Saturday, November 17, 2012

កិច្ចការ ១៩ Acts of the Apostles (Why and how Christianity spread in the 1st century)





លោក​ប៉ូល ​នៅ​ក្រុង​អេភេសូ

ពេល​ដែល​លោក​អប៉ូឡូស ​នៅ​ក្រុង​ កូរិនថូស, លោក​ប៉ូល​ បាន​ឆ្លង​កាត់​ តំបន់​ខ្ពង់​រាប, ធ្វើ​ដំណើរ​មក​ដល់ ​ក្រុង​អេភេសូ។  លោក​ បាន​ជួប​សិស្ស​ខ្លះ, ហើយ​ សួរ​ថា៖ «កាល​បង​ប្អូន​ ចាប់​ផ្ដើម​ជឿ​នោះ, តើ​ បង​ប្អូន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ហើយ ​ឬ​នៅ?» 

គេ​ តប​មក​លោក​វិញ​ ថា៖ «យើង​ខ្ញុំ ​មិន​ដែល​ទាំង​ឮ​ ថា មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ផង។»

លោក​ សួរ​គេ​ទៀត​ ថា៖ «ដូច្នេះ តើ​ បង​ប្អូន ​បាន​ទទួល​ ពិធី​ជ្រមុជ​ទឹក​ណា

គេ​ តប​ថា៖ «ពិធី​ជ្រមុជ​ទឹក ​របស់​លោក​យ៉ូហាន។» 

លោក​ប៉ូល​ ក៏​មាន​ប្រសាសន៍ ​ថា៖ «លោក​យ៉ូហាន​ បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក ​អោយ​អស់​អ្នក ​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍ ​ប្រាប់​ប្រជាជន ​អោយ​ជឿ​លើ​ ព្រះអង្គ ​ដែល​យាង​មក​ ក្រោយ​លោក, គឺ​ព្រះយេស៊ូ ​នេះ​ហើយ។»  ក្រោយ​បាន​ឮ​ លោក​ប៉ូល​ មាន​ប្រសាសន៍​ដូច្នោះ, ពួក​សិស្ស ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ ក្នុង​ព្រះនាម​ព្រះ អម្ចាស់យេស៊ូ។  លោក​ប៉ូល​ បាន​ដាក់​ដៃ​លើ​គេ; ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ​ក៏​យាង​មក​ សណ្ឋិត​លើ​គេ, ហើយ ​គេ​ នាំ​គ្នា ​និយាយ​ភាសា​ ចំឡែក​អស្ចារ្យ និង​ថ្លែង​ព្រះបន្ទូល​ផង។  អ្នក​ទាំង​នោះ​ មាន​គ្នា​ទាំង​អស់​ ប្រមាណ​ ដប់ពីរ​នាក់។

លោក​ប៉ូល​ បាន​ចូល​ទៅ​សាលា​ប្រជុំ, ហើយ មាន​ប្រសាសន៍​ ដោយ​ចិត្ត​អង់អាច ក្នុង​អំឡុង​ពេល​ បី​ខែ។  លោក ​បាន​សន្ទនា​ជា​មួយ​ពួក​គេ​ អំពី​ព្រះរាជ្យ របស់​ព្រះជាម្ចាស់ និង​ខិតខំ​ណែនាំ​ពួក​គេ​ អោយ​ជឿ។  ប៉ុន្តែ ដោយ​អ្នក​ខ្លះ ​នៅ​តែ​មាន​ចិត្ត​ មានះ​ មិន​ព្រម​ជឿ, ថែម​ទាំង​ប្រមាថ​ មាគ៌ា​របស់​ព្រះអម្ចាស់​ នៅ​មុខ​ប្រជុំ​ជន​ ផង​នោះ, លោក​ ក៏​ចាក​ចេញ​ពី​ពួក​គេ, នាំ​សិស្ស​ ទៅ​ដាច់​ឡែក, ហើយ ​បង្រៀន​គេ ​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​សាលា​ទីរ៉ាណុស។  លោក​ បាន​បង្រៀន​គេ ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ, គឺ​រហូត​ទាល់​តែ ​អ្នក​ស្រុក​អាស៊ី ​ទាំង​អស់, ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក, បាន​ឮ​ព្រះបន្ទូល​ របស់​ព្រះអម្ចាស់។ 

