអាមេរិក
ក្រោយការដឹកនាំរបស់អូបាម៉ា ពិតជាមិនហ៊ានលូកដៃ
ជាមួយកម្ពុជាដាច់ខាត។ម៉្យាងទៀត អូបាម៉ាភ័យខ្លាច
ខាតប្រយោជន៍ដ៏សំខាន់នៅកម្ពុជា៕

Anonymous said...

គម្រោងចែកគ្នាត្រួត្រាពិភពលោក របស់ប្រទេស
មហាអំណាច ទាំងបី គឺ រុស្សី អាមេរិក និងចិន
ខ្ញុំចង់ឱ្យផែនដីយើងរលត់រលាយស្អែកមែននោះ
ចាំមើលពួកអាមហាអំណាច វាគិតយ៉ាងណា?
នេះគឺខ្ញុំគ្រាន់តែគិតពីប្រទេសជាតិរបស់ខ្ញុំ ហេតុអ្វី
អាយួនយៀកកុង និង សៀមចង្រៃ មិនឱ្យខ្មែរបាន
សេចក្តីសុខ?