Thursday, November 01, 2012

ពូជដើមឬស្សី...

១- ស្រុក​ឯង​ជាតិ​គេ​មិន​គិត​គន់ ទៅ​ជា​ចង​ពុន​បើ​ក​ព្រំ​ដែន
ឲ្យ​សាសន៍​ជាតិ​គេ​រាប់​ម៉ឺន​សែន មក​រស់​ពេញ​ណែន​ដោយ​សេរី ។
២- ថ្ងៃ​នេះ​រាយ​ប៉ាយ​មិន​ទាន់​មាំ មិន​ទាន់​រៀប​ចំ​មាន​ទឹក​ដី
មាន​ផ្ទះ​មាន​ភូមិ​ដើម​ឫស្សី ចាក់​ឫស​​​​រក​ស្ដី​ថា​មិន​ត្រូវ ។
៣- ប្រាកដ​ជា​គេ​ប្រមូល​ផ្ដុំ ជា​ពួក​ជា​ក្រុម​រិះរក​ផ្លូវ
ទាមទារ​សិទ្ធិ​ដែល​តម្រូវ ទាំង​នេះ​ជា​ផ្លូវ​យើង​ខាត​បង់ ។
៤- រដ្ឋ​គេ​ជាតិ​គេ​ គេ​គាំ​ទ្រ គេ​ផ្ដល់​ជំហរ​តាម​ចំណង់
ផ្ដល់​លុយ​ជំនួយ​ឬ​សំណង់ ក្ដោប​ក្ដាប់​ត្រង់​ៗ​ ពោល​ដោយ​ខ្លី ។
៥- ធម្មតា​ចំណូល​តោង​កាន់​កាត នៅ​ក្រោម​ឱវាទ​ម្ចាស់​ទឹក​ដី
ទៅ​ណា​មក​ណា​ឬ​ធ្វើ​អ្វី មិន​បាច់​ស្រដី​ត្រូវ​យើង​ដឹង ។
៦- នេះ​បែរ​ជា​បើក​សេរីភាព ឲ្យ​គេ​មាន​ប្រៀប​ច្រើន​ដល់​ម្លឹង
កម្លាំង​គេ​ខ្លាំង​យើង​ក៏​ដឹង ម្ដេច​មិន​សម្លឹង​គ្រោះ​ថ្នាក់​ផង ។
៧- គ្រោះ​ថ្នាក់​វា​មាន​ទៅ​ថ្ងៃ​មុខ ថ្ងៃ​នេះ​បាន​សុខ​មិន​ទាន់​ហ្មង
ហាសិប​រយ​ឆ្នាំ​គ្រោះ​ចម្បង វិបល្លាស​សៅ​ហ្មង​ស្រុក​បាន​គេ ។
៨- ប្រវត្តិ​សំដី​មក​រក​​ស៊ី ជា​លើក​ទី​ពីរ​មិន​ទទេ
កូន​ខ្មែរ​ជាន់​ក្រោយ​បាន​ត្រឹម​ជេរ កើត​មក​នឹង​គេ​គ្មាន​ដី​ជ្រក ។

នួន​ កន, សាស្ត្រាចារ្យ​នាដកម្ម

ខែ​កញ្ញា ឆ្នាំ ២០០០

3 comments:

Anonymous said...

Youn-Vietnamese everywhere in Cambodia. Cambodia will be came Vietnam, first they send their people to buy land and renting land, and will NOT leave Cambodia. And then, Cambodia will be Vietnam.

Anonymous said...

Great point,Blame it on the CCP Government!!!

Anonymous said...

Hello! Exceuse me! Would you like visting Kos Tral island, It is a paradise tropical island on earth!

Just curious! Do you khmer people cooking with Koh Tral's fish souces everyday? We like Koh Tral sea foods. Do you khmer people like to eat sea foods? May be not!

You know cold beers and sea foods are the best combinations.

Just come to visit Koh Tral island as tourists to find out Koh Tral sea foods markets and cold beers. Come! we will welcome you khmer people as tourists to our island!

Do you like to visit our Sok Kong 's Angkor Watt temples?