ពេល​នោះ ព្រះអម្ចាស់​ បាន​ធ្វើ​ការ​អស្ចារ្យ​ ដ៏​ធំៗ ជា​ច្រើន តាម​រយៈ​លោក​ប៉ូល, គឺ​បើ​គេ​ គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង ​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ, អ្នក​ជំងឺ​នឹង ​បាន​ជា, ហើយ ​វិញ្ញាណ​អាក្រក់ ​ក៏​នឹង​ចេញ​ពី​គេ ​ទៅ​ដែរ។

កូន​ របស់ ​លោក​ស្កេវ៉ា

មាន​គ្រូ ​ដេញ​វិញ្ញាណ​ អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ ពី​កន្លែង​មួយ ​ទៅ​កន្លែង​មួយ, ចង់​ដេញ​ វិញ្ញាណ​អាក្រក់ ​ចេញ​ពី​មនុស្ស ដោយ​ប្រើ ​ព្រះនាម ​ព្រះអម្ចាស់​យេស៊ូ, គឺ​ គេ​និយាយ​ទៅ ​វិញ្ញាណ​អាក្រក់​ ថា៖ «យើង ​បញ្ជា​ពួក​ឯង, ក្នុង​ព្រះនាម​ ព្រះយេស៊ូ​ ដែល​លោក​ប៉ូល ​ប្រកាស, ចូរ​ចេញ​ទៅ!»  កូន​ប្រុស ​ទាំង​ប្រាំពីរ ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជាចារ្យ ​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។  វិញ្ញាណ​អាក្រក់​ បាន​តប ​មក​អ្នក​ទាំង​នោះ​វិញ ​ថា៖ «យើង​ ស្គាល់​ព្រះយេស៊ូ, ហើយ ​ក៏​ដឹង​ថា, លោក​ប៉ូល​ ជា​នរណា​ដែរ។  ចុះ​ឯង​រាល់​គ្នា​វិញ, ឯង​ជា​នរណា?»  អ្នក ​ដែល​មាន​វិញ្ញាណ​អាក្រក់​ ចូល​បាន​ស្ទុះ​មក​ សង្កត់​ពួក​គេ​ជាប់, ហើយ ​វិញ្ញាណ​អាក្រក់​ មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ ធ្វើ​អោយ​អ្នក​ទាំង​នោះ ​រត់​ចេញ​ពី​ផ្ទះ, របូត​ខោ, របូត​អាវ, និង​ត្រូវ​របួស​ទៀត​ផង។

មនុស្សម្នា នៅ​ក្រុង​ អេភេសូ, ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក, បាន​ដឹង​រឿង​នេះ, ហើយ ​កោត​ខ្លាច​ គ្រប់ៗ​គ្នា។  ពេល​នោះ គេ ​លើក​តម្កើង ​ព្រះនាម ​របស់​ ព្រះអម្ចាស់យេស៊ូ។  មាន​អ្នក​ជឿ​ ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ មក​ទទួល ​សារភាព​ ជា​សាធារណៈ នូវ​អំពើ​ ដែល​ខ្លួន​ ធ្លាប់​ប្រព្រឹត្ត​ កាល​ពី​មុន, ហើយ ក៏​មាន​អស់​អ្នក​ ដែល​ធ្លាប់​ប្រព្រឹត្ត​ អំពើ​អាបធ្មប់ ក៏​បាន​យក​ ក្បួន​តម្រា ​របស់​ខ្លួន ​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ ទាំង​អស់​គ្នា​ផង។  គេ​ បាន​គិតគូរ​ របស់​ទាំង​នោះ ឃើញ​ថា​ មាន​តម្លៃ ​ប្រាំ​ម៉ឺន​ដួង។  មក​ពី​ព្រះអម្ចាស់​ បាន​សំដែង​ ព្រះចេស្ដា, ដូច្នេះហើយ ​បាន​ជា​ព្រះបន្ទូល ​រីក​ចំរើន និង​មាន​ប្រសិទ្ធភាព​ កាន់​តែ​ ខ្លាំង​ឡើងៗ។

