នៅក្នុងការប៉ះទង្គិចគ្នានោះ តាមកម្មករអះអាងថា ពួកគេ បានរងរបួសបីទៅបួននាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះ ម្នាក់ផង ប៉ុន្តែការអះអាងខាងលើត្រូវបានសមត្ថកិច្ចច្រាន ចោលទាំងស្រុង
ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ2012, ម៉ោង 11:56 PM ហេង សុខា
www.akt-media.com
រាជធានីភ្នំពេញ ៖ មានការប៉ះទង្គិចគ្នាមួយបា្រវ
រវាងកម្មករកម្មការិនី និងកងកម្លាំងសមត្ថកិច្ចចម្រុះ មានប៉ូលិស
និងប៉េអឹម របស់ខណ្ឌដង្កោ និងខណ្ឌមានជ័យ
បន្ទាប់ពីពួកគេធ្វើការតវ៉ាយ៉ាងក្ដៅគគុក
ទាមទារនូវលក្ខខណ្ឌការងារចំនួន ៩ ចំណុច
ក្នុងនោះក៏មានការទាមទារឲ្យថៅកែ ទទួលយកតំណាងរបស់ពួកគេពីរនាក់
ដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញផងដែរ។
ហេតុការណ៍ប៉ះទង្គិចគ្នាមួយបា្រវនោះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៦
ខែវិច្ឆិកា ឆ្នាំ២០១២ នៅលើកំណាត់ផ្លូវលេខ៣៧១ ចំណុចមុខរោងចក្រកាត់ដេរណិចធី(NexT) ដែលមានទីតាំងស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្រុមកម្មករកម្មការិនីរោងចក្រខាងលើ បានឲ្យដឹងថា ពួកគេមានគ្នាជាង
១ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាទាមទារ
ឲ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារចំនួន ៩ចំណុច ក្នុងនោះ ក៏មានការទាមទារ
ឲ្យថៅកែទទួលយកតំណាងរបស់ពួកគេពីរនាក់ ដែលត្រូវថៅកែជនជាតិចិនបញ្ឈប់ការងារ
ដោយគ្មានកំហុស ដោយថៅកែនោះ បានអះអាងថា ពួកគេចប់កិច្ចសន្យា ។
ប៉ុន្តែផ្ទុយទៅវិញ ការលើកឡើងខាងលើ របស់ថៅកែនោះ ពួកគេទទួលយកមិនបាននោះឡើយ
ព្រោះគ្រាន់តែលេសរបស់ថៅកែតែប៉ុណ្ណោះ ។
តាមពិតនៅក្នុងរោងចក្រនោះ មានសហជីពដល់ទៅពីររួចទៅហើយ ក្រុមសហជីពទាំងនោះ
មិនបានយកចិត្តទុកដាក់ជួយដល់ក្រុមកម្មករ ពេលដែលពួកគេមានទុក្ខលំបាកនោះទេ
គឺសហជីពទាំងនោះ បែរជាអែបអបថៅកែទៅវិញ នៅពេលថៅកែគាបសង្កត់កម្មករសហជីពនោះ
មិនដែលរវល់ជួយនោះឡើយ គឺគេធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។
កម្មករបានបន្តថា ដោយសារតែមានសម្លឹងមើលទៅក្រុមសហជីពទាំងពីរនោះ
មិនអាចពឹងពាក់បាន ទើបពួកគេបាននាំគ្នាបង្កើតសហជីពថ្មីមួយទៀត
ក្នុងបំណងឲ្យសហជីពថ្មីនោះ ជួយមើលការខុសត្រូវដល់ពួកគេ
និងបានជ្រើសរើសមនុស្សទុកចិត្តពីរនាក់ ធ្វើជាតំណាង។ ហើយពេលដឹងថា
ពួកគេបង្កើតសហជីពមួយទៀតបែបនេះ ថៅកែមិនពេញចិត្តរួច ក៏ដកតំណាង
ដែលពួកគេជ្រើសរើសនោះ បញ្ឈប់ការងារតែម្ដង ។បន្ទាប់ពីថៅកែនោះ ដកតំណាងបែបនេះ
ពួកគេក៏បាននាំគ្នាកើតទុក្ខ មិនសុខចិត្ត
ក៏ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ា ទាមទារឲ្យថៅកែទទួលយកតំណាងទាំងនោះ
ចូលធ្វើការវិញ និងនៅមានការទាមទារនូវលក្ខ
ខណ្ឌការងារមួយចំនួនផ្សេងទៀតផងដែរ។
ពួកគេបានធ្វើការតវ៉ាជាបន្តបន្ទាប់៤ថ្ងៃកន្លងមកហើយប៉ុន្តែដោយសារតែការដោះស្រាយមិនត្រូវរ៉ូវគ្នា
ទើបចេះតែអូសបន្លាយពេលរហូតមកដល់ពេលនេះ និងកាន់តែខ្លាំងក្លា ថែមទៀតផង។
តាមប្រភពព៌ត័មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១៦
ខែវិច្ឆិកា
ក្រុមកម្មករបាននាំគ្នាធ្វើការតវ៉ាបិទផ្លូវលេខ៣៧១តែម្ដងហើយបានបង្កឲ្យ
មានការកកស្ទះតាមដងផ្លូវនោះ រយៈពេលជិត១ ម៉ោង
ដោយសារមិនអាចឲ្យពួកគេធ្វើបែបនេះតទៅទៀតបាន
ទើបកម្លាំងសមត្ថកិច្ចចម្រុះរបស់ខណ្ឌ ដង្កោ និងខណ្ឌមានជ័យ
មានប៉ូលិសនិងប៉េអឹម បានចេញអន្តរាគមន៍វាយ បំបែកហ្វូងកម្មករ
ទើបពួកកម្មករបើកផ្លូវ ហើយការធ្វើចរាចរតាមដងផ្លូវនោះ មានសភាពជាធម្មតាវិញ ។
ប៉ុន្តែគេមិនទាន់ដឹងថា តើដល់ថ្ងៃណា ទើបដោះស្រាយគ្នាត្រូវនោះឡើយ ។
ម្យ៉ាងទៀត នៅក្នុងការប៉ះទង្គិចគ្នានោះ តាមកម្មករអះអាងថា
ពួកគេបានរងរបួសបីទៅបួននាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះម្នាក់ផង
ប៉ុន្តែការអះអាងខាងលើ ត្រូវបានសមត្ថកិច្ចច្រានចោលទាំងស្រុង៕
No comments:
Post a Comment