ការ​បះបោរ ​នៅ​ក្រុង​អេភេសូ

ក្រោយ​ពី​ព្រឹត្តិការណ៍នោះ​មក, ព្រះវិញ្ញាណ ​ណែនាំ​លោក​ប៉ូល​ អោយ​សំរេច​ចិត្ត ​ទៅ​ក្រុង​ យេរូសាឡឹម, ដោយ​ធ្វើ​ដំណើរ ​ឆ្លង​កាត់​ ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ។  លោក​មាន​ប្រសាសន៍​ ថា៖ «កាល​ណា ទៅ​ដល់​ស្រុក​នោះ, ​ខ្ញុំ​ ត្រូវ​តែ​ទៅ​ ក្រុង​រ៉ូម​ទៀត។»  លោក​ បាន​ចាត់​សហការី​ របស់​លោក​ពីរ​រូប, គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ាស្ទុស អោយ​ទៅ​ ស្រុក​ម៉ាសេដូន​មុន; រីឯ​ លោក, លោក​ ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី មួយ​រយៈ​ពេល​សិន។

នៅ​គ្រា​នោះ មាន​កើត​ ការ​បះបោរ​មួយ​ យ៉ាង​ខ្លាំង ​ព្រោះ ​តែ​មាគ៌ា​ របស់​ព្រះអម្ចាស់។  មាន​ជាង​ចម្លាក់​ម្នាក់ ​ឈ្មោះ​ ដេមេទ្រាស ដែល​បាន​ធ្វើ ​រូប​វិហារ​ របស់​ ព្រះនាង​ឌីអាន ពី​ប្រាក់, ហើយ ​គាត់​ បាន​ផ្ដល់​កំរៃ​ ជា​ច្រើន​ ដល់​ពួក​កូន​ជាង។  គាត់​ បាន​ប្រមូល​កូន​ជាង ​របស់​គាត់ និង​អស់​អ្នក​ ដែល​មាន​មុខ​របរ​ ដូច​គ្នា​មក, រួច​ពោល ​ថា៖ «បង​ប្អូន​អើយ, បង​ប្អូន​ ជ្រាប​ស្រាប់​ហើយ ​ថា, យើង​ បាន​រស់​ស្រួល ក៏​ដោយសារ ​តែ​មុខ​របរ​នេះ, ហើយ ​បង​ប្អូន ​ក៏​បាន​ឃើញ​ បាន​ឮ​ដែរ​ ថា ឈ្មោះ​ប៉ូល​នោះ ​បញ្ចុះបញ្ចូល​, នាំ​មហាជន​ អោយ​ទៅ​តាម​គាត់, មិន​ត្រឹម​តែ​នៅ ​ក្រុង​អេភេសូ ​នេះ​ប៉ុណ្ណោះ​ទេ, គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ ទាំង​មូល ​ថែម​ទៀត​ផង, ដោយ​ពោល​ ថា, រូប​ព្រះ ​ដែល​ធ្វើ​ ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។  ការ​នេះ​ មិន​ត្រឹម​តែ​ បន្ថោក​បន្ទាប​មុខ​របរ ​របស់​យើង​ប៉ុណ្ណោះ​ទេ, គឺ ​ថែម​ទាំង ​ធ្វើ​អោយ​ព្រះវិហារ​ នៃ​ព្រះនាង​ឌីអាន​ ដ៏​ប្រសើរ​ឧត្ដម​ របស់​យើង ​ត្រូវ​រលាយ, ហើយ​ កិត្តិនាម ​របស់​ព្រះនាង, ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក ​ទាំង​មូល​ ធ្លាប់​ថ្វាយបង្គំ, មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​ អន់ថយ ​ទៀត​ផង។»

កាល​បាន​ឮ​ពាក្យ​នេះ​ហើយ, គេ ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា ​ស្រែក​ឡើង​ ថា៖ «ព្រះនាង​ឌីអាន ​ជា​ព្រះ​ របស់​អ្នក​ក្រុង​អេភេសូ។  ទ្រង់ ​ប្រសើរ​ឧត្ដម!»  ពេល​នោះ មាន​កើត ​វឹកវរ​ ពាសពេញ​ទីក្រុង។  គេ ​លើក​គ្នា​ ដើរ​តម្រង់ ​ទៅ​លាន​មហោស្រព​, ទាំង​អូស​ទាញ​ លោក​កៃយុស និង​លោក​អើរីស្ដាក​, ជា​អ្នក​ស្រុក​ម៉ាសេដូន ​ដែល​រួម​ដំណើរ ​ជា​មួយ​លោក​ប៉ូល​, ទៅ​ផង។  លោក​ប៉ូល ​មាន​បំណង ​ទៅ​ជួប​ប្រជាជន, ប៉ុន្តែ ពួក​សិស្ស ​បាន​ឃាត់​លោក ​មិន​អោយ​ទៅ​ទេ, សូម្បី​តែ​ មន្ត្រី​ក្រុង​ខ្លះ ​ដែល​ជា​មិត្តភក្ដិ ​របស់​លោក ក៏​បាន​ចាត់​គេ​ អោយ​ទៅ​ជំរាប​លោក មិន​អោយ​ទៅ ​លាន​មហោស្រព​ដែរ។

នៅ​ពេល​នោះ អ្នក​ខ្លះ ​ស្រែក​យ៉ាង​នេះ, អ្នក​ខ្លះ ស្រែក​យ៉ាង​នោះ, ដ្បិត​មាន​កើត ​ច្របូកច្របល់ ​ពេញ​អង្គ​ប្រជុំ​ ទាំង​មូល, ហើយ​ មាន​អ្នក​ខ្លះ​ មិន​ទាំង​ដឹង​ថា​ គេ​ មក​ប្រជុំ​គ្នា ​រឿង​អ្វី​ផង។  ពេល​នោះ ជន​ជាតិ​យូដា​ បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេក្សានត្រុស ​អោយ​ចេញ ​ពី​ក្នុង​ចំណោម​ បណ្ដាជន, ឡើង​ទៅ​ឈរ​ នៅ​ខាង​មុខ។  អលេក្សានត្រុស​ ក៏​លើក​ដៃ ​ធ្វើ​សញ្ញា, ព្រោះ ​គាត់​ ចង់​ឆ្លើយ​ដោះសា ​នៅ​មុខ​ប្រជាជន។  ប៉ុន្តែ កាល​ប្រជាជន ​ឃើញ​ថា, គាត់ ​ជា​ជន​ជាតិ​យូដា, គេ​ ក៏​ស្រែក​ឡើង​ ព្រម​គ្នា អស់​រយៈ​ពេល ​ជិត​ពីរ​ម៉ោង​ ថា៖ «ព្រះនាង​ឌីអាន ​ជា​ព្រះ​ របស់ ​អ្នក​ក្រុង​អេភេសូទ្រង់​ ប្រសើរ​ឧត្ដម!»

នៅ​ទី​បំផុត លោក​លេខាធិការ​ក្រុង ​បាន​ឃាត់​បណ្ដាជន ​អោយ​នៅ​ស្ងៀម​, ដោយ​ពោល​ ថា៖ «បង​ប្អូន​ ជា​អ្នក​ក្រុង​អេភេសូ​អើយ!  តើ​ នរណា ​មិន​ដឹង ​ថា, ក្រុង​អេភេសូ ជា​ក្រុង ​របស់​ ព្រះនាង​ឌីអាន ដែល​ជា​ព្រះ ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង ​ដែល​មាន​រូប​សំណាក​ ធ្លាក់​ចុះ​ពី​ស្ថានសួគ៌​ មក​នោះ។  ត្រង់​នេះ ​គ្មាន​នរណា​ អាច​ជំទាស់​បាន​ទេ។  សូម​បង​ប្អូន ​នៅ​ស្ងៀម​ទៅ; កុំ​ប្រព្រឹត្ត​ ដោយ​ឥត​ពិចារណា​ ដូច្នេះ។  បង​ប្អូន​ បាន​នាំ​អ្នក​ទាំង​នេះ​ម,ក ប៉ុន្តែ គេ​ មិន​បាន​ប្លន់​ព្រះវិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី ​ប្រមាថ​ព្រះនាង ​របស់​យើង​ទេ។  ប្រសិន​បើ ​លោក​ដេមេទ្រាស និង​ពួក​ជាង ​ដែល​នៅ​ជា​មួយ​គាត់​ មាន​រឿង​អ្វី​ទាស់​ នឹង​នរណា, ត្រូវ​នាំ​ពាក្យ​បណ្ដឹង ​មក​ជូន​អស់​លោក​ ជា​រាជ​ប្រតិភូ រក​យុត្តិធម៌អោយ​ នៅ​ថ្ងៃ​ជំនុំ​ជំរះ​ទៅ។  ប្រសិន​បើ​ បង​ប្អូន ​ចង់​តវ៉ា​ អំពី​រឿង​អ្វី​ទៀត​នោះ, ចាំ​ដល់​ពេល​មាន​ អង្គ​ប្រជុំ ​ពេញ​ច្បាប់; គេ​ នឹង​ដោះ​ស្រាយ​ជូន។  បើ​មិន​ដូច្នោះ​ទេ, សុំ​ប្រយ័ត្ន, ក្រែង​យើង​ ត្រូវ​ជាប់​ចោទ​ ថា, ​ជា​អ្នក​ បះបោរ, ព្រោះ ​តែ​រឿងរ៉ាវ ​ដែល​កើត​មាន​ឡើង​ នៅ​ថ្ងៃ​នេះ។  ដ្បិត​យើង ​គ្មាន​មូល​ហេតុ​អ្វី  ដើម្បី​ដោះសា ​អំពី​ការ​ប្រជុំ​គ្នា ​នេះ​បាន​ឡើយ។»  គាត់ ​មាន​ប្រសាសន៍ ​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ អោយ​បែកខ្ញែក​គ្នា​ទៅ។

Acts 19


Paul in Ephesus

 

19 While Apollos was at Corinth, Paul took the road through the interior and arrived at Ephesus. There he found some disciples and asked them, “Did you receive the Holy Spirit when[a] you believed?”

They answered, “No, we have not even heard that there is a Holy Spirit.”

So Paul asked, “Then what baptism did you receive?”

“John’s baptism,” they replied.

Paul said, “John’s baptism was a baptism of repentance. He told the people to believe in the one coming after him, that is, in Jesus.” On hearing this, they were baptized in the name of the Lord Jesus. When Paul placed his hands on them, the Holy Spirit came on them, and they spoke in tongues[b] and prophesied. There were about twelve men in all.
Paul entered the synagogue and spoke boldly there for three months, arguing persuasively about the kingdom of God. But some of them became obstinate; they refused to believe and publicly maligned the Way. So Paul left them. He took the disciples with him and had discussions daily in the lecture hall of Tyrannus. 10 This went on for two years, so that all the Jews and Greeks who lived in the province of Asia heard the word of the Lord.

11 God did extraordinary miracles through Paul, 12 so that even handkerchiefs and aprons that had touched him were taken to the sick, and their illnesses were cured and the evil spirits left them.

13 Some Jews who went around driving out evil spirits tried to invoke the name of the Lord Jesus over those who were demon-possessed. They would say, “In the name of the Jesus whom Paul preaches, I command you to come out.” 14 Seven sons of Sceva, a Jewish chief priest, were doing this. 15 One day the evil spirit answered them, “Jesus I know, and Paul I know about, but who are you?” 16 Then the man who had the evil spirit jumped on them and overpowered them all. He gave them such a beating that they ran out of the house naked and bleeding.

17 When this became known to the Jews and Greeks living in Ephesus, they were all seized with fear, and the name of the Lord Jesus was held in high honor. 18 Many of those who believed now came and openly confessed what they had done. 19 A number who had practiced sorcery brought their scrolls together and burned them publicly. When they calculated the value of the scrolls, the total came to fifty thousand drachmas.[c] 20 In this way the word of the Lord spread widely and grew in power.

21 After all this had happened, Paul decided[d] to go to Jerusalem, passing through Macedonia and Achaia. “After I have been there,” he said, “I must visit Rome also.” 22 He sent two of his helpers, Timothy and Erastus, to Macedonia, while he stayed in the province of Asia a little longer.

The Riot in Ephesus

 

23 About that time there arose a great disturbance about the Way. 24 A silversmith named Demetrius, who made silver shrines of Artemis, brought in a lot of business for the craftsmen there. 25 He called them together, along with the workers in related trades, and said: “You know, my friends, that we receive a good income from this business. 26 And you see and hear how this fellow Paul has convinced and led astray large numbers of people here in Ephesus and in practically the whole province of Asia. He says that gods made by human hands are no gods at all. 27 There is danger not only that our trade will lose its good name, but also that the temple of the great goddess Artemis will be discredited; and the goddess herself, who is worshiped throughout the province of Asia and the world, will be robbed of her divine majesty.”

28 When they heard this, they were furious and began shouting: “Great is Artemis of the Ephesians!” 29 Soon the whole city was in an uproar. The people seized Gaius and Aristarchus, Paul’s traveling companions from Macedonia, and all of them rushed into the theater together. 30 Paul wanted to appear before the crowd, but the disciples would not let him. 31 Even some of the officials of the province, friends of Paul, sent him a message begging him not to venture into the theater.

32 The assembly was in confusion: Some were shouting one thing, some another. Most of the people did not even know why they were there. 33 The Jews in the crowd pushed Alexander to the front, and they shouted instructions to him. He motioned for silence in order to make a defense before the people. 34 But when they realized he was a Jew, they all shouted in unison for about two hours: “Great is Artemis of the Ephesians!”

35 The city clerk quieted the crowd and said: “Fellow Ephesians, doesn’t all the world know that the city of Ephesus is the guardian of the temple of the great Artemis and of her image, which fell from heaven? 36 Therefore, since these facts are undeniable, you ought to calm down and not do anything rash. 37 You have brought these men here, though they have neither robbed temples nor blasphemed our goddess. 38 If, then, Demetrius and his fellow craftsmen have a grievance against anybody, the courts are open and there are proconsuls. They can press charges. 39 If there is anything further you want to bring up, it must be settled in a legal assembly. 40 As it is, we are in danger of being charged with rioting because of what happened today. In that case we would not be able to account for this commotion, since there is no reason for it.” 41 After he had said this, he dismissed the assembly.


3 comments:

Anonymous said...

God is good! From the time of the destruction of the Second Temple to the time of the Gentiles is up or about ended. Which is 2000 years.

What this mean is, God opened the door of Salvation to the none Isralite people to come to the fold of the Good Shepherd, Jesus, the true Messiah of Israel during this time span of 2000 years. What is after that? Judgment of nations.

As Spring of 2014 is drawing nearer we are seeing the Middle East is starting to heat up to battle against the nation of Israel. All for the cause of Palestinian Liberation! But the nations will see what is approved by men will end up in the annihilation of the Palestinian people and of the Islamic nations around about Israel. This will be the first round of nations that will be judged.

The Second round will include all the nations from afar to come to battle against the nation of Israel. The slain men of the nations will be food for the birds of prey. God will have a feast for his birds of prey. Yum yum!!! The Spirit of God will not always strife with men.

When these things come to pass, if that is not enough proofs that the God of the Bible is true, then you are beyond hope of redemption.

Now is the time to make reconciliation with your Maker, Elohim of Israel.

Anonymous said...

"I don't believe in leprechauns, pixies, werewolves, jujus, Thor, Poseidon, Yahweh, Allah or the Trinity. For the same reason in every case: there is not the tiniest shred of evidence for any of them, and the burden of proof rests with those who wish to believe.

Even given no evidence for specific gods, could we make a case for some unspecified "intelligent designer" or "prime mover" or begetter of "something rather than nothing"? By far the most appealing version of this argument is the biological one - living things do present a powerful illusion of design. But that is the very version that Darwin destroyed. Any theist who appeals to "design" of living creatures simply betrays his ignorance of biology. Go away and read a book. And any theist who appeals to biblical evidence betrays his ignorance of modern scholarship. Go away and read another book.

As for the cosmological argument, whose God goes under names such as Prime Mover or First Cause, the physicists are closing in, with spellbinding results. Even if there remain unanswered questions - where do the fundamental laws and constants of physics come from? - obviously it cannot help to postulate a designer whose existence poses bigger questions than he purports to solve. If science fails, our best hope is to build a better science. The answer will lie neither in theology nor - its exact equivalent - reading tea leaves.

In any case, it is a fatuously illogical jump from deistic Unmoved Mover to Christian Trinity, with the Son being tortured and murdered because the Father, for all his omniscience and omnipotence, couldn't think of a better way to forgive "sin".

Equally unconvincing are those who believe because it comforts them (why should truth be consoling?) or because it "feels right". Cherie Blair ["I'm a believer", New Statesman, 18 April] may stand for the "feels right" brigade. She bases her belief on "an understanding of something that my head cannot explain but my heart knows to be true". She aspires to be a judge. M'lud, I cannot provide the evidence you require. My head cannot explain why, but my heart knows it to be true.

Why is religion immune from the critical standards that we apply not just in courts of law, but in every other sphere of life?"

Richard Dawkins

Anonymous said...

Mr. Richard Dawkins,

We agree.
Thank you


Amen